​សេដ្ឋកិច្ច​​អា​ល្លឺ​ម៉​ង់​ កំពុង​​តែ​មាន​សន្ទុះ​កាន់​តែ​លឿន​ទៅ​មុខ

ប្រជាជន​អា​ល្លឺ​ម៉​ង់​ដែល​ធ្លាប់តែ​ត្បិតត្បៀត​ការ​ចំណាយ ឥឡូវនេះ​ចាប់ផ្តើម​ចាយ​លុយ​វិញ​ហើយ លើ​លស​ពី​នេះ​ទៅ​ទៀត​គឺ​ក្នុង​អត្រា​មួយ​កាន់តែ​លឿន​ផង​ដែរ​។

អ្នក​ដើរ​ផ្សារ​កំពុង​តែ​ជួយ​ទប់​និង​ជំរុញ​ល្បឿន​នៃ​ការ​ប្រសើរ​ឡើង​វិញ​សម្រាប់​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់ ជា​ហេតុ​ធ្វើ​ឱ្យ​ទិន្នផល​ជី​ឌី​ភី​ប្រចាំត្រីមាស​ទី​បួន​សម្រាប់​សេដ្ឋកិច្ច​យក​នៅ​ក្នុង​តំបន់​អឺរ៉ុប​មួយ​នេះ​កើនឡើង​ចំនួន​០,៧​ភាគរយ​។

ទំនុកចិត្ត​នេះ​គឺ​ស្ថិត​នៅ​កម្រិត​ខ្ពស់​បំផុត​មិន​ដែល​ធ្លាប់​មាន​ទេ​ក្នុង​រយៈពេល​១៣​ឆ្នាំ​កន្លង​មកនេះ និង​ដែល​ត្រូវ​បាន​ជួយ​រុញច្រាន​ដោយ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង ទីផ្សារ​ការងារ​រឹង​មាំ និង​អត្រា​ការ​ប្រាក់​ទាប​។

ក៏​មាន​សញ្ញា​ល្អ​មួយទៀត​ផង​ដែរ ខណៈ​ដែល​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​នៃ​ការ​បញ្ជា​ទិញ​គ្រឿង​ម៉ាស៊ីន​និង​យានយន្ត​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ សូ​ម្បី​តែ​ការ​វិនិយោគ​ទៅ​លើ​អាគារ​ក៏​កំពុង​តែ​កើនឡើង​ផង​ដែរ ដោយសារ​តែ​មាន​កំណើន​នៃ​ការ​សាងសង់​ទាំង​ឯកជន​និង​សាធារណៈ​។

ចំណែកឯ​កម្មករ​វិញ​ក៏​មាន​លុយ​កាន់តែ​ច្រើន​ផង​ដែរ ខណៈ​ដែល​សហជីព​ពាណិជ្ជកម្ម​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​នេះ​បាន​យល់ព្រម​ដំឡើង​ថ្លៃ​ឈ្នួល​ចំនួន​៣,៤​ភាគរយ​ឯណោះ​ចាប់ពី​ខែមេសា​ខាង​មុខ​នេះ​តទៅ ជា​កម្រិត​មួយ​ជិត​ស្មើនឹង​៣​ដង​ឯណោះ​បើ​ធៀប​នឹង​អតិផរណា​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *