​ស្ត្រី​ម្នាក់​សង្ស័យ​ត្រូវ​គេ​រំលោភ​រួច​សម្លាប់​ចោល​នៅ​ខេត្តកំពត​

​ខេត្តកំពត​៖​ នារី​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ទាំង​ខ្លួន​អាក្រាត​ រហូត​ដល់​ហើម​ស្អុយ​ទៅ​ហើយ​ ដែល​ករណី​នេះ​ ត្រូវ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ អាច​ជា​ករណី​រំលោភ​រួច​សម្លាប់​បំបិទមាត់​តែ​ម្តង​ ។​

​សាកសព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ កាលពី​វេលា​ម៉ោង​ ១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ក្នុង​ព្រៃ​ក្បែរ​អូរ​ ជិត​ចំការ​លោក​ ទេព​ វ​ណ្ណា​ ។​ សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ ថា​ ស្រី​ល​ក្ខ័​ អាយុ​ ១៥​ឆ្នាំ​ រស់នៅ​ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​តូច​ ឃុំ​កណ្តោល​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ ។​

​តាម​ការ​ត្រួតពិនិត្យ​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ សាកសព​គឺ​មាន​ស្នាម​ជាំ​ត្រង់​ក​ អាក្រាត​សំលៀក​បំពាក់​ខ្លួន​ទទេ​។​ បច្ចុប្បន្ន​ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​ ដើម្បី​វែកមុខ​រក​ជនសង្ស័យ​មក​ ផ្តន្ទាទោស​តាម​ ផ្លូវច្បាប់​ ៕

ses (1)

ses (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *