​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ដោយសារ​គោ​យន្ត​ដឹក​ខ្សាច់​ទម្ងន់​រាប់​តោន​កិន​ពីលើ​

​ខេត្តកំពង់ចាម​ ៖​ ស្ត្រី​ចំណាស់​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ដោយសារ​តែ​គោ​យន្ត​ដឹក​ខ្សាច់​ទម្ងន់​រាប់​តោន​កិន​ពីលើ​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤​ សីហា​ ២០១៥​ លើ​កំណាត់​ផ្លូវ​ខេត​លេខ​២២២​ ក្នុងភូមិ​មាឃ​១​ ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹង​ត្រង់​ ។​

​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ ឃុន​ ផា​ន់​ អាយុ​៥៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​មាឃ​២​ ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹង​ត្រង់​។​ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​ឈ្មោះ​ បុរិន្ទ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ នៅ​ភូមិ​អូរ​បេង​ ឃុំ​មេស​ជ្រៃ​ ស្រុក​ស្ទឹង​ត្រង់​ ស៊ី​ឈ្មួ​លបើក​ឲ្យ​ថៅកែ​ម្នាក់​នៅ​ឃុំ​មេស​ជ្រៃ​ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​នៅ​មុន​ពេល​កើតហេតុ​ ស្ត្រី​ចំណាស់​ខាងលើ​ជិះ​ម៉ូតូ​ចេញពី​ផ្លូវ​ដី​ចូល​មក​ផ្លូវ​ក្រាល​កៅស៊ូ​បាន​ បន្តិច​ស្រាប់តែ​គោ​យន្ត​ដឹក​ខ្សាច់​បើក​មក​ដល់​បុក​ពីក្រោយ​ពេញទំហឹង​ ថែម​ទាំង​កិន​ចំពាក់​កណ្តាល​ខ្លួន​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​ ហើយ​គោ​យន្ត​បើក​ទៅ​មុខ​ប្រហែល​៥០​ម៉ែត្រ​ ទើប​ឈប់​ រួច​អ្នក​បើក​ប្រញាប់​លោត​ចុះ​រត់គេច​ខ្លួន​ ព្រោះ​ខ្លាច​សមត្ថកិច្ច​ទៅ​ដល់​ចាប់ខ្លួន​ ៕

gsdx

Loading...

Leave a Reply

Your email address will not be published. Required fields are marked *