​ស្ត្រី​វ័យ​ចំណាស់​ សង្ស័យ​ខឹង​នឹង​កូនចៅ​ លួច​ចងក​សម្លាប់​ខ្លួន​

​ខេត្ត​ព្រះ​សីហ​នុ​៖​ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ សង្ស័យ​ថា​ ខឹង​នឹង​កូ​ច​ ចៅ​ បាន​លួច​ទៅ​ចងក​សម្លាប់​ខ្លួ​នៅ​លើ​ដើមឈើ​រហូត​បាន​សម្រេច​ ពុំ​មាន​នរណា​ម្នាក់​បានឃើញ​ និង​ជួយ​ទាន់​ពេលវេលា​ឡើយ​ ។​

​ករណី​នេះ​បាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ព្រែក​ក្រោយ​ចុង​ប្រឡាយ​អូរ​ត្រាវ​ ក្រុម​ទី​៥​ ភូមិ​ត្រពាំង​គា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​សមត្ថកិច្ច​បាន​ប្រាប់​ថា​ សាកសព​ឈ្មោះ​ ស្រី​ ឯម​ អាយុ​៧៣​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ បាន​យក​ក្រ​ម៉ា​ព៌​ណ​ក្រហម​ក្រឡា​តូចៗ​ ចងក​ទៅ​នឹង​ដើមឈើ​ នៅ​ចំណុច​ព្រែក​ក្រោយ​ចុង​ប្រឡាយ​អូរ​ត្រាវ​ ។​ មូលហេតុ​ដោយ​មានការ​ខឹង​នឹង​កូនចៅ​ ហើយ​ក្នុង​ពេល​កើតហេតុ​ គឺ​ពុំ​មាន​មនុស្ស​នៅផ្ទះ​ទេ​ នៅ​តែ​ក្មេងៗ​ ហើយ​ក្នុង​ រយៈពេល​បាត់​ខ្លួន​ គឺ​នៅ​ម៉ោង​១០​ព្រឹក​ ហើយ​ចៅៗ​ជិះ​ម៉ូតូ​ដើរ​រក​ដែរ​ តែ​រក​មិនឃើញ​ លុះដល់​ម៉ោង​១២​ថ្ងៃត្រង់​ កូន​ ចៅ​របស់​ជន​រង​គ្រោះ​ ប្រទះ​ឃើញ​ចងក​ស្លាប់​បាត់​ទៅ​ហើយ​ ។​

​បច្ចុប្បន្ន​ សាកសព​ត្រូវ​បាន​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

3
2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *