​ស្នេហា​ត្រីកោណ​៖​ ពេល​បែក​ការណ៍​ លី​កាំភ្លើង​បាញ់​សម្លាប់​ស្រី​កំណាន់​ ហើយ​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​

​ខេត្តរតនគិរី​៖​ បុរស​ម្នាក់​បាន​លប​លួច​ស្នេហា​ជាមួយ​ប្រពន្ធ​គេ​ជា​យូរ​មក​ហើយ​ លុះដល់​ពេល​បែក​ការណ៍​ ក៏​លី​កាំភ្លើង​កែ​ច្នៃ​ទៅ​បាញ់​សម្លាប់​ស្រី​កំណាន់​របស់​ខ្លួន​ ហើយ​រត់​មក​ផ្ទះ​បាញ់​សម្លាប់​ខ្លួនឯង​ស្លាប់​យ៉ាង​រន្ធត់​ ដើម្បី​បញ្ចប់រឿង​ ។​

​ករណី​នេះ​ បាន​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​៣​ ឃុំ​ត្រពាំង​ច្រេស​ ស្រុក​កូន​មុំ​ ខេត្តរតនគិរី​ ។​

​ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា​ បុរស​ចិតសឿង​បាញ់​សម្លាប់​គូ​កំណាន់ចិត្ត​ និង​បាញ់​សម្លាប់​ខ្លួនឯង​នេះ​ ឈ្មោះ​ ជឿន​ សា​រិ​ន​ អាយុ​៣៥​ឆ្នាំ​ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​៣​ ឃុំ​ត្រពាំង​ច្រេស​ ស្រុក​កូន​មុំ​ ខេត្តរតនគិរី​ មាន​ប្រពន្ធ​ឈ្មោះ​ អួ​ក​ ចាន់​រី​ អាយុ​២៧​ឆ្នាំ​ជនជាតិ​ខ្មែរ​ ហើយ​មានកូន​ស្រី​ម្នាក់​ អាយុ​៩​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​កើតហេតុ​ ។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​ជន​បង្ក​បាន​ឲ្យ​ដឹង​ថា​ ប្តី​របស់​ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​ខាង​ស្រី​ អស់​រយ​:​ពេល​ជា​យូ​ឆ្នាំ​កន្លង​មក​ហើយ​គឺជា​ស្នេហា​អា​ថ៍កំ​បាំង​ស្បថស្បែ​នឹង​គ្នា​ប្រសិនជា​ត្រូវ​ស្លាប់​គឺ​ប្តូ​ស្លាប់​ជាមួយនឹង​គ្នា​ហើយ​ស្ត្រី​កំណាន់ចិត្ត​របស់​ប្តី​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា​ន​ ធូ​ អាយុ​៣៣​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ មាន​ប្តី​ឈ្មោះ​ធន់​ ភា​ អាយុ​៣៤​ឆ្នាំ​ជនជាតិ​ខ្មែរ​នឹង​មានកូន​ក្នុង​បន្ទុក​ចំនួន​៣​នាក់​ ។​

​ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ត​ទៀត​ថា​ ក្រោយ​ពេល​កើតហេតុ​ ប្តី​របស់​ខ្លួន​(​ស្លាប់​)​ បាន​យក​កាំភ្លើង​កែ​ច្នៃ​គ្រាប់រំសេវ​ទៅ​បាញ់​គូ​កំណាន់ចិត្ត​ដល់​ផ្ទះ​ ដែល​មាន​ចំងាយ​ពី​គ្នា​ប្រមាណ​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​បំណង​បម្រុង​បាញ់​ឲ្យ​ស្លាប់​មុន​ តែ​ចៃដន្យ​នាង​មិន​ស្លាប់​រួច​ហើយ​ គេ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​បាញ់​សម្លាប់​ខ្លួនឯង​ជា​ក្រោយ​បាន​សម្រេច​នៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន​ក្បែរ​ទ្រុងមាន់​តែ​ម្តង​ ។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​កំណាន់ចិត្ត​របស់​ជន​បង្ក​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ខាងលើ​ឃើញ​បុរស​បង្ក​ដៃ​កាន់​អាវុធ​មួយ​ដើម​លាក់​ពីក្រោយ​ខ្នង​ដើរ​សំដៅ​មក​ផ្ទះ​របស់​ខ្លួន​ពុំ​មាន​និយាយ​ស្តី​អ្វី​ក្រៅពី​ស្ទុះ​មក​ចាប់​កដៃ​នាង​ហើយ​អូស​ចេញ​ទៅ​ក្រៅ​ផ្ទះ​ពេល​នោះ​នាង​ក៍​រើ​បំរាស់​យ៉ាង​ចាស់ដៃ​ហើយ​បុរស​ខាងលើ​លើក​កាំភ្លើង​ផ្ជ​ង់​បាញ់​ឲ្យ​ចំ​ក្បាល​តែ​ចៃដន្យ​គ្រាប់កាំភ្លើង​បាន​ផ្ទុះ​ឡើង​ស្រប​ពេល​ដែល​នាងរ​វាស់ដៃ​សំណាងល្អ​គ្រាប់​ផ្លា​ត​ផុត​ ប៉ុន្តែ​ម្សៅ​រំសេវ​បាន​ប៉ះ​ផ្ទៃមុខ​របស់​នាង​ខាងស្តាំ​រង​របួសស្រាល​ ចំណែក​ជន​បង្ក​ស្មាន​តែ​នាង​ត្រូវ​គ្រាប់​ស្លាប់​ហើយក៍​បោះ​កាំភ្លើង​ចោល​ក្នុង​ព្រៃ​ ហើយ​ស្រូត​ប្រញាប់​ទៅ​ផ្ទះ​ទាញ​កាំភ្លើង​មួយ​ដើម​ទៀត​មក​បញ្ចប់ជីវិត​ខ្លួនឯង​តែ​ម្តង​ទៅ​។​

​ក្រោយ​ពេល​កើតហេតុ​សមត្ត​កិច្ច​នៃ​អធិការ​នគ​បាល​ស្រុក​កូន​មុំ​ លោក​ រ៉េ​ន​ មុត​ អធិការរង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ធ្វើ​កុស​ល្យ​វិ​ច្ឆ័​យ​សាកសព​ជន​បង្ក​បាន​បាញ់​ខ្លួនឯង​ចំ​សៀតផ្កា​ខាងស្តាំ​ធ្លាយ​ទៅ​សៀតផ្កា​ខាងឆ្វេង​ហើយ​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ចំនួន​២​ដើម​(​វែង​១​ដើម​ខ្លី​១​ដើម​)​ជន​បង្ក​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​ទៅ​សម្លាប់​គូ​កំណាន់ចិត្ត​មិន​បាន​សម្រេច​ហើយ​បោះចោល​ក្នុង​ព្រៃ​។​ចំណែក​កាំភ្លើង​វែង​បាញ់​សម្លាប់​ខ្លួនឯង​ ។​

​លោក​ រ៉េ​ន​ មុត​ បាន​ឲ្យ​ដឹង​ថា​ ករណី​ឃាតកម្ម​ខាងលើ​នេះ​គឺ​បង្ក​ឡើង​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។​

​ប​ច្ច​ប្បន្ន​សាកសព​សមត្ត​កិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ចំណែក​វត្ថុ​តាង​កាំភ្លើង​ទាំង​២​ដើម​ នឹង​កំប៉ុង​គ្រាប់​រសេវ​សមត្ត​កិច្ច​យក​ទៅ​រក្សា​ទុក​ដើម្បី​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ ៕

1
2

3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *