​ហួសចិត្ត​!​ ខឹង​ដក​លុយ​ពី​ទូ​ ATM​ ធនាគារ​ ABA​ មិន​បាន​ យក​ដុំ​ថ្ម​គប់​បែក​កញ្ចក់​ធនាគារ​

​ភ្នំពេញ​៖​ យុវជន​ម្នាក់​បាន​ចូល​ទៅ​ដក​លុយ​នៅ​ក្នុង​ទូ​អេ​ធី​អឹ​ម​ របស់​ធនាគារ​ អេ​ប៊ី​អេ​ ប៉ុន្តែ​ដក​មិន​បាន​ ក៏​ក្តៅក្រហាយ​ចិត្ត​ យក​ដុំ​ថ្ម​គប់​គប់​ទូ​អេ​ធី​អឹ​ម​ នោះ​បណ្តាល​ឲ្យ​បែក​ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សន្តិសុខ​ ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ជិត​ផ្សារ​ឡាក់​ ផ្លូវ​ព្រះ​សីហ​នុ​ សង្កាត់​បឹង​កេ​កង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា​ មុខ​កើតហេតុ​ គេ​ឃើញ​ យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ Duke​ ព៌​ណ​ខ្មៅ​លា​យស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FL-6757​ មក​ឈប់​មុខ​ទូ​ ATM​ របស់​ធនាគារ​ ABA​ រួច​ដើរ​ចូល​ទៅ​ក្នុង​ទូ​ ATM​ ចង់​ដក​លុយ​ ប៉ុន្តែ​ដក​មិន​បាន​ក៏​ចេញ​មក​វិញ​ ហើយ​ក៏​គប់​កញ្ចក់​ធនាគារ​ បែក​កញ្ចក់​ខ្ចាយ​ ។​

​អធិការ​ង​ខណ្ឌចំការមន​ ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ បាន​ប្រាប់​ប្រាប់​ប្រភព​ព័ត៌មាន​ថា​ ជនសង្ស័យ​ ឈ្មោះ​ ចាន់​ រតនៈ​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៤០​ ផ្លូវ​៦៥៦​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ កាល​ពេល​កន្លង​មក​ ធ្លាប់​លេង​ហ្គេ​ម​តាម​អ៉ី​ន​ធឺ​ណែ​ត​ ឈ្នះ​រង្វាន់​មក​បើក​លុយ​មិន​បាន​ ជា​ញយ​ដង​ លុះដល់​ពេល​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមេសា​ រូបគេ​បាន​ជិះ​ម៉ូតូ​មក​អែប​ចឹ​ញ្ចើ​ម​ផ្លូវ​ មុខ​ធនាគារ​ ABA​ ក៏​យក​ដុំ​ថ្ម​គប់​ ហើយ​សន្តិសុខ​ចាប់​ប្រគល់​ឲ្យ​ សម្ថ​កិច្ច​តែ​ម្តង​ ។​

​ប្រភព​បន្ត​ថា​ ខាង​ធនាគារ​ ABA​ បាន​ទាមទារ​សំណង​ ៨០០​ដុល្លារ​ ពី​ការ​ខូចខាត​ ប៉ុន្តែ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​ ទេ​ ៕

ses (1)

ses (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *