​ឡាន​ធំ​សណ្តោង​បុក​ឡាន​ធំ​ដូច​គ្នា​ រួច​បុក​កិន​ម៉ូតូឌុប​ :​ ស្លាប់​ ២​ នាក់​ របួស​ម្នាក់​

បន្ទាយ​មាន​ជ័យ​:​ ឡាន​ធំ​សណ្តោង​ដឹក​ទំនិញ​១​គ្រឿង​ បាន​បើក​បុក​ជាមួយ​រថយន្ត​ធំ​សណ្តោង​ដូច​គ្នា​ ដែល​កំពុង​ចត​អោយ​គយ​ចល័ត​ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ រួច​ក៏​បន្ត​ទៅ​បុក​កិន​ខ្ទេច​ម៉ូតូ​រត់​ឌុ​ប​១​គ្រឿង​ បណ្តាល​អោយ​មនុស្ស​២​នាក់​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួស​ជា​ទម្ងន់​។​

 

គ្រោះថ្នាក់​កើតឡើង​វេលា​ម៉ោង​១១​និង​៧​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨​កុម្ភៈ​២០១៥​ ចំណុច​មុខ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ និង​ទី​ត្រួតពិនិត្យ​ទំនិញ​របស់​គយ​ចល័ត​ក្រសួង​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ភូមិ​គាប​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ កណ្តាល​ក្រុង​ប៉ែក​ខាងលិច​។​ សាក្សី​អោយ​ដឹង​ថា​ ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ 1H​ 7311​ បើក​ដោយ​ឈ្មោះ​វ៉ា​ន​ វ៉ា​ន់​នី​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ លំនៅ​ភូមិ​ភ្នំ​ជញ្ជាំង​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​។​

 

ជន​រង​គ្រោះ​បាន​ស្លាប់​ពេល​បញ្ជូន​តាម​ផ្លូវ​ទៅ​ពេទ្យ​ និង​អ្នក​ជិះ​ម៉ូតូឌុប​ ២​ នាក់​ ម្នាក់​ឈ្មោះ​សេត​ រុត​ស៊ី​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ ស្លាប់​ និង​ម្នាក់​ទៀត​ឈ្មោះ​យ៉ា​ន់​ វ៉ា​ន់​ដា​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ រង​របួស​ជា​ទម្ងន់​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​ក​ម្ពូ​ជា​ ជប៉ុន​ មង្គល​បូ​រី​។​ សាក្សី​និយាយ​បន្ត​ គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធត់​នេះ​ គឺ​ដំបូង​មាន​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​សណ្តោង​១​គ្រឿង​ ម៉ាក​ហ៊ី​យាន់​ដាយ​ ពាក់​ស្លាក​លេខ​ ១​ ០៨៨៧​ ភព​៣​ ចត​មុខ​កុងត្រូល​គយ​ចល័ត​ក្រសួង​ ក្នុង​ទិស​ពី​លិចទៅ​កើត​។​

 

បន្ទាប់​មាន​ម៉ូតូ​១​គ្រឿង​ បើក​ពី​លិចទៅ​កើត​ ចៀស​រថយន្ត​ចត​នោះ​ ប៉ុន្តែ​ភ្លាមៗ​នោះ​ ក៏​មាន​រថយន្ដ​ដឹ​ទំនិញ​ធំ​សណ្តោង​១​គ្រឿង​ ទៀត​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A​ 6401​ បើកបរ​ល្បឿន​លឿន​ ក្នុង​ទិស​ស្របគ្នា​ ហើយ​បុក​ទាំង​កម្រោល​រថយន្ត​ធំ​ ដែល​ចត​ រួច​បន្ត​ទៅ​បុក​កិន​ខ្ទេច​ម៉ូតូ​រង​គ្រោះ​តែ​ម្តង​។

 

​ ក្រោយ​បង្ក​នោះ​ មាន​មនុស្ស​ច្របូកច្របល់​ ដែល​ជា​ឱកាស​នាំ​អោយ​ជន​បង្ក​ បើកបរ​រថយន្ត​បុក​គេ​នោះ​គេចខ្លួន​បាត់​។​ មន្ត្រី​ប៉ូលិស​និ​យា​យា​ថា​ ករណី​នេះ​ អាច​អ្នកបើកបរ​រថយន្ត​បង្ក​ មាន​បញ្ហា​ងោកងុយ​ ឬ​ដោយសារ​បច្ចេកទេស​រថយន្ត​នោះ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *