​អគ្គិភ័យ​ឆាបឆេះ​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ទាំង​ព្រលឹម​អូរ​ ខូចខាត់​ទ្រព្យសម្បតិ្ត​ច្រើន​

​ខេត្តបាត់ដំបង​៖​ រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង​ត្រូវ​ភ្លើង​ឆាបឆេះ​ មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៦​ បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ច្រើន​គួរសម​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​ជ្រុំ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ដែល​មានឈ្មោះ​ ហេង​ ច​ន្ថា​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ជា​ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​ឈើ​នេះ​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ សិប្បកម្ម​កែ​ច្នៃ​ឈើ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ ប្រក់​ស័ង្កសី​ បាន​រង​ការ​ខូចខាត​ទាំងស្រុង​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ នៅ​មានទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ទៀត​ដូច​ជា​ម៉ូតូ​២​គ្រឿង​ និង​សម្ភារ​បម្រើ​សិប្បកម្ម​មួយ​ចំនួន​ធំ​ ។​

​អគ្គិភ័យ​នេះ​ សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​ ហើយ​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​ ទើប​ភ្លើង​រលត់​ទៅ​វិញ​ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​៣​គ្រឿង​បាញ់​ទឹក​អន្តរាគមន៍​ ៕​ ពាយព្យ​

swe (2)

swe (1)

swe

swe (3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *