​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​លក់​សាំង​ នៅ​ចុង​អូរ​ឈើទាល​អស់​៣​ខ្នង​

​ខេត្ត​ព្រះ​សីហ​នុ​៖​ នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​បញ្ជាក់​ថា​ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​ចុង​អូរ​ឈើទាល​ ក្រុងព្រះសីហនុ​ បាន​រលត់​ទៅ​វិញ​ហើយ​ នៅ​វេលា​ម៉ោង​ប្រមាណ​ ១០៖៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៦​ ក្រោយ​កម្លាំង​សមត្ថកិច្ច​ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ និង​អាជ្ញាធរ​ ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​រួម​គ្នា​ជួយ​អន្តរាគមន៍​ ។​

​អគ្គិភ័យ​នេះ​ បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ ចំនួន​៣​ខ្នង​ដែល​រកស៊ី​លក់​សាំង​ ហើយ​មូលហេតុ​នោះ​មក​ពី​ផ្ទុះ​ធុង​ហ្គា​ស​។​ មិន​ទាន់​បាន​បញ្ជាក់​ពី​ទំហំ​នៃ​ការ​បាត់បង់​ទ្រព្យសម្បត្តិ​នោះ​ ហើយ​គ្រោះថ្នាក់​មួយ​នេះ​ ក៏​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​ទេ​ ៕

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *