​អង្គការសហប្រជាជាតិ​ចាប់ផ្តើម​ធ្វើ​សវន​កម្ម​បេក្ខជន​តំណែង​អគ្គលេខាធិការ​អាណត្តិ​ថ្មី​

​កាលពី​ថ្ងៃ​អង្គារ​ ទី​១២​ ខែមេសា​ អង្គការសហប្រជាជាតិ​បាន​ចាប់​ផ្តើ​ធ្វើ​សវន​កម្ម​រយៈពេល​៣​ថ្ងៃ​ ជាមួយ​បេ​ក​ជន​ឈរឈ្មោះ​៨​នាក់​ សម្រាប់​តំណែង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ក្នុង​អាណត្តិ​ខាង​មុខ​ ខណៈ​ដែល​លោក​ Igor​ Luksic​ មក​ពី​ប្រទេស​ ម៉ុង​តេ​ណេ​ហ្គ្រោ​ (Montenegro)​ ជា​បេក្ខជន​នាំមុខ​គេ​បំផុត​ ។​

​លោក​ Igor​ Luksic​ អាយុ​៣៩​ឆ្នាំ​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ទស្សនៈ​របស់​លោក​ជា​ភាសា​អង់គ្លេស​ និង​បារាំង​យ៉ាង​ស្ទាត់ជំនាញ​ ។​ លោក​ Igor​ Luksic​ ត្រូវ​តំណាង​សភា​អង្គការសហប្រជាជាតិ​សាកសួរ​ពាក់ព័ន្ធ​លើ​ប្រធានបទ​ការ​រំលោភ​ផ្លូវភេទ​របស់​កង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​,​ ការ​អនុវត្ត​ប្រកបដោយ​ចីរភាព​នៃ​របៀបវារៈ​អភិវឌ្ឍន៍​ ព្រមទាំង​ការ​លើក​ស្ទួយ​ដល់​ភេទ​ ភូមិសាស្ត្រ​ និង​គុណភាព​ក្នុង​ជួរ​មន្ត្រីជាន់ខ្ពស់​របស់​ស្ថាប័ន​អង្គការសហប្រជាជាតិ​ ។​

​លោក​ Luksic​ ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​ប្រទេស​ម៉ុង​តេ​ណេ​ហ្គ្រោ​ ។​ លោក​ជា​បេក្ខជន​សម្រាប់​តំណែង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ មាន​វ័យក្មេង​បំផុត​ ក្នុង​ចំណោម​បេក្ខជន​ទាំងអស់​ ដែល​បាន​ប្រកាស​ចូលរួម​ប្រកួតប្រជែង​ពេល​បច្ចុប្បន្ន​នេះ​ ។​

​ក្រៅពី​នេះ​ នៅ​មាន​លោក​ Irina​ Bokova​ អគ្គនាយក​ទីភ្នាក់ងារ​វប្បធម៌​អង្គការសហប្រជាជាតិ​ យូ​ណេ​ស្កូ​ និង​លោក​ Antonio​ Guterres​ អតីត​ឧត្តម​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ ក៏​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ផង​ដែរ​នៅ​ក្នុង​សវន​កម្ម​កាលពី​រសៀល​ថ្ងៃ​ទី​១២​ ខែមេសា​ ។​

​នៅ​២​ថ្ងៃ​បន្តបន្ទាប់​ពី​នេះ​ទៀត​ បេក្ខជន​៥​រូប​ត្រូវធ្វើ​សវន​កម្ម​ រួម​មាន​អតីត​ប្រធានាធិបតី​ស្លូ​វី​នៀ​ លោក​ Danilo​ Turk,​ អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​ក្រូ​អាត​ Vesna​ Pusic,​ អតីត​ រដ្ឋមន្ត្រីក្រសួង​កិច្ចការបរទេស​ម៉ូ​ល​ដូ​វាន់​(Moldovan)​ លោក​ Natalia​ Gherman,​ លោក​ Helen​ Clark​ អ្នកគ្រប់គ្រង​កម្មវិធី​អ​វិ​ឌ្ឍ​ន៍​អង្គការសហប្រជាជាតិ​ និង​សមាហរណកម្ម​សហភាព​អឺរ៉ុប​ និង​អតីត​នាយក​រដ្ឋមន្ត្រី​ មេ​ក​ស៊ី​ដូ​នៀ​ (Macedonia)​ លោក​ Srgjan​ Kerim​ ។​

​ប្រធាន​សភា​អង្គការសហប្រជាជាតិ​ លោក​ Mogens​ Lykketoft​ បាន​ថ្លែង​នៅ​មុន​ព្រឹត្តិការណ៍​កិច្ច​ពិភាក្សា​មិន​ផ្លូវការ​រវាង​បេក្ខជន​ នឹង​សភា​អង្គការសហប្រជាជាតិ​នោះ​ថា​ នេះ​ជា​សក្តានុពល​ដល់​ការ​ប្រកួតប្រជែង​ ។​ លោក​បាន​អំពាវនាវ​ឲ្យ​មាន​តម្លាភាព​បន្ថែម​ទៀត​នៅ​ក្នុង​ដំណើរការ​ជ្រើសរើស​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នេះ​ ។​

​តាម​មាត្រា​អង្គការសហប្រជាជាតិ​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ត្រូវ​បាន​តែងតាំង​ដោយ​សភា​អង្គការសហប្រជាជាតិ​ ស្រប​ទៅ​តាម​ការ​ផ្តល់​ជា​អនុសាសន៍​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ។​ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​១៥​រូប​ជា​អ្នក​ជ្រើសរើស​ ហើយ​សមាជិក​អចិន្ត្រៃយ៍​៥​រូប​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជា​អ្នក​ធ្វើ​សេចក្តីសម្រេច​ចុង​ក្រោយ​ រួច​បញ្ជូន​បេក្ខជន​នីមួយៗ​ទៅ​កាន់​សភា​អង្គការសហប្រជាជាតិ​ដើម្បី​បោះ​ឆ្នោត​យល់ព្រម​ ៕​ សុមេធ​

Igor Luksic
បេក្ខភាពអគ្គលេខាធិការអង្គការសហប្រជាជាតិមកពីប្រទេសម៉ុងតេណេហ្គ្រោ

Loading...

Leave a Reply

Your email address will not be published. Required fields are marked *