​អតីត​ទីប្រឹក្សា​អាជ្ញាធរ​អេ​ដស៍​ ស្នើ​ឲ្យ​ ប្រធាន​អាជ្ញាធរ​អេ​ដស៍​ បំភ្លឺ​ជុំវិញ​ករណី​ពុក​រលួយ​និង​គ្រួសារ​និយម​

ភ្នំពេញ​៖​ អតីត​ទីប្រឹក្សា​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ និង​ជម្ងឺអេដស៍​ មួយ​រូប​ បាន​ទាមទារ​ឲ្យ​ប្រធាន​អាជ្ញាធរ​ជាតិ​ ប្រយុទ្ធ​ និង​ ជម្ងឺអេដស៍​ គឺ​លោក​ ទេស​រដ្ឋមន្ត្រី​ អៀង​ មូលី​ បំភ្លឺ​ជុំវិញ​សំណុំរឿង​ពុក​រលួយ​ និង​ គ្រួសារ​និយម​ នៅ​ក្នុង​ស្ថាប័ន​ជាតិ​មួយ​នេះ​។​ នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ កម្រាស​៧​ទំព័រ​ ចុះ​ថ្ងៃ​ទី​៣​ មិ​នា​ ឆ្នាំ​ ២០១៥​ លោក​ ឡឹម​ ពេ​ជ្ញ​ពិសី​ បាន​ទាមទារ​ឲ្យ​លោក​ អៀង​ មូលី​ និង​អនុប្រធាន​អាជ្ញាធរ​អេ​ដ៍​ ដែល​ក៍​ជា​នាយ​ខុ​ទ្ទ​ការ​ល័យ​របស់​ប្រធាន​អាជ្ញាធរ​ ហើយក៍​ត្រូវជា​បងថ្លៃ​ របស់​លោក​ ម៉ូ​លី​ គឺ​លោក​ គង់​ រ​ដ្ឋា​ បំភ្លឺ​ជុំវិញ​លិខិត​ បញ្ជា​បេស​កម្ម​ ចំនួន​ ៣​សន្លឹក​ ដែល​ត្រូវ​បាន​លោក​ ឡឹម​ ពេ​ជ្ញ​ពិសី​ លើក​ឡើង​ថា​ ជា​លិខិត​មិន​ប្រក្រតី​ ”​ប៉ម​”​ ដែល​បង្កើត​ឡើង​ក្នុង​គោលដៅ​ គៃបន្លំ​យក​ថវិកាជាតិ​។

 

​ លោក​ ឡឹម​ ពេ​ជ្ញ​ពិសី​ បាន​បញ្ជាក់​ថា​ លោក​ បាន​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​លិខិត​បញ្ជា​បេស​កម្ម​លេខ​៤០២​ អ​.​ជ​.​ប​.​ជ​.​អ​ /​ ប​.​ស​ ចុះ​ថ្ងៃ​ទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៤​ ,​ លិខិត​បញ្ជា​បេស​កម្ម​លេខ​២៧០​ អ​.​ជ​.​ប​.​ជ​.​អ​ ចុះ​ថ្ងៃ​ទី​២៨​ ខែ​ ឧសភា​ ឆ្នាំ​២០១៤​ និង​ លិខិត​បញ្ជា​បេស​កម្ម​លេខ​ ២៦៩​ អ​.​ជ​.​ប​.​ជ​.​ក​ ដែល​មាន​លោក​ជា​ប្រធាន​បេស​កម្ម​ ប៉ុន្តែ​តាម​ពិត​ទៅ​ លោក​ ពុំ​បានដឹង​អ្វី​ទាំងអស់​។​

 

លើស​ពី​នេះ​ នៅ​ក្នុង​លិខិត​នោះ​ ក៍បាន​លាតត្រដាង​ឲ្យ​ដឹងផង​ដែរ​ថា​ លោក​ អៀង​ មូលី​ បាន​លើក​បន្តុប​ មនុស្ស​ដែល​ជា​សាច់ញាតិ​ ជា​ច្រើន​នាក់​ ឲ្យ​កាន់កាប់​តួនាទី​សំខានៗ​មួយ​ចំនួន​ ក្នុង​អាជ្ញាធរ​អេ​ដស៍​ តួយ៉ាង​ដូច​ជា​ លោក​ គង់​ រ​ដ្ឋា​ ត្រូវជា​បងថ្លៃ​ ,​ លោក​ អ៊ុ​ក​ វ​ឌ្ឍ​នា​ ជា​ប្អូនប្រុស​បង្កើត​,​ លោក​ ស៊ន​ ពិសិដ្ឋ​ ក្មួយ​ប្រសារ​ ,​ លោក​ អៀង​ វុ​ទ្ធា​ ប្អូនប្រុស​បង្កើត​ និង​ ឈ្មោះ​ មុត​ពៅ​ ពុទ្ធិ​ពរ​ ក្មួយ​ប្រុស​ ត្រូវជា​កូនលោក​ អៀង​ វុ​ទ្ធា​ជាដើម​។​ លោក​ ឡឹម​ ពេ​ជ្ញ​ពិសី​ បាន​បញ្ជាក់​ថា​ មន្ត្រី​ខ្លះ​ក្នុង​ចំណោម​នេះ​ មិន​ដែល​មានមុខ​មក​ធ្វើការ​ឡើយ​ ដោយ​ដាក់​ឈ្មោះ​ គ្រាន់តែ​បើកប្រាក់​ខែ​ និង​ លុយ​បេស​កម្ម​ តាម​រយៈ​លិ​ខិ​បញ្ជា​បេស​កម្ម​មិន​ប្រក្រតី​ ឬ​ លិខិត​បញ្ជា​បេស​កម្ម​ “​ប៉ម​”​ តែ​ប៉ុណ្ណោះ​។​

 

ទាក់ទង​បញ្ហា​នេះ​ លោក​ គង់​ រ​ដ្ឋា​ អនុប្រធាន​អាជ្ញាធរ​អេ​ដស៍​ និង​ ជា​នាយ​ខុ​ទ្ទ​ល័យ​លោក​ អៀង​ ម៉ូ​លី​ បាន​ថ្លែង​ដោយ​ហៅ​ការ​ចោទប្រកាន់​នេះ​ថា​ មាន​ចេតនា​ មួលបង្កាច់​សម្អុយ​កេរ្ដិ៍ឈ្មោះ​ លោក​ អៀង​ មូលី​ និង​ ស្ថាប័ន​អាជ្ញាធរ​អេ​ដស៍​។​ ប៉ុន្តែ​យ៉ាងណា​ក៍ដោយ​លោក​ បាន​ទទួលស្គាល់​ថា​ ពិតជា​មាន​សាច់ញាតិ​ របស់​លោក​ អៀង​ មូលី​ ធ្វើការ​នៅ​ក្នុង​អាជ្ញាធរ​អេ​ដស៍​មែន​ រួម​ទាំង​លោក​ ដែល​ត្រូវជា​បង​ថ្លែ​ផង​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *