​អភិបាលខេត្ត​កែប​៖​ ទឹកសមុទ្រ​មាន​លក្ខណៈ​ពណ៌​លឿង​ មាន​ក្លិនឆ្អាប​ ងាប់​ក្តាម​ មឹក​ បង្គារ​ ពាស់ពេញ​សមុទ្រ​

​ខេត្ត​កែប​៖​ ស្រី​ បង្គារ​ ក្តាម​ ខ្យង​ មច្ឆជាតិ​បាន​ងាប់​យ៉ាង​ព្រោងព្រាត​ស្ថិត​នៅ​សមុទ្រ​កែប​ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ ខណៈ​ដែល​មន្ត្រី​ជំនាញ​បរិស្ថាន​បាន​និង​កំពុង​ពិនិត្យ​ពិសោធន៍​មើល​ទឹកសមុទ្រ​ដែល​មាន​លឿង​ និង​ធុំក្លិន​ឆ្អាប​ផង​ដែរ​ ។​

​អភិបាលខេត្ត​កែប​ លោក​ កែន​ ស​ត្ថា​មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៦​ ថា​ នៅ​លើ​ផ្ទៃ​ទឹកសមុទ្រ​តំបន់​មុខ​កន្លែង​លេង​ទឹក​ និង​កន្លែង​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ក្នុង​ខេត្ត​កែប​ បាន​ទទួល​រង​ផល​ប៉ះពាល់​ទឹកសមុទ្រ​មាន​លក្ខណៈ​ពណ៌​លឿង​ ហើយ​បច្ចុប្បន្ន​នេះ​ មន្ត្រី​ជំនាញ​បរិស្ថាន​និង​មន្ត្រី​ជលផល​កំពុង​ ត្រួតពិនិត្យ​តាមដាន​ លើ​ករណី​នេះ​ ប៉ុន្តែ​ពុំ​ទាន់​បាន​ទទួល​ពត៍​មាន​ច្បាស់លាស់​នៅ​ទ្បើ​យ​ ។​

​លោក​បន្ត​ថា​ តាម​ការ​អង្កេត​ជាបឋម​ លក្ខណៈ​ទឹក​ដូច​គ្នា​នេះ​ឃើញ​មាននៅ​ព្រែក​ ហា​ទៀង​ ប្រទេស​វៀតណាម​ដែរ​ ដែល​ទឹក​មាន​លក្ខណៈ​ពណ៌​លឿង​ និង​មាន​ក្លិនឆ្អាប​ ហើយ​ករណី​ទឹក​ព​ណ៍​លឿង​ ដែល​ឃើញ​មាននៅ​តំបន់​មួយ​ចំនួន​ក្នុង​សមុទ្រ​ខេត្ត​កែប​ តាម​ការ​វាយតម្លៃ​ជា​បណ្តោះអាសន្ន​ ទឹក​មិនល្អ​នេះ​ អាច​មាន​ប្រភព​មក​ពី​តំបន់​ព្រែក​ចាក​ជិត​បង្គោល​ព្រំដែន​314​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ មាន​ជាតិពុល​អ្វី​នៅឡើយ​ទេ​ ដោយ​កំពុង​រង់ចាំ​ការ​ធ្វើ​វិភាគ​ពី​មន្ត្រី​ក្រសួងបរិស្ថាន​និង​ផ្នែក​ពាក់​ព​ន្ធ័​ ៕​

1

2

3

4

5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *