​អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ​នឹងអនុញ្ញាតឲ្យយន្តហោះធំៗមួយចំនួនអាចចុះចតបាន ​ខណៈជួសជុលនិងការពង្រីកផ្លូវហោះហើរ ​រួចរាល់មុនកាលកំណត់​

(ព្រះសីហនុ)៖ ក្រោយការជួសជុល និងពង្រីកផ្លូវហោះ ហើរ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងអាចអនុញ្ញាតឲ្យយន្តហោះធំៗមួយចំនួនអាចចុះចតបាន
ខណៈដែលគម្រោង កែលម្អហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានបញ្ចប់មុនផែនការកំណត ។ នៅបើយោងតាមការបញ្ជាក់ របស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា {Cambodia Airports } កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា ក្នុងពេលដ៏ខ្លីខាងមុខនេះ អាកាសយានដ្ឋាននឹងអាច ទទួលឲ្យយន្តហោះធំៗចុះចតបាន ដូចជា Airbus A350-1000 និង Boeing 777-300ER និងមានជើងហោះហើរត្រង់ឆ្ងាយ ទៅ/មកពីខេត្តព្រះសីហនុ ថែមទៀត ។

គួរជម្រាបថា គម្រោងនេះបានចាប់ផ្តើមនៅខែកក្កដាឆ្នាំ ២០១៨ ដោយមានក្រុមការងារពី ៣៥០ ទៅ ៤០០ នាក់នៅក្នុងពេលវេលាដ៏មមារញឹកមួយដែលត្រូវបានចែកចេញជាពីរវេន (វេនមួយថ្ងៃ និងវេនមួយយប់) ធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍។

ក្រុមការងារបានប្រារព្ធពិធីដ៏សំខាន់មួយ នៅពេលដែលបានបញ្ចប់ការងារផ្លូវហោះហើរក្រាលកៅស៊ូចម្ងាយ ៣,៣០០ ម៉ែត្រដែលសំរេចមុនកាលកំណត់ជិត ១ខែកន្លះ។ ដំណាក់កាលចុងក្រោយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលនៅសេសសល់ គឺការងារដាក់តំឡើងភ្លើងបំភ្លឺផ្លូវហោះហើរ ដែលគួរតែត្រូវបានបញ្ចប់នៅពាក់កណ្តាលឆ្នាំខាងមុខនេះ ៕

Loading...