​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​មនុស្ស​ពាក់ព័ន្ធ​គ្រឿងញៀន​២១​នាក់​ទៅ​តុលាការ​

​ភ្នំពេញ​៖​ ក្រុម​ចោរឆក់​ និង​ក្រុម​ជួញដូរ​គ្រឿងញៀន​សរុប​២១​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​បញ្ជូន​ទៅ​កាន់​តុ​ការ​ដើម្បី​វិនិច្ឆ័យ​ទោស​ជា​បន្តបន្ទាប់​ ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ជន​ជួញដូរ​ និង​ប្រើប្រាស់​ប្រាស់​គ្រឿងញៀន​12​នាក់​ និង​ចោរឆក់​09​នាក់​ដែល​បាន​អះអាង​ថា​ ធ្លាប់​ឆក់​200​ដង​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​តុលាការ​ជា​បន្តបន្ទាប់​ ក្នុង​ថ្ងៃ​ទី​02​ និង​ទី​03​ ខែមេសា​ ឆ្នាំ​2016​ ។​

​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​១២​នាក់​ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ ស្រាវជ្រាវ​ និង​តាមដាន​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ ត្រូវ​បាន​បង្ក្រាប​ កាលពី​ ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​លើ​ផ្លូវ​វេ​ង​ស្រេង​ ភូមិ​ដំណាក់​ធំ​២​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ និង​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ដោយ​កំលាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ក្នុង​ការ​បង្ក្រាប​នោះ​ដែរ​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ដកហូត​ថ្នាំ​ញៀន​ជាក់​សែ្ត​ង​បាន​ចំនួន​១០​កញ្ចប់​ និង​ដប​ជក់​ថ្នាំ​មួយ​ចំនួន​ និង​បាន​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​សៅរ៍​ ទី​០២​ ខែមេសា​ ឆ្នាំ​២០១៦​ ។​

​ រីឯ​ក្រុម​ចោរឆក់​ចំនួន​០៩​នាក់​ ដែល​អះអាង​ថា​ធ្លាប់​ឆក់​ចំនួន​២០០​ដង​ ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​តុលាការ​ហើយ​ផង​ដែរ​ កាលពី​ថ្ងៃ​ ទី​03​ ខែមេសា​ ឆ្នាំ​2016​ ។​

​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ចោរឆក់​ទាំង​០៩​នាក់​បាន​សារភាព​ថា​ ក្រុម​ពួក​គេ​មាន​គ្នា​ជាង​១០​នាក់​ ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​ចូលរួម​ឆក់​ជាង​២០០​ដង​ ខ្លះ​ជាង​៦០​ដង​ ឯ​ខ្លះ​ទៀត​ច្រើន​ពេក​ចាំ​មិន​អស់​ ដោយ​ភាគច្រើន​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​នៅ​ក្នុង​ខណ្ឌដូនពេញ​ ចំការមន​ ៧​មក​រា​ និង​ទួល​គោក​ ។​

​ក្នុង​នោះ​ចំណុច​ដែល​ពួក​គេ​ចាំ​ច្បាស់​មាន​ដូច​ជា​៖​ នៅ​ចំណុច​ក្រោយ​ព្រះ​បរមរាជវាំង​,​ ឃ្លាំង​រំសេវ​,​ ក្បែរ​អង់​តែ​ន​ទូរទស្សន៍​ជាតិ​,​ កោះ​ពេជ្រ​,​ ក្តាន់​ពីរ​,​ ផ្សារ​កណ្តាល​,​ សាលា​ស៊ី​សុវត្ថិ​,​ ផ្លូវ​កម្ពុជា​ក្រោម​ ជាដើម​៕

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *