​អ្នក​ឆ្លង​កូ​វីដ​១៩​នៅ​អា​ហ្ស​ង់​ទីន​កើន​លើស ៣​លាន​នាក់​ហើយ​

​អា​ហ្ស​ង់​ទីន ៖ ក្រសួងសុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ប្រទេស​អា​ហ្ស​ង់​ទីន​បាន​រាយការណ៍​ឆ្លង​កូ​វីដ​១៩​រហូតដល់ ១១.៣៩៤ ករណី​និង​ការស្លាប់​ថ្មី​ចំនួន ១៥៦ នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងមកនេះ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើងដល់ ៣.០០៥.២៥៩ នាក់​និង​អ្នកស្លាប់​សរុប​ចំនួន ៦៤.២៥២ នាក់ ។​

​ក្រសួង​បាន​និយាយថា​អ្នកជំងឺ​សរុប​ចំនួន ២,៦៧៦.១៩៧ នាក់​បានជា​សះស្បើយ​ពី​ជំងឺ​នេះ ហើយ​អ្នកជំងឺ​ចំនួន ២៦៤.៨១០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ដដែល​។​

​ការឆ្លង​រាតត្បាត​កើនឡើង​កាលពី​ចុង​សប្តាហ៍​មុននេះ នាំ​ឲ្យ​រដ្ឋាភិបាល រៀបចំ​ដាក់​វិធានការ​រឹតបន្តឹង​កម្រិតធ្ងន់​ថ្មី​មួយទៀត ដើម្បី​ទប់ទល់​រលក​ទី ២ ដែល​កំពុង​បោកបក់ និង​កំពុង​បោះជំហាន​ទៅ​ដោះស្រាយ ការកកស្ទះ​ក្នុង​មន្ទីរពេទ្យ និង​ការខ្វះ​បុគ្គលិក​សុខាភិបាល​បម្រើ​ការងារ​។​

​សូមជម្រាបថា រហូតមកដល់​ពេលនេះ​វ៉ាក់សាំង​ជាង​៨​លាន​ដូ​ស​ត្រូវបាន​ប្រើប្រាស់​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ចាប់តាំងពី​ប្រទេស​នេះ​បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ខ្លួន​កាលពី​ថ្ងៃទី ២៩ ខែធ្នូ​ឆ្នាំ ២០២០ ៕

Loading...