​អ្នក​លក់ដូរ​នៅ​តាម​តំបន់​កំសាន្ត​ក្នុង​ខេត្តស្ទឹងត្រែង​បាន​ត្អូញត្អែរ​ពី​ការ​រក​ចំណូល​ថយ​ចុះ​ និង​អាកាសធាតុ​ប្រែប្រួល​ឡើង​កំ​ដៅ​ខ្លាំង​

​ខេត្តស្ទឹងត្រែង​៖​ ក្រុម​អ្នករក​ចំណូល​សេដ្ឋកិច្ច​ប្រចាំ​គ្រួសារ​ នៅ​តាម​តំបន់​កំសាន្ត​មួយ​ភាគ​ធំ​ ក្នុង​ខេត្តស្ទឹងត្រែង​ បាន​ត្អូញត្អែរ​ថា​ កា​រក​ចំណូល​ថវិកា​ពី​ការ​លក់ដូរ​ចំណីអាហារ​ និង​គ្រឿង​បរិក្ខា​ផ្សេងៗ​ទៀត​ ទៅ​ឲ្យ​ភ្ញៀវ​ដែល​ចូល​មក​កំសាន្ត​ នៅ​តាមរ​ម្មណី​ដ្ឋា​ន​ និង​សហគមន៍​អេកូ​ទេសចរណ៍​ នៅ​ក្នុង​ដែនដី​ខេត្ត​នេះ​ ពួក​គេ​រក​ប្រាក់​កម្រៃ​បាន​ទាប​ រីឯ​ អាកាសធាតុ​មានការ​ប្រែប្រួល​ឡើង​កំ​ដៅ​ខ្លាំង​ខុស​ពី​ធម្មតា​ ធ្វើ​ឲ្យ​ទឹកអូរ​ ទឹកស្ទឹង​ និង​ទឹកទន្លេ​ បាន​រីងស្ងួត​ហួតហែង​ ផុស​ចេញ​នូវ​ផ្ទាំង​ថ្ម​ទាំង​ដុំៗ​ មិន​អាច​ធ្វើ​ឲ្យ​ភ្ញៀវ​ចុះ​ហែល​ទឹក​លេង​ បាន​ទៅ​តាម​ការ​ចំណង់​ដូច​ឆ្នាំ​កន្លងៗ​ទៅ​នោះ​បាន​ឡើយ​។​ ប៉ុន្តែ​ ក្រុម​អ្នករក​ប្រាក់​ចំណូល​ ពី​វិស័យ​ទេសចរ​ ណ៍​ទាំងនេះ​ បាន​ទទួលស្គាល់​ថា​ ភ្ញៀវ​ដែល​ចូល​មក​កំសាន្ត​ក្នុង​ខេត្តស្ទឹងត្រែង​ក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ មាន​សន្ទុះ​ច្រើន​ជាង​ឆ្នាំ​មុនៗ​។​

​ប្រធាន​សហគមន៍​ទេសចរណ៍​បុប្ផា​ភ្លុក​ បាន​និយាយ​ថា​ នៅ​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ដែល​បាន​ផ្តើម​ឡើង​ពី​ថ្ងៃ​១៣​មេ​សា​ រហូត​មក​ដល់​ថ្ងៃ​១៦​មេ​សា​ ២០១៦​នេះ​ ភ្ញៀវ​បាន​សម្រុក​មក​លេង​នៅ​តាម​តំបន់​អេកូ​ទេសចរណ៍​ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​មុនៗ​ ហើយ​រហូត​មក​ទល់​ថ្ងៃ​១៧​មេ​សា​ម្សិលមិញ​នេះ​ទៀត​ ភ្ញៀវ​បាន​ចូល​មក​លេង​កាន់តែ​ច្រើន​ឡើង​ ។​ប៉ុន្តែ​ អ្វី​ដែល​គួរ​ឲ្យ​ស្តាយ​នោះ​ គឺ​ពួក​គេ​មួយ​ភាគ​ធំ​ មក​ដល់​ហើយ​បាន​វិល​ត្រឡប់​ទៅ​វិញ​ភ្លាមៗ​ ដោយសារ​ទឹកអូរ​ និង​ទន្លេ​ បាន​រីងស្ងួត​ខុស​ពី​ធម្មតា​ ធ្វើ​ឲ្យ​អ្នក​លក់ដូរ​នៅ​តំបន់​កំសាន្ត​ទាំងនោះ​ រក​ប្រាក់​ចំណូល​បាន​ទាប​ ដោយសារ​លក់​មិនសូវ​ដាច់​ ។​

​អ្នក​ទេសចរណ៍​បាន​និយាយ​ថា​ ឆ្នាំ​នេះ​ទឹកទន្លេ​បាន​រីង​ហួត​ជាង​ឆ្នាំ​កន្លង​មក​ ហើយ​ផ្ទាំង​ថ្ម​បាន​ផុត​ចេញ​ស្ទើរ​គ្រប់កន្លែង​ ធ្វើ​ឲ្យ​ទឹកទន្លេ​ឡើង​កំ​ដៅ​ខ្លាំង​ មិន​អាច​ឲ្យ​ភ្ញៀវ​ដែល​មានកូន​តូចៗ​ ចុះ​ហែ​លេង​បាន​ទៀត​នោះ​ទេ​ ដូច្នេះ​ហើយ​ បានជា​ពួ​គគាត់​មួយ​ភាគ​ធំ​ បាន​សំរេចចិត្ត​ផ្លាស់​ប្តូរ​ទីតាំង​កំសាន្ត​ ដោយ​នាំ​គ្នា​ទៅ​រក​តំបន់​ណា​ ដែល​មាន​ទឹកធ្លាក់​ មាន​ជម្រៅ​ជ្រៅ​ និង​ត្រជាក់​ជាង​នេះ​ ទទួល​បាន​នូវ​ផា​សុខភាព​ និង​បញ្ជៀ​សបាន​នូវ​បញ្ហា​ផ្សេងៗ​ទៀត​ ដល់​ក្រុម​គ្រួសារ​ កូនចៅ​ ។​ ចំណែក​អ្នក​លក់ដូរ​ ដូច​ជា​ លក់​ដូង​ ទឹកអំពៅ​ ស្វាយ​ គ្រឿងក្លែម​ និង​គ្រឿង​បរិភោគ​ផ្សេងៗ​ទៀត​ ពួក​គាត់​បាន​ត្អូញត្អែរ​ថា​ មាន​មនុស្ស​ចូល​មក​ច្រើន​មែន​ តែ​ពួក​គាត់​ លក់​មិនសូវ​ដាច់​ ឯ​ប្រាក់​ចំណូល​មានការ​ថយ​ចុះ​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​ លោក​អ៊​ន​ ប៉ោ​សឿ​ន​ បាន​ទទួលស្គាល់​ថា​ នៅ​ប៉ុន្មាន​ថ្ងៃ​ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ​ អាកាសធាតុ​ពិតជា​បាន​ឡើង​កំ​ដៅ​ខ្លាំង​ខុស​ពី​ធម្មតា​ ធ្វើ​ឲ្យ​ទឹកអូរ​ ទឹកទន្លេ​រាក់​ និង​ឡើង​កំ​ដៅ​ ហើយ​មាន​ភ្ញៀវ​មួយ​ភាគ​ធំ​ មិន​បាន​នៅ​លេង​ និង​ទិញ​ចំណីអាហារ​ហូប​ចុក​នោះ​ទេ​ ហើយ​អ្នក​ដែល​នៅ​លេង​ គឺ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន​។​លោក​ថា​ តំបន់​កំសាន្ត​ដែល​រង​នូវ​ការ​រីង​ទឹក​នោះ​ មាន​ដូច​ជា​ រ​ម្មណី​ដ្ឋា​ន​បុប្ផា​ភ្លុក​ រ​ម្មណី​ដ្ឋា​ន​អូរ​ចាប​ និងរ​ម្មណី​ដ្ឋា​ន​អេកូ​ទេសចរណ៍​អូរ​ឬ​ស្សី​កណ្តាល​ ទឹកបាន​រីង​ហួត​ខុស​ពី​ឆ្នាំ​កន្លងៗ​មក​ ដោយ​សីតុណ្ហភាព​បាន​ឡើង​កំ​ដៅ​ខ្ពស់​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ យ៉ាងធ្ងន់ធ្ងរ​បំផុត​។​

​ប៉ុន្តែ​ លោក​ប្រធាន​មន្ទីរ​បាន​អះអាង​ថា​ ទោះជា​យ៉ាងណា​ក៏​ដោយ​ សម្រាប់​ឆ្នាំ​២០១៦​នេះ​ ខេត្តស្ទឹងត្រែង​ ភ្ញៀវ​បាន​កើនឡើង​ជាង​ឆ្នាំ​២០១៥​ ប្រមាណ​ជា​១០​ភាគរយ​ គិត​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ ស្នាក់​នៅ​តាម​ភោជនីយដ្ឋាន​ ផ្ទះសំណាក់​ និង​សណ្ឋាគារ​ ដោយ​ក្នុង​ឆ្នាំ​២០១៥​ ភ្ញៀវ​ទេសចរណ៍​ជាតិ​ មាន​ចំនួន​៤​ពាន់​២២៨​នាក់​ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ២១២​នាក់​ភ្ញៀវ​ទេសចរណ៍​តាមរ​ម្មណី​ដ្ឋា​ន​ ២៥​ពាន់​ ៣០៥​នាក់​ សរុប​ ចំនួន​២៩​ពាន់​ ៧៤៥​នាក់​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ ភ្ញៀវ​ទេសចរណ៍​ជាតិ​ មាន​ចំនួន​៨​ពាន់​៧៩៦​នាក់​ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ចំនួន​៤១៩​នាក់​ ភ្ញៀវ​ទេសចរណ៍​តាមរ​ម្មណី​ដ្ឋា​ន​ចំនួន​៣៧​ពាន់​៧៥៣​នាក់​ សរុប​ចំនួន​៤៦​ពាន់​៩៦៨​នាក់​ បើ​ប្រៀបធៀប​ឆ្នាំ​២០១៥​ ភ្ញៀវ​ជាតិ​មាន​ចំនួន​៤​ពាន់​៥៦៨​នាក់​ ស្មើនឹង​៣៣,២១%​ ភ្ញៀវ​អន្តរជាតិ​២០៧​នាក់​ ស្មើនឹង​៩៧,៦៤%​ភ្ញៀវ​តាមរ​ម្មណី​ដ្ឋា​ន​ចំនួន​១២​ពាន់​៤៤៨​នាក់​ ស្មើនឹង​៤៩,១៩%​ សរុប​ជា​រួម​ មាន​ចំនួន​១៧​ពាន់​២២៣​នាក់​ ស្មើនឹង​៥៧,៩០%​ ដូច្នេះ​ឃើញ​ថា​ ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ មានការ​កើនឡើង​ប្រមាណ​១០%​ នេះ​ជា​ការ​ជោគជ័យ​ថ្មី​មួយទៀត​ សម្រាប់​វិស័យ​ទេសចរណ៍​ ធ្វើ​ឲ្យ​មន្ទីរ​សំរេច​បាន​ទៅ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​ និង​ជា​ការ​ចង់បាន​ របស់​ក្រសួងទេសចរណ៍​ផង​ដែរ​។​

​មន្ត្រី​នគរបាល​ និង​ប្រជា​ការពារ​ ដែល​ឈរជើង​ការពារ​នៅ​តាម​ តំបន់​អេកូ​ទេសចរណ៍​ បាន​និយាយ​ថា​ នៅ​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​ នៅ​តាម​តំបន់រ​ម្មណី​ដ្ឋា​ន​និ​មួយៗ​ ពុំ​មាន​កើតឡើង​នូវ​អំពើ​ចោរកម្ម​ ដូច​ជា​ ចោរលួច​ ចោរឆក់​ និង​អំពើ​ហឹ​ង្សា​ ដែល​បាន​ផ្តើម​ឡើង​ពី​ក្រុម​ក្មេង​ទំនើង​នោះ​ទេ​ ដោយសារ​មានការ​ដាក់​កម្លាំង​យាមកាម​ជា​ច្រើន​ ដើម្បី​រក្សា​ការពារ​សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ និង​អ្នក​ទេសចរណ៍​ បាន​យ៉ាង​ល្អ​ប្រសើរ​ ៕​ បក្សី​ជាយ​ដែន​

asc (4)

asc (18)

asc (17)

asc (16)

asc (15)

asc (14)

asc (13)

asc (12)

asc (11)

asc (10)

asc (9)

asc (8)

asc (7)

asc (6)

asc (5)

asc (3)

asc (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *