​ឥឡូវនេះ​កំពូល​តារាចម្រៀង​ ពេជ្រ​ សោភា​ កំពុង​ឈឺ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ប៉ា​យ៉ា​ថៃ​ ក្រុង​បាងកក​

​ភ្នំពេញ​៖​ នៅ​ពេល​នេះ​ តារាចម្រៀង​ អ្នក​នាង​ ពេជ្រ​ សោភា​ បាន​និង​កំពុង​ឈឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ប៉ា​យ៉ា​ថៃ​ ក្រុង​បាងកក​ ។​

​គេ​នៅ​មិន​ទាន់​ដឹង​ថា​ ជំងឺ​ឈាមស​ ស៊ី​ឈាមក្រហម​ ដែល​បាន​រើ​ឡើង​ចំពោះ​តារាចម្រៀង​នាង​ ពេជ្រ​ សោភា​ មាន​លទ្ធផល​បែប​ណា​នៅឡើយ​ទេ​ បន្ទាប់​ពី​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ​តាំងពី​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​នោះ​ ។​

​ប្រភព​ពី​អ្នកសិល្បៈ​ម្នាក់​លើក​ឡើង​ថា​ នេះ​មិនមែន​លើក​ទី​១​ទេ​ ដែល​តារាចម្រៀង​រូប​នេះ​ចូល​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ព្រោះតែ​ជំងឺ​ចាស់​គឺ​ជំងឺ​ «​ឈាមស​ ស៊ី​ឈាមក្រហម​»​ របស់​នាង​ធ្វើទុក្ខ​ខ្លាំង​ ។​ ប្រភព​បញ្ជាក់​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ជំងឺ​នេះ​ធ្វើទុក្ខ​ខ្លាំង​ គឺ​ក្រោយ​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​ប្រឹងប្រែង​ច្រើន​ជាមួយនឹង​ការងារ​សិល្បៈ​ ដែល​មមាញឹក​ និង​ការងារ​ចុះ​ចែក​ទឹក​ស្អាត​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន​ បើ​ទោះបីជា​ជា​ញឹកញាប់​គេ​បានឃើញ​តារាចម្រៀង​រូប​នេះ​លេបថ្នាំ​ជា​ប្រចាំ​ក៏​ដោយ​ ។​

​យ៉ាងណា​ក្រុម​គ្រួសារ​នាង​ ពេជ្រ​ សោភា​ ហាក់​មិន​មានការ​ព្រួយបារម្ភ​ខ្លាំង​ទេ​ ព្រោះ​នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ​ ហើយ​នាង​អាច​នឹង​វិល​មក​កម្ពុជា​វិញ​ ឆាប់​ក្រោយ​ស្ថានភាព​ជំងឺ​វិល​មក​រក​ភាព​ប្រក្រតី​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ប្រាកដ​នៅឡើយ​ទេ​ ៕​

sw
2
1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *