​ឪពុក​ចិត្ត​តិរច្ឆា​ន​ ចាប់​កូនស្រី​អាយុ​១៨​ឆ្នាំ​រំលោភ​២០​ដង​

​ខេត្តស្វាយរៀង​៖​ មិន​គួរ​ណា​កើត​មាន​ក្នុង​សង្គម​ខ្មែរ​ទាល់តែ​សោះ​ ដែល​ស្តាប់​ឮ​ហើយ​គួរ​ឲ្យ​ខ្លោចផ្សា​ក្នុង​ចិត្តខ្លាំង​ណាស់​ ក្នុង​នាម​ឈ្មោះ​ជា​ឪពុក​ ប៉ុន្តែ​បែរជា​ប្រព្រឹត្ត​អំពើ​ថោកទាប​ សង្គម​ស្អប់ខ្ពើម​យ៉ាង​ដូច្នេះ​ ។​ ឪពុក​អស់គេ​ មាន​ព្រហ្ម​វិហារធម៌​ចំពោះ​កូនៗ​ជាទី​ស្រឡាញ់​របស់​ខ្លួន​ ប៉ុន្តែ​ខុស​ទាស់​អី​ ឪពុក​មាន​ចិត្តជា​សត្វ​តិរច្ឆាន​ម្នាក់​នេះ​ ចាប់​កូនស្រី​បង្កើត​របស់​អាយុ​អាយុ​១៨​ឆ្នាំ​រំលោភ​រហូត​ដល់​២០​ដង​ ។​

​ករណី​នេះ​ទើបតែ​បែក​ការណ៍​ដឹង​ឮ​សុះសាយ​ដល់​សមត្ថកិច្ច​ចុះ​ចាប់ខ្លួន​បុរស​ង្ស័​យ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ភូមិ​តា​ប៉ោ​ ឃុំ​សំឡី​ ស្រុក​កំពង់​រោទ៍​ ខេត្តស្វាយរៀង​ ក្រោយ​ពេល​កូនស្រី​រង​គ្រោះ​មានការ​ភ័យភិត​ពេក​ រត់​មក​ភ្នំពេញ​ ហើយ​បាន​ទូរស័ព្ទ​ប្រាប់​អ៊ំ​ស្រី​ពី​ដំណើរ​ដើមទង​ដែល​ត្រូវ​ឪពុក​ចាប់រំលោភ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់​រោទ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ ដែល​ឃាត់ខ្លួន​ ឈ្មោះ​ឈឹ​ម​ វ៉ា​ន់​នី​ អាយុ​ ៣៦​ឆ្នាំ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ក្នុងភូមិ​ ឃុំ​ កើតហេតុ​ខាងលើ​ ។​ រីឯ​ជន​រង​គ្រោះ​អាយុ​១៨​ឆ្នាំ​ ។​ សមត្ថកិច្ច​បញ្ជាក់​បន្ថែម​បន្ទាប់​ពី​ស្រង់​សម្តី​ជន​រង​គ្រោះ​ថា​ រាល់ពេល​ចាប់រំលោភ​ម្តងៗ​ ឪពុក​ខិលខូច​រូប​នេះ​បាន​រក​លេស​ប្រើ​ឲ្យ​ប្រពន្ធ​ ទៅ​ទិញ​នេះ​ ទិញ​នោះ​ នៅផ្ទះ​លក់​ចាប់ហួយ​ ដែល​មាន​ចម្ងាយ​ ឆ្ងាយ​ពី​ផ្ទះ​ និង​ដេញ​កូន​តូចៗ​ ឲ្យ​ទៅ​តាម​ម្តាយ​អស់​ តែ​មិន​ឲ្យ​នារី​រង​គ្រោះ​ ទៅ​ណា​ទេ​ គឺ​ឲ្យ​នៅផ្ទះ​ពីរ​នាក់​ រួច​ក៏​ឆ្លៀតឱកាស​ បង្ខំ​ចាប់រំលោភ​តែ​ម្តង​ ពេល​រំលោភ​ម្តងៗ​ គឺ​តែងតែ​គំរាម​ មិន​ឲ្យ​ប្រាប់​ម្តាយ​នោះ​ទេ​ បើ​ហ៊ាន​ប្រាប់​ នឹង​វាយ​ធ្វើបាប​ ជាក់​មិន​ខាន​ឡើយ​ ៕​

ss

Loading...

Leave a Reply

Your email address will not be published. Required fields are marked *