​៥​នាក់​រងគ្រោះ​ដោយសា​រន្ទះបាញ់នៅខេត្តក្រចេះ

ខេត្តក្រចេះ​៖​ មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​៥​នាក់​បាន​បញ្ជូនទៅ​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ ដោយសារ​រន្ទះបាញ់​ កាលពី​រសៀល​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រមាណ​ជា​១៣ និង​៥០​នាទី នៅ​ចំណុច​អូរ​មៀត ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលចង្ក្រង់ លោកអនុសេនីយ៍ឯក រស់ ប៊ុនធឿន បានឲ្យដឹងថា ជនរងគ្រោះ​ទាំ​៥​នាក់ ទី​១ មានឈ្មោះ ណុន សេន​រ៉ុ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​,​ទី​២ ឈ្មោះ ចន្ថា ផា​វី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ,​ទី​៣ ឈ្មោះ ថា ចាន់​ដា​រា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ,​ទី​៤ ឈ្មោះ ណុប មេ ភេទ​ប្រុស អាយុ ១៣​ឆ្នាំ និង​ទី​៥ ឈ្មោះ រ៉ុ​ន ស្រី​ម៉ិ​វ ភេទ​ស្រី អាយុ ៦​ឆ្នាំ ជនរងគ្រោះ​ទាំង​៥​នាក់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

ប្រភពបន្តថា មុនពេល​កើតហេតុ​ពពក​ខ្មៅ​ដោយ​ដុំៗ​និង​ដោយ​កន្លែង នឹងមាន​ភ្លៀង​ធ្លាក់​ស្រិចៗ ហើយ​ចំណែកឯ​ជនរងគ្រោះ​ទាំង​៥​នាក់ គឺ​កំពុង​អង្គុយលេង​លើ​គ្រែ​នៅក្រោម​ផ្ទះ ស្រាប់​តែមាន​រន្ទះបាញ់​សសរ​បាក់​បី​បួន​ដើម ចំណែកឯ​អ្នក​អង្គុយ​ក្រោយ​ផ្ទះ​នោះ ក៏​សន្លប់​ទាំងអស់គ្នា ឃើញ​ហេតុ​ការ​ដូច្នេះ ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ ៕

Loading...