​Specs និង រូបរាង​គំរូ​ Galaxy S6 សុទ្ធ​តែ​ញាក់​សាច់​ នរណា​មិន​បេតី!

លក្ខណៈ​លម្អិត​នៃ​គំរូ​ Galaxy S6៖

-រូបរាង​ពាក់​កណ្ដាល​ស្រោប​ដោយ​អាលុយមីញ៉ូម​ (ផ្នែក​ខាង​ក្រោយ​ពាក់​កណ្ដាល​ស្រោប​ដោយ​បន្ទះ​ធ្វើ​ពី​ស្បែក​រឹង​)
-អេក្រង់​ទំហំ ៥,៥អ៊ីញ​ និង​ Resolution QHD កម្រិត1440 x 2560 pixels
-ផ្នែក​ខាង​មុខ​មាន​ប៊ូតុង​ចុច​បី​ដូច​ម៉ូដែល​មុន​ៗ​ដែរ រី​ឯ​ប៊ូតុង​ Home បំពាក់​ដោយ​បច្ចេកវិទ្យា Fingerprint Sensor សម្រាប់​ស្កេន​ម្រាម​ដៃ​
-កាមេរ៉ា​ក្រោយ​ទំហំ 20 MP (​ប្រើ​បច្ចេកវិទ្យា OIS និង​អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត 4K) ​ និង​មាន​ Flash ប្រភេទ LED ​ចំនួន​ពីរ​គ្រាប់​នៅ​សង​ខាង រី​ឯ​កាមេរ៉ា​មុខ​ទំហំ 5MP (បំពាក់​ដោយ​បច្ចេកវិទ្យា BSI Sensor) ដែល​មាន​ Wide Angle ធំ​មិន​​ធ្វើ​ឲ្យ​​រូប​ភាព​ Selfie ដាច់​កំណិច​កំណាត់​និង​អាច​សន្ទនា​​ជា​វីដេអូ​បាន​ក្នុង​កម្រិត Full HD​
​-កម្រាស់ ៧,៥ម.ម និង​ទម្ងន់ ១៣០ ក្រាម​
-មាន​ Sensor ​នៅ​ពី​ក្រោយ​សម្រាប់​វាស់​ចង្វាក់​បេះ​ដូង​ S5 ដែរ
-Memory ទំហំ 32GB/ 64GB/ 128GB (អាច​បន្ថែម MicroSD Card ពី​ក្រៅ​បាន​ 128GB) និង RAM ទំហំ 4GB
​-CPU ប្រភេទ Octa-Core មាន​ល្បឿន 2.0GHz
-ប្រព័ន្ធ​អ៊ីនធឺណិត 4G/ LTE,
-តំណ​ភ្ជាប់​ផ្សេង​ៗ៖ Wi-Fi -AC, Bluetooth 4.0 LP និង​ NFC
-​​រន្ធ​ដោត​ USB ទំហំ 2.0
-ថាមពល​ថ្ម 3000 mAh និង​មាន​​បំពាក់​ដោយ​​បច្ចេកវិទ្យា​ដែល​អាច​សាក​ថ្ម​បាន​លឿន​ប្រើ​ពេល​តែ ៣០នាទី​ប៉ុណ្ណោះ
-មាន​មុខងារ​សន្សំ​សំចៃ​ថ្ម​​ខ្លាំង​ (Ultra Power Saving Mode) ដែល​អាច​ជួយ​សន្សំ​សំចៃ​ថ្ម​ទូរសព្ទ​ (ពេល​ជិត​អស់​ថ្ម) បាន​កន្លះ​ថ្ងៃ។
-ប្រព័ន្ធ​ប្រតិបត្តិការ Android 5.0 Lollipop
-User Interface ​ប្រភេទ TouchWiz ដែល​ជា​បច្ចេកវិទ្យា​ផលិត​ដោយ Samsung៕

samsung_galaxy_s68 samsung_galaxy_s67 samsung_galaxy_s65 samsung_galaxy_s64 samsung_galaxy_s63 samsung_galaxy_s62 samsung_galaxy_s6

Loading...

Leave a Reply

Your email address will not be published. Required fields are marked *