បុរសម្នាក់ជិះម៉ូតូស៊ីរ៉ុសមួយគ្រឿងបើកលឿនក៏ជ្រុលទៅបុកនឹងរថយន្តកាម៉ារីបាឡែន

ភ្នំពេញ៖រថយន្តម៉ាកកាម៉ារីបាឡែនមួយគ្រឿងបានរងការខូចខាតដោយសារតែបុរសម្នាក់ជិះម៉ូតូស៊ីរ៉ុសក្នុងល្បឿនលឿនក៏ជ្រុលទៅបុកអុសរថយន្តបាឡែនបណ្ដាលឲ្យខ្ទិចមួយចំហៀងស្ដាំផ្នែកមុខរថយន្ត។ ហេតុនេះបានកើតឡើងនៅវេលាម៉ោង៩នឹង២០នាទីយប់ ថ្ងែទី២៩ ខែកញ្ញា​​ ឆ្នាំ២០១៥​ តាមបណ្ដោផ្លូវព្រះនោរត្ដម​កែងនឹងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងនឹងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពពត័មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូស៊ីរ៉ុមួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខPRESS8000-K ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនោរត្ដមទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈមកដល់ត្រង់ចំណុចរុំវង់មូលវិមានឯរាជ្យក៏ជ្រុលចង្កូតទៅបុកអុសរថយន្តកាម៉ារីបាឡែនពណ៌សដែលមានពាក់ស្លាកលេខភ្នំពេញ2S-1913​ បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរតាម​បណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីលិចទៅកើតបណ្ដាលឲ្យរងការខូចខាតខ្ទិចមួយចំ​ហៀង​​​​ស្ដាំ​ផ្នែក​មុខរថយន្ត។

ក្រោយពេលកើតហេតុភាគគីរទាំងសងខាងបានឈ្លោះទាស់ទែងគ្នាប្រកែករកខុសត្រូវរៀងៗខ្លួន ​ ​ ភ្លាមៗនោះសម្ថតិកិច្ចចរាចរជំនាញបានចុះមកធ្វើការវាស់វែងដើម្បីយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

edc482ce6c5355fb299f5aefe3bf8f5b_L

Loading...

Leave a Reply

Your email address will not be published. Required fields are marked *