ព្រះសង្ឃនិងប្រជាពលរដ្ឋចំនួន២៤អង្គ.នាក់កើតអាការៈចំឡែកទន់ដៃទន់ជើងនិងស្លាប់ជាបន្តបន្ទាប់ចំនួន៣នាក់

ខេត្តត្បូងឃ្មុំ៖មនុស្សប្រុសស្រីចំនួន៣នាក់ បានស្លាប់ជាបន្តបន្ទាប់និង២៤អង្គ.នាក់ទៀត មានអាការៈវិលមុខងងឹតភ្នែកនិងទន់ដៃទន់ជើងត្រូវបានគេបញ្ជូនសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ។

ហេតុការណ៍នេះបានកើតមានឡើងចាប់តាំងពីថ្ងៃទី៤រហូតមកដល់ថ្ងៃទី៧តុលា២០១៥ ស្ថិតនៅភូមិតាំអាំ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចខេត្តត្បូងឃ្មុំបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នោះរួមមានទី១ឈ្មោះមុតផេងភេទស្រីអាយុ៤០ឆ្នាំស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

ទី២ឈ្មោះចាន់សារុនភេទប្រុសអាយុ៦៦ឆ្នាំស្លាប់នៅផ្ទះនិងទី៣ឈ្មោះសោមវុធភេទប្រុសអាយុ៣៦ឆ្នាំត្រូវបាន

ស្លាប់នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៦តុលា២០១៥។

លោកឧត្តមសេនីយ៍ត្រីម៉ៅពៅស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថាក្រោយពីមានហេតុការណ៍នេះកើត

ឡើងលោកបានជុំរុញឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាននិងកម្លាំងនគរបាលស្រុកពញាក្រែកសហការជាមួយជំនាញសុខាភិបាល

ចុះទៅកាន់ភូមិឃុំកើតហេតុដើម្បីតាមដានសភាពអ្នកជំងឺដោយមានរថយន្តជាច្រើនគ្រឿងត្រៀមសម្រាប់ដឹកអ្នកដែលមានអាការៈមិនស្រួលទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

ពាក់ព័ន្ធជុំវិញករណីខាងលើនេះមិនទាន់មានមន្ត្រីជំនាញសុខាភិបាលបញ្ជាក់ពីមូលហេតុនៅឡើយ៕

d59992 d59993 d59994 d59995 d59996

Loading...

Leave a Reply

Your email address will not be published. Required fields are marked *