ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យបានរៀបចំពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍ថ្ងៃជ័យជំនះ៧ មករា ១៩៧៩- ៧ មករា ២០១៥ លើកទី៣៦ ដែលជាថ្ងៃរំដោះប្រជាជនខ្មែរឱ្យរួចផុតពីរបប កាប់សម្លាប់ជាតិសាសន៍ឯងរបស់ពួកបនប៉ុលពត។ក្នុងអំឡុងនៃការដឹកនាំរបស់របបផ្តាច់ការមួយនេះក្នុងរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃប្រជាជនខ្មែរស្លូតត្រង់រងគ្រោះជាង៣លាននាក់ត្រូវបានកាប់សម្លាប់។
ពិធីអបសាទរថ្ងៃជ័យជំនះ៧មករា ធ្វើឡើងកាលពីព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងនោះមាន សមាជិកសមា ជិការចូលរួមសរុប១៣០០នាក់ ។ប្រព្រឹត្តទៅក្រោមវត្តមាន ឯក ឧត្តម អន ស៊ុំ សមាជិក ព្រឹទ្ធសភានិងជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនោះក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ១ក្រុម បានសំដែងឈុតឆាករំលឹកឡើងវិញនូវរឿងរ៉ាវហេតុការណ៍ដែលបានកើតឡើងចំពោះ ប្រជាជនខ្មែរក្នុងរបបប្រល័យពូជន៍សាសន៍កាន់អំណាចដែលបានដាក់ចេញនូវនយោបាយជំលៀសប្រជាជនចេញពីក្រុងមកទីជនបទបង្ខំប្រជាជនធ្វើការធ្ងន់ៗលើសកម្លាំង និង ធ្វើទារុណ កម្មកាប់សម្លាប់ ប្រជាជនស្លូតត្រង់ គ្មាន កំហុសដោយចោទប្រកាន់ថាជាខ្មាំងក្បត់ និងអង្គការ ជាដើម។
តមក ឯកឧត្តមអន ស៊ុំ ប្រធានគណៈអធិបតីបានមានប្រសាសន៍ថា៖ថ្ងៃជ័យ៧មករា ឆ្នាំ១៩៧៩គឺជាថ្ងៃដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់នៅសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលាពីរបបប៉ុលពតប្រល័យពូជសាសន៍។រយៈពេល៣៦ឆ្នាំកន្លងមកនេះផ្តើមចេញពីថ្ងៃជ័យជំនះ៧មករាព្រះរាជណាចក្រកម្ពុជាមានការផ្លាស់ប្តូរយ៉ាងធំធេងមិនអាចនឹកស្មានដល់។ពីទឹកដីដែលនៅសល់តែគំនរផេះផង់ពីរបបប្រល័យពូជសាសន៍បានក្លាយជា ទឹកដីកំពុងតែមានការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យ។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា៖ថ្ងៃ៧មករា ប្រជាជនកម្ពុជាទទួលស្គាល់ ថាជា ថ្ងៃកំណើតទី២របស់ខ្លួន ។ក៏ប៉ុន្តមានជនអគតិមួយចំនួនបានប្រឆាំងងនិងថ្ងៃ៧មករាដោយកាឡៃប្រវត្តិប្រសាស្ត្រនិងមានមហិច្ឆតាពិសពុលដើម្បីបំរើផលប្រយោជន៍នយោបាយរបស់ខ្លួន៕