ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលអោយស្ត្រីទើបតែឆ្លងទន្លេម្នាក់ បុរសម្នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ស្រ្តីទើបតែឆ្លងទន្លេបាន១ខែម្នាក់រងរបួសធ្ងន់ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូពេលដែលប្តីរបស់គាត់បានឌុបគាត់និងកូនតូចៗចេញពីផ្សារដីហុយក្នុងបំណងទៅផ្ទះ កាលពីវេលាម៉ោង០១និង០៥នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវភ្នំពេញហាណូយ(១៩១៩) ក្នុងភូមិរោងចក្រសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្រ្តីដែលរងរបួសនោះមានឈ្មោះយស មុំ អាយុ៣០ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅម្តុំភូមិរោងចក្រសង្កាត់ភ្នំពេញខណ្ឌសែនសុខ ទើបតែឆ្លងទន្លេបាន១ខែដែលមានប្តីឈ្មោះផាត់ សុភា អាយុ៣២ឆ្នាំស្នាក់នៅជាមួយគ្នា ។ចំណែកភាគឺម្ខាងទៀតមានឈ្មោះរៀម វីរៈ ភេទប្រុសអាយុ២៥មុខរបរបើកបរ ស្នាក់នៅសង្កាត់ឃ្មួញខណ្ឌសែនសុខ រងរបួសត្រូវជើង(ស្រាល) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានយុវជនឈ្មោះរៀម វីរៈ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Y-4289 ដោយជិះគ្នា២នាក់ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៍បាំងនិងរថយន្ត១គ្រឿងដែលបើកពីមុខហើយបានចាប់ហ្វាំងឈប់ក៍ត្រូវម៉ូតូស្មាស់មកបុកតែម្តង។ ចំណែកភាគឺខាងរងគ្រោះឈ្មោះផាត់ សុភា បានអោយដឹងថានៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកស្មាស់រ៉េវ៉ូព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1W.4759 ក្នុងទិសដៅពីត្បូងទៅជើចេញពីផ្សារដីហុយដោយឌុបប្រពន្ធនិងកូនតូចៗ២នាក់ទាំងអស់៤នាក់លុះមកដល់ចំណុចកើតហេតុរូបគាត់ក៍បត់ឆ្វេងឆ្លងផ្លូវជិតផុតទៅហើយស្រាប់តែមានម៉ូតូសេ១២៥ខាងលើបើកមកពីមុខក្នុងល្បឿនលឿនគាត់ចាប់ហ្វាំងមិនទាន់ក៍បុកបណ្តាលអោយដួលធ្លាក់ប្រពន្ធនិងកូនប្រុសតូចដែលមានអាយុទើបតែ១ខែពីដៃម្តាយនិងកូនស្រីម្នក់ទៀតអាយុ៥ឆ្នាំរងរបួសស្រាលចំណែកប្រពន្ធរបស់គាត់បានរងរបួសធ្ងន់តែម្តង។ តែសំណាងល្អហើយកូនប្រុសតូចមិនរងរបួសទេ។

18-10-201560601

60602

60603

Loading...

Leave a Reply

Your email address will not be published. Required fields are marked *