Monthly Archives: March 2015

សិប្បកម្ម​កែ​ច្នៃ​ឈើ​ដ៏​ធំ​ជនជាតិ​វៀតណាម​មួយ​កន្លែង​ទល់មុខ​វត្ត​ស្លា​កែ​ត​ក្រុង​បាត់ដំបង​ប្រើ​ម៉ាស៊ីន​ រណា​រ៉ៃ​ច្រៀក​ឈើ​គេ​សង្ស័យ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​

​ខេត្តបាត់ដំបង​៖​ សិប្បកម្ម​កែ​ច្នៃ​ឈើ​ដ៏​ធំ​មួយ​ដែល​គេ​ស្គាល់​ថា​របស់​ជនជាតិ​វៀតណាម​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ចំណុច​ទល់មុខ​វត្ត​ស្លា​កែ​ត​ស្ថិត​ក្នុងភូមិ​ជ្រៃ​បាក់​ សង្កាត់​ស្លា​កែ​ត​ ក្រុង​បាត់ដំបង​ បាន​បើក​ធ្វើ​អាជីវកម្ម​កែ​ច្នៃ​ឈើ​យ៉ាង​គគ្រឹក​គ្រេង​គេ​សង្ស័យ​អាជីវកម្ម​នោះ​ធ្វើ​ឡើង​ខុសច្បាប់​។​ ​សកម្មភាព​នៃ​ការ​កែ​ច្នៃ​ឈើ​ធ្វើ​ជា​គ្រឿង​សង្ហា​រឹម​របស់​រោង​សិប្បកម្ម​របស់​ជនជាតិ​វៀតណាម​នៅ​ចំណុច​ខាងលើ​គេ​មើលឃើញ​ថា​បាន​ប្រើ​ ប្រាស់​ម៉ាស៊ីន​ រណា​រ៉ៃ​ច្រៀក​ឈើ​លាន់​ ឮ​សម្លេង​ យ៉ាង​ទ្រហឹងអឺងកង​ដែល​បង្ក​ឱ្យ​ប៉ះពាល់​និង​ រំខាន​ដល់​ការ​រស់នៅ​របស់​ ប្រជាពលរដ្ឋ​ជា​ ច្រើន​ គ្រួសារ​នៅ​ក្បែរ​នោះ​ផង​ដែរ​។​ ​សកម្មភាព​នៃ​ ការ​ធ្វើ​អាជីវកម្ម​កែ​ច្នៃ​ឈើ​នោះ​ដែរ​ បើ​តាម​ប្រភព​ ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ប្រាប់​ឱ្យ​ដឹង​ថា​គេ​បាន​ធ្វើ​ឡើងជា​យូរ​ឆ្នាំ​ មក​ហើយ​ក្នុង​នោះ​ គេ​មិន​ …

Read More »

ឧបនាយករដ្ឋមន្ត្រី​កែ​ គឹ​ម​យ៉ា​ន​ធ្វើបុណ្យ​ផ្កា​បាន​បច្ច័យ​ជាង​១០០​លាន​រៀល​សម្រាប់​កសាង​វត្ត​ ធ្នង់​ជា​អតីត​តំបន់​ប្រទាញប្រទង់​ក្នុង​សង្គ្រាមស៊ីវិល​

​ខេត្តបន្ទាយមានជ័យ​៖ ​ ​ថវិកា​ចំនួន​ជាង​១០០​លាន​រៀល​ដែល​បាន​មក​ពី​ធ្វើបុណ្យ​ផ្កា​សាម​គ្គឺ​ផ្តើម​ឡើង​ដោយ​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ និង​លោក​ជំទាវ​ បាន​នាំ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ និង​ នៅ​វត្ត​ធ្នង់​ ឃុំ​ណាំ​តៅ​ ស្រុក​ភ្នំស្រុក​ ដើម្បី​កសាង​ព្រះ​វិហារ​ថ្មី​ដែល​ វត្ត​មួយ​នេះ​ ជា​វត្ត​នៅ​ ដាច់​ស្រ​យ៉ា​ល​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​កំពុង​តែ​ប្រឈម​និង​ការ​ខ្វះខាត​ថវិកា​សម្រាប់​កសាង​ព្រះ​ វិហារ​និង​សាលាឆាន់​ជាដើម​នោះ​។ ​វត្ត​ធ្នុង​ក្នុង​ឃុំ​ណាំ​តៅ​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ …

Read More »

រាជរដ្ឋាភិបាល​កម្ពុជា​ចំណាយ​ថវិកា​១២២​លាន​ដុល្លារ​កសាង​ផ្លូវជាតិ​លេខ​៥៨​ ប្រវែង​១៧៤.១៦km​ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​

​ខេត្តបន្ទាយមានជ័យ​៖​ ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​បាន​ចំណាយ​ថវិកា​ចំនួន​១២២​លាន​ដូ​ល្លា​សហរដ្ឋ​អា​មេ​រិច​ដើម្បី​កសាង​ផ្លូវជាតិ​ លេខ​៥៨​មួយ​ខ្សែ​ទៀត​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ប្រវែង​១៧៤.១៦km​ នៅ​តាម​ខ្សែ​ បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ ចាប់ពី​ចំណុច​ក្នុងភូមិ​សាស្ត្រ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ រហូត​ដល់​ខេត្ត​ឧ​ត្ថរ​មាន​ជ័យ​។​ ​ការ​កសាង​ផ្លូវជាតិ​លេខ​៥៨​ថ្មី​១​ ខ្សែ​មាន​ ប្រវែង​១៧៤.១៦km​ បន្ទាប់​ពី​ខេត្ត​បន្ទាយ​ មាន​ជ័យ​ទើបតែ​ទទួល​បាន​សមិទ្ធ​ ផល​នៃ​ កសាង​ផ្លូវជាតិ​លេខ​៥៩​ ត​ភ្ជាប់​ពី​កូន​ដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត​ …

Read More »

កម្ពុជា​ទទួល​បាន​កៅអី​ទៅ​ជុំ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍​ជម្រុះ​ World​ Cup

​កម្ពុជា​ ត្រូវ​រួម​ដំណើរ​ជាមួយ​ទី​ម័​រ​ខាងកើត​ ប៊ូ​តង់​ ឥណ្ឌា​ និង​ចិន​-​តៃប៉ិ​ ក្នុង​ការ​បោះ​ជំហាន​បន្ត​ទៅ​កាន់​ជុំ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍​ជម្រុះ​ World​ Cup​ ប្រចាំ​តំបន់​អាស៊ី​។​ នា​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ទី​១៧​ ខែ​មីនា​ ឆ្នាំ២០១៥​ កម្ពុជា​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ម្ចាស់ផ្ទះ​ម៉ា​កាវ​ ១-១​ ដោយ​សរុប​លទ្ធផល​ទាំង​ពីរ​ជើង​ ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​កូរ៉េ​ខាងត្បូង​ ឈ្នះ​ ៤-១​ ។​ ​នា​ការ​បង្ហាញខ្លួន​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ជម្រើសជាតិ​ …

Read More »

ឧ​ប​នាយ​យក​រដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ព្រមាន​ដក​ ក្រុមហ៊ុន​ម៉ៅ​ការ​អគ្គិសនី​ត​បណ្តាញ​ចូល​ស្រុក​ភ្នំស្រុក​មានការ​យឺតយ៉ាវ​

​ខេត្តបន្ទាយមានជ័យ​៖​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ ញៀន​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈ​កម្ម​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ ជា​ប្រធាន​ក្រុមការងារ​ជួយ​ខេត្តបន្ទាយមានជ័យ​ បាន​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ម៉ៅ​ ការ​អគ្គិសនី​ស្រុក​ភ្នំស្រុក​បើសិន​នៅ​តែ​បណ្តែតបណ្តោយ​ត​បណ្តាញ​ចូល​តាម​បណ្តា​ភូមិ​មាន​ ការ​ យឺតយ៉ាវ​តទៅ​ទៀត​នោះ​ ។​ ​ការ​ថ្លែង​ប្រមា​ន​ដក​អាជ្ញាប័ណ្ណ​ចំពោះ​ក្រុមហ៊ុន​ សេវាករ​ ត​ បណ្តាញ​អគ្គិសនី​ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​មក​ថា​មាន​ក្រុមហ៊ុន​១​ក្នុង​ចំណោម​ក្រុមហ៊ុន​សរុប​៥​ក្រុមហ៊ុន​ម៉ៅ​កា​រត​បណ្តាញ​ខ្សែ​អគ្គិសនី​ចួ​ល​ស្រុក​ភ្នំស្រុក​ដែល​ម៉ៅ​ការ​ពី​រដ្ឋ​ប្រើប្រាស់​ បុគ្គលិក​របស់​ខ្លួន​២​ទៅ​៣​នាក់​ត​បណ្តាញ​ចូល​ឃុំ​ណាំ​តៅ​ស្រុក​ភ្នំស្រុក​មានការ​យឺតយ៉ាវ​អូស​ បន្លាយ​ពេលវេលា​នៅ​សេសសល់​ភូមិ​ចំនួន​១៣​ភូមិ​ទៀត​មិន​ទាន់​ត​បណ្តាញ​ចូល​ទៅ​ដល់​នៅ​ …

Read More »

​បន្ត​ផ្ទុះអាវុធ​ក្បែរ​អាកាសយានដ្ឋាន​ដូ​ណេ​ត​ស្គ៍​ បើ​ទោះ​ស្ថិត​ក្រោម​បទ​ឈប់​បាញ់​ក៏​ដោយ​

​ការ​ផ្ទុ​អាវុធ​ ក្នុង​នោះ​មាន​ទាំង​ការ​ប្រើ​អាវុធ​ធុន​ធ្ងន់​ផង​ដែរ​បាន​បន្ត​កើតឡើង​នៅ​ក្បែរ​អាកាសយានដ្ឋាន​ ដូ​ណេ​ត​ស្គ៍​ ដែល​ជាទី​ក្រុង​ធំ​បំផុត​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ហើយ​ក្រុម​ឧទ្ទាម​គាំទ្រ​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​ ការ​ផ្ទុះអាវុធ​មិន​បាន​ស្ងប់ស្ងាត់​នោះ​ទេ​ចាប់តាំងពី​ខែកុម្ភៈ​ រៀង​មក​បន្ទាប់​ពី​កិច្ចព្រមព្រៀង​ឈប់​បាញ់​ចូល​ជា​ធរមាន​។​ ​នៅ​តំបន់​ Spartak​ ជិត​អាកាសយានដ្ឋាន​ ជា​កន្លែង​មួយ​ក្នុង​ចំណោម​ទីតាំង​ដទៃ​ផ្សេង​ទៀត​ស្ថិត​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​បន្ត​ផ្ទុះ​អរិភាព​គ្នា​រវាង​ក្រុម​ឧទ្ទាម​ នឹង​កម្លាំង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ ចាប់តាំងពី​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​ធ្វើ​ឡើង​ដោយ​បារាំង​ និង​អា​ល្លឺ​ម៉​ង់​នៅ​ទីក្រុង​ Minsk​ ក្នុង​ប្រទេស​ប៉េ​ឡា​រូស​ ចូល​ជា​ធរមាន​កាលពីមុន​មក​នោះ​។​ ​ខ្មាន់កាំភ្លើង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ម្នាក់​ឈ្មោះ​ Roman​ …

Read More »

ស្លាប់​ និង​របួស​១០​នាក់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

​លោក​ Omar​ Zawak​ អ្នកនាំពាក្យ​អភិបាលខេត្ត​ Helmand​ ស្ថិត​នៅ​ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ថ្លែង​ថា​ មនុស្ស​៥​នាក់​ ក្នុង​នោះ​ជន​ស៊ី​វិល​៣​នាក់​ផង​ដែរ​ បាន​បាត់បង់​ជីវិត​ និង​៥​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ក្នុង​ហេតុការណ៍​បំផ្ទុះ​រថយន្ត​អត្តឃាត​ នៅ​ទីតាំង​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​របស់​ក្រុម​ឧទ្ទាម​តា​លី​បង់​កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៥​ ។​ ​ប្រភព​បាន​បន្ត​ថា​ ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​បើករថយន្ត​មួយ​គ្រឿង​ទៅ​បំផ្ទុះ​ខ្លួនឯង​នៅ​ខាងក្រោយ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​ខាងក្រៅ​ក្រុង​ Lashkar​ Gah​ នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ …

Read More »

បុរស​ម្នាក់​ខ្ចី​រថយន្ត​គេ​បើក​ក្រឡាប់​ឆ្លង​ចរន្ត​ភ្លើង​ផ្ទុះ​ឆេះ​ម៉ត់​

​ខេត្តបន្ទាយមានជ័យ​៖ ​ ​រថយន្ត​កាម​រី​១​គ្រឿ​ស៊េរី​ឆ្នាំ​១៩៩៣​ ពណ៌​ឈាម​ជ្រូក​ ប្រើ​ហ្គា​សបាន​បើក​បែក​កង់​មុខ​ក្រ​ ឡាប់​ធ្លាក់​ចូល​ស្នាមភ្លោះ​បណ្តាល​ឱ្យ​រថយន្ត​ឆ្លង​ចរន្ត​ផ្ទុះ​ធុង​ហ្គា​ស​ធ្វើ​ឱ្យ​រថយន្ត​ឆាបឆេះ​អស់ទាំង​ស្រុង​ក្រោយ​ពី​អ្នក​បើករថយន្ត​ខំប្រឹង​បើកទ្វា​រត់​ចេញ​មក​ក្រៅ​ទាន់​ពេលវេលា​ចៀស​ផុត​ពី​ គ្រោះថ្នាក់​។ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នា​២០១៥​ នៅ​លើក​ណាត់​ផ្លូវជាតិ​លេខ​៥៩​ ត្រង់​ចំណុច​ផ្លូវ​កោង​ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​រូង​ ឃុំ​បឹង​ បេង​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​។​អ្នក​បើករថយន្ត​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ធឿ​ន​ ហៅ​កញ្ចុះ​ អាយុ​ប្រជា​ង​៤០​ឆ្នាំ​ …

Read More »

មន្ត្រី​កាំ​ង​កុងត្រូល​និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ​នៅ​ខេត្ត​ប៉ៃលិន​ ក្រោយ​ពី​មាន​ហេតុការណ៍​សិស្ស​ពុល​អាហារ​នៅ​ក្នុង​សាលារៀន​ឯកជន​

​ខេត្ត​ប៉ៃលិន​៖​ មន្ត្រី​កាំ​ង​កុងត្រូល​សហការ​ជាមួយ​និង​មន្ត្រី​មន្ទីរ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​ ដឹកនាំ​ ដោយ​លោក​ សាន​ វិជ្ជា​សា​រ៉ា​វុ​ធ​ ប្រធាន​កាំ​ង​កុងត្រូល​សាខា​ខេត្ត​ប៉ៃលិន​ និង​លោក​ សុខ​ សា​ធី​ម​ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ចំណីអាហារ​និង​គ្រឿង​ភេសជ្ជៈ​ នៅ​ផ្សារ​ប៉ា​ហ៊ី​ ខេត្ត​ប៉ៃលិន​ ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ប្រើប្រាស់​ ។ ​ការ​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ប្រភេទ​ចំណីអាហារ​និង​គ្រឿង​ភេសជ្ជៈ​នៅ​ក្នុង​ផ្សារ​ខេត្ត​ប៉ៃលិន​ កាលពី​ព្រឹក​ ថ្ងៃ​ទី​ ១៣​ ខែមីនា​ …

Read More »

រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​សង្ស័យ​ទំនិញគេចពន្ធ​បើក​បុក​បង្កា​ន់​​ដៃ​ទឹកថ្លា​ធ្លាក់​ទំនិញ​ខ្ចាត់ខ្ចាយ​ពេញ​ថ្នល់​

​ខេត្តបន្ទាយមានជ័យ​៖ ​ ​រថយន្ត​ម៉ាក​កាម​រី​កែ​ច្នៃ​១​គ្រឿង​គេ​មើលឃើញ​ថា​បាន​ដឹក​ទំនិញ​សំពីងសំពោង​ចេញពី​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ ដែល​គេ​សង្ស័យ​ថា​ជា​ទំនិញគេចពន្ធ​ខុសច្បាប់​បាន​បើ​កម​កបុង​ បង្កា​ន់​ ដៃ​ស្ពាន​ទឹកថ្លា​បណ្តាល​ឱ្យ​ក្រឡាប់​ផ្លោង​ខ្ទាត​ទំនិញ​ពេញ​ថ្នល់ជាតិ​ ។ ​ប៉ុន្តែ​ហេតុការណ៍​នេះ​គេ​ រាយ​ការ​មក​ថា​មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​ទទួល​រង​របួស​និង​ស្លាប់​នោះ​ទេ​។​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទាប​ភ្លឺ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​ ២០១៥​ នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ​៥​ចំណុច​ស្ពាន​ទឹកថ្លា​ ស្ថិត​ក្នុងភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ក្រុង​ សិរី​សោភ័ណ​ ខេត្ត​ បន្ទាយ​មាន​ជ័យ​។​ ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​កាម​រី​សេរី​ចាស់​កែ​ច្នៃ​មួយ​គ្រឿង​បាន​ដឹក​ទំនិញ​អីវ៉ាន់​សំពីង​ …

Read More »

ស្រវឹងស្រា​កីឡាកាស​មាស​វាយ​មិត្តភក្តិ​ស្លាប​នៅ​ស្រុក​ស្រី​សន្ធរ​

​ខេត្តកំពង់ចាមៈ​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​មិត្តភក្តិ​របស់​ខ្លួន​ក្នុង​វង់​ផឹកស៊ី​ជាមួយ​គ្នា​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ខេត្តកំពង់ចាម​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ និង​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី​ ។​ ​លោក​ខេ​ង​ ស្រេង​ អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​បាន​ឲ្យ​ដឹង​ថា​ នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ត្រូវ​គេ​វាយ​សម្លាប់​នៅ​ចំណុច​វាលស្រែ​ខាងកើត​វត្ត​ស្យា​វិហារ​រាម​ ស្ថិត​ក្នុងភូមិ​ស្យា​បឹង​វែង​ ឃុំ​បារាយណ៍​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​។​ …

Read More »

​បិទ​វគ្គ​ហ្វឹកហ្វឺន​ក្បាច់គុន​ និង​បច្ចេក​ក​ទេស​អាវុធ​ថ្មើរជើង​

​ខេត្តកំពង់ចាមៈ​ ព្រឹក​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ក្បាច់គុន​ និង​បច្ចេកទេស​អាវុធ​ថ្មើរជើង​ក្រោម​អធិបតីភាព​របស់​លោក​ឧត្តមសេនីយ៍ត្រី​ បែន​ រ័​ត្ន​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ និង​លោក​វរសេនីយ៍ទោ​ ឡាយ​ សុភា​រិ​ទ្ធ​ តំណាង​ឧត្តមសេនីយ៍ឯក​ ជឿន​ សុវណ្ណ​ថា​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​២​។​ ​លោក​វរសេនីយ៍ទោ​ សាន​ សុភា​ …

Read More »

រុ​ស្ស៊ី​ច្រាន​ចោលការ​ព្រួយបារម្ភ​របស់​អា​មេ​រិ​កលើ​ការ​ប្រើ​បន្ទាយ​អាកាស​វៀតណាម​

​រុ​ស្ស៊ី​បាន​ច្រាន​ចោលការ​ព្រួយបារម្ភ​របស់​អា​មេ​រិ​ក​ទាក់ទង​ជាមួយ​ការ​ប្រើប្រាស់​អតីត​ដែនអាកាស​របស់​អា​មេ​រិ​ក​ក្នុង​ប្រទេស​វៀតណាម​ បន្ទាប់​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី​បាន​ចូល​ចាក់​ប្រេង​នៅ​ទីនោះ​ និង​ហោះ​ក្រវែល​ជុំវិញ​ដែន​អធិបតេយ្យ​អា​មេ​រិ​ក​នៅ​ប៉ា​ស៊ី​ហ្វិ​ក​។​ រុ​ស្ស៊ី​បាន​ច្រាន​ចោលការ​អត្ថាធិប្បាយ​ថ្មីៗ​នេះ​របស់​អា​មេ​រិ​ក​ ដោយ​បញ្ជាក់​ថា​ ជា​រឿង​«​ចម្លែក​»​ និង​គួរ​ឲ្យ​«​ឆ្ងល់​»​។​ ​កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា​ អា​មេ​រិ​កបាន​ស្នើ​ឲ្យ​វៀតណាម​បញ្ឈប់​ការ​ អនុញ្ញាត​ឲ្យ​រុ​ស្ស៊ី​ចូល​ប្រើប្រាស់​បន្ទាយ​អាកាស​ Cam​ Ranh​ របស់​វៀតណាម​សម្រាប់​ចាក់​ប្រេង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដែល​ជា​ការ​បង្ហាញ​ឥទ្ធិពល​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នោះ​។​ ​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា​ «​វា​គួរ​ឲ្យ​ចម្លែក​ខ្លាំង​ណាស់​ដែល​បានឮ​សេចក្តី​ថ្លែង​បែប​នេះ​ពី​តំណាង​ប្រទេស​មួយ​នោះ​ដែល​មាន​កម្លាំងប្រដាប់អាវុធ​ឈរជើង​ជា​អចិន្ត្រៃយ៍​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ហើយ​ដែល​បាន​បង្កើន​កម្រិត​នៃ​សកម្មភាព​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​រួច​ទៅ​ហើយ​នោះ​»​។​ ​ប្រភព​បញ្ជាក់​ថា​ សេចក្តីថ្លែងការណ៍​របស់​អា​មេ​រិ​ក​ដែល​ថា​ …

Read More »

យុវជន​ម្នាក់​ត្រូវ​រថយន្ត​កិន​ស្លាប់​ជាប់​និង​កង់​រថយន្ត​ខណៈ​ជិះ​ម៉ូតូ​ប៉ះ​ ​ដៃចង្កូត​ម៉ូតូ​ដូច​គ្នា​ ដួល​ចូល​ក្រោម​រថយន្ត​

​ខេត្តបន្ទាយមានជ័យ​៖ ​ ​យុវជន​ម្នាក់​បាន​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ហើយ​បើក​ប៉ះ​ដៃចង្កូត​ដូច​គ្នា​ក្នុង​ទិស​ដៅ​ស្របគ្នា​ដួល​ខ្ទាត​ចូល​ក្រោម​រថយន្ត​ត្រូវ​រថយន្ត​កិន​ស្លាប់​ខណៈ​ដែល​រថយន្ត​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា​។​ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​ ២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ស្ថិត​នៅ​ភូមិ​ភ្នំ​ជញ្ជាំង​ ឃុំ​ជប់​វា​រី​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ឆែម​ មៀន​ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​សាម​គ្គឺ​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​។​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​បិត​តែម​ឆ្នាំ​២០១៥​ គ្មាន​ស្លាក​លេខ​។​ …

Read More »

អគ្គស្នងការ​រង​នគរបាល​ជាតិ​លើកទឹកចិត្ត​ផ្តល់​រង្វាន់​គាប់ចិត្ត​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បន្ទាយ​មាន​ជ័យ​ប្រ​សិន​បង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន​

​ខេត្តបន្ទាយមានជ័យ​៖​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​មេ​បញ្ជា​ ការ​នគរបាល​ជាតិ​ទទួល​ទិស​ភូមិភាគ​៤​និង​ភូមិភាគ​៥​ លោក​លើក​ឡើង​នឹង​ផ្តល់​រង្វាន់​ជាទី​គាប់ចិត្ត​ប្រ​សិន​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​បាន​មេខ្លោង​ធំ​ជួញដូរ​ គ្រឿងញៀន​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ចាត់តាំង​បណ្តាញ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ ខុស​ ច្បាប់​។​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​បាន​លើក​ឡើង​ទៀត​ថា​បញ្ហា​គ្រឿងញៀន​ត្រូវ​តែ​ បង្ក្រាប​ ឱ្យ​ដល់​ប្ញ​សគុល​ ប្រ​សិន​ ចាប់​អ្នលក់​ចែ​ល​ចាយ​តូចៗ​ បាន​ហើយ​ត្រូវ​តាម​ ដាន​ស្រាវ​ ជ្រាវ​ បង្ក្រាប​មេខ្លោង​ធំ​នៅ​ពីក្រោយ​ថែម​ទៀត​ពីព្រោះ​មេខ្លោង​ធំ​ដែល​ជា​អ្នក​ចាត់តាំង​រៀបចំ​បណ្តាញ​សម្រាប់​ឱ្យធ្វើ​សកម្មភាព​លក់​ចែកចាយ​ថ្នាំ​ញៀន​។​លោក​លើក​ឡើង​ទៀត​ថា​ បញ្ហា​ …

Read More »

អភិបាល​ខេត្តបន្ទាយមានជ័យ​ជម្រុញ​ឱ្យ​សមត្ថកិច្ច​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​រួម​និង​ បន​ល្បែង​ច្រក​ក្រោម​ស្លាក​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​

​ខេត្តបន្ទាយមានជ័យ​៖ ​ ​ឯក​ឧត្ត​គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឱ្យ​ សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​ត្រូវ​តែ​ត្រួតពិនិត្យ​និង​មាន​វិធានការ​ទៅ​លើ​ការ​បង្ក្រាប​និង​ទប់ស្កាត់​ល្បែង​ស៊ី​ សង​ខុសច្បាប់​គ្រប់​ប្រភេទ​ដែល​កើត​មាននៅ​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​ ដែល​ ល្បែងស៊ីសង​ខុសច្បាប់​ជា​ការ​អនុវត្ត​ផ្ទុយ​និង​គោលនយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​ ការ​ផ្តើម​ចេញ​របស់​អ្នកលេង​ល្បែងស៊ីសង​ចាញ់​គឺ​គេ​អាច​ទៅ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ជា​ ហេតុ​បង​ភាព​ហ្វឹក​ហ្វ​ក្នុង​សង្គម​។ ​ឯកឧត្តម​អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើងជា​ពិ​ សេស​ល្បែងស៊ីសង​រីក​ដុះដាល​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ រួម​មាន​ល្បែង​តាម​online​ និង​បន​ល្បែង​១​ កន្លែង​ដែល​ជួល​ផ្ទះ​គេ​ហើយ​បើក​ក្រោម​ស្លាក​សញ្ញា​កាស៊ីណូ​ជាដើម​នោះ​។​ការ​ថ្លែង​របស់​ ឯក​ឧត្ត​គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​ក្នុង​ឱកាស​ពិធី​បូក​ …

Read More »

នគរបាល​ស្រុក​មង្គលបុរី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ក្រុម​បណ្តាញ​គ្រឿងញៀន​៤​នាក់​

​ខេត្តបន្ទាយមានជ័យ​៖ ​ ​ជនសង្ស័យ​របស់​ក្រុម​បណ្តាញ​គ្រឿងញៀន​៤​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​មង្គលបុរី​ធ្វើការ​ចេញ​ស្ទាក់​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​និង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​ខណៈ​ ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​ចំណែក​មេ​ផ្គត់ផ្គង់​គ្រឿងញៀន​នៅ​ពីក្រោយ​ខ្នង​សមត្ថកិច្ច​មិន​ទាន់​ចាប់​ឃាត់ខ្លួន​បាន​នោះ​ទេ​សមត្ថកិច្ច​កំពុង​តែ​តាមដាន​ស្រាវជ្រាវ​ដើម្បី​ឈាន​ទៅ​រក​ការ​បង្ក្រាប​បន្ត​ទៀត​។​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើ​ ឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​នៅ​ ចំណុច​វត្ត​ភ្នំ​តូច​ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​តូច​ ឃុំ​ភ្នំ​តូច​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​។​ជនសង្ស័យ​រួម​និង​ វត្ថុ​តាង​ថ្នាំ​ញៀន​បន្ទាប់​មក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ ស្រុក​មង្គលបុរី​ដើម្បី​យក​មក​សាកសួរ​ចាត់ចែង​តាម​នីតិវិធី​។​ ​ ​ជនសង្ស័យ​ទាំង​៤​នាក់​មានឈ្មោះ​ ១,​សេង​ ភ័​ណ្ឌ​ ហៅ​កុ​ …

Read More »

ជនសង្ស័យ​៣​នាក់​លួច​គោ​ប្រជាពលរដ្ឋ​កាប់​យក​សាច់​ត្រូវ​ ​នគរបាល​ស្រុក​បាណ​ន់​ចាប់​ឃាត់ខ្លួន​

​ខេត្តបាត់ដំបង​៖​ ជនសង្ស័យ​៣​នាក់​មក​ធ្វើ​សកម្មភាព​លួច​គោ​ប្រជាពលរដ្ឋ​២​ក្បាល​បាន​សម្រេច​លួច​យក​កាប់​ពន្លះសាច់​នៅ​កណ្តាល​វាលស្រែ​ត្រូវ​បាន​នគរបាល​ស្រុក​បាណ​ន់​ចេញ​ស្រាវជ្រាវ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​។​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៦​នាទី​យប់​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​បឹង​ចែង​ ឃុំ​ស្ទឹង​ ស្រុក​បាណ​ន់​ខេត្តបាត់ដំបង​។​ ​ជាមួយ​និង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ដកហូត​បាន​សាច់​គោ​ច្រក​ក្នុង​ថង់​ចំនួន​៣​ថង់​ ក្បាល​គោ​២​ក្បាល​ កាំបិត​៣​ និង​រថយន្ត​ម៉ា​កាម​រី​ ស្វិត​ពណ៌​ទឹកប៊ិច​១​គ្រឿង​ ពាក់​ស្លាក​ លេខ​ ង​៩៦២៩​ភព​២​។​ ជនសង្ស័យ​មានឈ្មោះ​ ១,​ឈិ​ត​ ឌី​ណូ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ …

Read More »

ដោះ​លែង​ទណ្ឌិត​ស្ត្រី​៦​នាក់​នៅ​ខេត្តបន្ទាយមានជ័យ​ ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​

​ខេត្តបន្ទាយមានជ័យ​៖​ ទណ្ឌិត​ស្ត្រី​ចំនួន​៦​នាក់​ក្នុង​នោះ​មាន​ផ្ទៃពោះ​ម្នាក់​និង​មានកូន​តូចៗ​មក​រួមរស់​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​រៀបចំ​ពិធី​ដោះ​លែងឱ្យ​មាន​សេរីភាព​ចំ​ថ្ងៃ​៨​មិ​នា​ ឆ្នាំ​២០១៥​ជា​ថ្ងៃ​ប្រារព្ធ​រំលឹក​ខួប​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ លើក​ទី​១០៤​។​ ​ការ​ដោះ​លែង​ ទណ្ឌិត​ ស្ត្រី​ទាំង​៦​នាក់​នោះ​ក្នុង​ចំណោម​ទណ្ឌិត​ស្ត្រី​ទូ​ទាំង​ប្រទេស​២២​នាក់​ត្រូវ​ដោះ​លែង​អនុវត្ត​តាម​លិខិត​ព្រះ​រាជទាន​ទោស​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះ​ករ​ណា​ព្រះបាទ​បរមនាថ​នរោត្តម​ សីហ​មុនី​តាម​រយៈ​នៃ​ការ​ស្នើ​សុំ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​ នាយក​ រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ។​ក្នុង​ឱកាស​រៀបចំ​ពិធី​ដោះ​ លែង​នោះ​ដែរ​ ក៏​មាន​ ការ​អញ្ជើញ​ ចូលរួម​ពី​លោក​ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ លោក​ផា​ន់​ភី​រម្យ​ ព្រះរាជអាជ្ញា​ រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ផង​ដែរ​ ។​ …

Read More »

ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ឈុ​ន​បុរី​ ប្រទេស​ថៃ​អំពាវនាវ​ ឱ្យ​រាជរដ្ឋាភិបាល​ កម្ពុជា​ជួយ​ជម្រុញ​សម្រួល​ផ្តល់​លិខិត​ស្នាម​ឱ្យ​ពលករ​ម្ពុ​ជា​ចូល​មក​ធ្វើការ​ស្របច្បាប់​

​ខេត្ត​ឈុ​ន​បុរី​-​ថៃ​ ៖ ​ ​ថ្លែង​ក្នុង​ពិធី​កិច្ចប្រជុំ​សម្របសម្រួល​រៀបចំ​ដោយ​ក្រុមការងារ​អ្នក​សារព័ត៌មាន​ប្រចាំ​ ភូមិ​ ភាគ​ទី​៧​នៃ​ប្រទេស​ថៃ​ជាមួយ​និង​អ្នក​សារព័ត៌មាន​កម្ពុជា​រៀបចំ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សួន​ នុង​ នុ​ច​ ក្រុង​ ផាត​តា​យ៉ា​ខេត្ត​ឈុ​ន​បុរី​ ប្រទេស​ថៃ​ កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ឈុ​ន​បុរី​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ជម្រុញ​និង​សម្រួល​ដល់​ការ​ផ្តល់​លិខិត​ឯកសារ​ឆ្លង​ដែន​ដល់​ពលករ​កម្ពុជា​ឱ្យ​ចូល​មក​ធ្វើការ​ក្នុង​ប្រទេស​ថៃ​ក៏​ដូច​ក្នុង​ខេត្ត​ឈុ​ន​បុរី​ដើម្បី​ឱ្យ​ស្របច្បាប់​ក្នុង​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលករ​កម្ពុជា​ចៀស​ផុត​ពី​ បញ្ហា​ប្រឈម​ផ្លូវច្បាប់​ ការ​ជួញដូរ​មនុស្ស​និង​ការ​កេង​កម្លាំង​ពលកម្ម​។​ ​ ​លោក​ ធីប​មឿ​ន​ ឆៃ​ផូ​ស៊ី​ស៊ី​ន​ ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ឈុ​ន​ …

Read More »