Monthly Archives: June 2015

ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី អ្នកស្លាប់កើន១១៦នាក់

មន្ត្រីឥណ្ឌូនេស៊ីបានថ្លែងថា យ៉ាងហោចណាស់មនុស្ស១១៦នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅពេលដែលយន្តដឹកជញ្ជូនកម្លាំងកងទ័ពជើងអាកាសឥណ្ឌូនេស៊ីមួយគ្រឿងបានធ្លាក់ចូលក្នុងទីក្រុងមួយ ហើយផ្ទុះ និងឆេះអណ្តាតភ្លើងបាចសាចយ៉ាងសន្ធោសន្ធៅភ្លាមៗនោះ។ អគារច្រើនខ្នងបានរងការខូចខាត រថយន្តច្រើនគ្រៀងបានត្រូវភ្លើងឆាបឆេះ ក្លាយជាគ្រោងដែក បន្ទាប់ពីយន្តហោះដឹកជញ្ជូនយោធាមួយគ្រឿង ប្រភទេ Hercules C-130 បានធ្លាក់ចូលក្នុងភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅ ស្ថិតនៅតំបន់មេដាន ទីក្រុងមួយដែលមានពលរដ្ឋរស់នៅជាង២លាននាក់ នៅលើដែនកោះស៊ូមាត្រានោះ។ មេទ័ពជើងអាកាសឥណ្ឌូនេស៊ី លោក …

Read More »

បារាំង ទុយណេស៊ី និងគុយវ៉េតរងការវាយប្រហារភេរវកម្មក្នុងថ្ងៃតែមួយ

ប្រទេសបារាំង គុយវ៉េត និងទុយណេស៊ីបានទទួលរងគ្រោះនៅក្នុងការវាយប្រហារភេរវកម្មមួយថ្ងៃជាមួយគ្នាបណ្តាលឲ្យស្លាប់ និងរងរបួសមនុស្សរាប់សិបនាក់ ធ្វើឲ្យអង្គការសហប្រជាជាតិ រួមជាមួយអាមេរិកផងដែរនៅមិនសុខ ចេញមុខថ្កោលទោស និងប្តេជ្ញាប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម រហូតក្រុមនេះសាបសូន្យអស់ពីពិភពមនុស្ស។ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ មានការវាយប្រហារភេរវកម្មស្ថិតនៅភាគអគ្នេយ៍ប្រទេសបារាំង រោងចក្រថាមពលរបស់ក្រុមហ៊ុនអាមេរិក។ ជនល្មើសមានទំនាក់ទំនងជាក្រុមរដ្ឋអិស្លាម បានធ្វើសកម្មភាពកាត់ក្បាលនាយកចាត់ចែកក្រុមហ៊ុនប្រេងនេះម្នាក់អាយុ៥៤ឆ្នាំ ហើយមានសរសេរអក្សរអារ៉ាប់នៅទីនោះ មុនពេលដែលជនល្មើសព្យាយាមបំផ្ទុះរោងចក្រថាមពលនេះ ប៉ុន្តែត្រូវកម្លាំងពិសេសបារាំងអន្តរាគមន៍ទាន់ពេលវេលា និងចាប់ខ្លួនជនល្មើសបានម្នាក់ …

Read More »

ស្នងការខេត្តមណ្ឌលគិរីលេងប៉ាហ៊ីចាប់ឈើប្រគល់ឲ្យមេព្រៃមិនប្រក្រតី

ខេត្តមណ្ឌលគិរីៈ របាយការណ៍ស្តីពីប្រតិបត្តិការចាប់ឈើអំឡុងខែមីនា ឆ្នាំ២០១៥ នៅចំណុចភូមិពូទ្រូលើ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយប្រមូលបានរថយន្តឡង់គ្រីស័រ៣គ្រឿង និងឈើដែលលាក់ទុកចោលនៅក្នុងព្រៃបានប្រមាណ៣០ដុំ ប៉ុន្តែនៅក្នុងរបាយការណ៍កាលពីថ្ងៃទី១៥ ខែមិថុនា ឈើដែលចាប់បានត្រូវប្រគល់ឲ្យរដ្ឋបាលព្រៃឈើមានតែ៥ដុំប៉ុណ្ណោះ ។ មានន័យថា បាត់អស់២៥ដុំ ។ រីឯវត្ថុតាងផ្សេងទៀតពោលគឺរថយន្តនៅសល់តែសំបកប៉ុណ្ណោះ ។ នេះជាភាពមិនប្រក្រតីមួយដែលបានកើតឡើងនៅក្នុងអំណាចដឹកនាំរបស់លោក ញ៉ែម …

Read More »

រថយន្តយីឌុបដឹកឈើអារលេខ១ប្រភេទសុក្រំចំនួន១៣គ្រឿង ចំណែក១គ្រឿងខូចនៅក្បែរភ្នំព្រិច ក្នុងស្រុកស្នួល ឯមេព្រៃមិនហ៊ានបង្ក្រាប

ខេត្តក្រចេះ៖ រថយន្តយីឌុបធំៗមានផ្ទុកទៅដោយឈើអារលេខ១ជាប្រភេទឈើសុក្រំពេញព្រៀបចំនួន១៣គ្រឿងតែក្នុងនោះមាន១គ្រឿងត្រូវខូចជាប់គាំង នៅលើផ្លូវលំក្រាលគ្រួសក្រហម ក្បែរនិងជើងភ្នំព្រិច ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកមេព្រៃបានអះអាងថាគាត់បានដឹងដែរតែគ្មានលិទ្ឋិភាពបង្ក្រាបនោះទេព្រោះក្បួនឡានដឹកឈើទាំងនេះជាក្បូនរថយន្តរបស់លោកឧកញ៉ា លឹម ប៊ុនណា ហៅខ្នា និងមានមេការម្នាក់ឈ្មោះ ពៅ សក់បាស់ ជាអ្នកចេញមុខរត់ការតាមដងផ្លូវ។ សេចក្តីរាយការបានឱ្យដឹងថាមានឈើអារលេខ១ជាប្រភេទឈើសុក្រំ មានចំនួនរាប់រយម៉ែត្រគូប ត្រូវបានក្រុមឈ្មួញ បាននាំគ្នាកាប់អារជ្រៀក ចេញពីតំបន់ក្នុងព្រៃដែនជម្រកសត្វព្រៃភ្នំព្រិចក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់ខេត្តក្រចេះនិងខេត្តមណ្ឌលគិរីហើយដឹកជញ្ជូនតាមរថយន្តយីឌុបធំៗតាមផ្លូវក្រាលគ្រួសក្រហមផ្លូវក្រុមហ៊ុនដីព្រៃសប្បទាន(ខែ្មរអង្គរអភិវឌ្ឍន៍)ហើយឆ្លងកាត់ស្រុកស្នួលខេត្តក្រចេះចូលទៅក្នុងស្រុកមេម៉ត់ខេត្តត្បូងឃ្មុំនិងបន្តយកទៅលក់នៅប្រទេសវៀតណាមតាមច្រកព្រំដែនទ្វេរភាគីដារ …

Read More »

កម្មករក្រុមហ៊ុនស៊ីនយ៉ុងថៃ៣នាក់ស្លាប់ដោយសារថ្មម៉ាតរលំសង្កត់លើ

ភ្នំពេញ៖ កម្មករលីសែងក្រុមហ៊ុនស៊ីនយ៉ុងថៃ៣នាក់បានបាត់បង់ជីវិតបន្ទាប់ពីត្រូវថ្មម៉ាតរលំបាក់សង្កត់ពីលើ ហើយរហូតដល់វេលាម៉ោង ប្រមាណ៩និង៤៥នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ សពកម្មករទាំង៣នាក់ ដែលបានស្លាប់ដោយសារធ្លាក់សង្កត់ថ្មម៉ាបនោះ ត្រូវបានដឹកចេញពីរោងសិប្បកម្ម ឆ្ពោះទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ១ ឈ្មោះ ថោង បូរ៉ា ហៅអាចុះ ភេទប្រុស …

Read More »

លោក យឹម សុវណ្ណ៖ គណបក្សសង្រ្គោះជាតិនឹងតតាំងនៅក្នុងរដ្ឋសភាដើម្បី ផ្អាកកាអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ភ្នំពេញ៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា គណបក្សសង្រ្គោះជាតិ នឹងធ្វើការតតាំងនៅក្នុងរដ្ឋសភា ជាមួយគណបក្ស ប្រជាជនកម្ពុជា ដើម្បីទាមទារឱ្យ ផ្អាកកាអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ការអះអាងរបស់ លោក យឹម សុវណ្ណ បានធ្វើឡើង បន្ទាប់ពីមានជំនួបពិគ្រោះយោបល់ជាថ្មី រវាងអង្គការសង្គមស៊ីវិលជាង១០ស្ថាប័ន …

Read More »

ជនមិនស្គាល់មុខធ្វើសកម្មភាពវាយបំបែកទូដាក់ ATM ក្នុងផ្សារទំនើប Lucky Mall ក្រុងសៀមរាប ប្លន់យកលុយអស់រាប់សិបម៉ឺនដុល្លារ

ខេត្តសៀមរាប៖ ក្រុមជនមិនស្គាល់មុខបានធ្វើសកម្មភាពវាយបំបែកទូដាក់ ATM របស់ធនាគារ ANZ Royal និងកាណាឌីយ៉ាស្ថិតនៅក្នុងផ្សារទំនើប Lucky Mall ក្រុងសៀមរាប ប្លន់យកលុយអស់រាប់សិបម៉ឺនដុល្លារ ហើយរត់គេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥។ មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោក ប៉ោ វណ្ណនិត …

Read More »

អ្នកវិភាគ និងអ្នកស្រាវជ្រាវនិយាយថា អាជ្ញាធរយួនប្រើយុទ្ធសាស្ត្រទន្ទ្រានដីខ្មែរតាមរយៈការជីកប្រឡាយ

ភ្នំពេញៈ អ្នកវិភាគ និងជាអ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត កែម ឡី បានលើកឡើងថា អាជ្ញាធរវៀតណាម បាននិងកំពុងប្រើយុទ្ធសាស្រ្តទន្ទ្រានដីខ្មែរ តាមរយៈការជីកប្រឡាយទឹកដ៏វែងមួយ ចេញពីព្រំដែនប្រទេសទាំងពីរ ចូលទឹកដីកម្ពុជា ចាប់ពីខេត្តស្វាយរៀង រហូតដល់ចំណុចអ្នកលឿងលិច ក្នុងខេត្តកណ្តាល ហើយថាពេលនេះ ប្រជាពលរដ្ឋកំពុងព្រួយបារម្ភ។ ការអះអាងរបស់លោក កែម ឡី …

Read More »

ព្រះមហាក្សត្រ ប្រទានព្រះភ្លើងបូជាសព លោក ជា ស៊ីម

ភ្នំពេញ៖ កាលវេលាម៉ោង១១ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ចាប់ផ្តើមប្រទានព្រះភ្លើង បូជាសពលោក ជា ស៊ីម បន្ទាប់ពីសព ត្រូវបានដង្ហែពីគេហដ្ឋាន នាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទៅបូជានៅក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ។ …

Read More »

អ្នកមេម៉ាយចាយសម្រស់ចន ច័ន្ទលក្ខិណា សង្សារជូនកាដូខ្សែកពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ក្នុងថ្ងៃខួបកំណើត

ភ្នំពេញ៖ នៅរាត្រីយប់មិញនេះ តារាសម្តែង និងជាតារាបង្ហាញម៉ូដល្បីឈ្មោះ អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍រំភើប ស្ទើរតែទប់ទឹកភ្នែកមិនជាប់ នៅពេលដែលនាងត្រូវ បានគូស្នេហ៍បណ្តូលចិត្ត លួចលាក់រៀបចំពិធីជប់លៀង ខួបកំណើតធ្វើឲ្យនាង មានការភ្ញាក់ផ្អើលហើយអ្វីដែលកាន់តែមាន អារម្មណ៍រំជើបរំជួលកាន់តែខ្លាំងជាងនេះទៀតនោះ គឺគូស្នេហ៍របស់នាង បានត្រៀមកាដូខ្សែពេជ្រជូននាង ទុកជាការបញ្ចាំចិត្តនាងថែមទៀតផង ។ …

Read More »

គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមប្រជុំសន្និបាទម៉ោង៨ព្រឹកនេះ

ភ្នំពេញ៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ថា នៅថ្ងៃស្អែកវេលាម៉ោង៨ព្រឹក កិច្ចប្រជុំសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៣៨ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ កំពូលៗរបស់គណបក្សប្រជាជនកម្ពុជា។ អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធាន គណបក្សប្រជាជនកម្ពុជាថ្មី ក្រោយពីសម្តេច …

Read More »

មេបញ្ជការកងទ័ពជើងគោកថៃ ចុះមករឹតចំណងមេត្រីជាមួយកម្ពុជា

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានអញ្ជើញចូលរួមសំណេះ រវាងភាគីថៃ ដោយនាយឧត្តមសេនីយត្រី ដេត ស៊ីតាប៊ុត មេបញ្ជាការកងទ័ពជើងគោកថៃ ដើម្បីរឹតចំណងសម្ពន្ធមេត្រីភាពរវាងកម្ពុជា ថៃ ។ ការអញ្ជើញចូលរួម នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ នៅត្រង់ចំណុចស្ពានមិត្តភាព-កម្ពុជា ថៃ ឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកខ្លោងលឹក ស្រុកអារញ្ញប្រថេប …

Read More »

ក្រសួងធម្មការ៖ ព្រះសង្ឃ គៀត ច័ន្ទធុចមិនមែនជាមេគណខេត្តព្រះសីហនុទៀតទេ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានថ្លែងប្រាប់ប្រភពព័ត៌មាននៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ថា ព្រះសង្ឃ គៀត ច័ន្ទធុច ត្រូវបានគណៈសង្ឃនាយកបានសម្រេចបញ្ឈប់ចេញពីមេគុណខេត្ត ព្រះសីហនុហើយ ប៉ុន្តែមិនទាន់ជ្រើសរើសព្រះសង្ឃណាមកជំនួសនៅឡើយ ពោល ស្ថិតក្រោមការគ្រប់គ្រង របស់គណ:សង្ឃនៅឡើយ។ មន្រ្តីជាន់ខ្ពស់ក្រសួងធម្មការរូបនោះបានបញ្ជាក់ទៀតថា «ព្រះសង្ឃ គៀត ច័ន្ទធុច ត្រូវបានសម្រេចបញ្ឈប់ចេញពីមេគណខេត្តប៉ុន្មានថ្ងៃមកហើយ …

Read More »

ក្រសួងសុខាភិបាលបំពាក់ម៉ាស៊ីនស្កេន នៅព្រលានយន្តហោះភ្នំពេញ និង សៀមរាបដើម្បីត្រួតពិនិត្យជំងឺឆ្លងពីមជ្ឈិមបូព៌ា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អាកាសយានដ្ឋានកម្ពុជា បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃនេះថា ក្រសួងសុខាភិបាល បាននឹងកំពុងដាក់បំពាក់ម៉ាស៊ីនស្កេន នៅព្រលានយន្តអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប រយៈពេល១សប្តាហ៍មកហើយ ដើម្បីរឹតបន្តឹង ការត្រួតពិនិត្យ ទៅលើអ្នកឆ្លងជំងឺផ្លូវដង្ហើម (Mers) មកពីប្រទេសផ្សេងៗ ចូលមកកម្ពុជា។ មាស៊ីនស្កេននេះ នឹងផ្តល់សញ្ញាភ្លាមៗ ក្នុងករណីអ្នកកើតជំងឺមើស៍ ដើរចេញពីយន្តហោះ ហើយមន្រ្តីជំនាញនឹងឃាត់ខ្លួន ដាក់ឱ្យនៅដាច់ដោយឡែកពីគេ …

Read More »

នគរបាលចាប់ខ្លួនបុរសម្នាក់ពីបទប៉ុនប៉ងរំលោភមិនបានសម្រេច

ខេត្តកំពង់ស្ពឺៈ យុវជនម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព លួងលោម ក្មេងស្រីមិនទាន់ គ្រប់អាយុម្នាក់ យកទៅរំលោភ តែមិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១៥ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅភូមិ បឹងង៉ោង ឃុំទឹកល្អក់ …

Read More »

ម៉ូតូបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់បាត់បង់ជីវិតនៅភូមិក្បាលទំនប់ ខណ្ឌមានជ័យ

ភ្នំពេញ ៖ ស្ត្រីជាប្រពន្ធរបស់បុរសមា្ចស់បើកបរមូតូមា្នក់បានសា្លប់បាត់បង់ជីវិតយ៉ាងអាណោចអធម្មភ្លាមៗ ក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៏ដគួរន្ធត់មួយ ខណ:ពេលប្តីរបស់ខ្លួនបើកបរមូតូឌុបទៅផ្សារទិញម្ហូប ប៉ះគា្នជាមួយនិងម៉ូតូគេមួយគ្រឿងទៀតដួលខ្ទាតទៅកណ្តាលថ្នល់ ត្រូវរថយន្តដឹកខ្សាច់១គ្រឿងបើកមកដល់ចាប់ហ្រ្វាំងមិនទាន់ កិន(បែកក្បាលរយះដើមទ្រូង)ស្លាប់ភា្លមៗ នៅលើកំណាត់ផ្លូវលេខ៣៧១ មុខផ្ទះលក់គ្រឿងទេសនិងភេសជ្ជៈគ្រប់មុខយីហោ(លីមគឹមសេង) ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បណ្តាលឱ្យមានការភា្ញក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨មិថុនាឆ្នាំ២០១៥នេះ ។ តាមប្រភពរាយការណ៏ពីកន្លែងកើតហេតុឱ្យដឺងថា សកសពជនរងគ្រោះឈ្មោះសេង ណារិន អាយុ៥៤ឆ្នាំ …

Read More »

ស្រ្តីបម្រើការហាងម៉ាស្សាមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សចាស់

ភ្នំពេញ៖ នារីបម្រើការងារម៉ាស្សាម្នាក់សង្ស័យថាមានវិបត្តិក្នុងគ្រួសារម្នាក់ ត្រូវបានក្រុមទូកប្រជានេសាទនិងកម្លាំងសមត្ថិច្ចប្រចាំគោលដៅ ជួយធ្វើអន្តរគមន៏សង្គ្រោះចាកផុតពីសេចក្តីស្លាប់ បនា្ទប់ពីប៉ុនប៉ងធ្វើអត្តឃាតក្នុងទឺក ដោយការលោតសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។ ករណីហេតុការណ៏នេះ បណ្តាលឱ្យមានការភា្ញក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីលា្ងច ថ្ងៃទី១៨មិថុនាឆ្នាំ២០១៥នេះ ។ តាមសេចក្តីរាយការណ៏ពីកន្លែងកើតហេតុឱ្យដឺងថា ស្ត្រីរងគ្រោះដែលប៉ុនប៉ងធ្វើអត្តឃាត ដោយការលោតទឺកពីលើស្ពានព្រះមុនីវង្សចាស់នោះ ឈ្មោះទឿង តាំងអោ អាយុ២៣ឆ្នាំ …

Read More »

ក្រុមចោរ២នាក់ប្រដាប់ដោយកាំភ្លើងខ្លី ប្លន់ម៉ូតូ MSX បានសម្រេច នៅមុខផ្សារទំនើបបាយ័ន ក្បែរវិមានរដ្ឋាភិបាល

ភ្នំពេញៈ នៅម៉ោងប្រមាណជាង១២៖៣០នាទីយប់ ចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ នៅរាជធានីភ្នំពេញ មានករណីប្លន់ដោយប្រដាប់អាវុធទៀតហើយ, ក្រុមចោរប្លន់មានគ្នា២នាក់ ជិះម៉ូតូឌុប ពណ៌ស ប្រដាប់ដោយកាំភ្លើង បានភ្ជង់ប្លន់ជនរងគ្រោះ២នាក់ ជិះម៉ូតូម៉ាក MSX ស្លាកលេខភ្នំពេញ 1CS-5926 ខណៈកំពុងធ្វើដំណើនៅមុខផ្សារទំនើបបាយ័ន ជិតវិមានរដ្ឋាភិបាល ក្នុងសង្កាត់នគរបាល មនោរម្យ …

Read More »

ប្រទះឃើញរូបចម្លាក់សម័យអង្គរនៅក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយប្រជាពលរដ្ឋ បានប្រទះឃើញ ថ្មមួយផ្ទាំង បែបបូរាណ ដែលមានឆ្លាក់ក្បាច់រចនាយ៉ាងស្រស់ស្អាត មានរូបដំរីក្បាល៣ កប់នៅក្នុងដីស្រែប្រជាពលរដ្ឋ នៅអែបទីទួលមួយកន្លែង ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ ។ ប្រជាពលរដ្ឋបានឲ្យដឹងថា …

Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនមនុស្ស២៣នាក់ប្រព្រឹត្តចោរកម្ម មនុស្សឃាត និងគ្រឿងញៀន

ភ្នំពេញៈ ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្រ្កាប និងឈានដល់ការឃាត់ខ្លួនមនុស្ស ២៣នាក់ ដែលបានប្រព្រឹត្តបទល្មើសផ្សេងៗគ្នា ដូចជាចោរកម្ម មនុស្សឃាត និងគ្រឿងញៀនផងដែរ។ ជនសង្ស័យទាំង ២៣នាក់នេះ ១០ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥នេះ ខណៈ ១៣នាក់ផ្សេងទៀត កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ របាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា …

Read More »