Monthly Archives: August 2015

កៅ សា​​រ៉ា​​ណា មេ​​ប៉ុ​ស្តិ៍​​ច្រ​ក​​ចាំ​​យា​ម ឡើ​ង​​តំ​ណែ​ង​​តាម​ជើង​ខោ​ឪ​ពុក ប​ង្ខំ​​កូន​ចៅ​ឲ្យ​​រក​លុ​យ ដើម្បី​​ភា​ព​​ហ៊ឺ​ហា និង​​ការ​ស​ប្បាយ​​ផ្ទាល់​ខ្លួន​

ខេត្តកោះកុង ៖ រឿង​អា​ស្រូវ​​ពុក​រលួយ របស់​លោក កៅ សា​រ៉ា​ណា មេ​​ប៉ុស្តិ៍​​ច្រក​អន្តរ​ជា​តិ​​ចាំ​យាម ត្រូវ​បាន​កូ​ន​ចៅ​​ក្រោ​ម​​ឱវា​ទ លាត​ត្រ​ដាង​​ជា​​យូរ​ម​កហើ​យ ប៉ុ​ន្តែ​មិន​ទាន់​​ឃើញ នាយ​​ឧ​ត្ត​ម​​សេ​នីយ៍ សុខ ផល អគ្គ​ស្នង​ការ​​ នៃ​ស្នង​ការ​ដ្ឋា​ន​នគរ​​បាលអន្តោ ​​ប្រ​​វេសន៍ ចាត់វិធានការ​លើ​លោក កៅ សា​រ៉ា​ណា នៅឡើយ​ទេ …

Read More »

នគរបាលឃាត់ស្រ្តីម្នាក់ឆបោកលុយតាមរយៈបង្កើតFacebookបន្លំជាអ្នកនៅអាមេរិក

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣១ ខែសីហានេះ នារីម្នាក់ត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណីឆកបោកលុយតាមរយៈការ បង្កើត Account Facebook បន្លំខ្លួនជាបងប្អូននិងសាច់ញាតិរស់នៅអាមេរិកបោកលុយអ្នកនៅស្រុកខ្មែរអស់ប្រមាណ ៣ពាន់ដុល្លារអាមេរិក។ ស្រ្តីឆបោករូបនេះ ត្រូវបាន​ស្គាល់ឈ្មោះ គឹម សូលីដា អាយ២១ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ចំណែកនារីរងគ្រោះមានឈ្មោះ យឹម ចាក់រិយា អាយុ២២ឆ្នាំ រស់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ស្រ្តីឆបោករូបនេះ …

Read More »

បើករថយន្ត ​លឿនពេក ជាន់​ហ្វ្រាំង​មិន​ជាប់ បុក​បុរស-​ស្ត្រី ៣​នាក់ របួសស្រាល​

ភ្នំពេញ ៖ បុរស និង​ស្ដ្រី ៣​នាក់ ត្រូវរថយន្ដ​ដឹក​ដី​បើក​បុក រងរបួស​ស្រាល ខណៈពេល​ចាប់​ហ្វ្រាំង​មិនជា​ប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​និង​១០​នាទី​រសៀល ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៥ ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​.១​ឈ្មោះ ម៉ុ​ន ម៉ៃ …

Read More »

រថយន្តក្រុងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរចំនួនបួនត្រូវបានឃាត់បន្ទាប់ពីសង្ស័យថាដឹកទំនិញគេចពន្ធ

ខេត្ត​បន្ទាយមានជ័យ ​៖ រថយន្តក្រុងដឹកអ្នកដំណើរនៅពេលយប់ចំនួន៤ក្រុមហ៊ុនរួមមាន ក្រុមហ៊ុន វរៈ ប៊ុនថាំ ក្រុមហ៊ុន ពន្លឺអង្គរ ក្រុមហ៊ុន ថោង ស៊ីន និងក្រុមហ៊ុន ហ្គោល VIPត្រូវបានគយចល័តរបស់សាខាខេត្តបន្ទាយមានជ័យធ្វើការឃាត់ចាប់បន្ទាប់ពីសង្ស័យថាបានដឹកទំនិញគេចពន្ធចេញពីក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ ការឃាត់ចាប់ធ្វើឡើង កាលពីយប់ថ្ងៃទី៣០ ខែសីហា ២០១៥ ចំនុចផ្លូវ៥០ ក្នុងភូមិកូនដំរី …

Read More »

ម៉ូតូពីរគ្រឿងបុកគ្នានៅពាក់កណ្ដាលទ្រួងផ្លូវពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលបីនាក់

ភ្នំពេញោ៖បុរសពីនាក់ដេកសន្លប់ស្ដូកស្ដឹងដោយសារតែជិះម៉ូតូក្នុងល្បឿនលឿនដូចហោះក៏មកបុកគ្នានៅពាក់កណ្ដាលទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យាម៉ូតូទាំងពីរគាបជាប់គ្នាទៅមុខលេងរួច។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងែទី៣០ ខែសីហា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបរុសម្នាក់ជិះម៉ូតូស្មាសរេវូកពា្ចស់មួយគ្រឿង ពាក់ស្លាក់លេខភ្នំពេញ1AQ-7075 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុក៏បុកគ្នាពេញទំហឹងជាមួយម៉ូតូហុងដាឌ្រឹមសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៤មួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ1CX-6290 ជិះដោយប្ដីប្រពន្ធពីរនាក់ទិសដៅពីលិចទៅកើតក្នងល្បឿនលឿនដូចគ្នាបណ្ដាលឲ្យបុរសទាំងពីរនាក់ដេកសន្លប់ស្ដូកស្ដឹងនៅលើផ្លូវចំណែកស្រ្តីជាប្រពន្ធរងរបួសរលាត់ដៃរលាត់ជើង។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសារម៉ុយដឹកយកទៅសង្គ្រោះនៅមុន្ធីពេទ្យចំណែកម៉ូតូទាំងពីរគ្រឿងត្រូវសម្ថតិកិច្ចចរាចរផ្លូវគោកចុះមកធ្វើការវាស់វេញដើម្បីយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕  

Read More »

បុរស២នាក់ជិះម៉ូតូ ទៅបុករថយន្ត ឡិចស៊ីស RX300កំពុងឆ្លងថ្នល់របួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ ជិះម៉ូតូសេ១២៥ លឿនទៅបុករថយន្តឡិចស៊ីស RX300 មួយគ្រឿង ដែលកំពុងឆ្លងថ្នល់ពេញទំហឹង កាលពីវេលាម៉ោង ៩ និង ៥០នាទីយប់ថ្ងៃទី៣០ សីហា ២០១៥ នៅតាមបណ្តោយផ្លូវជាតិ៣កែងនិងផ្លូវបេតុងចូលសាលាសុវណ្ណភូមិ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តាមប្រភពពីកន្លែងកើតហេតុ …

Read More »

ព្រះរាជអាជ្ញា ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង និង​ជល់​មាន់​កណ្តាល​ព្រៃ ក្នុងស្រុក​ពេ​ជ្រា​ដា ចុងក្រោយ​ថា​មានច្បាប់​

ខេត្ត​មណ្ឌល​គី​រី ៖ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក សូ សុវិទ្យា កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង និង​សង្វៀន​ប្រជល់មាន់​ដ៏​ធំ​មួយកន្លែង ស្ថិតនៅ​កណ្តាល​ព្រៃ ក្នុងភូមិ​សាស្ត្រ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ដោយ​ក្នុង​នោះបាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ជាង​១០០​នាក់ និង​ខ្មែរ​ជាង​២០​នាក់​ផងដែរ។​ ​បើទោះបីជា​ការបង្ក្រាប​នោះ​ហាក់​មាន​សកម្មភាព​ធំ​ក៏ដោយ ក៏​រហូតមក​ទល់នឹង​ថ្ងៃនេះ គេ​មិនទាន់​ឃើញ​មាន​របាយការណ៍ និង​ការនាំ​ខ្លួន​ជនជាតិ​វៀតណាម​ទាំង​ជាង​១០០​នាក់​នោះមក​ធ្វើការ​សួរនាំ​ អ្វី​នោះឡើយ។​ ​ចំពោះ​ករណីនេះ …

Read More »

អ្នកមានអំណាច អ្នកមានលុយ ឈ្លោះគ្នាដណ្ដើមកាន់កាប់ដីបឹងដែនឡូត៍នេសាទរដ្ឋនៅស្រុកស្អាង

កណ្ដាល ៖ ជម្លោះដ៏ក្ដៅគគុកមួយផ្ដើមចេញពីអ្នកមានលុយ មានអំណាចចំនួន ៣ ក្រុម ៖ ១- ឈ្មោះ ចែ មួយ រស់នៅរាជធានីភ្នំពេញ ២- ឈ្មោះ ចែ លន់ រស់នៅរាជធានីភ្នំពេញ និង ៣- ក្រុមហ៊ុនហេងអភិវឌ្ឍន៍ …

Read More »

មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មចូលដល់យប់ទី៣នៅទីក្រុងម៉ានិល

ការចរាចរណ៍មានការជាប់គាំងស្ទើរតែពាក់កណ្តាលទីក្រុងហាយវ៉េនានាក្នុងទីក្រុងម៉ានីលកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ ខណៈដែលមនុស្សរាប់ពាន់នាក់ដែលភាគច្រើនជាគ្រឹស្ទបរិស័ទនោះបាននាំគ្នាធ្វើបាតុកម្មរាំងផ្លូវចូលដល់យប់ទី៣ហើយ ដោយតវ៉ាចំពោះរដ្ឋាភិបាលថាបានលូកដៃចូលក្នុងកិច្ចការសាសនារបស់ពួកគេ ។ ក្រុមបាតុករជាច្រើននាក់បានប្រដាប់ដោយទង់សាសនារបស់ពួកគេ ដែលជាការសម្គាល់ថាជាក្រុម Iglesia ni Cristo (ព្រះវិហារគ្រឹស្ទ) ឬ INC បានប្រមូលផ្តុំកកកុញរាំងស្ទះនៅតាមដងផ្លូវហាយវ៉េ ។ ក្នុងចំណោមពួកគេខ្លះទទូលឆត្រការពារកុំឲ្យទទឹកភ្លៀង ។ ខណៈអ្នកខ្លះទៀតចាក់ភ្លេងរបស់ពួកគេដែលជាការតវ៉ាលាន់ឮយ៉ាងកងរំពង ។ …

Read More »

បោះឆ្នោតនៅក្នុងប្រទេសអេហ្ស៊ីបប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែតុលា

គណៈកម្មការរៀបចំការបោះឆ្នោតអេហ្ស៊ីបបានប្រកាសកាលពីថ្ងៃទី៣០ ខែសីហា ការរៀបចំបោះឆ្នោតនៅក្នុងប្រទេសនេះនឹងប្រព្រឹត្តធ្វើឡើងនៅចន្លោះពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ។ ការបោះឆ្នោតសភានេះគឺជាលើកដំបូងគេបំផុត ចាប់តាំងពីលោកប្រធានាធិបតី Fattah al-Sisi បានដណ្តើមអំណាចដោយការធ្វើរដ្ឋប្រហារឡើងកាន់តំណែងប្រធានាធិបតីរៀងរហូតមក ។ កាលដើមឡើង ការៀបចំបោះឆ្នោតនៅក្នុងប្រទេសនេះបានគ្រៀងធ្វើឡើងនៅឆ្នាំ២០១៤ ប៉ុន្តែដោយសារមានការចម្រូងចម្រាស់ផ្លូវច្បាប់ជាច្រើន តួយ៉ាងដូចជាក្រុមសិទ្ធិមនុស្សបានចោទប្រកាន់របបលោកប្រធានាធិបតីបច្ចុប្បន្នថា បានចាត់វិធានការខ្លាំងក្លាប្រឆាំងទៅលើក្រុមនិយមអិស្លាម ដែលជាក្រុមប្រឆាំងនោះ …

Read More »

ភ្លើងឆេះនៅអារ៉ាប៊ីសាអ៊ូឌីតស្លាប់ និងរងរបួសជាង២០០នាក់

ប៉ូលិសបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស១១នាក់បានបាត់បង់ជីវិត និង២១៩នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យកើតឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទីតាំងអគ្គារស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុនប្រេងដ៏ធំមួយឈ្មោះ Saudi Aramco ។ អគ្គិភ័យនេះបានកើតឡើងនៅភាគខាងកើតទីក្រុង Khobar ។ អ្នករងរបួសច្រើននាក់ស្ថិតនៅក្នុងស្ថានភាពរងរបួសធ្ងន់ ហើយអ្នកដែលបាត់បង់ជីវិតទាំងនោះ មានចម្រុះជាតិសាសន៍ ។ នេះបើតាមមន្ត្រីក្រសួងមហាផ្ទៃអារ៉ាប៊ីសាអ៊ូឌីត ។ រូបភាពផ្សព្វផ្សាយនៅលើគេហទំព័រក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌីតបានបង្ហាញឲ្យឃើញផ្សែងខ្មៅងងឹតបាញ់ចេញទៅលើអាកាសចេញពីដំបូលអគារលំនៅឋានពលរដ្ឋ …

Read More »

លែងលះគ្នា​ហើយ សុំ​ត្រូវ​គ្នា​វិញ ប្រពន្ធ​មិន​ព្រម សម្រេចចិត្ត​ចង​-​ក សម្លាប់​ខ្លួនឯង​

ខេត្តពោធិ៍សាត់​៖ យុវជន​ម្នាក់ នឹក​ប្រពន្ធ​ដែល​លែងលះគ្នា​រួច សុំ​ត្រូវ​គ្នា​វិញ តែ​ប្រពន្ធ​មិន​ព្រម  ក៏​សម្រេចចិត្ត​ចង​-​ក សម្លាប់ខ្លួន​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​យប់ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៥ ក្នុងភូមិ​អ​ន្សា​យ​គល់ ឃុំ​អន្លង​ត្នោត ស្រុក​ក្រគរ ខេត្តពោធិសាត់​។ ​លោក ម៉ោ​ល សុទ្ធ អធិការរង​ស្រុក …

Read More »

នគរបាលចាប់ស្រី្តម្នាក់ប្លន់សម្លាប់

ខេត្តកោះកុង​៖ ស្ត្រី​ម្នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តកោះកុង បញ្ជូនខ្លួនទៅតុលាការ នៅ​ព្រឹក​ថ្ងៃទី​៣០ សីហា នេះ ករណី​សម្លាប់​ស្ត្រី​ចំណាស់​ម្នាក់ រួច​ប្លន់​យក​ទ្រព្យសម្បត្តិ កាលពី​ថ្ងៃទី​២៤ សីហា កន្លងទៅ នៅ​ចំណុច​ភូមិ​កោះ​កាពិ ឃុំ​កោះ​កាពិ ស្រុ​ល​កោះកុង ខេត្តកោះកុង​។​ ​សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា ស្ត្រី​សង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ លីន …

Read More »

រថយន្តដឹកទំនិញគេចពន្ធបើកលឿនបែកកង់រាចង្កូតចូលផ្ទះបាយប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ ៖ដើមឈើចំនួនពីរដើមបានដាច់និង ផ្ទះបាយមួយខ្នងបានបាក់រាបដល់ដីខណៈមានរថយន្តដឹកទំនិញគេចពន្ធមួយគ្រឿងបើកលឿនដូចហោះបែកកង់មុខរេចង្កូតទៅបុកពេញទំហឹងនិងផ្លោងចូលទាំងកំរោលសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍បានបង្កជាការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ5ត្រង់ចំនុចភូមិសុរិយាថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យនាវេលាម៉ោង5ល្ងាចថ្ងៃទី30 ខែសីហានេះ។ អ្នកឃើញហេតុការណ៍ លោក កុយ ស្រស់អាយុ58ឆ្នាំជាម្ចាស់ផ្ទះបាននិយាយថា លោកពូបានអង្គុយមុខផ្ទះស្រាប់តែបានឃើញរថយន្តកាមរីមួយគ្រឿងបានហោះមកបុកផ្តាច់ដើមឈើនៅមុខផ្ទះគាត់ដាច់អស់ពីរដើមហើយរថយន្តនោះនៅមិនទាន់អស់ល្បឿនទៀតក៏បន្តជ្រុលទៅចូលក្នុងផ្ទះបាយគាត់ពេញទំហឹងបណ្តាលអោយបាក់រាបដល់ដី។ ពលរដ្ឋដដែលបន្តរទៀតថា វាពិតជាសំណាងខ្លាំងណាស់ដែលកូនគាត់មិនបានឡើងដាំបាយកុំអីពិតជាមានវិប្បដិសារីមិនតិចឡើយ។ ហើយអ្វីដែលសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ទៀតនោះគឺអ្នកបើកបរដែលគេមិនស្គាល់អត្តសញ្ញាណមានអាយុជិត30ឆ្នាំនិងអ្នកជិះជាមួយម្នាក់ទៀតមិនមានគ្រោះថ្នាក់ដល់អាយុជីវិតដូចគ្នា។ រថយន្តកាមរីចង្កូតស្តាំសេរីឆ្នាំពណ៌ទឹកប្រាក់គ្មានស្លាកលេខដឹកកំប៉ុងស្នូលពោតគេចពន្ធចេញពីប្រទេសថៃតាមច្រកប៉ោយប៉ែតឆ្ពោះមកកាន់ខេត្តបន្ទាយមានជ័យតែដោយការបើកបរលើសល្បឿនកំណត់បែកកង់មុខគ្រប់គ្រងលែងបានក៏បង្កការភិតភ័យនិងបំផ្លាញ់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនិងបង្កការខូចខាតរថយន្តទាំងស្រុង៕  

Read More »

តូចចិត្តនឹងប្រពន្ធស្តីបន្ទោសចងករសំលាប់ខ្លួនឯង នៅចង្ក្រានបាយ

ខេត្តព្រះសីហនុ ​៖សមត្ថកិច្ចបាននិយាយថា នៅវេលាម៉ោង១២:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣០ខែសីហាឆ្នាំ២០១៥ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចក្រុម៧ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីមានករណីអត្តឃាត(ចងក) បានកើតឡើង ។ ជនរងគ្រោះឈ្មោះ មុីសោភ័ណ្ឌ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅចំណុចខាងលើបានប្រើខ្សែនីឡុងពណ៌សចងព្យួរកជាប់ទៅនិងមេដំបូលផ្ទះបាយបណ្តាលអោយស្លាប់នៅនឹងកន្លែង នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច ។ …

Read More »

ក្មេងស្រី​ពីរ​នាក់​ បានលង់ទឹក​ព្រែក​ឆ្លូង ស្លាប់​

  ខេត្តក្រចេះ​៖ ក្មេងស្រីពីរនាក់បានលង់ទឹក​ព្រែក​ឆ្លូងស្លាប់​ទាំងពីនាក់ បន្ចាប់ពួកគេនាំគ្នា​ទៅ​ងូត​នៅទៅនោះ។ករណី​នេះបាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​ ២៨ ខែសីហា ឆ្នាំ២០១៥ នៅ​ចំណុច​ព្រែក​ឆ្លូង ក្នុងភូមិ​កោះ​កណ្តុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ។ សាកសព​ក្មេងស្រី​រងគ្រោះ ត្រូវបាន​ស្គាល់​ថា ម្នាក់​ឈ្មោះ រ៉េត ស្រី​រ៉ាត់ អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ប៊ុន វត្តី អាយុ​៧​ឆ្នាំ …

Read More »

រថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតហុង ឡេង ហួរបុកម៉ូតូស្លាប់២នាក់

ភ្នំពេញ ៖ ចេញពីជួបជុំមិត្តភក្តិថ្ងៃសែនក្បាលទឹកជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តកុងតឺន័រក្រុម ​ហ៊ុន​ផែស្ងួតហុង ឡេង ហួរ បុកបណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៨និង១០​នាទីយប់ថ្ងៃទី២៨ ខែសីហា តាម​បណ្តោយផ្លូវជាតិលេខ4 ភូមិវាល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូស្កុកពី ពណ៌ខៀវ  ពាក់ស្លាកលេខ ភ្នំពេញ …

Read More »

ជន​មិន​ស្គាល់​មុខគំរាម​សម្លាប់លោក​ សុខ ទូច

ភ្នំពេញ៖ លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា នៃរាជបណ្ឌិត្យសភា បានឲ្យដឹងនៅវេលា​ម៉ោង​១០ៈ​៣០​នាទីព្រឺកថ្ងៃទី២៩ ខែសីហានេះថា លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់​ តាម​រូបភាព​មួយចំនួន គឺ​មាន​ការ​ផ្ញើ​សារ​ជា​អក្សរ និង​ផ្ញើ​រូប​ភាពជា​កាំភ្លើង។ ​ ​ លោក ​សុខ ទូច ​បាន​បញ្ជាក់​ថា ការ​គំរាម​សម្លាប់​នេះ​តាម​ខ្លឹមសារ​គឺ​ទាក់ទង​ទៅ​នឹង​បញ្ហា​ព្រំដែន និងបញ្ហា​ផែនទី ដែល​លោក​ធ្វើ​សកម្មភាព​កន្លង​មកនេះ។ …

Read More »

ប៉ូលិសថៃចាប់បាន អ្នកបំផ្ទុះគ្រាប់បែក​ក្នុងទីក្រុងបាងកក

ប៉ូលិស​ក្នុង​ទីក្រុង​បាងកក​និយាយ​ថា ​ពួកគេ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក ដែល​បាន​ សម្លាប់​មនុស្ស​ ២០​នាក់​ នៅ​ក្នុង​រដ្ឋធានី​ របស់​ប្រទេស​ថៃ ​កាលពី​ជិត​២​សប្តាហ៍​មុន។ អ្នកនាំពាក្យ​របស់​ប៉ូលិស​បាន​និយាយ​ថា​ ៖ ក្រុម​ប៉ូលិស​បាន​ឆ្មក់​ចូល​ក្នុង​ផ្ទះល្វែង​ ដែល​ត្រូវ​បាន ​ប្រើ​ដោយ​បុរស ​ម្នាក់​នៅ​ភាគ​ ខាងជើង​ ទីក្រុង ​បាងកក​បាន​កាល ពី​ថ្ងៃ​សៅរ៍ និង​បាន​រក​ឃើញ​ …

Read More »

ពិរុទ្ធជនម្នាក់ស្លាប់មុនពេលដឹកដល់មន្ទីរពេទ្យ

  ខេត្តរតនគីរី ៖ពិរុទ្ធជនម្នាក់នៅពន្ធនាគារភ្នំស្វាយ ខេត្តរតនគីរី បានបាត់បង់ជីវិតតាមផ្លូវ ​ខណៈ​ដែលមន្ត្រីអនុរក្សដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ អាជា្ញធបាននិយាយថា ជនជាប់ចោទម្នាក់ឃុំខ្លួននៅអាគារB ពន្ធនាគារភ្នំស្វាយ ខេត្តរតនគីរី ពាក់ព័ន្ធពីបទ​ហឹង្សាដោយ​ចេ​តនា​ មានស្ថានទម្ងន់ទោស ដោយមរណៈភាពនៃជនរងគ្រោះ ឈ្មោះ ​ញឹម វណ្នី​ កាល​ពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ …

Read More »