Monthly Archives: September 2015

បុរស ​៣​នាក់​ជិះ​យ៉ាង​លឿន​ទៅបុក​យុវជន​ម្នាក់​ដើរ​ឆ្លងផ្លូវ​របួសធ្ងន់​ស្រាល​៤​ នាក់

ភ្នំពេញ​៖ យុវជន​ម្នា​ក់បាន​ដើរ​ឆ្លងផ្លូវ​នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រូវ​ម៉ូតូ​ហុងដា សេ​១២៥ មួយគ្រឿង​ជិះ​ដោយ​បុរស​៣​នាក់ បើកបរ​យ៉ាង​លឿន​ជ្រុល​ទៅ​យុវជន​ម្នាក់​បុក​ពេញទំហឹង បណ្តាលអោយ​ដួល​បោក​ទៅនឹង​ថ្នល់​របួសធ្ងន់​២​នាក់ និង​ស្រាល​២​នាក់​។​ ​ហេតុការណ៍​គ្រោះ​ថា្នក់​ចរាចរណ៍​នេះ​បានកើត ឡើង​កាលពី​វេលា​ម៉ោង ៧​និង ៣០​នាទី​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ក្នុង​សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ ​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា …

Read More »

កំពុងជិះម៉ូតូឌុបគ្នាត្រូវនាងជាសង្សារចាក់ទឹកអាស៊ីតរបួសទាំងពីរនាក់

ភ្នំពេញ ៖​និស្សិត​នៃ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​ម្នាក់ សង្ស័យ​មាន​ជម្លោះ ស្នេហា​ត្រីកោណ​ត្រូវ​នារី ជាស​ង្សារ លប​វាយប្រហារ​ដោយ​យក​ទឹក​អាស៊ីត ទៅ​ស្រោច លើ​ផ្ទៃមុខ​នឹង ដងខ្លួន​បណ្តាល​ឲ្យ​រលះ​រលួយ​ធ្ងន់ធ្ងរ​កាលពី រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ ២០១៥ ​កន្លង​ទៅនេះ ស្ថិត​នៅតាម​បណ្ដោយ ផ្លូវ​លេខ​២១១ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ត្រង់​ចំ​ណុ​ច​ខា​ង​លិច​បុរី​កីឡា មុខ​អតីត​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ …

Read More »

អ​ភិ​​បាល​​ខណ្ឌជ្រោយ​​ចង្វារ​​​ ​ត្រួត​​ពិ​​និត្យ​​ទី​តាំង​សត្ត​ឃាត​​ដែល​​ខ្វះ​​អ​​នា​​ម័យ​​​

ភ្នំពេញ ៖ នៅវេលាម៉ោង៣រសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៥នេះ លោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំក្រុមការ​ងារ​ក្រមឱវ៉ាត​ចុះ​​ទៅពិនិត្យទីតាំង​សត្តឃាត ។ ដែលក្រុម​​សមាគមសត្តឃាតភូមិដើមគ ​សំណូមពរសូមឲ្យម្ចាស់ទីសត្តឃាត បញ្ចុះតម្លៃថ្លៃបង់ចូលកុងស៊ី​និងរៀប​ចំឲ្យប្រព័ន្ធទឹកស្អាតប្រើប្រាស់ និងប្រពន្ធលូបង្ហូរកាកសំណល់នៅក្នុងទីសត្តឃាត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ​ក្រុមសមាគមកាប់គោនៅជ្រោយចង្វារបានត្អូញត្អែថា រាល់ថ្ងៃនេះ ក្រុមសមាគមរបស់ពួកគាត់រកស៊ីចិញ្ចឹមតែលោក ហ៊យ ហៀង ថៅកែទីសត្តឃា​ត​​ជ្រោយចង្វារតែប៉ុណ្ណោះ ព្រោះ …

Read More »

ទារិកាអាយុទើប5ខែម្នាក់បានស្លាប់នៅឯសាលាមុនពេលម្តាយបញ្ជូនដល់មន្ទីពេទ្យ

ភ្នំពេញ៖ទារិកាម្នាក់អាយុទើបបាន5ខែត្រូវបានម្តាយយកទៅផ្ញើនៅសាលាមើលថែរក្មេង(IIS)តាំងព្រឹកថ្ងៃទី30កញ្ញា2015រហូតដល់ម៉ោង10ព្រឹក ថ្ងៃដដែលបានចេញពីធ្វើការមកមើលកូនស្រាប់តែមានអាការះមិនស្រួលក៍ប្រញ៉ាប់យកទៅកាន់មន្ទីពេទ្យគុន្ធបុប្ផា ខណ:ទៅដល់ត្រូវបានគ្រូពេទ្យប្រាប់ថាទារិការខាងលើស្លាប់បាត់ទៅហើយនិងបានដឹកមកកាន់សាលាខាងលើវិញដើម្បីអោយសាលាទទួលខុសត្រូវ។ ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើរដល់សមត្ថកិច្ចមូលដ្ឋានកាលពីម៉ោង13និង00នាទីរសៀលថ្ងៃទី៣០កញ្ញា២០១៥ នៅចំណុចផ្ទះជួលក្រុម២ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានប្រាប់ថា សពទារិការខាងលើឈ្មោះ ថា ស៊ីវអ៊ី ទើបមានអាយុ៥ខែ។ ចំណែក ម្តាយឈ្មោះ លៀម វី ភេទស្រី អាយុ៣៣ ឆ្នាំ …

Read More »

រដូវ ​ភ្ជុំ​មកដល់ កូន​តិ​រិ​ច្ឆា​ន​វាយ​ឪពុក​ស្លាប់ ឯ​ម្តាយ​របួសធ្ងន់ រឿង​ហាម​មិន​ឲ្យ​ដើរលេង​យប់​

​ខេត្តព្រៃវែង​៖ យុវជន​ម្នាក់​ព្រោះតែ​ខឹង​នឹង​ឪពុក​-​ម្តាយ ស្តីប្រដៅ​រឿង​ដើរលេង​យប់​ច្រើនពេក បាន​ផ្ទុះ​កំហឹង​រមិលគុណ វាយ​ឪពុក​របស់ខ្លួន​រហូត​ស្លាប់ ឯ​ម្តាយ បាន​រងរបួស​ធ្ងន់ បាន​អ្នកភូមិ​ជួយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង​១៧​នាទី​យប់ ថ្ងៃទី​២៩ កញ្ញា ម្សិលមិញ នៅ​ចំណុច​ភូមិ​គង​កើត ឃុំ​គោក​គង ស្រុក​ក​ញ្ច្រៀ​ច​។​ ​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ឪពុក​មានឈ្មោះ …

Read More »

ចិន​ពង្រឹង​សន្តិសុខ​នៅ​តំបន់​ស៊ី​ន​ជាំ​ង​ បន្ទាប់​ពី​អំពើ​ហិង្សា​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ​

​អាជ្ញាធរ​ចិន​បាន​ពង្រឹង​សន្តិសុខ​ ប្រដាប់​ដោយ​កាំភ្លើង​ធុន​ធ្ងន់​ ក៏​ដូច​ជា​ដាក់​កងកម្លាំង​សន្តិសុខ​ច្រើន​នាក់​ឲ្យ​ឈរជើង​នៅ​តំបន់​ស៊ី​ន​ជាង​ បន្ទាប់​ពី​នៅ​តំបន់​ភាគ​ខាងលិច​របស់​ចិន​មួយ​នេះ​បាន​កើត​មាន​អំពើ​ហិង្សា​ជា​ញឹកញាប់​ក្នុង​អំឡុង​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​ ​រដ្ឋាភិបាល​បាន​ពង្រឹង​សន្តិសុខ​នៅ​ក្នុង​តំបន់​នេះ​ ព្រមទាំង​អនុម័ត​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អភិវឌ្ឍន៍​តំបន់​ដែល​ជា​បេះដូង​របស់​ក្រុម​អ៊ុយ​ហ្គ័​រ​នោះ​ផង​ដែរ​ ខណៈ​ដែល​ស្ថានការណ៍​នៅ​តែ​តានតឹង​ ហើយ​កងកម្លាំង​សន្តិសុខ​នៅ​តែ​ប្រុង​ជើងការ​ជា​និច្ច​នោះ​ ។​ ​រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ដែរ​ថា​ ប្រទេស​របស់​ខ្លួន​ប្រឈម​មុខ​ធ្ងន់​ពី​ការ​គំរាមកំហែង​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ និង​ក្រុម​ផ្តាច់ខ្លួន​ស្ថិត​នៅ​ក្នុង​ខេត្ត​ស៊ី​ន​ជាង​ និង​តំបន់​ដែល​ស្វយ័ត​របស់​ក្រុម​អ៊ុយ​ហ្គ័​រ​ជាដើម​ ។​ ​ពលរដ្ឋ​ម្នាក់​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​អ៊ុយ​ហ្គ័​រ​ រស់នៅ​ក្នុង​តំបន់​ Aksu​ ភាគ​ខាងត្បូង​ខេត្ត​ស៊ី​ន​ជាង​ ឈ្មោះ​ …

Read More »

ព្រោះតែ​ជីវភាព​ក្រីក្រ ស៊ីឈ្នួល​ដឹកឈើ​តាម​ម៉ូតូ ដួល​សង្កត់​បែកក្បាល​ស្លាប់​ភ្លាមៗ

ខេត្តរតនគិរី ៖ បុរស​​ម្នាក់​​បាន​​ស្លាប់​​ភ្លា​មៗ ពេល​​កំពុ​ង​​ដឹក​ឈើ​​ប្រ​ណិ​ត​​តាម​​ម៉ូ​តូ ហើយ​​បើក​បរ​​ធ្លាក់​​ជ​ង្ហុក ប​ណ្តា​ល​​ឲ្យ​​កំ​ណា​ត់​ឈើ បោក​​ផ្ទុប​​នឹង​​ក្បាល ធ្លា​យ​ខួរ​​ស្លាប់​ភ្លា​មៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ កាល​ពី​​វេលា​​ម៉ោង ២​​រសៀល ថ្ងៃ​ទី​​២៩​ ខែ​ក​ញ្ញាឆ្នាំ​២០១៥ នៅ​ចំណុច​ស្រែ​អូរ​ក្លែ​រ ប៉ុស្តិ៍​ភូមិ​ឡំ ស្ថិតនៅ​ភូមិ ឡំ​ឃុំ ប៉ក់​ញ៉ៃ ស្រុក អូ​រយ៉ា​ដាវ …

Read More »

តៅស្លឹកត្រចៀកចុះបង្ក្រាបទីតាំងបាញ់ត្រីទាំងព្រឹក នៅសំបុកគ្រឿងញៀន ត្រពាំងឈូក

ភ្នំពេញ ៖ ក្រោយពីមានសារព័ត៌មាន ខេមប៉ុស្តិ៍ វាយចំ ៗថា គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានវាយកម្ទេចសំបកទូរហ្គេមបាញ់ត្រីកាលពីរសៀលថ្ងៃ២៩កញ្ញា២០១៥ មក ធ្វើអោយលោកអភិបាលក្តៅស្លឹកត្រចៀកខ្លាំងបានបញ្ជារមក លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ ដឹកនាំកំលាំងចុះបង្ក្រាបទី តាំងហ្គេមបាញ់ត្រីដុះស្លែរមួយកន្លែងកាលពីព្រឹកថ្ងៃទី៣០កញ្ញា២០១៥ នៅចំណុច ក្រុម១០ ក្រុម១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា …

Read More »

កងកម្លាំង​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ធ្វើ​សមរភូមិ​ដើម្បី​ដណ្តើម​រដ្ឋធានី​មក​វិញ​ពី​ក្រុម​ឧទ្ទាម​លី​បង់​

​កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ឆ្នាំ​២០១៥​ កងទ័ព​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដោយ​មាន​ជំនួយ​ពី​ដែនអាកាស​របស់​កងទ័ព​អា​មេ​រិ​ក​ផង​បាន​ធ្វើ​សមរភូមិ​ដើម្បី​ដណ្តើម​គ្រង់​គ្រង​ទីក្រុង​Kunduz​ ឡើង​វិញ​ពី​ក្រុម​ឧទ្ទាម​លី​បង់​ បន្ទាប់​ពី​មួយ​ថ្ងៃ​ដែល​ក្រុម​ឧទ្ទាម​នេះ​បាន​វាយប្រហារ​កាន់កាប់​ទីក្រុង​ប្រកបដោយ​យុទ្ធសាស្ត្រ​ស្ថិត​នៅ​ភាគ​ ខាងជើង​ដ៏​ធំ​មួយ​នេះ​ ដែល​ជា​ជ័យជម្នះ​ធំ​បំផុត​សម្រាប់​ពួក​គេ​ ក្រោយ​ត្រូវ​បណ្តេញ​ចេញពី​អំណាច​កាលពី​ឆ្នាំ​២០០១​កន្លង​មក​នោះ​ ។​ ​ក្រុម​ឧទ្ទាម​បាន​វាយប្រហារ​ចូល​គ្រប់គ្រង​ដល់​អាកាសយានដ្ឋាន​ ប៉ុន្តែ​កងកម្លាំង​រដ្ឋាភិបាល​បាន​វាយប្រហារ​រុញច្រាន​បណ្តេញ​ទៅ​វិញ​ ។​ ការ​ប្រើ​កាំភ្លើង​ធំ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ពេល​នេះ​ ។​ ​កាលពី​ថ្ងៃ​ចន្ទ​ ក្រុម​ឧទ្ទាម​លី​បង់​បាន​វាយប្រហារ​កាន់កាប់​អគារ​រដ្ឋាភិបាល​ និង​ដោះ​លែង​អ្នកទោស​ជា​ច្រើន​រយ​នាក់​ ព្រមទាំង​លើក​ទង់ជាតិ​របស់​ពួក​គេ​នៅ​ទូ​ទាំង​រដ្ឋធានី​តែ​ម្តង​ ។​ …

Read More »

បើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកសំរាមស៊ីនទ្រី កៀរ​ដួល​បោក​ក្បាល​បាក់​ក​ស្លាប់​ភ្លាម​ៗ​

​ភ្នំពេញ៖ យុវជនជានិសិ្សតនៃសាកល​វិ​ឡាល័យភូមិន្ទនិតិសាស្រ្តនិងសេដ្ឋកិច្ចម្នាក់ បានសា្លប់បាត់បង់ជីវិតភា្លមៗនៅកន្លែងកើតហេតុ ស្របខណ​ពេ​​ល​ព្យា​យាមបើកម៉ូតូម៉ាក(វ៉េវអាល់ហ្វា) ​ពណ័ខ្មៅ​ពាក់​ស្លាក​លេខភ្នំពេញ1CM-2912មួយគ្រឿងរបស់ខ្លួនឆ្លងផ្លូវ ។ ត្រូវរថយន្តដឹកសំរាម​(ស៊ីនទ្រី)​ កៀរបណ្ដាលឱ្យដួលបោកក្បាលនិងថ្នល់បាក់ករ​ ។ ហេ​តុការ​ណ៍​គ្រោះ​ថ្នាក់ចារចរណ៍ខាងលើនេះ បានកើតឡើងនៅលើកំណាត់ផ្លូវ​​លេខ២៧១ មុខក្រុមហ៊ុន​វ៉ាយខេម ក្នុងសង្កាត់​បឹងសាឡាងខ​ណ្ឌ​ទួលគោក រាជធានីភ្នំពេញ ។ បង្កករភា្ញក់ផ្អើលកាលពីវេលាម៉ោង១​និង៤០នាទីរសៀលថ្ងៃទី​៣​០ ខែកញ្ញាឆ្នាំ២០១៥នេះ ។ ​ តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា …

Read More »

ឥណ្ឌូ​នេ​ស៊ី​ត្រូវការ​ពេល​៣​ឆ្នាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​

​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ លោក​ Joko​ Widodo​ បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុផ្សាយសំឡេង​ប៊ី​ប៊ី​ស៊ី​ថា​ លោក​ត្រូវការ​ពេលវេលា​ដើម្បី​បញ្ឈប់​ភ្លើង​ឆេះ​ព្រៃ​ បង្ក​ឲ្យ​មាន​ផ្សែង​អ័ព្ទ​កើត​មាននៅ​ក្នុង​ប្រទេស​នោះ​ ។​ ​នៅ​ក្នុង​បទ​សម្ភាសន៍​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ លោក​ Joko​ Widodo​ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ត្រូវការ​ពេលវេលា​៣​ឆ្នាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ និង​បញ្ឈប់​ទាំង​ស្រុក​ការ​ឆេះ​ព្រៃ​រាលដាល​ជា​រៀង​រាល់​ឆ្នាំ​នេះ​ ដែល​ភ្លើង​ឆេះ​ព្រៃ​នេះ​បង្ក​ឲ្យ​មាន​ផ្សែង​អ័ព្ទ​ធ្លាក់​មក​ពាស់ពេញ​នៅ​ក្នុង​តំបន់​ ។​ ​លោក​Joko​ …

Read More »

ប្រជាពលរដ្ឋក្របួច ចោរម្នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់ដែលជំនាញខាងលួចដោះគ្រឿងរថយន្តដែលគេចតទុកនៅមុខផ្ទះត្រូវបានម្ចាស់រថយន្តតាមទាន់ ហើយត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធចាប់ស្វាគមន៍ម្នាក់១ដៃម្នាក់១ជើងយ៉ាងទ្រោមខ្លួន ទើបប្រគល់អោយប៉ូលីសខណ្ឌសែនសុខយកទៅសាកសួរនឹងស្រាវជ្រាវតាមចាប់បក្សពួកផ្សេងទៀត មិនដល់១ម៉ោងផងប៉ូលីសខណ្ឌសែនសុខក៏តាមប្រមាញ់បក្សពួក៤នាក់ទៀត ដែលកំពុងអង្គុយផឹកស៊ីយ៉ាងសប្បាយនៅផ្លូវរថភ្លើងរង្វង់មូលទួលគោកកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៩ កញ្ញា ២០១៥ នៅតាមបណ្ដោយផ្លូវលេខ១៩៨៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យមិនទាន់ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណនៅឡើយទេ នៅព្រឹកថ្ងៃទី៣០កញ្ញានេះ ខណ:សមត្ថកិច្ចសំអាងថា កំពុងបន្តរស្រាវជ្រាវ …

Read More »

 បុរសម្នាក់ជិះម៉ូតូស៊ីរ៉ុសមួយគ្រឿងបើកលឿនក៏ជ្រុលទៅបុកនឹងរថយន្តកាម៉ារីបាឡែន

ភ្នំពេញ៖រថយន្តម៉ាកកាម៉ារីបាឡែនមួយគ្រឿងបានរងការខូចខាតដោយសារតែបុរសម្នាក់ជិះម៉ូតូស៊ីរ៉ុសក្នុងល្បឿនលឿនក៏ជ្រុលទៅបុកអុសរថយន្តបាឡែនបណ្ដាលឲ្យខ្ទិចមួយចំហៀងស្ដាំផ្នែកមុខរថយន្ត។ ហេតុនេះបានកើតឡើងនៅវេលាម៉ោង៩នឹង២០នាទីយប់ ថ្ងែទី២៩ ខែកញ្ញា​​ ឆ្នាំ២០១៥​ តាមបណ្ដោផ្លូវព្រះនោរត្ដម​កែងនឹងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងនឹងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តាមប្រភពពត័មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូស៊ីរ៉ុមួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខPRESS8000-K ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនោរត្ដមទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈមកដល់ត្រង់ចំណុចរុំវង់មូលវិមានឯរាជ្យក៏ជ្រុលចង្កូតទៅបុកអុសរថយន្តកាម៉ារីបាឡែនពណ៌សដែលមានពាក់ស្លាកលេខភ្នំពេញ2S-1913​ បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរតាម​បណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីលិចទៅកើតបណ្ដាលឲ្យរងការខូចខាតខ្ទិចមួយចំ​ហៀង​​​​ស្ដាំ​ផ្នែក​មុខរថយន្ត។ ក្រោយពេលកើតហេតុភាគគីរទាំងសងខាងបានឈ្លោះទាស់ទែងគ្នាប្រកែករកខុសត្រូវរៀងៗខ្លួន ​ ​ ភ្លាមៗនោះសម្ថតិកិច្ចចរាចរជំនាញបានចុះមកធ្វើការវាស់វែងដើម្បីយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

Read More »

ពលរដ្ឋ ​ឃុំ​កោះ​កាពិ​ថា មេ​ប៉ុស្តិ៍​ឃុបឃិត​បើកដៃ​ឲ្យ​មាន​ល្បែងស៊ីសង​

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ បាន​និយាយថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បច្ចុប្បន្ននេះ មាន​គេ​លេងល្បែង​ស៊ីសង​យ៉ាង​អនាធិបតេយ្យ ដូចជា​ចាក់​អាប៉ោង​ជាដើម ដោយមាន​ការបើក​ដៃ​ឲ្យ​ដោយ​មេ​ប៉ុស្តិ៍​កោះ​កាពិ​តែម្តង។​ ​ប្រជាពលរដ្ឋ​បាន​ចោទ​ចំៗ​ថា មេ​ប៉ុស្តិ៍​កោះ​កាពិ គឺ​លោក ហេង សំអឿន ហៅ​អូន រាល់ថ្ងៃ​គឺ​តែងតែ​ទៅ​ប្រមូល​លុយ​ពី​ក្រុមអ្នកលេង​ទាំងនោះ ដោយ​មេអាប៉ោង​ម្នាក់​១០​ម៉ឺន​រៀល និង​ជួល​ចាន​អាប៉ោង​សម្រាប់​បាញ់​៥​ម៉ឺន​រៀល​ថែមទៀត​។ មានពេលខ្លះ មេ​ប៉ុស្តិ៍​រូប​នេះ …

Read More »

សហជីព​មាន​និន្នាការ​ផ្ទុយ​គ្នា​បង្ហាញ​ជំហរ​រួម​លើ​កិច្ច​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ

ភ្នំពេញ៖ក្រុម​សហជីព​ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា ទាំង​ប្រឆាំង និង​សហជីព​ដែល​មាន​និន្នាការ​ស្រប នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា បាន​ឯកភាព​គ្នា​ជាឯកច្ឆន្ទ កំណត់​យក​ប្រាក់​ឈ្នួល​ចំនួន ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​ដាក់​បញ្ចូល​ក្នុង​កិច្ច​ចរចា​ប្រាក់​ឈ្នួល​ អប្បបរមា​ជូន​កម្មករ​សម្រាប់​ឆ្នាំ​២០១៦។ តំណាង​សហជីព​អះអាង​ថា តួលេខ ១៦៨​ដុល្លារ ជា​តួលេខ​ថ្មី និង​ជា​មូលដ្ឋាន​ដើម្បី​បន្ត​ពិភាក្សា​ជាមួយ​ភាគី​និយោជក និង​ក្រសួង​ការងារ នៅ​ដើម​ខែ​តុលា ខាង​មុខ។ សហជីព​ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា ទាំង​ប្រឆាំង និង​និន្នាការ​ស្រប​លើក​ឡើង​ថា …

Read More »

នារី៧នាក់ត្រូវនរគបាលឃាត់ខ្លួនពាក់ព័ន្ធបម្រើផ្លូវភេទ

ភ្នំពេញ ៖ នៅវេលាម៉ោង០៥និង០០នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥   កម្លាំងនរគបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចុះប្រតិបត្តិការធ្វើការឃាត់ខ្លួននារីចំនួន៧នាក់ នៅកន្លែងហាងកោសជប់និងម៉ាស្សាយីហោ(ហេងរហូត)តម្លៃសេវាកម្ម ១០.០០០រៀល ដែលបានលួចបម្រើសេវាកម្មផ្លូវភេទផងដែរដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨៤ ផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ប្រភពព័ត៌មានបានលួចបង្ហើបប្រាប់អោយដឹងថា ទីតាំងខាងលើ គឺបានបើរកស៊ី កោសជប់ ម៉ាស្សា …

Read More »

ចោរប្រដប់អាវុធ២​នាក់​ចូល​ភ្ជង​ប្លន់​យក​លុយ​ នៅ​​ផ្ទះ​វេ​លុយ​វីង

ខេត្តបាត់ដំបង៖ ផ្ទះវេលុយវីងមួយកន្លែងយីហោ(ឆាងលីហ៊) ស្ថិតក្នុងភូមិក្រឡោមភ្លុកឃុំព្រៃស្វាយស្រុកមោងឬស្សី ខេត្តបាត់់ដំបង ត្រូវបានក្រុម​ចោរប្រ​ដាប់​អាវុធមិនសា្គល់មុខចំនួន​២នាក់ ។ ចូលធ្វើសកម្មភាព​​ភ្ជង់ប្លន់យកប្រាក់មួយចំ​នួ​ន ​រួច​គេចខ្លួនដោយសុវត្ថភាព កាល​ពីម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៥ ​។ តាមប្រភពពីកន្លែងកើតហេតុ ​សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះ​ដែល​រងនូវអំពើប្លន់​ប្រដាប់អាវុធនោះ ឈ្មោះឈឿន រដ្ឋធី​ ភេទប្រុ​ស ​អា​យុ​៣​៥​ឆ្នាំ ​រងរបួសក្បាល និងប្រពន្ធឈ្មោះរ៉ែម …

Read More »

ផឹក​ស្រវឹងធ្លាក់ភ្នែក ស្លៀក​តែ​ខោ​លី​អូ ដើរទៅ​ស្លាប់​នៅក្បែរ របង​ផ្ទះ​ម្តាយក្មេក​

ខេត្តរតនគិរី ៖ បុរ​ស​​ម្នាក់​​ញៀន​​ស្រា បន្ទាប់​ពី​​ផឹក​​ស្រ​វឹង​​ជោក​ជាំ ចេញ​ពី​ផ្ទះ​​រប​ស់​ខ្លួន សំ​ដៅ​​ទៅ​ផ្ទះ​​ម្តាយ​ក្មេក បាន​​ដួល​​ស្លាប់​​នៅ​ក្បែរ​​រប​ង​​ផ្ទះ ត្រូ​វ​ប្រ​ជា​ពល​រដ្ឋ ប្រ​ទះឃើញ កាល​ពី​​វេ​លា​​ម៉ោង ៥​​ព្រឹក ថ្ងៃ​ទី​​២៩ ខែ​ក​ញ្ញា ឆ្នាំ​២​០១៥ ស្ថិត​នៅ​​ភូមិ​​៤សង្កាត់ ​កាចា​ញ ក្រុង​បាន​លុង ហើយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ការិយាល័យ​បច្ចេកទេស …

Read More »

តុលាការ​ខេត្ត​សៀមរាប​សាកសួរ​យុវជន​រឿង​គំរាម​បោក​គ្រាប់​បែក​សម្លាប់​លោក ស ខេង

ខេត្ត​សៀមរាប៖កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​បញ្ជូន​ខ្លួន​យុវជន​ម្នាក់​ជា​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ (South-East Asia) ដែល​ពាក់ព័ន្ធ​ការ​គំរាម​សម្លាប់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ទៅ​តុលាការ។ សមត្ថកិច្ច បាន​ឃាត់​ខ្លួន​យុវជន​រូប​នេះ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។ តុលាការ​ខេត្ត​សៀមរាប សាកសួរ​យុវជន​ដែល​ពាក់ព័ន្ធ​សំណុំ​រឿង​គំរាម​បោក​គ្រាប់​បែក​សម្លាប់ …

Read More »

វាយប្រហារ​ពីលើ​ដែនអាកាស​ទៅ​លើ​រោង​មង្គលការ​ស្លាប់​យ៉ាងតិច​២៨​នាក់​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ និង​អ្នកស្រុក​បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​២៧​នាក់​បាន​បាត់បង់​ជីវិត​ ហើយ​ជន​រង​គ្រោះ​ភាគច្រើន​ជា​ស្ត្រី​ និង​កុមារ​ ក្នុង​ការ​វាយប្រហារ​ពីលើ​ដែនអាកាស​ទៅ​លើ​រោង​ដែល​កំពុង​រៀបចំ​ពិធី​មង្គលការ​កាលពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​យេ​មែន​ ។​ ​អ្នក​ភូមិ​ម្នាក់​បាន​និយាយ​ថា​ ស្ត្រី​១២​នាក់​ ក្មេង​៨​នាក់​ និង​បុរស​៧​នាក់​បាន​ស្លាប់​ បន្ទាប់​ពី​ការ​វាយប្រហារ​ពីលើ​ដែនអាកាស​ទៅ​លើ​ភូមិ​មួយ​ឈ្មោះ​ al​ Wahijah​ ដែល​មា​នទី​តាំងនៅ​ជិត​ទីក្រុង​កំពង់​ផែ​តំបន់​សមុទ្រ​ក្រហម​ Al​ Mokha​ …

Read More »