Monthly Archives: November 2015

ប្តីវាយប្រពន្ធមួយពូថៅរបួសធ្ងន់ រួចយកសាំងចាក់ដុតខ្លួនឯងរហូតស្លាប់ យ៉ាងអាណោចអធម័

ខេត្តព្រៃវែង៖ អំពើហិង្សាមួយបានកើតឡើង គួរឲ្យសង្វែគ និងតក់ស្លុត ក្រោយពេលដែលបុរសជាប្តី បានយកពូថៅទៅវាយប្រពន្ធមួយពូថៅ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងររួចហើយ បានយកសាំងចាក់ដុតមកលើខ្លួនឯងរហូតស្លាប់ យ៉ាងអណោចអធម័ នៅម៉ោង១២៖១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ស្ថិតនៅត្រង់ចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៌ ខេត្តព្រៃវែង។ ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលផែនព្រហ្មទណ្ឌ លោក …

Read More »

មន្ត្រីយោធាបញ្ជាការដ្ឋានរថក្រោះ ដកកាំភ្លើងបាញ់ ក្នុងបន្ទប់ខារ៉ាអូខេ ព្រីនសេសក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រីយោធាម្នាក់ បានផ្ទុះអាវុធមួយគ្រាប់ នៅក្នុងបន្ទប់ខារ៉ាអូខេ មួយកន្លែងយីហោ «ព្រីនសេស» ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលឲ្យផ្អើលអស់ស្រីៗ និងអ្នកនៅទីនោះ កាលពីវេលាម៉ោង១០និង៤៥ នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ សេចក្ដីរាយការណ៍ …

Read More »

ផឹកស្រាសរកំដរបុណ្យសព ពុលស្លាប់ ២នាក់ និងក្អួតចង្អោរជាង ២០នាក់

ខេត្តក្រចេះ ៖ យ៉ាងហោចមានអ្នកភូមិ ២នាក់ រស់នៅក្នុង ភូមិចារថ្នោល ឃុំសំបូរ ស្រុកសំបូរ បានស្លាប់ជាបន្តបន្ទាប់ ក្នុងអំឡុងរយៈពេល ២ថ្ងៃជាប់ៗគ្នា និងមានអ្នកភូមិជាង ២០នាក់ កំពុងតែស្ថិតក្នុងការសង្គ្រោះ ពីក្រុមគ្រូពេទ្យ ក្រោយពីអ្នកភូមិជាង ៣០នាក់ រស់នៅក្នុងភូមិខាងលើ បានកើតមានអាការៈ ក្អួតចង្អោរ …

Read More »

ចាប់ជនសង្ស័យ ពាក់ព័ន្ធករណីបាញ់សម្លាប់មន្រ្តីយោធា

ខេត្តបាត់ដំបង៖ក្រោយពីមានការស្រាវជ្រាវដោយកម្លាំងសមត្ថកិច្ចនគរបាល អស់រយ:ពេល០៦ថ្ងៃពាក់ព័ន្ធនិងករណីឃាត់កម្មបាញ់សម្លាប់ នៅចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤វិចិ្ឆកា២០១៥ រួចមក សមត្ថកិច្ចក៍ បានកំណត់ និងរកឃើញជនសង្ស័យ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ ឈ្មោះ នី នេឿន ហើយករណីនេះ ផ្តើមចេញពីរឿងស្នេហាត្រីកោណ ពេលនេះសមត្ថកិច្ចយើងកំពុងសួរចំលើយ នៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។ បើតាមមន្រ្តីនគរបាលស្រុកភ្នំព្រឹក …

Read More »

អ្នកគ្រូបង្រៀននៅសាលាប៊ែធីក្រុងតាខ្មៅត្រូវឃាតករចាក់សម្លាប់

ខេត្តកណ្តាល៖ ស្ត្រីជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ត្រូវឃាតករចាក់ជាច្រើនកន្លែង បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង។ ហេតុការណ៍ដែលភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង២៣នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញ នៅចំណុចផ្លូវលំដីចំការមួយកន្លែង ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ លោកវរៈសេនីយ៍ទោ សេង សុជាតិ …

Read More »

រថយន្តសាំយុង បើកលេឿនក្រឡាប់ ធ្លាយសុទ្ធតែឈើ

ខេត្តរតនគិរី៖រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើប្រណិតឆ្ពោះទៅប្រទេសវៀតណាមបែកកង់ខាងឆ្វេងរេចង្កូតបាត់ម្ចាស់ការក្រឡាប់ជាចច្រើន ត្រឡប់់ចូលចំការដំឡូងមី បណ្តាលមនុស្សពីនាក់រងបួសធ្ងន់ កាលពីវេលាម៉ោង២:៣០នាទីរសៀលថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៥ លើផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយាដាវ។ តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថារថយន្តដឹកឈើក្រឡាប់នោះម៉ាកសាំយ៉ុងព៌ណខៀវសំបកឪឡឹក អត់ស្លាកលេខ ពេលកើតហេតុភ្លាមៗនោះគេឃើញឈើប្រណិតប្រភេទធ្នុង ជាច្រើនដុំ ហើយត្រូវបានគេយករថយន្តផ្សេងទៀត មកដឹកជំលៀសឈើទាំងនោះចេញអស់ភ្លាមៗដែរ។ នៅពេលកើតហេតុភ្លាមៗនោះក៏មានក្រុមអ្នកកាសែតជាច្រើននាក់ចោមរោមថតយករូបភាពនិងយកពត៌មានផងដែរប៉ុន្តែត្រូវពេលនោះស្រាប់តែលិចមុខលោកមេរងប៉ុស្តិ៍ដែលគេស្គាល់ថាឈ្មោះអិតសឿន បានចេញមករារាំង អ្នកកាសែតមិនឱ្យថតនិងយកពត៌មាននោះទេ។ ហើយក៏មានការរិះគន់ថាប្រហែលជាលោកមេរងប៉ុស្តិ៍រូបនោះភ័យខ្លាចកាសែតផ្សាយទៅប៉ះពាល់ដល់ផល់ប្រយោជន៍របស់គេ ព្រោះរថយន្តដែលដឹកឈើគ្រប់ប្រភេទតែងតែបង់លុយឱ្យមិនដែលរំលងឡើយ។ ជាក់ស្តែងដូចជាករណីខាងលើនេះស្រាប់តែចេញមុខមករារាំងកាងបទល្មើសតែម្តងមិនមានការអៀនខ្មាស់បែរជាបង្ករលក្ខណៈឱ្យហេតុកាណ៍ខាងលើងាយស្រួលក្នុងការជំលៀសឈើប្រណិតនោះចេញឱ្យអស់ពីហេតុកាណ៍និងមានបំណងបិតបាំងរឿងកុំឱ្យបែកធ្លាយតែនៅតែត្រូវបែកធ្លាយដដែល។

Read More »

អភិបាលខេត្តព្រះសីហនុចាត់វិធានការរុះរើរបងហ៊ុមព័ទ្ធឆ្នេរសមុទ្រ

ខេត្តព្រះសីហនុ ៖ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ កំពុងមានវិធានការរុះរើរបាំងដែក ឬរបងហ៊ុមព័ទ្ធឆ្នេរសមុទ្រមួយចំនួន ដែលម្ចាស់កម្មសិទ្ធិហ៊ុមព័ទ្ធរបងទុកចោលគ្មានការអភិវឌ្ឍ ដើម្បីកែសម្រួលសោភណភាពក្រុងទេសចរណ៍ឲ្យបានប្រសើរឡើងវិញ។ សកម្មភាពនេះ ទទួលបានការសាទរច្រើនពីមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋនាមូលដ្ឋានខេត្តជាប់សមុទ្រមួយនេះ។ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍នៅថ្ងៃទី១៧ ខែវិច្ឆិកា ថា អាជ្ញាធរពាក់ព័ន្ធខេត្តនេះចុះរុះរើរបងហ៊ុមព័ទ្ធឆ្នេរសមុទ្រ និងសំណូមពរដល់ម្ចាស់កម្មសិទ្ធិដីចំណីឆ្នេរសមុទ្រ ត្រូវចូលរួមសហការជាមួយអាជ្ញាធរឲ្យបានស្រុះគ្នា។ លោកបន្តថា …

Read More »

សាលារាជធានីភ្នំពេញ ផ្លាស់ប្តូរការគ្រប់គ្រងសំរាមទៅឲ្យថ្នាក់ខណ្ឌទាំង១២វិញ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចផ្ទេរភារកិច្ចទទួលខុសត្រូវបញ្ហាសំរាមទៅឲ្យថ្នាក់ខណ្ឌ ទាំង១២វិញ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងបង្កើនការទទួលខុសត្រូវបញ្ហាសំរាមឲ្យបានកាន់តែមាន ប្រសិទ្ធភាព។ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះក្នុងកិច្ចពិភាក្សាលើសេចក្តីកិច្ចសន្យាគ្រប់គ្រង សំរាមរវាងខណ្ឌទាំង១២ និងក្រុមហ៊ុនស៊ីនទ្រីនៅសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៨វិច្ឆិកា ដោយមានការចូលរួមពីតំណាងអភិបាលគ្រប់ខណ្ឌ តំណាងក្រុមហ៊ុនស៊ិនទ្រី និងមន្ទីរពាក់ពន្ធ័ផងដែរ។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យា …

Read More »

លោក ឡេង ចាន់មន្នី មានសិទ្ធិទិញឈើផ្តាច់មុខ ក្នុងស្រុកកោះញ៉ែក ដោយជ្រកក្រោមស្លាក ក្រុមហ៊ុន យូនីហ្គ្រីន គ្មាននរណាហ៊ានក្អក

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋបានលើកឡើងថា ព្រៃឈើនៅស្រុកកោះញែក កំពុងតែវិនាសដោយស្នាដៃលោក ឡេង ចាន់មន្នី ដោយគ្មានការទប់ស្កាត់ ពីមន្ត្រីជំនាញឡើយ ព្រោះលោក ឡេង ចាន់មន្នី ដែលជាមេឈ្មួញដុះស្លែម្នាក់ ល្បីខាងដឹកឈើយ៉ាងសកម្ម នៅក្នុងស្រុកកោះញ៉ែក និងពុំដែលមានមន្ត្រី ឬស្ថាប័នណាហ៊ានប៉ះពាល់នោះទេ រួមទាំងបក្ខពួក ដែលឈរចាំទិញ នៅតាមបណ្តាភូមិនានា …

Read More »

ផ្ទុះអធិករណ៍នៅវត្តនិវេស ក្នុងស្រុកមង្គលបុរី រឿងមិនឲ្យកឋិនចូលវត្ត

ខេត្តបន្ទាយមានជ័យ ៖ ស្របពេលជិនដល់ថ្ងៃកឋិន ត្រូវដង្ហែចូលវត្តនិវេស ដែលមានទីតាំងស្ថិតក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបុរី ទៅហើយនោះ បែរជាមានការផ្ទុះអធិកណ៍រវាង ក្រុមគ្រូសូត្រឆ្វេង និងគ្រូសូត្រស្ដាំ ធ្វើឲ្យផ្អើលពេញវត្ត រឿងមិនឲ្យកឋិនដង្ហែចូលវត្ត។ តាមការលើកឡើងរបស់គណៈកម្មការអាចារ្យវត្តថា រឿងនេះមិនមានអ្វីធំដុំនោះទេ គឺវាកើតឡើងដោយសារតែមានការកាច់កុងគ្នាពាក់ព័ន្ធនឹងប្រជាប្រិយភាព ដោយខាងលោកគ្រូសូត្រឆ្វេង មានព្រះសង្ឃជាច្រើន ចេះមើលជំងឺ ស្រោចទឹក អាចទាក់ទងពុទ្ធបរិស័ទច្រើនក្នុងការធ្វើបុណ្យ …

Read More »

មន្ត្រីបរិស្ថានក្របួចបានឡានដឹកឈើ០២គ្រឿងបម្រុង ឆ្លងដែនទៅវៀតណាម តាមច្រករបៀង អូរតាំកន

ខេត្តមណ្ឌលគិរី ៖បទល្មើសព្រៃឈើនៅស្រុកពេជ្រាដា គេបានសង្កេតឃើញថា ចាប់ផ្ដើមកក្រើកឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ដោយបទល្មើសឈើប្រណិតទាំងនេះ ពួកឈ្មួញកំពុងសម្រុកដឹកចេញតាមច្រករបៀង អូរតាំកន គ្រប់គ្រងដោយ លោក ថន មករ៉ា មេប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកប៊ូស្រា ចំណុះឲ្យវរៈនគរបាលការពារព្រំដែនលេខ៣០៣ ។ ជាក់ស្ដែងកាលពីវេលាទៀបភ្លឺថ្ងៃទី១៨ វិច្ឆិកា ២០១៥ មន្ត្រីបរិស្ថាននៃដែនជម្រកសត្វព្រៃភ្នំណាំលៀ …

Read More »

ពលរដ្ឋអ្នកភូមិបិទផ្លូវរថយន្តដឹកជញ្ជូនសម្ភារ: របស់ក្រុមហ៊ុនសាងសង់ខុនដូធ្វើខូចផ្លូវបេតុង

ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋអ្នកភូមិទី១០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប្រមាណជាង១០០គ្រួសារ បាននាំគ្នាឈរប្រមូលផ្តុំបិទផ្លូវធ្វើការតវ៉ា ចំពោះការដឹកជញ្ជូនសម្ភារៈសាងសង់ខុនដូ របស់ក្រុមហ៊ុនCore of Phnom Pen Prime Location ។ ចោទថាធ្វើឲ្យផ្លូវបេតុងច្រកចូល(វីអាយភីក្លឹប) ស្ថិតក្នុងក្រុម៦៤ ភូមិ១០ សង្កាត់ទន្លេបាសាក់១ខ្សែក្លាយជាភក់ជ្រាំ កាលពីវេលាម៉ោង៤និង២០នាទី …

Read More »

សត្វទានៅសៀមរាបជាង៣ពាន់ក្បាលត្រូវបានសម្លាប់សង្ស័យជំងឺផ្ដាសាយបក្សី

ខេត្តសៀមរាប៖មន្ត្រីក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀមរាប កំពុងតាមដាន និងឃ្លាំមើលរួមគ្នាទៅលើប្រជាពលរដ្ឋខ្លះដែលរស់នៅឃុំព្រៃជ្រូក ស្រុកពួក ខ្លាចក្រែងកើតមានជំងឺផ្ដាសាយបក្សី។ ពួកគេត្រៀមខ្លួនចាំព្យាបាលជំងឺនេះជូនប្រជាពលរដ្ឋ បន្ទាប់ពីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅ ក្រសួងកសិកម្ម បានចេញប្រកាសព័ត៌មានដោយកំណត់ថា នៅភូមិច្រនៀង ឃុំព្រៃជ្រូក នៃស្រុកពួក គឺជាតំបន់មួយ ដែលផ្ទុះឡើងនូវជំងឺផ្ដាសាយបក្សី។ មន្ត្រីជំនាញបសុសត្វរបស់មន្ទីរកសិកម្ម ខេត្តសៀមរាប ដែលសហការជាមួយមន្ទីរពាក់ព័ន្ធខ្លះទៀត …

Read More »

ក្របីឡើង.កវ័ធស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តបាត់ដំបង ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្រោយពីក្របីឡើងកមួយក្បាលបានវ័ធពួកគេ នៅចំណុចឃុំកំពង់ព្រះ ស្រុកសង្កែ។ សេចក្តីរាយការណ៍បញ្ជាក់ថា ករណីនេះបានកើតឡើងដំបូងនៅថ្ងៃទី១៦ ខែវិច្ឆិកា ខណៈបុរសម្នាក់ដែលមានឈ្មោះ ជា តុត អាយុ៥៥ឆ្នាំ បានដើរទៅមើលមង ដែលដាក់ពង្រាយនៅជាយព្រៃរនាម ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ហើយក៏ត្រូវក្របីនោះវ័ធបណ្តាលឲ្យធ្លាយពោះខាងស្តាំ …

Read More »

នាំក្មេងស្រីទៅបង្អកស្រាស្រវឹងចាប់រំលោភ៤នាក់ ត្រូវប្តឹងចាប់បាន១សល់៣នាក់គេចខ្លួន

ខេត្តកណ្តាល៖ជនសង្ស័យចាប់រំលោភសេពសន្ថវៈនារីកម្មការីនីរោងចក្រម្នាក់ ក្នុងចំណោមបក្សពួកចំនួន៤នាក់ បានត្រូវអាណាព្យាបាលនារីជនរងគ្រោះ ដាក់ពាក្យបណ្តឹង សមត្ថកិច្ចនគរបាល(ប៉ុស្តិ៍ទំនប់ធំ) នៃអធិការដ្ឋាននគរបាលស្រុកឧដុង្ដ ។ ធ្វើអន្តរាគមន៏ឃាត់ខ្លួនកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៧.វិច្ឆកា២០១៥២០១៥ បន្ទាប់ពីប្រព្រឹត្តឡើង នាវេលាម៉ោង២១ថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៥ នៅចំណុចភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល ។ តាមសេចក្តីរាយការណ៏ឱ្យដឹងថា ជនសង្ស័យពាក់ព័ន្ធប្រព្រឹត្តដែលត្រូវឃាត់ខ្លួនបានមា្នក់នោះ ឈ្មោះសៀន សម្បត្តិ ភេទប្រុស …

Read More »

កុមារពីរនាក់នៅកំពង់ឆ្នាំងប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម

ខេត្ត៖កំពង់ឆ្នាំង បណ្ដឹងព្រហ្មទណ្ឌ និងជម្លោះពាក្យសម្ដីរវាងគ្រួសារក្មេងអាយុក្រោម ១៥ឆ្នាំពីរនាក់នៅខេត្តកំពង់ឆ្នាំង ជាមួយភាគីអ្នកមានលុយមួយគ្រួសារនៅរាជធានីភ្នំពេញ បានកើតឡើងជាបន្តបន្ទាប់ ដោយសាររឿងដណ្ដើមយកក្មេងទាំងពីរទៅគ្រប់គ្រង។ មន្ត្រីសិទ្ធិមនុស្ស និងគ្រួសាររបស់ក្មេងរិះគន់ភាគីម្ខាងទៀត ថាមានចេតនាដណ្ដើមយកក្មេងទៅឲ្យបម្រើ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម។ ក្រុមគ្រួសារកុមារីឈ្មោះ ឈៀង មាលា និងកុមារា ឈៀង ភក្ដី ឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ថា …

Read More »

ឃាតកសារភាព ខណ:អាវុធហត្ថក្រុងចាប់ ក្រោយពីសម្លាប់ប្រពន្ធ រួចចាក់សាំងដុត

ភ្នំពេញ៖ឃាតករសម្លាប់ប្រពន្ធ យ៉ាងសាហាវឃោឃៅ រួចយកសាកសព ចាក់សាំងដុតក្នុងពាង កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិសាស្រ្តខណ្ឌសែនសុខ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបានហើយនៅវេលាម៉ោង៧៖៣០នាទីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចទំនប់រលក ខេត្តព្រះសីហនុ។ ហើយនៅរសៀលថ្ងៃទី១៧វិចិ្ឆកា ២០១៥ នេះ ក៍ត្រូវបានបង្ហាញមុខ …

Read More »

ឃាត់សង្ឃក្លែងក្លាយ៥អង្គដើរបិណ្ឌបាតតាមផ្ទះប្រជាពលរដ្ឋ ដោយកំណត់យក៤ម៉ឺនរៀល

ខេត្តកណ្តាល ៖ ព្រះសង្ឃក្លែងក្លាយចំនួន៥អង្គ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងនិមន្តបិណ្ឌបាត នៅចំណុចភូមិព្រែកហូរកើត សង្កាត់តាខ្មៅ កាលពីព្រឹកមិញនេះ។ បើតាមលោកវរៈសេនីយ៍ទោ ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យជាព្រះសង្ឃក្លែងក្លាយ៥អង្គនោះ ទី១.មានឈ្មោះ លី ឆែឡាក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅមេសាងខេត្តព្រៃវែង, ទី២.មានឈ្មោះ …

Read More »

ចាប់មេខ្លោង បញ្ជាឱ្យជះទឹកអាស៊ីតខេត្តតាកែវ ខណៈជនរងគ្រោះបារម្ភ ខ្លាចដោះលែងម្តងទៀត

ខេត្តតាកែវ៖ឪពុកម្តាយពីរនាក់ជាមេខ្លោងបញ្ជាឱ្យជះទឹកអាស៊ីត ត្រូវបាននគរបាលខេត្តតាកែវចាប់ខ្លួន កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា តាមដីការបស់តុលាការ ។ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ មានករណីជះទឹកអាស៊ីតមួយបានកើតឡើង នៅផ្សារទម្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ បង្កឡើង ដោយជនដៃដល់ ៤នាក់ ឳពុកម្តាយនិងកូន២នាក់បណ្តាលឱ្យស្រី្តមានផ្ទៃពោះ២ខែម្នាក់ រងរបួសធ្ងន់ និងកូនស្រីរបស់គាត់អាយុ២ឆ្នាំម្នាក់ទៀតរងរបួសផងដែរ។ …

Read More »

ជំងឺផ្ដាសាយបក្សីផ្ទុះឡើងវិញនៅខេត្តបាត់ដំបងនិងខេត្តសៀមរាប

ខេត្តសៀមរាប៖អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សុវ៉ាន ឲ្យដឹងថា ជំងឺផ្ដាសាយបក្សី H5N1 កំពុងផ្ទុះឡើងវិញ នៅលើសត្វទា នៅខេត្តបាត់ដំបង និងខេត្តសៀមរាប។ លោកវេជ្ជបណ្ឌិតអះអាងថា អ្នកជំនាញបានធ្វើរោគវិនិច្ឆ័យលើមនុស្ស៥នាក់ ដែលគេសង្ស័យថា អាចឆ្លងជំងឺផ្ដាសាយបក្សីនោះ ជាលទ្ធផលបញ្ជាក់ថា អ្នកទាំងនោះមិនបានឆ្លងជំងឺផ្ដាសាយបក្សីឡើយ។ ទាក់ទងនឹងការផ្ទុះឡើងវិញនូវជំងឺផ្ដាសាយបក្សីនេះ អ្នកជំនាញផ្នែកសុខភាព ស្នើដល់ប្រជាពលរដ្ឋកម្ពុជា …

Read More »