Monthly Archives: December 2015

ឧត្តមសេនីយ៍យោធាម្នាក់ រងការចោទថា បើកដៃអោយ កូនចៅ ប្រមូល ទិញឈើប្រណិត

ខេត្តមណ្ឌលគីរី៖មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ ឃិន ម៉េងស្រេង មេបញ្ជាការយោធាខេត្តមណ្ឌលគិរី ជាប់ពាក់ព័ន្ធយ៉ាងជ្រៅទៅនឹងជំនួញឈើខុសច្បាប់ដែលកំពុងកើតឡើងយ៉ាង ពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា លោកវរសេនីយ៍ ខាត់ សាក់ មេបញ្ជាការយោធាតំបន់ប្រតិបត្តិការសឹករងស្រុកអូររាំង គឺជាអ្នកប្រមូលទិញឈើទៅលក់នៅស្រុកវៀតណាម ដោយគ្មានញញើតអ្វីទាំងអស់។ បញ្ហានេះលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក …

Read More »

មានផ្ទៃពោះ៤ខែខ្លាចប្រុសស្នេហ៍ដោះដៃ ទៅសុំអន្តរាគមន៍ពីអាជ្ញាធរ

ភ្នំពេញ៖នារីវ័យក្មេងម្នាក់បន្ទាប់ពីបង្កើតស្នេហាជាមួយយុវជនម្នាក់ រួមការងារជាមួយគ្នាអស់រយះពេល២ឆ្នាំ ថែមទាំងពឹងពាក់ពំណាក់អាស្រ័យ ជាមួយគ្នាទៀតផង ចុងក្រោយធ្វើឱ្យនាងកើតក្តីបន្ទិលសង្ស័យ ត្បិតខ្លាចប្រុសចរណៃគាត់ដោះដៃ បន្ទាប់ពីនាងមានផ្ទៃពោះ៤ខែ បែកធ្លាយរឿង ត្រូវបានសាច់ញាតិនាំមកសង្កាត់ចោមចៅ សុំឱ្យជួយអន្តរាគមន៍ក្នុងការទទួលខុសត្រូវទារកក្នុងផ្ទៃ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ នារីវ័យក្មេងខាងលើមានឈ្មោះស ស ហ អាយុ១៧ឆ្នាំ …

Read More »

អតីតអ្នកបើកបរឡានក្រុងកាពីតូលជាង៥០នាក់ទាមទារឲ្យក្រុមហ៊ុនយកពួកគេចូលធ្វើការ

អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនរថយន្តក្រុងកាពីតូល (CAPITOL) មកពីទូទាំងប្រទេសប្រមាណ ៥០នាក់ នាំគ្នាតវ៉ានៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ ធ្នូ ដោយទាមទារឲ្យក្រុមហ៊ុនគោរពច្បាប់ស្ដីពីការងារ និងទទួលយកពួកគេចូលធ្វើការវិញ។ អតីតអ្នកបើកបររថយន្តក្រុងកាពីតូល ដែលត្រូវបានក្រុមហ៊ុនរថយន្តក្រុងកាពីតូល បញ្ឈប់ពីការងារប្រមាណ ៥០នាក់ ស្រែកតវ៉ានៅមុខក្រុមហ៊ុនជាថ្មីទៀត នៅថ្ងៃទី៣០ ធ្នូ៖ «អយុត្តិធម៌ណាស់! អយុត្តិធម៌ណាស់…»។ ក្រុមអតីតអ្នកបើកបរទាំងនេះ ធ្លាប់តវ៉ានឹងប្រធានក្រុមហ៊ុនរថយន្តក្រុងកាពីតូល ដូចគ្នានេះម្ដងហើយកាលពីខែកក្កដា។ …

Read More »

សង្ស័យគំនុំរឿងឱ្យលុយទិញថ្នាំញៀន ព្រលះ៣ប័ងតោសា្លប់ក្នុងផ្សារហេងប៊ុន

ភ្នំពេញ៖ បុរបស់គា្ននទីលំនៅនិងមុខរបរពឹតប្រាកដមា្នក់ បានត្រូវគេប្រទះឃើញដេកស្លប់បាត់បង់ជីវិតនោនិងថ្លុកឈាម ក្នុង(ផ្សារហេងប៊ុន)ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឡរកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៥ ។ ដោយសាជនល្មើសមិនសា្គល់មុខ២នាក់ ជិះម៉ូតូម៉ាក(ស្មាស់)ពណ៍ក្រហម១គ្រឿងមិនចាំស្លាកលេខ សង្ស័យគំនុំខឹងរឿងឱ្យលុយចំនួន២មុឺនរៀល ទៅទិញថ្នាំញៀនតែពឹងអ្នកផ្សេងបន្តគេយកលុយគេចបាត់ ។ កាប់ត្រូវចំនួន៣កាំបិតប័ងតោ ១ចំកខាងឆ្វេងនិងចំក្បាល២កាំបិត បណ្តាលអោយស្លាប់តែម្តង ។ ហើយជនដៃដល់ក៏ទាំង២នាក់ …

Read More »

ពលរដ្ឋខេត្តត្បូងឃ្មុំរស់នៅក្បែរព្រំដែនស្នើទប់ស្កាត់ការលក់ដើមត្នោត

ខេត្តត្បូងឃ្មុំ ៖ប្រជាពលរដ្ឋរស់នៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បារម្ភពីការបាត់បង់ដើមត្នោតកាន់តែច្រើននៅតាមតំបន់ព្រំដែន កម្ពុជា-វៀតណាម។ ការបារម្ភនេះ ក្រោយពេលពលរដ្ឋទាំងនោះឃើញមានសកម្មភាពទិញដើមត្នោតខ្មែរពីតំបន់ ផ្សេងៗ យកទៅស្តុកទុកនៅក្បែរប៉ុស្តិ៍ព្រំដែនវៀតណាម ជាប់ជាមួយភូមិបឹងជ្រោង ស្រុកមេមត់។ ប្រជាពលរដ្ឋរស់នៅភូមិបឹងជ្រោង និងពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលចាត់ទុកដើមឆ្នោតថាជាអត្តសញ្ញាណមួយរបស់ខ្មែរដែរនោះ ស្នើឲ្យរាជរដ្ឋាភិបាល ជួយទប់ស្កាត់ការលក់ដូរដើមត្នោតខ្មែរទៅឲ្យពលរដ្ឋវៀតណាម តទៀត។ ពលរដ្ឋមួយរូបរស់នៅភូមិបឹងជ្រោង ឃុំជាំ …

Read More »

ស្គាល់គ្នាតាមទួរសព្ទ័ល្បួងនាងឱ្យមកខេត្តក្រចេះ រួចនាំគ្នាទៅរួមរស់

ភ្នំពេញ ៖ ក្រោយស្គាល់គ្នាតាមទូរស័ព្ទ មកលួចពួនសម្ងំរួមរស់នៅជាមួយគ្នាជាច្រើនថ្ងៃ ត្រូវកម្លាំងនគរបាលខេត្តតាមឃាត់ខ្លួនទៅតាមបណ្តឹង របស់ស្ត្រីជាម្តាយក្មេងស្រី ជាប់សង្ស័យពីបទរួមភេទជាមួយអនីតជនក្រោមអាយុ១៥ឆ្នាំ។ ស្នងការរងកណ្តាលប្រឆាំងបទល្មើស លោកវរះសេនីយ៍ឯក គង់ វណ្ណារឹទ្ឋ បានបញ្ជាក់អោយដឹងថា ជនសង្ស័យដែលរងការចោទប្រកាន់ មានឈ្មោះ ឃឹម តុលា អាយុ២១ឆ្នាំ រស់នៅក្នុង សង្កាត់អូរឬស្សី ក្រុងក្រចេះ …

Read More »

ជនមិនស្គាល់មុខ យកពូថៅចូលវាយប៉ងសម្លាប់មនុស្សមួយគ្រួសារទាំងកណ្តាលយប់មិនដឹងមូលហេតុ

ខេត្តព្រះសីហនុ៖ មនុស្សមួយគ្រួសារដែលមានសមាជិក ៧នាក់ បានរងរបួសធ្ងន់ និងស្រាលស្ទើរតែទាំងអស់ ដោយសារតែជនមិនស្គាល់មុខម្នាក់ បានយកពូថៅចូលទៅកាប់ និងវាយពួកគេទាំងកណ្តាលយប់ ខណៈកំពុងលង់លក់ក្នុងដំណែក។ ហេតុការណ៍នេះ បានកើតឡើងកាលពីរំលងអធ្រាតឈានចូលថ្ងៃទី២៩ ធ្នូ នេះ នៅខាងមុខរោងចក្រញ៉ូវស្តារ ស្ថិតក្នុងភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ …

Read More »

ពលរដ្ឋភូមិចុងកោះជិត២០០គ្រួសារ នឹងត្រូវរើផ្ទះចេញពីចំណុច អភិវឌ្ឍន៍ច្រាំងទន្លេផ្សារក្រោម

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន១៩១រស់នៅតាមមាត់ទន្លេក្នុងភូមិចុងកោះ សង្កាត់កំពង់ ក្រុងកំពង់ឆ្នាំង នឹងត្រូវរុះរើផ្ទះចេញអោយអស់ពីចំណុចត្រូវអភិវឌ្ឍច្រាំងទន្លេនៅអំឡុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០១៦ ហើយការរងផលប៉ះពាល់ក្នុងការអភិវឌ្ឍន៍ផ្លូវថ្នល់តាមមាត់ទន្លេផ្សារក្រោមនេះ គណៈកម្មការរៀបចំសណ្តាប់ធ្នាប់ខេត្តក៍បានប្រជុំពិភាក្សា និងចចារគ្នាក្នុងការសុំប្រាក់គោលនយោបាយ នៅពេលរុះរើលំនៅដ្ឋានពួកគាត់ពីកន្លែងចាស់ទៅទីតាំងថ្មី។ កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ម្សិលមុិញ ក្នុងបរិវេណវត្តយាយទេព ដែលមានការចូលរួមផ្លាស់ប្តូរយោបល់ពីបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះនៅតាមមាត់ទន្លេផងដែរ។ លោក រ៉េស ទីន សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំងបានរាយការណ៍នៅក្នុងអង្គប្រជុំអោយដឹងថា៖ …

Read More »

ពលរដ្ឋស្រុកសណ្ដាន់អះអាងថាបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់គ្មានថយចុះ

ខេត្តកំពង់ធំ ៖ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅតែបារម្ភចំពោះវាសនាព្រៃឡង់នៅតំបន់ខេត្តមួយនេះ។ ការបារម្ភរបស់ពួកគាត់ បន្ទាប់ពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃឡង់ ចូលមកតំបន់រោងចក្រកែច្នៃឈើមួយចំនួន ព្រមទាំងដឹកចេញទៅតំបន់ផ្សេងៗជារៀងរាល់យប់ ដោយមិនមានការទប់ស្កាត់។ ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំដែលរស់នៅក្បែរតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំ បញ្ជាក់ថា សកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃចូលទៅរោងចក្រកែច្នៃឈើក្នុងតំបន់ ដីសម្បទានសង្គមកិច្ច និងស្តុកទុកនៅតំបន់មួយចំនួនក្នុងឃុំមានរិទ្ធ នៅតែកើតមានឡើង។ រថយន្ត និងគោយន្តច្នៃដឹកឈើចេញពីព្រៃមួយយប់ៗ …

Read More »

សាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ ត្រួតពិនិត្យឃ្លាំងស្តុបរថយន្តសង្ស័យអត់ពន្ធ

ភ្នំពេញ ៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៥នេះ សាខាគយរាជធានីដែលដឹកនាំដោយលោកភេ សុមុន្នីប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ លោកខាំសុផានី ព្រះរាជអាជ្ញារងរអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ អាវុធហត្ថខណ្ឌឫស្សីកែវ សហការជាមួយអាជ្ញាធរ ចុះឆែកឆេរភូមិគ្រឹះមួយកន្លែងលេខ455 ផ្លូវលំស្ថិតក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។ ម្ចាស់ ភូមិគ្រឹះនោះមានឈ្មោះធី ចន្ថា ភេទប្រុសអាយុជាង៤០ឆ្នាំ មុខរបរលក់រថយន្ត …

Read More »

គិតត្រឹមថ្ងៃ២៥ធ្នូ ពេញមួយឆ្នាំ២០១៥ កម្ពុជាបានបណ្តេញជនបរទេសខុសច្បាប់ចំនួន៤៤២៤នាក់

ភ្នំពេញ៖បើយោងតាមរបាយការណ៍របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បង្ហាញថា ជនបរទេស ដែលបានឃាត់ខ្លួន និងបណ្តេញចេញពីប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៥ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ មានចំនួន ៤.៤២៤ នាក់ ( ស្រី ៥៧៦ …

Read More »

កម្មករសំណង់លួចចូលសម្ងំក្នុងបន្ទប់ ចាប់កម្មកររោងចក្រកាត់ដេរប៉ុនប៉ងរំលោភផ្អើលត្រូវចាប់ខ្លួន

ភ្នំពេញ៖ បុរសកំហូចពាក់ព័ន្ធនិងករណីប៉ុនប៉ងរំលោភសេពសន្ថវៈមា្នក់ បានត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការឃាត់ខ្លួនក្នុងសកម្មភាពប្រព្រឹត្តភា្លមៗ ។ នៅចំណុចបន្ទប់ផ្ទះជួលលេខ១៥០៧ ផ្លូវលំ ក្នុងក្រុមទី២១ ភូមិទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២១និង៤០នាទីយប់ ថ្ងៃទី២៧-១២-២០១៥ ។ បុរសជាប់ចោទដែលត្រូវឃាត់ខ្លួននោះ ឈ្មោះសុខ សុផាតអាយុ៤៧ឆ្នាំ …

Read More »

យុវជនព្រមានធ្វើយុទ្ធនាការប្រឆាំងក្រុមហ៊ុនស្រាបៀអង្គរទាក់ទងទំនប់វារីអគ្គិសនី

ខេត្តស្ទឹងត្រែង៖ក្រុមយុវជន និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យទំនប់វារីអគ្គិសនី ដនសាហុង (Don Sahong) ព្រមានធ្វើយុទ្ធនាការមិនប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុនស្រាបៀ អង្គរ។ ក្រុមយុវជនចោទប្រកាន់ថា ក្រុមហ៊ុននេះ គឺមានជាប់ពាក់ព័ន្ធការផលិតភ្លើងដែលនាំឲ្យមនុស្ស សត្វ និងមច្ឆជាតិនៅក្រោមខ្សែទឹកនៃអាងទន្លេមេគង្គក្រោម ត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ បើទំនប់វារីអគ្គិសនីនេះដំណើររួចទៅ។ ក្រុមយុវជនអះអាងថា យុទ្ធនាការនេះនឹងផ្សព្វផ្សាយឲ្យសាធារណជនដឹងពីឥទ្ធិពលនៃការទាញយក ភ្លើងពីទំនប់វារីអគ្គិសនី ហើយផ្ដល់ផលកាន់តែអាក្រក់ និងគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់ការរស់នៅរបស់មនុស្ស តាមរយៈភាគហ៊ុនដ៏ធំមួយរបស់រោងចក្រផលិតស្រាបៀអង្គរ។ …

Read More »

ការចាក់ដីលុបសមុទ្រក្នុងខេត្តកំពតនៅតែកើតមាន ខណះអាជ្ញាធរមិនអើពើ

ខេត្តកំពត៖ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពតបានឲ្យដឹងថា ការចាក់ដីរំលោភយកដៃសមុទ្រនៅតែកើតមានស្ទើរគ្រប់ទីកន្លែងក្នុងខេត្ត មួយ ប៉ុន្តែជំនាញ និងអាជ្ញាធរហាក់ដូចជាមិនអើពើ និងមិនមានចំណាត់ការទាល់តែសោះ។ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពចាក់ដីលុបសមុទ្រត្រូវគេឃើញ មាននៅត្រង់ចំណុចក្បែរស្នាក់ការរដ្ឋបាលជលផលខេត្តកំពត ក្នុងឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលវាបាននិងកំពុងរំលោភលើចំណីព្រែក ព្រមទាំងធ្វើឲ្យផ្ទៃទឹកមានសភាពរួមតូច។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ការចាក់លុបដើម្បីវាតយកដីព្រៃកនេះ គឺមាននាយនគរបាលជើងទឹកម្នាក់ជាអ្នករត់ការ ដោយមិនមាននរណាម្នាក់ហ៊ានប៉ះពាល់នោះទេ ហើយការចាក់លុបព្រែកនេះ …

Read More »

អាជា្ញធភ្នំពេញចុះពិនិត្យទីតាំងបញ្ជរបង់ប្រាក់២កន្លែង ក្រោយពីរដ្ឋាភិបាលបានប្រកាសឈប់ឱ្យយកលុយពីរថយន្តឯកជន

ភ្នំពេញ៖ប្រាក់ចំណូលរបស់ទីតាំងបញ្ជរបង់ប្រាក់ ២កន្លែងនៅតាមបណ្តោយផ្លូវវេងស្រេង ក្រុងភ្នំពេញ ពេលនេះត្រូវបានខាតបង់មួយចំណែកប៉ុន្តែសម្រាប់ពលរដ្ឋរាប់លាននាក់បានសាទរនិងចំណាត់ការរបស់រដ្ឋាភិបាល ។ ចំណាត់ការក៍ព្រោះតែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋបានប្រកាសជាសាធារណ:តាមបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុក ថានេះជាកាដូរសម្រាប់ពលរដ្ឋឆ្នាំថ្មី ដោយការមិនយកប្រាក់ពីរថយន្តឯកជន នៅពេលមានការឆ្លងកាត់តាមបញ្ជរបង់ប្រាក់ផ្លូវវេង ស្រេង ។ ក្រោយរដ្ឋាភិបាលប្រកាសប៉ុន្មានមោ៉ង នៅព្រឹកថ្ងៃច័ន្ទ ទី២៨ធ្នូនេះ អាជា្ញធភ្នំពេញ ក៍បានចុះទៅពិនិត្យមើលទីតាំងបញ្ជរបង់ប្រាក់នៅតាមបណ្តោយផ្លូវវេង …

Read More »

បុរសកម្មករសំណង់ម្នាក់សង្ស័យមានវិបត្តិ ទៅលាត់ទឹកសម្លាប់ខ្លួនបានអ្នកនេសាទជួយទាន់

ភ្នំពេញ៖បុរសដែលគេមិនដឹកមូលហេតុសង្ស័យគិតខ្លីម្នាក់ ដាច់ចិត្តទៅលាត់ទឹកទន្លេបាសាក់ប៉ុនប៉ងសំលាប់ខ្លួន ពីលើស្ពានព្រះមុនីវង្ស ស្ថិតក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។ ប៉ុន្តែត្រូវបានពលរដ្ឋអ្នកនេសាទ ប្រទះឃើញជួយសង្គ្រោះទាន់ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ ។ បុរសដែលសង្ស័យគិតខ្លីគេជួយសង្គ្រោះទាន់នោះ មានឈ្មោះនូ យ៉ារ៉ាន់ អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលសង្កាត់ចាក់អង្រែលើ …

Read More »

ក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំចងកសម្លាប់ខ្លួនសង្ស័យថាតូចចិត្តរកបាយឲ្យម្ដាយហូបមិនបាន

ខេត្តបន្ទាយមានជ័យ ៖អ្នកភូមិក្បែរខាងផ្ទះក្មេងប្រុសម្នាក់អាយុ ១៣ឆ្នាំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការសង្វេគក្នុងចិត្តជាខ្លាំង បន្ទាប់ពីក្មេងនោះចងកសម្លាប់ខ្លួនឯងកាលពីថ្ងៃទី២៣ ធ្នូ កន្លងទៅ។ ប្រជាពលរដ្ឋបញ្ជាក់ថា ការសម្លាប់ខ្លួននេះដោយសារក្មេងនេះរស់ក្នុងគ្រួសារមានជីវភាព ក្រីក្រ និងពុំមានលទ្ធភាពដើរសុំបាយក្នុងពិធីរៀបមង្គលការគេ យកទៅឲ្យម្ដាយហូបប្រចាំថ្ងៃពុំបាន។ ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរភូមិអះអាងថា ក្មេងនោះសម្លាប់ខ្លួនអាចជាករណីផ្សេង និងពុំមែនដោយសារកត្តាជីវភាពក្រីក្រឡើយ។ អ្នកភូមិនៅក្រុងប៉ោយប៉ែត ភាគច្រើនលើកឡើងថា គ្រួសាររបស់ក្មេងប្រុសឈ្មោះ …

Read More »

ឧកញា៉ សឹង សំអុល រងការចោទថា ពាក់ព័ន្ធនិងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគិរី៖ព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងខេត្តមណ្ឌលគិរី ក្រោមការគ្រប់គ្រងរបស់នាយដែនជម្រកសត្វព្រៃភ្នំព្រេច គឺលោក សំរ៉ង់ ឌីវិចិត្រ នៅតែរងនូវការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ គ្មានការបង្ក្រាប ។ ហើយលោកឧកញ៉ាមួយរូប មានឈ្មោះថា សឹង សំអុល ត្រូវបានគេដឹងថា អាចមានជាប់ពាក់ព័ន្ធយ៉ាងជ្រៅនៅក្នុងការកាប់បំផ្លាញ់ព្រៃឈើនៅក្នុងតំបន់ព្រៃអភិរក្សដែនជម្រកសត្វ ព្រៃភ្នំព្រេចនេះ ។ ដោយលោកឧកញ៉ារូបនេះ គឺប្រើល្បិចយកឈ្មោះក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចមួយឈ្មោះក្រុមហ៊ុនដាយ ថាង …

Read More »

អាជ្ញាធរខេត្តព្រះសីហនុតម្រូវឲ្យអាជីវករកំណត់ថ្លៃម្ហូបនិងកន្លែងអង្គុយឲ្យបានច្បាស់លាស់

ខេត្តព្រះសីហនុ ៖រដ្ឋបាលខេត្តព្រះសីហនុ បើកយុទ្ធនាការចុះពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការផ្តល់បដិសណ្ឋារកិច្ច និងការកំណត់តម្លៃសេវាកម្មទេសចរណ៍ឲ្យបានច្បាស់លាស់ ដើម្បីផ្តល់ជម្រើសដល់ភ្ញៀវទេសចរឲ្យចូលមកកម្សាន្តខេត្តនេះបាន កាន់តែច្រើន។ សេចក្តីណែនាំនេះ ឈានដល់ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក នូ សុផល បានអញ្ជើញក្រុមអាជីវករនៅតាមឆ្នេរមួយចំនួនមកពិភាក្សា ដើម្បីឈានដល់កំណត់តម្លៃមុខម្ហូប ឬទីកន្លែងអង្គុយជាដើមឲ្យបានច្បាស់លាស់នៅថ្ងៃមានពិធីបុណ្យ និងថ្ងៃធម្មតា។ សេចក្តីណែនាំចុះថ្ងៃទី២៣ ខែធ្នូ មានចុះហត្ថលេខារបស់ លោក …

Read More »

បុរសជាងថតរូបកំពុងអង្គុយផឹកស៊ីនៅមុខផ្ទះ ត្រូវរថយន្តបុកស្លាប់១របួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសដែលគេស្គាល់ថាជាជាងថតរួបនៅវត្តភ្នំមា្នក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗបន្ទាប់ពីត្រូវរថយន្តមួយគ្រឿងបើកបុក ពេលកំពុង អង្គុយផឹកស៊ីនៅមុខផ្ទះ តាមបណ្តោយផ្លូវលេខ ៩៣ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ទួល សង្កែរ ខណ្ឌ័ប្ញស្សីកែវ ។ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩.៣០នាទីយប់ថ្ងៃទី ២៧ខែធ្នូឆ្នាំ២០១៥ ។ ជនរងគ្រោះដែលត្រូវរថយន្តបើកបុកស្លាប់នោះ ឈ្មោះហុង ថន អាយុ …

Read More »