Monthly Archives: February 2016

មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ លោក សៅ ពន្លឺ ត្រូវអាវុធហត្ថក្រុងភ្នំពេញឃាត់ខ្លួន

ភ្នំពេញ៖ លោក សៅ ពន្លឺ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅឃាត់ខ្លួន នៅរសៀលថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ នៅផ្លូវកាច់ជ្រុងសាលាសន្ធរម៉ុក ខណ្ឌទួលគោក ក្រោយពីលោកមេបញ្ជាការរងរូបនេះ កើតជម្លោះ និងគំរាមកំហែងស្រីស្នេហ៍របស់ខ្លួនយ៉ាងខ្លាំងៗ។ក្រោយមានការឃាត់ខ្លួនពីកម្លាំងអាវុធហត្ថខណ្ឌទួលគោក លោក សៅ ពន្លឺ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ …

Read More »

ពេលដែលប្រើហិង្សាលើក្មេងអាយុ៤ឆ្នាំ គ្មានការគិតពិចារណា

ខេត្តបាត់ដំបង ៖កុមារីម្នាក់ដែលទើបតែមានអាយុ៤ឆ្នាំ បានរងរបួសនៅត្រង់ក្រោមភ្នែក រហូតដល់គុម្ពត្រចៀក ខណៈដែលក្មេងស្រីរូបនេះកំពុងតែលេងនៅលើពុំនូកខ្សាច់ ស្ថិតនៅភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដំបង ក៏ត្រូវជនសង្ស័យដែលគេបានស្គាល់ថា ជាអភិបាលរងក្រុងបាត់ដំបងយកបន្ទះក្ដារគប់ទៅលើផ្ទៃមុខរបស់នាងតែម្ដងបណ្តាលឲ្យមានស្លាកស្នាម។ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ មកម្ល៉េះ ប៉ុន្តែសំណុំរឿងនេះត្រូវបានសមត្ថកិច្ចចូលរួមសមគំនិតជាមួយលោកអភិបាលរងក្រុងមិនចាត់ការឡើយ។បើទោះជាអាណាព្យាបាលក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការនគរបាលក្រុងរួចហើយក្ដី។ប្រភពព័ត៌មានពីអាណាព្យាបាលក្មេងស្រីរងគ្រោះបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺកូនរបស់ខ្លួនឈ្មោះ និល ឡូងអី អាយុ៤ឆ្នាំ បានទៅលេងលើពំនូកដីខ្សាច់ជាមួយកុមារាម្នាក់ជាកូនប្រុសរបស់លោក …

Read More »

ក្រសួងអប់រំកំពុងពិនិត្យការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូ

ខេត្តកណ្ដាល ៖ក្រសួងអប់រំ យុវជន និងកីឡា កំពុងតាមដាន និងពិនិត្យដោះស្រាយករណីការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូ (LEO) ក្នុងបរិវេណអនុវិទ្យាល័យគគីរ ឋិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តាមសំណើរបស់ក្រុមគ្រូបង្រៀន។ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន មានប្រសាសន៍ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់សិស្ស និងគ្រូបង្រៀននៅអនុវិទ្យាល័យគគីរ គឺខាងក្រសួង …

Read More »

ពលរដ្ឋក្នុងសង្កាត់ចោមចៅផ្ទុះការតវ៉ា ព្រះគ្រូចៅអធិការវត្តគោកបញ្ជាន់លក់ដីស្រះព្រះទន្លេ

ភ្នំពេញ ៖ក្រុមប្រជពលរដ្ឋនៅក្នុងមូលដា្ឋនភូមិចំនួន៦រួមមាន មានភូមិថ្មគោល-ត្រពាំងថ្លឹង-ជ្រៃកោង-ចោមចៅ-ថ្នល់បំបែក-ព្រៃជីសាក់ ដែលសិតនៅជុំវិញ(វត្តគោកបញ្ជាន់) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រមណជាង២០០នាក់ ។ បានលើគា្នទាមទារបណ្តេញ ព្រះគ្រូចៅអធិការវត្ត គោកបញ្ជាន់ចេញពីវត្ត បន្តបន្ទាប់៣មកហើយ បន្ទាប់ពីព្រះគ្រូចៅអធិការវត្ត មានចេតនាប៉ុនប៉ងលក់ដីរួម។ ហៅថា(ស្រះព្រះទន្លេ) មានតាំងពីបុរមបុរាណមក ដែលមានទីតាំង នៅមុខសាលារៀនគោកបញ្ជាន់ ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ …

Read More »

ពលរដ្ឋកោះកុងអះអាងថាទឹកដែលពួកគេប្រើប្រាស់មានពណ៌ក្រមៅ និងក្លិនស្អុយ

ខេត្តកោះកុង៖ពលរដ្ឋនៅខេត្តកោះកុង ឲ្យដឹងថា ពួកគេកំពុងជួបបញ្ហាគ្មានទឹកស្អាតប្រើប្រាស់។ ជាងនេះទៅទៀត ទឹកសម្រាប់ផ្គត់ផ្គង់នៅក្នុងខេត្តមានពណ៌ក្រមៅ និងមានក្លិនស្អុយ។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញបញ្ហានេះកើតឡើង ព្រោះគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹក។ពលរដ្ឋលើកឡើងថា ជាងមួយសប្ដាហ៍ហើយ នៅខេត្តកោះកុង គ្មានទឹកស្អាតប្រើប្រាស់ទេ។ ពួកគេត្រូវចំណាយលុយទិញទឹកបរិសុទ្ធធុងធំ មកប្រើជំនួសទឹកស្អាតរបស់ក្រុមហ៊ុនផ្គត់ផ្គង់។ពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឲ្យវិទ្យុអាស៊ីសេរី ដឹងថា មុនដំបូងទឹកចេញពីក្បាលរ៉ូប៊ីនេនៅផ្ទះរបស់លោកស្រីកករល្អក់ និងមានក្លិនស្អុយ ប៉ុន្តែពេញមួយថ្ងៃនៅថ្ងៃទី២៨ …

Read More »

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគារសាលប្រជុំ

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០១៦ នេះ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគារសាលប្រជុំរបស់ស្នងការរដ្ឋាន ខេត្តមណ្ឌលគិរី ជាអំណោយរបស់ស្នងការរដ្ឋាននគរបាលខេត្តដាក់ឡាក់(វៀតណាម)។ ពីធីប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក ហ្វាម ហ៊ូញ៉ាត ស្នងការរងនគរបាលខេត្តដាក់ឡាក់ ព្រមទាំងប្រតិភូអមដំណើរ និងមានការអញ្ជើញពីលោក លោកស្រីស្នងការរង …

Read More »

ចុះបង្ក្រាបទីតាំងឆ្នោត ជនជាតិវៀតណាម ឈ្មោះ «ចែមុំ» ឃាត់មនុស្ស៦នាក់, ធ្លាប់ចុះចាប់៣ដង

ខេត្តកំពង់ចាម៖ ម្ចាស់ទីតាំងបើកល្បែងកន្ទុយលេខ ជាជនជាតិវៀតណាមឈ្មោះ រស់ សុជាតា ហៅចែមុំ អាយុ៤០ឆ្នាំ ស្ថិតនៅក្រុមទី១៤ សង្កាត់-ក្រុង-ខេត្តកំពង់ចាម ដែលជាមេកន្ទុយលេខ ដុះស្លែដ៏ធំប្រចាំទីរួមខេត្តនោះ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ក្រោមការបញ្ជាផ្ទាល់ ពីសំណាក់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ បែន រ័ត្ន …

Read More »

បទល្មើសព្រៃឈើ កើតឡើងទៀតហើយ អំឡុងពង្រឹងបទបញ្ជា របស់សម្តេចតេជោ

ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា គោយន្តកែច្នៃ ១គ្រឿង ដឹកឈើលេខ២ (គ្រឿងផ្ទះ) ចេញពីស្រុកកូនមុំ ឆ្ពោះចូលក្រុងបានលុង តាមបណ្តោយ ផ្លូវជាតិលេខ៧៨ នៅវេលាម៉ោង ៦និង៣០ នាទីយប់ ថ្ងៃទី២៥ ខែកុម្ភ:ឆ្នាំ២០១៦ ធ្វើចរាចរណ៍ យ៉ាងរលូនលើផ្លូវជាតិលេខ៧៨ …

Read More »

បង្ក្រាបកាស៊ីណូខុសច្បាប់ លួចលាក់កណ្តាលក្រុងសៀមរាប

ខេត្តសៀមរាប៖ទីតាំង កាស៊ីណូខុសច្បាប់ និងដ៏ធំ ដែលលួចលាក់លេងនៅកណ្តាលក្រុងសៀមរាប ត្រូវសមត្ថកិច្ចឆ្មក់បង្ក្រាបកាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ ទីតាំងកាស៊ីណូដ៏ធំនេះ ត្រូវគេលួចលាក់លេងនៅក្នុងកាស៊ីណូប្រិមប្រិយ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដែលមិនមានអ្នកណាដឹងអស់រយៈពេលជាច្រើនខែមកហើយ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិក និងមេកាក្នុងកាស៊ីចំនួនជាង១០នាក់ រួមជាមួយឧបករណ៍សម្រាប់ល្បែងកាស៊ីណូមួយចំនួនធំ៕

Read More »

គ្រូបង្រៀននិងសិស្សតវ៉ាការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូក្នុងអនុវិទ្យាល័យគគីរ

ខេត្តកណ្តាល៖គ្រូបង្រៀន និងសិស្សានុសិស្សដែលកំពុងបង្រៀន និងរៀននៅអនុវិទ្យាល័យគគីរ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាង ៤០០នាក់ នាំគ្នាតវ៉ាការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូ (LEO) នៅក្នុងបរិវេណសាលា។ ទោះជាមានការតវ៉ាយ៉ាងនេះក្ដី ក៏កម្មវិធីប្រគំតន្ត្រី នៅតែបន្តចូលដល់ថ្ងៃទីពីរ។ គ្រូបង្រៀនចំនួន ២៣នាក់ និងសិស្សចំនួន ៤៤២នាក់ នាំគ្នាផ្ដិតមេដៃប្រឆាំងនឹងការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូ (LEO) …

Read More »

ព្រមានដកអភិបាលស្រុកបុរីជលសារ

ខេត្តតាកែវ៖ អភិបាលខេត្តតាកែវ កាលពីម្សិលមិញ បានព្រមានដកហូតតួនាទីអភិបាលស្រុកបុរីជលសារ បើរកឃើញថានៅខាងក្រោយ នៃការដាក់ពាក្យប្ដឹងកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅបង្ក្រាបជនជាតិវៀតណាម ដែលបោះទីតាំងធ្វើស្រែប្រាំងនៅក្នុងទឹកដីស្រុកបុរីជលសារ ដោយខុសច្បាប់ ។ ឯកឧត្ត ឡាយ វណ្ណៈ បានថ្លែងថា កម្លាំងចម្រុះមានមន្ត្រីនគរបាល កងរាជអាវុធហត្ថ និង កំលាំងទាហានខេត្ត កាលពីពេលថ្មីៗនេះបានចុះបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងនោះក៍បានបណ្ដេញជនជាតិវៀតណាម …

Read More »

ទុកកូនៗឲ្យដេកក្នុងផ្ទះ ទៅអង្គុយមើលទូរទស្សន៍នៅផ្ទះគេ ភ្លើងឆេះកូនរងរបួសធ្ងន់ស្រាល២នាក់

ខេត្តកណ្តាល៖ ក្មេងប្រុសស្រី២នាក់ ត្រូវអណ្តាតភ្លើងឆាបឆេះភួយ បណ្តាលឲ្យរលាកម្នាក់ស្ទើរសុះខ្លួន ខណៈពួកគេកំពុងដេកលង់លក់ ក្នុងដំណេក ក្រោយពីម្តាយដុតទានបំភ្លឺផ្ទះ ហើយដើរទៅអង្គុយមើល ទូរទស្សន៍ផ្ទះអ្នកជិតខាងបាត់ នៅម៉ោង៩៖១០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្មេងរងគ្រោះទាំងពីរឈ្មោះ ហុង …

Read More »

​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ប្រើ​កាំបិត​អារ​.​ក​សម្លាប់​សមាជិកគ្រួសារ​រហូត​ដល់​១៤​នាក់​

​រឿង​អកុសល​មួយ​បាន​កើតឡើង​ចំពោះ​គ្រួសារ​ឥណ្ឌា​មួយ​គ្រួសារ​ដែល​មាន​សមាជិក​១៤​នាក់​ ត្រូវ​បុរស​ម្នាក់​ដែល​ជា​សមាជិក​ក្នុង​គ្រួសារ​ដែរ​នោះ​ប្រើប្រាស់​កាំបិត​ធ្វើ​សកម្មភាព​អារ​.​ក​សម្លាប់​រង្គាល​ក្នុង​ថ្លុកឈាម​ ។​ ​ប៉ូលិស​ឥណ្ឌា​បាន​បញ្ជាក់​ថា​ បុរស​អាយុ​៣៥​ឆ្នាំ​ម្នាក់​បាន​សម្លាប់​មនុស្ស​១៤​នាក់​ ដែល​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​ ក្នុង​នោះ​មាន​ទាំង​ក្មេងក្មាង​៧​នាក់​ផង​ដែរ​ មុន​ពេល​ជន​នេះ​សម្លាប់​ខ្លួនឯង​ជា​ក្រោយ​ ។​ ​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ជនល្មើស​ Hasnin​ Warekar​ បាន​ដាក់​ថ្នាំ​សណ្តំ​នៅ​ក្នុង​ម្ហូបអាហារ​ មុន​ពេល​ធ្វើ​សកម្មភាព​អា​រក​ និង​សម្លាប់​នៅ​ត្រង់​បំពង់ក​ ។​ ​អ្នក​ជិតខាង​ផ្ទះ​កើតហេតុ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Thane​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ម៉ុម​បៃ​នោះ​ …

Read More »

មេក្លោងចោរប្លន់ មានដីចាប់ខ្លួនចំនួន៧ រត់គេចខ្លួន មិនដែលជាប់គុក ចុងក្រោយជាប់នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ ប្រតិបត្តិការរបស់កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ អាត់ ខែម និងនគរបាលពាក់ព័ន្ធ លើការ បង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៤នាក់ ជាបន្តបន្ទាប់ ក្នុងនោះមានម្នាក់ជា មេក្លោងធំឈ្មោះ លឹម ទ្រី ហៅទី …

Read More »

សង្គមស៊ីវិលស្នើក្រសួងកសិកម្មជួយថែរក្សាដីគម្របព្រៃឈើនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖តន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គម បង្ហាញការព្រួយបារម្ភខ្លាចបាត់បង់ដីគម្របព្រៃឈើឆ្នាំ២០០២ ដែលរដ្ឋាភិបាលបានរក្សាទុកនាខេត្តព្រះសីហនុ ដោយសារសកម្មភាពទន្ទ្រានកាន់កាប់ធ្វើកម្មសិទ្ធិអនាធិបតេយ្យពីបុគ្គល មួយចំនួន។ បញ្ហានេះ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ព្រមានថា អ្នកជាប់ពាក់ព័ន្ធទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើដែលរដ្ឋបានហាម ឃាត់ នឹងប្រឈមមុខផ្លូវច្បាប់។ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្ត ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បានឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃសៅរ៍ …

Read More »

កាត់ឈើសម្អាតចំការ ត្រូវឈើ រលំកិនស្លាប់

ខេត្តស្ទឹងត្រែង៖សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗនៅ នឹង កន្លែងដោយសារដើមឈើរលំសង្កត់កាលពីរសៀលថ្ងៃទី២៥ កុម្ភៈ ២០១៦ ស្ថិតក្នុងចំការមួយកន្លែង នៅចំណុចអូរឃ្លៀង ភូមិកំភុន ឃុំកំភុន ស្រុកសេសាន។ បើតាមប្រភពឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ដី នៅកន្លែងកើតហេតុនោះ ហើយ នារសៀលថ្ងៃកើតហេតុ ជនរងគ្រោះរួមជាមួយប្រពន្ធ និង កូនស្រីម្នាក់ទៀត បានធ្វើដំណើរពីភូមិដើម្បីទៅសម្អាតព្រៃធ្វើចំការ …

Read More »

សមត្ថកិច្ចជំនាញមិនបង្ក្រាបមេឈ្មួញនាំត្រីឆ្ដោឆ្លងដែន

ខេត្តកណ្ដាល ៖នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល លោក ឃ្លាំង វណ្ណធុល បានទទូចកុំឲ្យអ្នកសារព័ត៌មាន លើកយកការនាំចូលត្រីពីប្រទេសយួនដោយឈ្មួញ ឈ្មោះ យូ មកធ្វើជាប្រធានបទសួរលោកតទៅទៀត។ តែប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាល បានរិះគន់ថា មន្ត្រីជំនាញមិនត្រឹមតែមិនបង្ក្រាបឈ្មួញនាំចូលត្រីឆ្តោខុសច្បាប់ នោះទេ តែថែមទាំងឆ្លើយការពារឈ្មួញ និងរុញបញ្ហានាំចូលត្រីឆ្តោ និងការប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចផ្សេងៗទៀតដាក់គ្នាទៅវិញ។ ប្រជាពលរដ្ឋស្រុកោះធំ ខេត្តកណ្តាល …

Read More »

ថ្ងៃចូលរោងការ ឃាតករមិនស្គាល់មុខ លបកាប់ប្រហារកូនកម្លោះកូនក្រមុំ ខាងស្រីស្លាប់ខាងប្រុសរបួសធ្ងន់

ខេត្តក្រចេះ៖ ករណីឃាតកម្មមួយបានកើតឡើង បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់បាត់ជីវិត យ៉ាងអណោចអធ័ម ទាំងកាយអាក្រាត និងបុរសម្នាក់រងរបួស។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង ១១៖២០យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែចារ បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ម៉ុន ស្រីញឹប …

Read More »

ការប្តូរពីរបបម៉ៅការទៅស្វ័យប្រកាសអាចធ្វើឱ្យអាជីវកម្មខ្នាតតូចប្រឈមនឹងការបិទទ្វារ

ភ្នំពេញ៖ការ ប្រកាន់យកមធ្យោបាយប្រមូលពន្ធ តាមរបបម៉ៅការត្រូវបានគេអនុវត្តជាទូទៅយូរមកហើយនៅប្រទេស កម្ពុជា។ ការអនុវត្តតាមរបបម៉ៅការនេះ សម្រាប់តែអាជីវកម្មមួយចំនួនដែលគ្មានផែនការហិរញ្ញវត្ថុជាក់លាក់ ឬគ្មានគណនេយ្យករគ្រប់គ្រងលំហូរសាច់ប្រាក់ ច្បាស់លាស់នាពេលកន្លងមក។ ជាមួយវិធានការរបស់រដ្ឋាភិបាលក្នុងការកែប្រែការប្រមូលពន្ធពី របបម៉ៅការ ទៅជារបបស្វ័យប្រកាសវិញ កំពុងបង្កក្តីបារម្ភជាទូទៅដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា។ ចាប់តាំងពីដើមឆ្នាំ2016មក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលការប្រមូលពន្ធតាមរបបម៉ៅការ ដោយអនុវត្តតាមរបបស្វ័យប្រកាសវិញ ដែលការផ្លាស់ប្តូរដ៏លឿនបែបនេះ បានធ្វើឱ្យម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនជួបនឹងការលំបាកជា ខ្លាំង រហូតអាចឈានទៅរកការបិទមុខរបរទៀតផង។ …

Read More »

រថយន្ត១គ្រឿងត្រូវជនមិនស្គាល់មុខបើកមកប្លុងចោល៣យប់៤ថ្ងៃ នៅខណ្ឌទួលគោក

ភ្នំពេញ៖ រថយន្តមួយគ្រឿងត្រូវជនមិនស្គាល់មុខបើកបរយកមកចតទុកប្លុងចោលអស់រយៈពេល៣យប់ និង៤ថ្ងៃមកហើយ មិនឃើញម្ចាស់មកយកទៅវិញឡើយ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើងឡើងព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅមុខផ្ទះលេខ 30 ផ្លូវ146 សង្កាត់ដេប៉ូ2 ខណ្ឌទួកគោក រាជធានីភ្នំពេញ ។ ពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានបញ្ជាក់ថា ពួកគាត់បានឃើញរថយន្តម៉ាកទូយូតាកូរ៉ូឡា ពណ៌ស្គរ ពាក់ស្លាកលេខ ភ្នំពេញ …

Read More »