Monthly Archives: June 2016

ជនពិការប្រគំតមន្ត្រីតាមទីសាធារណៈដើម្បីក្រពះ អាជ្ញាធរថា ប៉ះពាល់សណ្តាប់ធ្នាប់ រីឯក្រុមឈ្មួញយកចិញ្ចើមថ្នល់ធ្វើអាជីវកម្ម អាជ្ញាធររាជធានីភ្នែកខ្វាក់មើលមិនឃើញ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានធ្វើយុទ្ធនាការទ្រង់ទ្រាយធំ បង្ក្រាបទៅលើក្រុមតន្ត្រីជនពិការ ដែលដាក់ប្រគំភ្លេង និងច្រៀងនៅតាមភ្លើងស្តុបនានា ក្នុងគោលបំណងរៃអង្គាសប្រាក់ បន្តិចបន្តួចគ្រាន់ទិញបាយហូបបំបាត់ការស្រេកឃ្លានមួយពេលៗនោះ ។ អាជ្ញាធរបានលើកឡើងថា ការប្រគំតន្ត្រីរបស់ក្រុមជនពិការទាំងនេះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ សាធារណៈ បង្កភាពអនាធិបតេយ្យ និងស្ទះចរាចរណ៍ដល់អ្នកដំណើរនៅលើដងផ្លូវជាដើម ដូច្នេះចាំបាច់ត្រូវតែបោសសម្អាត និងចាត់វិធានការក្តៅ ប្រសិនបើក្រុមតន្ត្រីពិការទាំងនោះ …

Read More »

បំផ្ទុះគ្រាប់បែកនៅទួរគី អ្នកស្លាប់កើន៤១នាក់

ព័ត៌មានចុងក្រោយទាក់ទងការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារភេរវកម្មនៅអាកាយានដ្ឋានអន្តរជាតិទីក្រុង អ៊ីស្ទេនប៊ូល ប្រទេសទួរគី នោះបានកើនឡើង៤១នាក់ ក្នុងនោះមានជនបរទេសផងដែរ ។ សាក្សីបានបញ្ជាក់ឲ្យដឹងថា ក្រុមវាយប្រហាភេរវកម្មបានបើកការបាញ់ប្រហារភ្លាមៗព្រមទាំងបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវចូលទៅកាន់អាកាសយានដ្ឋាន Ataturk ប្រទេសទួរគី ដែលជាអាកាសយានដ្ឋានមួយមមាញឹកបំផុតប្រចាំសហគមន៍អឺរ៉ុប ។ នេះជាការវាយប្រហារភេរវកម្មថ្មីបំផុតប្រឆាំងរដ្ឋអំណាចទួរគី ដែលកំពុងប្រឈមមុខខ្លាំងជាមួយក្រុមឧទ្ទាមរដ្ឋអិស្លាម ក៏ដូចក្រុមជនជាតិឃើដផងដែរ …

Read More »

ប្រធានាធិបតីថ្មីហ្វីលីពីន ស្បថចូលកាន់តំណែង

លោក Rodrigo Duterte កាលពីថ្ងៃទី២៩​ ខែមិថុនា ឆ្នាំ២០១៦ បានស្បថចូលកាន់តំណែងប្រធានាធិបតីហ្វីលីពីន ក្រោយពេលលោកទទួលបានសំឡេងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីតាមរយៈការបោះឆ្នោតរួចមកនោះ ។ លោក Duterte បានឡើងថ្លែងសុន្ទរកថា ជាមួយការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋជនសង្គ្រាម គ្រឿងញៀន និងឧក្រិដ្ឋជនដទៃផ្សេងទៀត ក្នុងរយៈពេលអាណត្តិដឹកនាំប្រទេស៦ឆ្នាំរបស់លោក ។ លោក Duterte អាយុ៧១ឆ្នាំ …

Read More »

#‎លិខិត_ហូ_ជីមិញ_សរសេរផ្ទាល់ដៃ‬(ស្ថិតនៅខាងក្រោម) ទទួលស្គាល់កម្ពុជាក្រោម ជារបស់ខ្មែរ

‪ ហូ ជីមីញ ទទួលស្គាល់ទឹកដី កម្ពុជាក្រោមជារបស់ខ្មែរ ហើយសន្យាប្រគល់អោយខ្មែរវិញ យួនដែលរស់នៅកម្ពុជាក្រោមគឺរស់នៅបណ្តោះអាសន្នទេ ! តែពេល យួនកុំមុយនិសឈ្នះនៅឆ្នាំ ១៩៧៥ ពួក សហការីគាត់បានបំភ្លេចកិច្ចសន្យានេះ ហើយចំអកអោយខ្មែរថា « ចង់បានដីកម្ពុជាក្រោមទៅយកពីហូជីមីញទៅ » នេះជាលិខិតសរសេរផ្ទាល់ដៃរបស់ហូជីមីញ សរសេរក្នុងនាមប្រមុខរដ្ឋវៀតណាម ។ …

Read More »

‪#‎ឯកសារកម្រវត្តិសាស្ត្រ‬ “ស្តីពីទឹកដីកម្ពុជាក្រោម និងកោះត្រល់”

ព្រះរាជសារព្រះករុណា ព្រះបាទនរោត្តមសីហនុ ស្តីពីទឹកដីកម្ពុជាក្រោម និងកោះត្រល់ “ចំពោះខ្ញុំ ក្រោយពីបារាំងសែសថ្វាយរាជសម្បត្តិឲ្យខ្ញុំ ខ្ញុំបានរារាំងប្រទេសថៃ ប្រទេសវៀមណាម ដែលខ្លាំងជាងយើង កុំឲ្យមកលេបត្របាក់ពង្រួញទំហំទឹកដីខ្មែរយើងតទៅទៀតបាន។” “កើតមកជាខ្មែរ គ្មានអ្នកណាម្នាក់ ដែលមិនស្រលាញ់ជាតិ ស្រលាញ់កម្ពុជាក្រោម និងកោះត្រល់នោះទេ។” នរោត្តមសីហនុ នៃកម្ពុជា ប៉េកាំងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤ …

Read More »

កម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបរថយន្តដឹកឈើស្ត្រីមេឈ្មួញជើងខ្លាំងម្នាក់ប្រគល់ឲ្យមន្ត្រីព្រៃឈើខេត្តរតនគីរី

ខេត្តរតនគីរី៖ រថយន្តកាមរីបាឡែន១គ្រឿង ដឹកឈើប្រណិតពេញប្រៀប ហើយរថយន្តផ្ទុកបទល្មើសនោះ ត្រូវសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជារបស់ស្ត្រីមេឈ្មួញជើងខ្លាំងម្នាក់ ប្រចាំនៅខេត្តរតនគីរី មិនដែលមានសមត្ថកិច្ចកិច្ចហ៊ានបង្ក្រាបនោះទេ តែខណៈនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបបាន ប៉ុន្តែ ស្ត្រីមេឈ្មួញរូបនោះមិនត្រូវបានឃាត់ខ្លួននោះឡើយ។ ការចុះទប់ស្កាត់ និងបង្ក្រាបជំនួញឈើខុសច្បាប់នោះ ត្រូវបានអាវុធហត្ថស្នាក់ការសន្តិសុខ៧៨១ ចាប់បានកាលពីវេលាម៉ោង៨ និង១៨នាទីយប់ ថ្ងៃ២៨មិថុនាម្សិលមិញត្រង់ចំណុចភូមិ៣ ឃុំក្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី …

Read More »

នគរបាលស្រុកសៀមប៉ាងតាមរកសាកសពបុរសម្នាក់អស់រយៈពេលពីរថ្ងៃក្រោយពេលផឹកស្រាស្រវឹងរួចចុះមុជទឹកអូរនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ អស់រយះពេលពីរថ្ងៃ ដែលកម្លាំងនគរបាលស្រុកសៀមប៉ាង បានចុះតាមរកសាកសពបុរសម្នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បុរសនោះបានបាត់ខ្លួននៅក្នុងទឹកអូរមួយកន្លែង ឈ្មោះអូរខាំផា ស្ថិតក្នុងភូមិសាស្ត្រភូមិញ៉ាងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ក្រោយពីបានផឹកស្រាស្រវឹង រួចចុះទៅមុជទឹកដើម្បីចងឈើ និងក្រោយមកក៏ត្រូវបាត់ខ្លួនជារៀងរហូតមក។ អធិការនគរបាលស្រុកសៀមប៉ាង លោកវរៈសេនីយ៍ទោវ៉ា សុផាន់ បានបា្រប់ឲ្យដឹងថា បុរសដែលរងការបាត់ខ្លួនក្នុងអូរនោះ មានឈ្មោះភី រដ្ឋា …

Read More »

ខ្សឹបដាក់ត្រចៀក៖ ហ៊ីវ គិមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងរត់ការណ៍រកថ្នាំពន្យារចូលនិវត្តន៍ឲ្យ គិន លី ប្រធានសាខាគយ និងរដ្ឋាករ និង ឆបូ ណាវី ប្រធាននាយកដ្ឋានរដ្ឋាករ

ប្រភពបានខ្សឹបថា មន្ត្រីជាន់ខ្ពស់មួយរូបរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិងកំពុងរត់ការណ៍រកថ្នាំពន្យារការចូលនិវត្តន៍ឲ្យលោកប្រធានសាខាគយ និងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុ ក៏ដូចជាលោកប្រធាននាយកដ្ឋានគយ និងរដ្ឋាករផងដែរ ។ ប្រភពបានខ្សឹបថា លោក ហ៊ីវ គិមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលតាមអាយុពិតប្រាកដ គឺត្រូវចូលនិវត្តន៍ទៅហើយនោះ ប៉ុន្តែដោយសារសេចក្តីស្លេកឃ្លាន បុណ្យស័ក្តិ លុយកាក់ អំណាច …

Read More »

យកកាំបិតគំរាមចាប់អតីតស្រីស្នេហ៍យកមកចាក់សោបង្ខាំងទុក ត្រូវនគរបាលរំដោះទាន់ពេល

ខេត្តបាត់ដំបង៖ នគរបាលចូលទៅចាប់ឃាត់ខ្លួនបុរសសង្ស័យម្នាក់ ក្រោយពីយកកាំបិតគំរាមចាប់នារីរងគ្រោះម្នាក់ ដែលជាអតីតសង្សាររបស់ខ្លួនដើម្បីបង្ខាំងទុកក្នុងគោលបំណងអាក្រក់ទៅលើនាង ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្នុងបរិវេណរោងចក្រផលិតទឹកកក ខាងមុខវត្តពោធិវាល ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ បុរសង្ស័យរងការចាប់ខ្លួនមានឈ្មោះ សេង សុវ៉ាន់ភេទប្រុស …

Read More »

តម្រួតថៃចាប់ពលរដ្ឋខ្មែរ២នាក់ដាក់ច្រវាក់ជើងចោទពីបទល្មើសព្រៃឈើខុសច្បាប់ ខណៈដែលពលរដ្ឋខ្មែរ២នាក់នោះបើកគោយន្តដឹកលក់គ្រែ និងកៅអីឈើក្នុងដីថៃ

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរ២នាក់បានរងការចាប់ខ្លួនពីតម្រួតថៃដោយចាប់ដាក់ច្រវ៉ាក់ជើងបញ្ជូនចូលគុកចោទប្រកាន់ពីបទល្មើសជំនួញព្រៃឈើខុសច្បាប់ដោយដកហូតគោយន្តនិងគ្រឿងសង្ហារិមទាំអស់ខណៈដែលពលរដ្ឋខ្មែរទាំង២នាក់បានបើកគោយន្ត២គ្រឿងដឹកផ្ទុកគ្រែនិងកៅអីឈើ ឆ្លងដែនតាមច្រករបៀងចំការគរ ស្ថិតក្នុងស្រុកថ្មពួក យកទៅលក់ក្នុងដីថៃ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ក្នុងទឹកដីថៃស្ថិតក្នុងភូមិសាស្រ្ត ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចកម្ពុជានៅខ្សែបន្ទាត់ព្រំដែនជួរមុខឱ្យដឹងថាពលរដ្ឋខ្មែររងការចាប់ខ្លួនមានឈ្មោះ ១,ហួន គ្រួច ភេទប្រុស អាយុ២៩ឆ្នាំ ២,ហួន វិត ភេទប្រុសអាយុ២៦ឆ្នាំ …

Read More »

ក្រុមជនសង្ស័យចោរប្លន់ប្រដាប់អាវុធ៤នាក់ចូលគាស់ផ្ទះនិងបាញ់អាជីវករបើកវីងប្រមូលយកលុយនិងគ្រឿងអលង្ការគិតជាទឹកបា្រក់មានជាង២ម៉ឺនដុល្លារនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ បុរស និងស្ត្រីប្តីប្រពន្ធពីរនាក់ និងសមាជិកនៅក្នុងគ្រួសារជាច្រើននាក់ទៀត ដែលគេដឹងថា គឺជាអ្នកប្រកបរបបើកវីងវេលុយនោះ បានរងនូវការបាញ់ប្រហារ និងវាយឲ្យរបួសយ៉ាងធ្ងន់ នៅគ្រាដែលក្រុមជនសង្ស័យជាចោរប្លន់ ប្រដាប់ដោយអាវុធវែង និងខ្លី បានធ្វើសកម្មភាពគាស់ផ្ទះចូលទៅភ្ជង់ហើយបាញ់គម្រាម ប្រមូលយកលុយ និងគ្រឿងអល័ង្គការ ដែលគេប៉ាន់ប្រមាណថា មានជាង២ម៉ឺនដុល្លារនោះមក។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង១១យប់ ថ្ងៃ២៧ មិថុនា …

Read More »

លោក មាស វុទ្ធី និងលោក សោម មុន្នី ប៉ូលីសសេដ្ឋកិច្ចរាជធានី កំពុងធ្វើព្យុះភ្លៀង និងប្រមូលលុយពីអ្នករកស៊ី

ភ្នំពេញ ៖ ក្រុមមន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ បានអះអាងថា លោក មាស វុទ្ធី នាយរងការិយាល័យ នគរបាលសេដ្ឋកិច្ច រាជធានីភ្នំពេញ និងលោក សោម មុន្នី ជាកូនចៅជំនិត បាននិងកំពុងធ្វើព្យុះភ្លៀង នាំឲ្យអ្នករកស៊ីមួយចំនួន មិនសប្បាយចិត្ត ជាពិសេសការប្រមូលលុយ …

Read More »

ភ្លៀងមួយមេនៅទីក្រុងភ្នំពេញ ពិតជាយ៉ាប់ខ្លាំងណាស់ បាក់រលំដើមឈើ បាក់ផ្ទាំងប៉ាណូ រងរបួសមនុស្ស២នាក់

ភ្នំពេញ៖ ទីក្រុងភ្នំពេញដែលគេតែងតែអួតថា ជាទីក្រុងគុជ ។ល។ និង។ល។ នោះ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ គ្រាន់តែភ្លៀងមួយ លាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បណ្តាលឲ្យបាក់ដើមឈើ រលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ជាពិសេសរងរបួសមនុស្ស២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។ ប្រជាពលរដ្ឋលើកឡើងថា គេឃើញតែសាលារាជធានីភ្នំពេញអភិវឌ្ឍន៍នេះ អភិវឌ្ឍន៍នោះខួបប្រាំង ខួបវស្សា …

Read More »

អាជ្ញាធរស្រុកសណ្តាន់ រងការរិះគន់ពីប្រជាពលរដ្ឋរដ្ឋថាមិនចាត់ការ រថយន្ត ផ្ទុកលើសទម្ងន់ ធ្វើឲ្យខូចផ្លូវសាធារណៈ

ខេត្តកំពង់ធំ៖ ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ ឆ្ពោះមកកាន់ភូមិខោះ ផ្សារឃុំទំរីង ក្នុងស្រុកសណ្តាន់ ដែលគេដឹងថា មានប្រវែងជាង៩០គីឡូម៉ែត្រនោះ នៅគ្រានេះត្រូវគេមើលឃើញថា បាននិងកំពុងរងនូវការខូចខាត់យ៉ាងដំណំ ហើយអាជ្ញាធរ និងក្រុមមន្ត្រីជំនាញគ្រប់ប្រភេទ បានរងនូវការរិះគន់ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននោះថា មិនហ៊ានចាត់ការចាប់រថយន្តធន់ធំៗ ដែលផ្ទុកឈើ និងទំនិញនានាលើសទម្ងន់កម្រិតកំណត់ផាកពិន័យ យកថវិកាមកបង់ចំណូលចូលរដ្ឋនោះឡើយ។ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅគ្រាបច្ចុប្បន្ននេះ …

Read More »

សមត្ថកិច្ចខេត្តស្ទឹងត្រែង ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងករណីបង្ក្រាបរថយន្តដឹកឈើពីស្រុកសៀមប៉ាងចូលក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ រថយន្តផ្ទុកបទល្មើស របស់ឈ្មួញឈើពីរគ្រឿង បានរងនូវការបាញ់ទម្លុះ និងបំបែកកង់ ដោយសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង ធ្វើឲ្យមានការភ្ញាក់ផ្អើល និងភិតភ័យយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅប្របនឹងដងផ្លូវជាតិ៧ ដោយពួកគាត់នឹកស្មានថា ជាការបង្ក្រាបអំពើប្លន់ប្រដាប់អាវុធណាមួយ តែធាតុពិតសមត្ថកិច្ចបានប្រើបា្រស់អាវុធ ក្នុងពេលចុះបង្ក្រាបជំនួញឈើនោះទៅវិញទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃសៅរ៍២៦មិថុនា ចុងសប្តាហ៍កន្លងទៅនេះ នៅជិតព្រៃចាស់ ស្ថិតនៅក្នុងភូមិគីឡូលេខ៨ សង្កាត់សាមគ្គី …

Read More »

ស្ត្រីដែលរងការចាប់ឃាត់ខ្លួនជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាម facebook តុលាការដោះលែង និងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ

ខេត្តបាត់ដំបងៈ ស្រ្តីម្នាក់ឈ្មោះប៉ាង ស៊ីណា អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាងស្រុកកំរៀងខេត្តបាត់ដំបង បានរងការចាប់ខ្លួនដោយកម្លាំងអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែមិថុនា សង្ស័យ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ Facebook ជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានតុលាការដោះលែង ប៉ុន្តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បន្ទាប់ពីការ សាកសួរជាច្រើនម៉ោងនៅតុលាការខេត្តបាត់ដំបង ។ …

Read More »

លោក អ៊ុំ មុនី ចាត់តាំងឲ្យលោក សាន សាធុការ ប្រមូលលុយពី បទល្មើសសេដ្ឋកិច្ច យកទៅបង់ជូនថ្នាក់លើ តាមរបៀបពុករលួយ

ភ្នំពេញ ៖ តាំងពីពេលដែល លោកផ្កាយ៣ ចាន់ វ៉ាន់ធឿន បានឡើងធ្វើ ប្រធាននាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មានការរឹតបន្តឹងការងារ នាំឲ្យនាយ នាយរងនគរបាល ក្នុងអង្គភាព តាមការិយាល័យនីមួយៗ ចំណុះឲ្យនាយកដ្ឋាន មានការងារធ្វើ រួមទាំងតម្រូវឲ្យចុះហត្ថលេខា មួយថ្ងៃ …

Read More »

ប្រដៅកូនមិនស្តាប់ទប់កំហឹងមិនបាន យកពូថៅកាប់ ស្លាប់

ខេត្តកំពង់ធំ៖ ដោយសារតែអបរំណែនាំមិនស្លាប់ បុរសម្នាក់បានឈានដល់ប្រើអំពើហិង្សា យកពូថៅកាប់ប្រហារទៅលើកូនប្រុសរបស់ខ្លួនបណ្តាលឲ្យរងរបួសជាទម្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អំពើហិង្សាខាងលើនេះ ត្រូវបានគេដឹងថា មកពីឪពុកខឹងកូនប្រដៅមិនស្ដាប់ ទប់កំហឹងមិនបានក៏ស្ទុះទៅទាយពូថៅកាប់ប្រហារទៅលើកូន ដែលកំពុងដេកលេងក្នុងអង្រឹង ត្រូវចំមាត់ ភ្នែក និងសៀតថ្កា …

Read More »