Monthly Archives: July 2016

iPhone 6Plus ៧២គ្រឿង លួចនាំចូលកម្ពុជាគេចពន្ធ ត្រូវសមត្ថកិច្ចបង្រ្កាបនៅត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅម៉ោង១១និង២០នាទី ថ្ងៃទី៣០ ខែកក្កដា ២០១៦ មន្រ្ដីការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង នៃសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានទទួលព័ត៌មានពីប្រទេសវៀតណាមមកថា នឹងមានមុខទំនិញទូរស័ព្ទប្រភេទ Smart Phone បំរុងលួចនាំចូលមកកម្ពុជា ដោយគេចកាតាព្វកិច្ចពន្ធ និងអាករ ។ ពេលទទួលបានដំណឺងនេះភ្លាម កំលាំងសមត្ថកិច្ចគយប្រចាំ នៅច្រកអន្តរជាតិត្រពាំងផ្លុង …

Read More »

កង់របស់ជនជាតិជប៉ុនដែលជិះឆ្លងកាត់ជាង១០ប្រទេសមកបាត់នៅស្រុកខ្មែរយើងឥឡូវត្រូវបាននគរបាលប៉ុស្តិស្ទឹងមានជ័យរកឃើញវិញហើយអំពាវនាវអោយម្ចាស់មកទទួលយកដើម្បីបន្តដំណើរទៅមុខទៀត!

កង់របស់ជនជាតិជប៉ុនដែលជិះឆ្លងកាត់ជាង១០ប្រទេសមកបាត់នៅស្រុកខ្មែរយើងឥឡូវត្រូវបាននគរបាលប៉ុស្តិស្ទឹងមានជ័យរកឃើញវិញហើយអំពាវនាវអោយម្ចាស់មកទទួលយកដើម្បីបន្តដំណើរទៅមុខទៀត!

Read More »

សត្វផ្សោតញី១ក្បាលត្រូវគេប្រទះឃេីញងាប់អណ្តែតទឹកនៅច្រាំងទន្លេ សង្ស័យបណ្តាលមកពីរលូតកូន

ខេត្តក្រចេះ: សត្វផ្សោតញី រស់នៅទន្លេមេគង្គ ខេត្តក្រចេះ ត្រូវបានគេប្រទះឃេីញងាប់ជាថ្មី១ក្បាលទៀត នៅច្រាំងទន្លេ នាវេលាម៉ោងទៀបភ្លីថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៦ នៅចំណុចភូមិបុសលាវ ឃុំថ្មបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ។ ការប្រទះឃើញ សត្វផ្សោតងាប់អណ្តែតទឹក នៅខេត្តក្រចេះខាងលើនេះ គេនៅពុំទាន់មានការបញ្ជាក់ពីជំនាញរដ្ឋបាលជលផល ឬមន្រ្តីអភិរក្សសត្វផ្សោតទន្លេមេគង្គចំពោះមូលហេតុនោះឡើយ ។ ប៉ុន្តែគេសង្ស័យថា …

Read More »

ជនជាតិអាមេរិកម្នាក់ដេកស្លាប់នៅខណ្ឌចំការមន

ភ្នំពេញៈ ជនជាតិអាមេរិកម្នាក់ដេកស្លាប់នៅខណ្ឌចំការមន កាលពីវេលា១០និ១៥នាទីព្រឹក ថ្ងៃ31 ខែកក្កដា ឆ្នាំ2016 នៃអគាលេខ22 ផ្លូវ197 ភូមិ03 សង្កាត់ទំនប់ទឹក ខណ្ទចំការមន រាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនបរទេសម្នាក់នេះ ឈ្មោះ អ៊ុនវីនចច (UNWIN GEORGE) ភេទប្រុស អាយុ70ឆ្នាំ …

Read More »

មេ​​​សា​​ខា​គ​យ ខេ​ត្ត​ពោ​ធិ៍​សា​ត់ ដែ​ល​​ទើ​​ប​​ឡើ​ង​​ថ្មី ដេ​ញ​ចា​ប់​​ឡា​ន​​ដឹ​ក​ទំ​និ​ញ រហូ​ត​​ប​ង្កជា​​គ្រោះ​ថ្នា​ក់​​ច​រា​ច​រណ៍ ហើ​យ​​ដោះ​លែ​ង​​វិ​ញ​​ស្ងា​ត់​ៗ

​ ​ខេត្តពោធិ៍សាត់ ៖ ក្រុម​​ឈ្មួញ​​ទាំ​ង​តូ​ច ទាំ​ង​​ធំ បាន​រ​អ៊ូរ​ទាំ​​ថា ចាប់​តាំ​ង​ពី​​មាន ការ​ផ្លាស់​ប្តូរ ​ប្រធាន​សា​ខា​គយ និង​​រដ្ឋា​ករ ខេត្ត​ពោធិ៍​សា​ត់ ប៉ុន្មា​ន​​ថ្ងៃ​​កន្លងម​កនេះ​ គេ​ស​ង្កេត​ឃើញ ជំ​នាញ​​គយ ចាប់​ផ្តើម​​តំ​ឡើង​សាច់​ដុំ តាម​រយះ​​ការ ចាត់​​មន្ត្រី​​ឲ្យ​ចុះ​ប៉ុស្តិ៍ ប្រចាំការ​តាមផ្លូវ​ជាតិ និង​ចល័ត​ប្រដេញ ចាប់​ឡាន​ដឹកទំនិញ …

Read More »

ស្ត្រីខ្មែរមានប្តីចុងជនជាតិថៃព្រួតគ្នាធ្វើអំពើទារុណកម្មយ៉ាងព្រៃផ្សៃលើកូនស្រីប្តីដើមអាយុជាង១ខួប

ប្រទេសថៃ៖ កុមាររីអភ័ព្វម្នាក់ ដែលជាកូនរបស់ស្រ្តីខ្មែរ ទើបតែលែងលះជាមួយប្តីខ្មែរ រស់នៅធ្វើជាកម្មករនៅក្នុងប្រទេសថៃ ហើយទើបបានប្តីចុងជនជាតិថៃ រងកការធ្វើបាបយ៉ាងសាហាវព្រៃផ្សៃ ពីសំណាក់ប្តីចុងជនជាតិថៃនោះ ធ្វើសកម្មភាពចាប់រំលោភ ។ មិនតែប៉ុណ្ណោះ ម្តាយបង្កើត កុមារីរងគ្រោះឃើញកូនយំខ្លាំងពេក ក៏ថែមទាំងយកទឹកក្តៅចាក់មាត់រលាកមាត់រងបួសធ្ងន់ផងទៀត ។ ក្រោយពីពួកគេទាំង២នាក់ធ្វើទារុណកម្មលើកូនស្រីប្តីដើមហើយនោះមក គេឃើញតម្រួតថៃ បានចុះទៅទីកើតហេតុឃាត់ខ្លួនប្តីប្រពន្ធទាំង២នាក់ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ …

Read More »

កុមារម្នាក់រត់កាត់ផ្លូវទៅរកឪពុកត្រូវរថយន្តបុកស្លាប់នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ រថយន្តpajero ១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២G ៦៨៤៨ បានធ្វើដំណើរពីស្រុកសំពៅលូនដឹកក្រុមគ្រួសារទៅចូលរួមពិធីខួបកំណើតសាច់ញាតិ នៅស្រុកភ្នំព្រឹក ក៏បានបើកទៅបុកកុមារ ម្នាក់ស្លាប់មួយរំពេចនៅកន្លែងកើតហេតុ ខណៈដែលកុមាររងគ្រោះរត់ឆ្លងកាត់ផ្លូវទៅរកឪពុក ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា …

Read More »

ខ្សឹបដាក់ត្រចៀក៖ នាំប្រេង និងរថយន្តកាត់ត រាប់សឹបតោនតាមផែទំនប់រលក និងផែស្វយ័តក្រុងព្រះសីហនុ សង្ស័យគ្មានបង់ពន្ធត្រឹមត្រូវ

ប្រភពព័ត៌មានពីកំពង់ផែ ក្រុងព្រះសីហនុ បានឲ្យដឹងថា មានករណីនាំទំនិញពីបរទេសតាមច្រកអន្តរជាតិនេះ ដោយក្នុងមួយថ្ងៃៗមានប្រងឥន្ធនៈរាប់សឹបតោន និងរថយន្តកាត់ត ដែលបន្លំជាគ្រឿងបន្លាស់ ជាច្រើនកុងតាន័រ រួមទាំងម៉ូតូថ្មីៗរាប់សិបគ្រឿង ត្រូវបានឈ្មួញឃុបឃិតគ្នារត់ពន្ធចូលតាមផែទំនប់រលក និងផែរអន្តរជាតិមួយនេះ ដោយសង្ស័យថាមានការបង់ពន្ធមិនត្រឹមត្រូវតាមច្បាប់រដ្ឋ ដែលបណ្តាកឲ្យបាត់ចំណូលរដ្ឋរាប់ពាន់លានរៀលក្នុងមួយថ្ងែៗ ដោយសារមានការឃុបឃិតរវាងមេគយគិន លី ជាមួយឈ្មួញធំៗ ដែលរកស៊ីនាំទំនិញតាមច្រកអន្តរជាតិចមួយនេះ ។ តាមពិត មេគយនៅកំពង់ផែក្រុងព្រះសីហនុ …

Read More »

ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. យល់ព្រមបញ្ជូនទាហានទៅ Burundi

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តយល់ព្រមដាក់ពង្រាយកងកម្លាំងប៉ូលិសអង្គការសហប្រជាជាតិទៅកាន់ប្រទេសបូរ៉ាន់ឌី (Burundi) ដើម្បីព្យាយាមបង្ក្រាបអំពើហិង្សា និងរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ ។ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រប៊ីប៊ីស៊ីកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ។ ក្រុមប្រឹក្សាសន្តិសុខបានយល់ព្រមតាមដំណោះស្រាយដែលព្រាងឡើងដោយបារាំង ដោយស្នើបញ្ជូនកម្លាំងប៉ូលិសអង្គការសហប្រជាជាតិរហូតដល់២២៨នាក់ក្នុងអំឡុងឆ្នាំដំបូងនៃការចាប់ផ្តើម ។ កាលពីអំឡុងពេលកន្លងទៅថ្មីៗនេះ ប្រទេស បូរ៉ាន់ឌី បានប្រកាសថា ខ្លួនអាចទទួលកងកម្លាំងសន្តិសុខមិនលើសពី៥០នាក់នោះឡើយ ។ មនុស្សជាង៤០០នាក់បានបាត់បង់ជីវិត …

Read More »

បង្រ្កាបទីតាំងផលិតណែម និងប្រហិតត្រី ផ្ទុកសារធាតុគីមីបូរ៉ាក់ជិត២តោននៅខេត្តបាត់ដំបង

ខេត្តបាត់ដំបងៈ ណែម និងប្រហិតដែលផលិតពីសាច់ត្រីស្មើនិងទម្ងន់ជិត២តោន ដែលគេរកឃើញថា បានផលិតលាយផ្សំដាក់សារធាតុគីមីបូរ៉ាក់ បង្កប៉ះពាល់សុខភាពធ្ងន់ដល់អ្នកបរិភោគ ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបាត់ដំបង ចុះទៅបង្រ្កាបក្នុងសិប្បកម្មជាច្រើនកន្លែង និងកន្លែងលក់ចែកចាយនៅចំណុចផ្លូវជាតិ លេខ៥ជិតព្រាបស ក្នុងភូមិអន្លង់វិល ឃុំអន្លង់វិលស្រុកសង្កែ និងភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ និងខេត្តបាត់ដំបង ។ ប្រតិបត្តិការ នៃការបង្រ្កាបណែម និងប្រហិតលាយផ្សំបូរ៉ាក់មន្រ្តីជំនាញធ្វើឡើងមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៨និង២៩ខែកក្កដាឆ្នាំ២០១៦ក្រោយពីមន្រ្តីជំនាញមានការសង្ស័យថាប្រហិតនិងណែមទាំងនោះមានការផលិតលាយផ្សំសារធាតុគីមី …

Read More »

ថ្នាក់ដឹកនាំមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារណែនាំមន្ត្រីបច្ចេកទេសឲ្យបន្តចុះជួសជុលនិងថែទាំផ្លូវក្នុងខេត្តជាង៧០០គីឡូម៉ែត្រដែលរងការខូចខាតនៅក្នុងរដូវវស្សាហ៍

ខេត្តព្រះវិហារ៖ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នៅតែបន្តជម្រុញដល់មន្ត្រីជំនាញបច្ចេកទេសរបស់ខ្លួន ឲ្យចុះអនុវត្តន៍លើការងារបច្ចេកទេសជួសជុល និងថែទាំផ្លូវជាតិលេខ៦២ និងផ្លូវក្នុងខេត្តមានជាង៣០០គីឡូម៉ែត្រ ដែលបានរងនូវការខូចខាត ក្នុងចំណោមផ្លូវក្នុងខេត្តសរុបជាង៧០០គីឡូម៉ែត្រ។ រីឯការខូចខាតនោះ ត្រូវគេពណ៌នាថា អាចបណ្តាលមកពីការទ្រទម្ងន់លើសកម្រិតកំណត់ ពីរថយន្តដឹកទំនិញធន់ធំៗបើកឆ្លងកាត់ និងកត្តាដែលសំខាន់នោះ គឺផ្លូវនេះបានរងសំពាធពីចម្រោះទឹកភ្លៀង ដែលបានហូរធ្លាក់ជោគជាំ នៅក្នុងរដូវវស្សានេះ។ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ …

Read More »

នេប៉ាល់, ឥណ្ឌាទឹកជំនន់ស្លាប់មនុស្សជាង៩០នាក់

មន្ត្រីបានថ្លែងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ថា ទឹកជំនន់ និងការបាក់ដីនៅនេប៉ាល់ និងឥណ្ឌាបណ្តាលឲ្យស្លាប់មនុស្សជាង៩០នាក់ប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយពលរដ្ឋយ៉ាងតិច២លាននាក់ផ្សេងទៀតត្រូវបង្ខំឲ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ។ ប្រទេសនេប៉ាល់រងគ្រោះធ្ងន់ជាងគេ ដែលលំនៅឋានជាច្រើនខ្នង ស្ពានច្រើនកន្លែងត្រូវបំផ្លាញ បន្ទាប់ពីភ្លៀងរដូវវស្សាធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បើទោះបីកម្រិតកម្ពស់ទឹកក ត្រូវបានស្រកចុះបន្តិចយ៉ាងណាក៏ដោយ ។ លោក Jhanka Nath Dhakal អ្នកនាំពាក្យអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ប្រភព …

Read More »

ជំនាញខាងធ្វើជំនួញស្រ្តីមិនទាន់គ្រប់អាយុទៅរៀបការដល់ប្រទេសចិនខុសច្បាប់ត្រូវនគរបាលចាប់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីសង្ស័យជាមេខ្យល់ម្នាក់រងការចាប់ខ្លួន ពីកម្លាំងនគរបាលប៉ុស្ថិ៍ឃុំចំណោមស្រុកមង្គលបុរី ជាប់ពាក់ព័ន្ធនឹងការនាំចេញស្រ្តី២នាក់បងប្អូនបង្កើត ក្នុងនោះម្នាក់ជាប្អូនមិនទាន់គ្រប់អាយុ យកទៅរៀបការជាមួយបុរសជាជនជាតិចិននៅក្នុងប្រទេសចិន ។ ការឃាត់ខ្លួនស្រ្តីសង្ស័យធ្វើឡើងកាលពីថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះស្ត្រីសង្ស័យ ស្ថិតក្នុងភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ស្រ្តីសង្ស័យនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ កំពុងស្ថិតក្នុងការសាកសួរពីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត …

Read More »

បង្រ្កាបរថយន្តចរាចរណ៍ខុសច្បាប់សត្វអណ្តើក២៨១គីឡូក្រាមនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញប្រតិបត្តិការដេញបង្រ្កាបជំនួញសត្វអណ្តើកខុសច្បាប់ឃាត់រថយន្តកាមរី១គ្រឿង ដឹកផ្ទុកសត្វអណ្តើក១២៣ក្បាលស្មើនិងទម្ងន់២៨១គីឡូក្រាម ខណៈដែលរថយន្តកាមរីដឹកផ្ទុកសត្អណ្តើកបើកក្រឡាប់គេចពីការតាមប្រមាញ់របស់សមត្ថកិច្ច។ កម្លាំងនគរបាលបង្រ្កាបជំនួញសត្វអណ្តើកខុសច្បាប់ធ្វើឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាលាក្រហម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ការបង្រ្កាបរថយន្តដឹក សត្វអណ្តើក សមត្ថកិច្ចមិនបានឃាត់ខ្លួនឈ្មួញម្ចាស់អណ្តើកនោះទេ …

Read More »

រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំប្រភេទVIPដឹកអ្នកធ្វើដំណើរលើរថយន្ត១០នាក់បើកធ្វេសប្រហែសនិងល្បឿនលឿនបុករថយន្តដឹកខ្សាច់ពីក្រោយពេញទំហឹងបណ្តាលឱ្យរងបួសធ្ងន់ស្រាល១០នាក់

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់អ្នកដំណើរតាមរថយន្តប្រភេទទួរីសVIPរបស់ក្រុមហ៊ុនវីរៈប៊ុនថាំរួមអ្នកបើករថយន្តផងសរុប១០នាក់បានទទួលរងរបួសធ្ងន់និងស្រាលដោយជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាររថយន្តក្រុមហ៊ុនវរៈប៊ុនថាំ បុកជាមួយនឹងរថយន្តដឹកខ្សាច់ ។ ហេតុកាណ៍កើតឡើងវេលាម៉ោង៥និង៣០នាទីព្រឹកនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៦ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្នលបត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ពាក់ព័ន្ធនិងគ្រោះថ្នាក់ចរាចរណ៍ខាងលើបើតាមប្រភពព័ត៌មានពីលោក វរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងប្ញស្សី ប្រាប់ឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំង១០នាក់មាន៨នាក់ ទទួលរងរបួសធ្ងន់និង២នាក់ទទួលរងរបួសស្រាល …

Read More »

នាយករដ្ឋមន្ត្រីជួយបញ្ចប់ក្តីកង្វល់របស់អាជីវករក្រោយអគ្គីភ័យបានឆេះបំផ្លាញផ្សារខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ អាជីវករផ្សារធំខេត្តស្ទឹងត្រែង បានសម្តែងការត្រេកអររក គ្រាដែលនាយករដ្ឋមន្ត្រីបានបង្ហាញវត្តមាន នៅក្នុងផ្សារធំខេត្តនាព្រឹកថ្ងៃ២៧ ខែកក្កដា ដោយ សន្យាថា នឹងជួយដោះស្រាយទុក្ខកង្វល់របស់អាជីវករ ក៏ដូចប្រជាពលរដ្ឋនោះផងដែរ ក្នុងការកើតរឿងចម្រូងចម្រាស់ជាបន្តបន្ទាប់ ក្រោយការឆាបឆេះផ្សារដោយអណ្តាតភ្លើងនាច្រើនខែកន្លងមកនេះ។ អាជីវករមានការពេញចិត្តយ៉ាងខ្លាំង និងយល់ព្រមទទួលយកនូវដំណោះស្រាយដ៏សមគួរ ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។ អាជីវករលក់សម្លៀកបំពាក់នៅផ្សារធំស្ទឹងត្រែងអ្នកស្រី សុន រតនា បានប្រាប់ឲ្យដឹងថា …

Read More »

នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួលលោក ឡាយ ធុជ ឃុបឃិតជាមួយឈ្មួញឈើ

ខេត្តក្រចេះ៖ សកម្មជនព្រៃឈើនៅស្រុកស្នួល ខេត្តក្រចេះ បានរាយការណ៍មកថា បទល្មើសព្រៃឈើនៅក្នុងខេត្តក្រចេះបានបន្តកើតឡើងវិញជាច្រើនករណី ហើយក៏គ្មានមន្ត្រីជំនាញណាចេញមុខទប់ស្កាត់ឡើយ។ ប្រភពដដែលបានបញ្ជាក់ថា បទល្មើសព្រៃឈើអាចកើតឡើងបានរលូនដោយសារតែមន្ត្រីជំនាញមួយចំនួនបានឃុបឃិតជាមួយឈ្មួញឈើដើម្បីទទួលផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកដែលបញ្ហានេះកំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋខេត្តក្រចេះ។ ប្រជាពលរដ្ឋស្រុកស្នួលបានបង្ហើបថា ឈ្មួញឈើភាគច្រើនធ្វើសកម្មភាពនៅពេលយប់ដោយដឹកឈើឆ្លងកាត់ខេត្តក្រចេះតាមក្បួនរថយន្តជាខ្មែរ ពិសេសលើផ្លូវជាតិលេខ៧ដែលមានការជួយបិទបាំងពីមន្ត្រីជំនាញ និងសមត្ថកិច្ចនៅក្នុងខេត្តក្រចេះ។ នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួលលោក ឡាយ ធុជ ត្រូវប្រជាពលរដ្ឋរិះគន់ថាបានឃុបឃិតជាមួយឈ្មួញឈើ ហើយថែមទាំងព្រមានអ្នកសារព័ត៌មានមិនឲ្យចុះផ្សាយពីរឿងអាស្រូវរបស់ខ្លួន និងបក្ខពួកទៀតផង។ មិនត្រឹមតែនាយសង្កាត់រដ្ឋបាលព្រៃឈើស្នួលលោក …

Read More »

ញាក់សាច់! គ្រូបង្រៀនសាលាចិនទួនហ្វា អូឡាំពិក បៀតបៀនកេរ្តិ៍ខ្មាស់សិស្សខ្លួនឯង

ភ្នំពេញ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រូបង្រៀនសាលាភាសាចិនទួនហ្វា ក្នុងសង្កាត់អូឡាំពិក ម្នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីសង្ស័យថា បានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ភេទសិស្សស្រីរបស់ខ្លួនយ៉ាងព្រៃផ្សៃនោះ ។ ករណីនេះ អាណាព្យាបាលក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យប្តឹង និងបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ហើយជនសង្ស័យជាគ្រូបង្រៀនសាលាភាសាចិនទួនហ្វានោះ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅសាលាទួនហ្វានោះតែម្តង ស្ថិតនៅតាមបណ្តោយផ្លូវ៣១០ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ …

Read More »

រុន រ័ត្នវាសនា ត្រូវមន្ត្រីក្រោមឱវាទប្តឹងចូលអង្គភាពប្រឆាំងអំពើពុករលួយ

ភ្នំពេញ ៖ លោកឧត្តមសនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ ត្រូវបានមន្ត្រីក្រោមឱវាទប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធភាពមិនប្រក្រតីក្នុងការអនុវត្តភារកិច្ច និងអំពើពុករលួយមួយចំនួន ។ អង្គភាពប្រឆាំងអំពើពុករលួយ ដែលទទួលពាក្យបណ្តឹងប្តឹងលោកឧត្តមសនីយ៍ឯក រុន រ័ត្នវាសនា ពីភាពមិនប្រក្រតីក្នុងការអនុវត្តន៍ភារកិច្ចចំនួន៦ចំណុច រួមមានៈ ១.មិនគោរពតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់នាយកដ្ឋាន …

Read More »

រដ្ឋាភិបាលឥណ្ឌូនេស៊ីរុះរើគណៈរដ្ឋមន្ត្រីជាលើកទី២

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រកាសរុះរើគណៈរដ្ឋមន្ត្រី ដែលនេះជាការរុះរើលើកទី២ ក្នុងរយៈពេលមិនទាន់បាន២ឆ្នាំផងនោះ ។ ថ្លែងតាមបណ្តាញទំនាក់ទំនងធ្វីធើ លោក Widodo បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវប្រកាសឆាប់ៗនេះ ។ ការគាំទ្រដ៏ច្រើនលើសលប់ គឺមានសារៈសំខាន់បំផុតសម្រាប់ជោគជ័យរបស់រដ្ឋាភិបាល …

Read More »