Monthly Archives: October 2016

រញ្ជួយដីកម្លាំងខ្លាំងវាយប្រហារភាគកណ្តាលអ៊ីតាលី ជិតតំបន់ Norcia

ប្រភពប៊ីប៊ីស៊ីបានផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ថា ការរញ្ជួយដីដែលមានកម្លាំងខ្លាំងមួយបានកើតឡើងនៅជិតតំបន់ Norcia ភាគកណ្តាលប្រទេសអ៊ីតាលី បន្ទាប់ពីការកក្រើកញាប់ញ័រកាលពីសប្តាហ៍មុន បណ្តាលឲ្យមានការខូចខាតហើយនោះ ។ ការរញ្ជួយដីនេះផងដែរបានកើតឡើង មិនដល់រយៈពេល២ខែផង នៃការរញ្ជួយដីដែលមានកម្លាំងខ្លាំងអស្ចារ្យសម្លាប់មនុស្សជិត៣០០នាក់ និងបំផ្លិចបំផ្លាញទីក្រុងសាសនាជាច្រើននៅអ៊ីតាលីនោះ ។ ប្រភពបានបញ្ជាក់ថា ការរញ្ជួយដីកើតឡើងនាថ្ងៃទី៣០ ខែតុលា មានកម្រិត៦.៦រ៉ិចទ័រ ដែលមិនធ្លាប់កើតមានឡើយកម្រិតធំបែបនេះនៅអ៊ីតាលី ។ …

Read More »

បាតុកម្មទ្រង់ទ្រាយធំទាមទារប្រធានាធិបតីកូរ៉េខាងត្បូងចុះចេញពីតំណែង

បាតុកររាប់ពាន់នាក់បានកាន់ភ្លើងទៀនប្រមូលផ្តុំធ្វើបាតុកម្មនៅរដ្ឋធានទីកូរ៉េខាងត្បូងកាលពីថ្ងៃទី២៩ ខែតុលា ទាមទារប្រធានាធិបតី លោកស្រី ផាក គូនហេ (Park Geun-hye) ចុះចេញពីតំណែង ដោយក្រុមបាតុករបានចោទប្រកាន់ថា មានការអនុញ្ញាតឲ្យមិត្តជិតស្និទ្ធជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងជាតិរបស់ខ្លួន ។ ទោះបីប្រធានាធិបតីផាក គូនហេ បានថ្លែងសុំទោសជាសាធារណៈមួយកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូងនៅតែចេញតាមដងផ្លូវនានាដដែល ។ ក្រុមយុវជនស្លៀកពាក់សិស្សសាលា, …

Read More »

គ្រោះធម្មជាតិបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ៣ខ្នងរលំ នៅស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៣ត្រូវបានរលំនិងប៉ើងដំបូល ខណៈមានភ្លៀងធ្លាក់មកខ្លាំងលាយនិងខ្យល់កន្ត្រាក់ កាលពីម៉ោង២០ និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ប្រភពឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះទាំង៣ខ្នងនោះទី១ ឈ្មោះ ហ៊ ចំរើនភេទ ប្រុស …

Read More »

រថយន្តដឹកកម្មករ កម្មការិនី រោងចក្រជាប់គាំងជាង ៦០គ្រឿងនៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ ភ្លៀងមួយមេធំ កាលពីយល់ ថ្ងៃទី២៧ តុលា បណ្តាលឲ្យផ្លូវ ជាច្រើនខ្សែនៅស្រុកកំពង់រោទិ៍ ដែលកំពុងខូចខាតស្រាប់នោះ បែកល្បាប់ រអិលយ៉ាងខ្លាំង ធ្វើឲ្យរថយន្តដឹកកម្មករ កម្មការនី រោងចក្រជាប់គាំងជាង ៦០គ្រឿង មិនអាចធ្វើចរាចរណ៍ទៅមុខបាន ដែលធ្វើឲ្យកម្មករ កម្មការនីជាង ១ពាន់នាក់ ខកខានមិនបានទៅធ្វើការ នៅម៉ោង …

Read More »

រថយន្តបែនដឹកថ្មពេញ បុកជាមួយរថយន្តបែនមួយគ្រឿងទៀតយ៉ាងពេញទំហឹង អ្នកបើកបរបាក់ជើងគៀបជាប់ ក្នុងកាប៊ីនរថយន្ត

ភ្នំពេញ៖ រថយន្តបែនមួយគ្រឿង បោះពួយក្នុងល្បឿនលឿន វ៉ាជែងជ្រុលចង្កូតទៅបុករថយន្តបែនមួយគ្រឿងទៀត បើកច្រាសទិស យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម្នាក់របួស ជើងគៀបជាប់ក្នុងកាប៊ីនរថយន្ត ចំណែកអ្នកបើកបរម្ខាងទៀតរត់គេចទៅបាត់។ ហេតុការណ៍កើតឡើងនៅម៉ោង ៥៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះគៀបជាប់ក្នុងកាប៊ីនរថយន្ត …

Read More »

ចាប់ខ្លួនទណ្ឌិតសោម ឯក នៅភ្នំគូលែនក្រោយរត់គេចពីពន្ធនាគារបាន១៦ថ្ងៃ

ភ្នំពេញ ៖ សេចក្ដីរាយការណ៍ច្បាស់ការមួយពីខេត្តសៀមរាបានអោយដឹងថា ទណ្ឌិតជនឈ្មោះ សោម ឯក ដែលបានរត់គេចខ្លួនចេញពីពន្ធនាគារកាលពីយប់ថ្ងៃទី ០៩ តុលា ឆ្នាំ ២០១៦ដោយសារការទ្វេសប្រហែសរបស់អនុរ័ក្សពន្ធនាគារប៉េហ្សុីភ្នំពេញនោះ ត្រូវបានកងកំលាំងនគរបាលនាយកដ្ផានប្រឆាំងភេរវកម្មនិងនាយកដ្ផានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃចាប់ខ្លួនបានមកវិញហើយកាលពីព្រឹកថ្ងៃទី ២៦ តុលា ឆ្នាំ ២០១៦នេះ ។ តាមប្រភពព័តមានអោយដឹងថា សោម ឯកនឹងត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញវិញនាល្ងាចថ្ងៃដដែលនេះ …

Read More »

បែកធ្លាយស្នងការរងខេត្តព្រះសីហនុ ម្នាក់ ជិះរថយន្តទំនើប Lexus ៥៧០ ពាក់ស្លាកលេខ ន.ប បាញ់បោះសេរីដោយសារខឹងហៅស្រីមិនទៅដេកជាមួយ

ខេត្តព្រះសីហនុ៖ បុរស៣នាក់ជិះរថយន្តទំនើប២ គ្រឿងមានទាំងស្លាកលេខនគរបាលផង បានចូលទៅផឹកស៊ីនៅក្នុងក្លឹបកំសាន្ត SEVEN នាពាក់កណ្តាលអធ្រាត្រម៉ោង១ជាងទាបភ្លឺ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ក្រោយពេលផឹកស៊ីរួចក៏ហៅនារីចាក់ស្រាបៀរទៅដេកជាមួយ ប៉ុន្តែនារីនោះមិនព្រមទៅក៏ខឹងរួចដកកាំភ្លើងខ្លីទំនើបបាញ់១គ្រាប់ឡើងលើមេឃ សំញ៉ែងលេង ក្នុងប្លុកសណ្ឋាគារ និងរមណីយដ្ឋាន អេម៉ារីអូ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។ បើតាមសាក្សីនៅកន្លែងកើតហេតុ …

Read More »

រថយន្តដែលល្បីខាងដឹកឈើឆ្លងចរន្តភ្លើងឆេះសន្ធោសន្ធៅ

ខេត្តមណ្ឌលគិរី៖ រថយន្តដឹកឈើមួយគ្រឿងល្បីល្បាញខាងដឹកឈើនោះ ស្រាប់តែឆ្លងចរន្តភ្លើងបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលា ម៉ោង៤ជិតភ្លឺ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចទឹកខួប ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ប្រភពព័ត៌មានពីកម្លាំងមានសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីឆេះរថយន្តខាងលើ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ ។ រថយន្តដែលឆេះ ម៉ាក …

Read More »

អង់គ្លេស និងអេស្ប៉ាញព្រួយបារម្ភចំពោះនាវាចម្បាំងរុស្ស៊ីចាក់ប្រេងឆ្ពោះទៅកាន់ស៊ីរី

ស្ត្រីអ្នកនាំពាក្យមួយរូបរបស់លោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងកាលពីថ្ងៃពុធថា អង់គ្លេស និងអេស្ប៉ាញមានការព្រួយបារម្ភទៅលើការចាក់ប្រេងរបស់នាវាចម្បាំងរុស្ស៊ី ខណៈដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសស៊ីរីនោះ ដោយបញ្ជាក់ថា ស្ថានការកំពុងស្ថិតក្រោមការពិនិត្យយ៉ាងជិតដិតបំផុត ។ រដ្ឋមន្ត្រីក្រសួងការបរទេសអេស្បា៉ញ បានថ្លែងថា ខ្លួនបាននិងកំពុងពិនិត្យមើលសំណើមួយរបស់នាវាចម្បាំងរុស្ស៊ីដែលស្នើសុំចូលចាក់ប្រេងនៅបរិពន្ធភូមិ Ceuta អាហ្វ្រិកខាងជើង ខណៈដែលអង្គការណាតូ បានលើកឡើងពីការព្រួយបារម្ភថា នាវាចម្បាំងនោះប្រែក្បាលឆ្ពោះទៅកាន់ប្រទេសស៊ី ហើយដែលត្រូវប្រើប្រាស់គោលដៅទៅលើទីក្រុងអាឡែប៉ូ …

Read More »

កូនប្រុសបែកថ្នាំ ចាប់ម្តាយបង្កើតរំលោភ៦ឆ្នាំហើយ

  ភ្នំពេញ៖ បុរសម្នាក់បានបែកថ្នាំ ប្រើអំពើហិង្សា និងចាប់រំលោភម្តាយបង្កើតខ្លួនឯងគឺតាំងពី៦ឆ្នាំមុនមកម្ល៉េះ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បង្ក្រាបចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦  ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យឹម ហ៊ួ អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៧ ក្រុម១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ …

Read More »

ទស្សនៈអន្តរជាតិ៖ ប្រធានាធិបតីចិន ស៊ី ជីនពីង ប្រមូលផ្តុំអំណាចក្នុងកិច្ចប្រជុំពិសេស

មេដឹកនាំនយោបាយរបស់បក្សកុម្មុយនីស្តិ៍ចិន បានជួបជុំគ្នានៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៤ ខែតុលា ដើម្បី ធ្វើមហាសន្និបាតមួយដែលអាចឈានទៅដល់ការកែប្រែប្រវត្តិសាស្ត្ររបស់ចិន ។ មេដឹកនាំបក្សកុម្មុយនីស្តចិនជិត៤០០រូបបានជួបជុំគ្នានៅសណ្ឋាគារយ៉ាងប្រណីត Jinxi ដែលគេដឹងថា អាចគេចផុតពីក្រសែភ្នែកសាធារណជន ដើម្បីពិភាក្សាទៅលើថា តើត្រូវកែប្រែយ៉ាងដូចម្តេច ទិសដៅដ៏សំខាន់ដែលបក្សកុម្មុយនីស្តត្រូវដើរឆ្ពោះទៅរកគោលដៅបានគ្រោងទុក ។ ទីភ្នាក់ងារស៊ីនហួបានផ្សាយថា កិច្ចប្រជុំនោះផ្តោតទៅលើបញ្ហា«វិន័យបក្ស»តែម្តង ។ ការជជែកដេញដោលសំដៅលើការគ្រប់គ្រងសេដ្ឋកិច្ចលំដាប់ពិភពលោកទី២ ក៏ជារឿងដ៏សំខាន់ផងដែរ ។ …

Read More »

ចាប់យួន២២នាក់ ធ្វើអន្តោប្រវេសន៍ខុសច្បាប់លើទឹកដីខ្មែរ

ភ្នំពេញ៖ ក្រុមយួន ប្រុស ស្រី២២នាក់ត្រូវកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចាប់ខ្លួន នៅពឹ្រកព្រលឹម ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ដែលបានចូលមករស់នៅ និងធ្វើការដោយគ្មានច្បាប់អនុញ្ញាត ស្ថិតនៅ លំនៅឋាន និងហាងកាហ្វេ ក្នុងភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្រុមយួនទាំង២២នាក់ …

Read More »

នារី២នាក់ស្លាប់, ម្នាក់ត្រូវគេសម្លាប់ និងម្នាក់ទៀតគាំងបេះដូង

ភ្នំពេញ៖ នារី២នាក់ត្រូវគេប្រទះឃើញស្លាប់នៅទីតាំងខុសគ្នា ដោយម្នាក់ត្រូវគេសម្លាប់ រីឯនាងម្នាក់ទៀតស្លាប់ដោយសារគាំងបេះដូងសង្ស័យមកការរួមរ័ក្សខ្លាំងពេក បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ បានកើតឡើងនៅសណ្ឋាគារ «មេគង្គហេងមហាផល» តាមបណ្ដោយផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងករណីទី២ កើតឡើងនៅម៉ោង១១៖៣០នាទី នៅចំណុចផ្ទះសំណាក់យីហោ «អូយេស» នៅមុខវត្តនាគវ័ន្ត បន្ទប់C20 …

Read More »

នគរបាលចរាចរខេត្តកំពង់ធំ២នាក់ ត្រូវរថយន្តដឹកទំនិញបុកបណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ 

ខេត្តកំពង់ធំ: នគរបាលចរាចរខេត្តកំពង់ធំ២នាក់ បានស្លាប់ និងរងរបួសធ្ងន់ ក្រោយពេលដែលរថយន្តដឹកទំនិញធន់ធំមួយគ្រឿង បានបុករថយន្តរបស់ពួកគេ នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុច ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ថា …

Read More »

ឃាតកឈាមត្រជាក់សម្លាប់មនុស្ស៣នាក់នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ ឃាតកឈាមត្រជាក់បានបន្តឆក់យកជីវិតពលរដ្ឋខ្មែរ៣នាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបំបែកជា៤ ផ្សារព្រៃផ្តៅ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream …

Read More »

អ្នកនាង ប៉េង ប៉ោងកំពុងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត

ភ្នំពេញ៖ តារាកំប្លែងអ្នកនាង ប៉េង ប៉ោង កំពុងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉េត ដោយសាជំងឺលើសឈាម និងពិបាកដកដង្ហើម ដកដង្ហើមមិនរួច ។ មកដល់ម៉ោងនេះ តារាកំប្លែងប៉េង ប៉ោងកំពុងសង្រ្គោះបន្ទាន់នៅឡើយ ។ ព័ត៌មាននេះត្រូវគេទទួលបានកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ៕

Read More »

សង្គ្រាមស៊ីរីៈ ចប់កិច្ចឈប់បាញ់ភ្លាម ផ្ទុះអាវុធភ្លែត

អាវុធធុងធ្ងន់ត្រូវគេរាយការណ៍ថា បានផ្ទុះឡើងនៅទីក្រុងអាឡែបូ៉ ដែលត្រូវឡោមព័ទ្ធ ក្រោយរយៈពេលបីថ្ងៃកិច្ចឈប់បាញ់ឯកតោភាគីបានបញ្ចប់កាលពីថ្ងៃទី២២ ខែតុលា ។ កិច្ចឈប់បាញ់ឯកតោភាគីបានប្រកាសកាលពីសប្តាហ៍មុនដោយរុស្ស៊ី ដែលបានវាយប្រហារតាមដែនអាកាសជួយដល់កងកម្លាំងរដ្ឋាភិបាលស៊ីរីនោះ ។ ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី មូលដ្ឋាននៅចក្រភពអង់គ្លេសបានបញ្ជាក់ថា ការប្រយុទ្ធ និងទម្លាក់គ្រាប់ពីលើដែនអាកាសបានកើតឡើង កាលពីវេលាយប់ថ្ងៃទី២២ ខែតុលា ។ ក្រុមជំនួយមនុស្សធម៌បានត្អួញត្អែរថា ពួកគេមិនអាចចូលទៅកាន់តំបន់ប្រជុំជនអំឡុងកិច្ចឈប់បាញ់នោះឡើយ ។ ក្រុមអ្នកសង្កេតការឲ្យដឹងថា …

Read More »

ប៉ូលិសបារាំង និងជនភៀសខ្លួនប៉ះទង្គិចគ្នា មុនការបិទជំរំ Jungle

ជំរំជនភៀសខ្លួនក្នុងប្រទេសបារាំងឈ្មោះ Jungle ជិតកំពង់ផែ Calais នោះ តាមគម្រោង របស់អាជ្ញាធរ គឺត្រូវបិទនៅថ្ងៃទី២៤ ខែតុលា ហើយនៅពេលនេះ ទីតាំងខាងលើកំពុងមានការប៉ះទង្គិច គ្នារវាង កងកម្លាំងប៉ូលិស នឹងក្រុមជនភៀសខ្លួន ។ ក្រុមជនភៀសខ្លួនបានគប់ដបទឹកមកលើកងកម្លាំងសន្តិសុខ ហើយកងកម្លាំងសន្តិសុខ ក៏តបតទៅវិញដោយគ្រាប់បែកផ្សែងដើម្បីរៀបចំរបៀបរៀបរយនៅទីកន្លែងនោះ ។ ខិត្តបណ្ណរាប់រយសន្លឹកត្រូវចែកចាយនៅជំរំជនភៀសខ្លួនខាងលើនេះដោយបញ្ជាក់ប្រាប់ជនរស់នៅជំរំនេះត្រូវតែចាកចេញឲ្យបានមុនផែនការរំលាយជំរំ …

Read More »

សង្គ្រោះជនភៀសខ្លួន២៤០០នាក់នៅសមុទ្រមេឌីែទរ៉ាណេ ខណៈរកឃើញសាកសព១៤នាក់

ប្រភពព័ត៌មានពីកងកម្លាំងឆ្មាំការពារដែនសមុទ្រប្រទេសអ៊ីតាលីបានឲ្យដឹងថា កងកម្លាំងជួយសង្គ្រោះបានធ្វើសម្មភាពជួយរំដោះជនភៀសខ្លួន២៤០០នាក់ចេញពីនាវាឆ្ពោះទៅរកទីសុវត្ថិភាពកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ខណៈដែលសាកសព១៤នាក់បានអណ្តែតរកឃើញនៅលើផ្ទៃទឹកក្នុងរយៈពេល២ថ្ងៃកន្លងមកនោះ ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា ក្រុមជនភៀសខ្លួនត្រូវសង្គ្រោះចេញពីទូកកៅស៊ូ និងនាវាធុនតូច ។ ប្រតិបត្តិការ២០លើកត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែតុលាតែមួយប៉ុណ្ណោះ ក្នុងនោះ មានការចូលរួមប្រតិបត្តិពីនាវាចម្បាំង Irish និងទូកជាច្រើនគ្រឿងផ្សេងទៀតរបស់ក្រុមមនុស្សធម៌គ្រូពេទ្យគ្មានព្រំដែន និងឃ្លាំមើលលើផ្ទៃសមុទ្រ ។ គ្រូពេទ្យគ្មានព្រំដែននិយាយថា គេមានជំនឿថា …

Read More »

បង្រ្កាបក្រុមមេ​កន្ទុយខេត្តកណ្តាលឃាត់ខ្លួនស្ត្រីសង្ស័យ៣នាក់

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលបានបង្ក្រាបល្បែងស៊ីសង ឈានដល់ឃាត់ខ្លួនស្ត្រីសង្ស័យ៣នាក់ កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។ ហេតុការណ៍នេះបានប្រព្រឹត្តឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៣និង៥០នាទី នៅចំណុច ផ្ទះឈ្មោះ អ៊ុំ ថារី ភូមិព្រែកហង់ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះ …

Read More »