Monthly Archives: December 2016

មេប៉ុស្តិ៍ច្រកដាក់ដាំ បើកដៃឲ្យឈ្មួញនាំឈើចេញ និងនាំទំនិញគេចពន្ធចូល

សេចក្តីរាយការណ៍ពីមន្ត្រី និងសមត្ថកិច្ចតូចតាចនៅច្រកដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញធំៗមួយចំនួននៅតែអាចដឹកជញ្ជូនឈើចេញទៅ ស្រុកយួនតាមច្រកដាក់ដាំ និងច្រករបៀងកង់ឡង់ នៅក្បែរនោះយ៉ាងពេញបន្ទុកដូចមុន ដដែល ព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានកាតទប់ស្កាត់នោះទេ ។ មេប៉ុស្តិ៍ច្រកដាក់ដាំនិងច្រកកង់ឡង់ លោក យ៉ូ សុធា ត្រូវបានគេដឹងថា ជាអ្នកឃុបឃិតជាមួយសមត្ថ កិច្ចពាក់ព័ន្ធដទៃទៀតហើយបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងដើម្បីជាថ្នូរនឹងលុយកាក់ ផលប្រយោជន៍។ …

Read More »

ល្បែងឆ្នោតរីកដុះដាលដូចផ្សឹតក្នុងក្រុងសៀមរាប សមត្ថកិច្ចមួយចំនួនរង់ចាំកាងពីក្រោយខ្នង

ខេត្តសៀមរាប៖ កន្លែងលក់ឆ្នោតខ្មែរ ឆ្នោតយួន និងឆ្នោតសៀម បានរីកដុះដាលស្អេកស្កះនៅក្នុងក្រុងសៀមរាប ហើយសមត្ថកិច្ច នគរបាល និងកងរាជអាវុធហត្ថមិនខ្ចីបង្រ្កាបនោះទេ ដោយសង្ស័យថា រក្សាទុកដើម្បីចិញ្ចឹមឆ្នាំងបាយ ។ គេរាយការណ៍ថា មេល្បែងកត់កន្ទុយលេខនៅទីនោះក្រអើតក្រទមខ្លាំងណាស់ មិនញញើតនឹងច្បាប់ទម្លាប់ទាល់តែសោះ ក៏ព្រោះពីគេដឹងថា សមត្ថកិច្ចមួយចំនួន ជាអ្នកចាំកាងពីក្រោយខ្នង រួចហើយ ។ មេឆ្នោតម្នាក់ឈ្មោះ …

Read More »

រកឃើញទីកន្លែងសង្ស័យផលិតស្រាបៀរ Heineken ក្លែងក្លាយ

ភ្នំពេញ៖ វីដេអូមួយមានរយៈពេល២០វិនាទីបង្ហាញឲ្យឃើញអំពីទីតាំងសង្ស័យកន្លែងផលិតស្រាបៀរ Heineken ក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ទៅដល់អ្នកនិយមទទួលទាននោះ ។ វីដេអូនេះ មិនដឹងថា ចេញពីប្រភពខាងណានោះឡើយ គេបន្តចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុក ។ ប្រជាពលរដ្ឋកម្ពុជា មុននឹងជ្រើសរើសរកទិញស្រាបៀរណាមួយទៅពិសានោះ គួរពិចារណាជាមុនសិនអំពីផលប៉ះពាល់ដល់បញ្ហាសុខភាព ។ ពីព្រោះថា បើគេផលិតក្លែងក្លាយហើយនោះ គុណភាពពិតជាពុំមានឡើយ ហើយគ្មានអនាម័យទៀតផង ៕ …

Read More »

រថយន្តដឹកដីកៀបបុរសម្នាក់ស្លាប់ភ្លាមគួរឲ្យរន្ធត់

ខេត្តកោះកុង​៖ បុរសជា​តៃកុង​រថយន្ត​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោ​ច​អាធ័ម​នៅក្នុង​កាប៊ីន ក្រោយពេល​រថយន្ត​បាន​រអិល​ទៅបុក​ផ្ទប់​នឹង​តួរ​រថយន្ត​បែន​១​គ្រឿង​ទៀត​។ ហេតុការណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០និង៣០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ការដ្ឋាន​កាយ​ដី​មួយកន្លែង ស្ថិតក្នុង​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង ។​ ប្រភពឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ណុប រ៉ូ (​ហៅ​ម៉ៅ​) អាយុ​២៥​ឆ្នាំ …

Read More »

ចៅហ្វាយ ស្រុកអន្លង់វែងរងការរិះគន់ថា ប្រើប្រាស់ អាវុធខ្លី បាញ់ទៅលើ ប្រជាពលរដ្ឋ ចំនួន២គ្រាប់ ប៉ងសម្លាប់

ខេត្តឧត្តមានជយ័៖ ចៅហ្វាយ ស្រុកអន្លង់វែង បានរងការរិះគន់ថា ប្រើប្រាស់ អាវុធខ្លី បាញ់ទៅលើ ប្រជាពលរដ្ឋ ចំនួន២គ្រាប់ ប៉ងសម្លាប់ ប្រជាពលរដ្ឋ តែមិនបាន សម្រេច ដោយគ្រាប់កាំភ្លើង ផ្លាតត្រូវ កាងរថយន្ត ជនរងគ្រោះ។ សេចក្ដីរាយការណ៍នេះ បានឲ្យដឹងថា នៅថ្ងៃទី២៦ …

Read More »

បុរស២នាក់ជិះ​ម៉ូតូឌុប​គ្នា​ធ្លាក់​ប្រឡាយទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង​៖ យ៉ាងតិចមនុស្ស​២​នាក់​បាន​លង់ទឹក​ស្លាប់ ក្រោយពេល​ជិះ​ម៉ូតូឌុប​គ្នា​ធ្លាក់ចូល​ប្រឡាយទឹក នៅ​ចំណុច​មុខ​ផ្សារ​រុក្ខ​គិរី ភូមិ​ព្រៃ​អំពាន់ ស្រុក​រុក្ខ​គី​រី កាលពី​រសៀល​ថ្ងៃទី​២៦ ធ្នូ ឆ្នាំ២០១៦ ​។​ ប្រភពរាយការណ៍ថា ជនរងគ្រោះ​ទាំង​២​នាក់ ​ទី​១ ឈ្មោះ​ នី ហ៊ុយ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កោះធំ ឃុំ​ស្តុក​ប្រវឹក …

Read More »

លោកស្រី ណាត ស៊ីវឡាយត្រូវផ្អាកពីនាយិកាវិទ្យាល័យសិរីសោភ័ណ ក្រោយប្រព្រឹត្តពុករលួយ

បន្ទាយមានជ័យៈ លោកស្រី ណាត ស៊ីវឡាយ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យសម្រេចអោយផ្អាកភារកិច្ចពីនាយិកាវិទ្យាល័យសិរីសោភ័ណហើយ បន្ទាប់ពីមានការតវ៉ារបស់លោកគ្រូអ្នកគ្រូនៃវិទ្យាល័យនេះ អោយមានការផ្លាស់ប្តូរនឹងរកឃើញថា បានប្រព្រឹត្តអំពើពុករលួយច្រើនករណី។ លោកស្រី ណាត ស៊ីវឡាយ បានកាន់តំណែងជានាយិកាវិទ្យាល័យសិរីសោភ័ណអស់រយះពេលជិត១០ឆ្នាំ ។ ក្រោយមានរឿងអាស្រូវ ក៏ត្រូវលោកគ្រូអ្នកគ្រូប្រមាណជាង៦០នាក់ប្តឹងតវ៉ាអោយបញ្ឈប់នឹងដកនាយិកានេះ ចេញដោយអះអាងថា ដឹកនាំផ្តាច់ការ ខ្វះសីលធម៌ សុជីវធម៌ ពុករលួយ …

Read More »

បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងទឹក ដោយដៃនិងជើងមានជាប់ចំណង

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានប្រជាព​លរដ្ឋប្រទះឃើញដេកស្លាប់ក្នុងទឹក ដោយ​ដៃ និងជើងមានជាប់ចំណងខ្សែ​ ប៉ុន្តែសមត្ថកិច្ចព្រមទាំងក្រុមគ្រួសារអះ អាងថា ជនរងគ្រោះជាមនុស្សវិកលច​រិកបានយកខ្សែចងដៃជើងខ្លួនឯងហើយធ្លាក់ចូលក្នុងទឹកស្លាប់តែម្តង ។ ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី២៦ ខែាំធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១០ និង ០០នាទី នៅចំនុចស្រះទឹក ភូមិកណ្តាល ឃុំតាំងសំរោង …

Read More »

ធីម ធឿនមេប៉ុស្ដិ៍ត្រពាំងគ្រញូងឃុបឃិតបក្ខពួកដឹកឈើលក់រាល់ថ្ងៃគឃ្លើនបំផុត

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋបានរាយការណ៍ថា លោកធីម ធឿន បានឃុបឃិតជាមួយបក្ខពួក បើកភ្លើងខៀវ បង្កឲ្យមានសកម្មភាពដឹកឈើទៅលក់នៅព្រំដែនយួនយ៉ាងគឃ្លើនបំផុត និងមិនមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ ។ សេចក្ដីរាយកាណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា លោកមេបញ្ជាការយោធា គ៣ ចំណុះឲ្យវរៈព្រំដែនគោក ២០៤ នៅព្រំប្រទល់ក្រចេះ និងមណ្ឌលគិរី ឈ្មោះ ហ៊ួត ប៊ុនគីម និងកូនចៅ៤នាក់ទៀត …

Read More »

គ្រាន់តែទំនាស់បន្តិចបន្តួច តៃកុងឡានអភិបាលរងខេត្តកណ្តាលអាងអំណាច​ដកកាំភ្លើងគំរាមបាញ់គូជម្លោះ​

ខេត្តកណ្តាល ៖ មន្ត្រីនគរបាល​ខេត្តកណ្តាល​ម្នាក់​ឈ្មោះ អុ​ឹ​ង សែ អាយុ​46​ឆ្នាំ ដែល​គេ​ដឹងថា ជា​តៃកុង​ឡាន​របស់លោក នៃ ចារី អភិបាលរង​ខេត្តកណ្តាល ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​មួយ​ចំអិន​កំពឹស រួច​ក៏​ដោះលែង​ទៅវិញ ក្រោយពី​មាន​កិច្ច​អន្តរា​គមន៍​ពី​ថ្នាក់លើ។​ ​ការឃាត់ខ្លួន​មន្ត្រី​រូបនោះ គឺ​បន្ទាប់ពី​គាត់​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​រ៉ូឡូ ខ​ណះ​ដែល​គាត់​ផឹក ABC អស់​6​កំប៉ុង​ហើយ​បាន​ទាស់​ពាក្យសំដី​គ្នា​ក្នុង​វង់​ផឹកស៊ីមួយ​កាលពី​រសៀល​ថ្ងៃទី​25 ខែធ្នូ …

Read More »

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កែវ សុភក្តិ កំពុងព្យាយាមបិទបាំងរឿងរ៉ាវ លោក វុធ សារ៉ុម

ខេត្តមណ្ឌលគិរី៖ លោកកែវ សុភក្តិ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ត្រូវគេចោទប្រកាន់ថា បាននិងកំពុងព្យាយាមបិទបាំង ឬការពារជនខិលខូចដូចជា វុធ សារ៉ុម នោះជាដើម ធ្វើឲ្យពលរដ្ឋ ជាពិសេសអ្នករកស៊ីដឹកឈើ ដឹកគ្រឿងសង្ហារឹម និងម្ចាស់សិប្បកម្មជាដើម​ថ្នាំងថ្នាក់ចិត្តជាខ្លាំង ។ លោក វុធ សារ៉ុម នាយការិយាល័យបរិស្ថានក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី …

Read More »

ស្រីស្អាតត្រូវប្តីជាយោធាវាយបណ្តាលឲ្យរងរបួសទ្រមខ្លួន

ខេត្តកណ្ដាល៖ កាលពី​ថ្ងៃទី២៦ធ្នូ ឆ្នាំ២០១៦ មាន​ករណី​ហិង្សា​គ្រួសារ​មួយ​បានកើត​ឡើង នៅ​ភូមិ​លេខ៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ដោយមាន​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​ឈ្មោះ ស្រី ល័​ក្ខ បាន​របួស​យ៉ាង​ដំ​ណុំ ខណ:ត្រូវបាន​អ្នកជិតខាង​ជួយ​ដឹក​យកទៅ​មណ្ឌល​សុខភាព​ឃុំ ស្វាយ​រលំ។ ចំណែកឯ​ប្តី​មិនទាន់​ស្គាល់ឈ្មោះ​ទេ ជា​មន្ត្រី​យោធា ទើប​មក​ស្នាក់​នៅចាំ​ដី អោយ​លោក ព្រំ ឌិន …

Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីមានតួនាទីមកពីក្រសួងយុត្តិធម៌គ្មានការងារធ្វើ ប៉ុន្តែបុគ្គលិកអណ្តែត ដែលជាបងប្អូនសាច់ញាតិ លោកតាំង ស៊ុនឡាយ ទទួលការងារសំខាន់ៗពេញៗដៃ

ព័ត៌មានដែលទើបតែបានបែកធ្លាយឲ្យដឹងថា ខណៈដែលមន្ត្រីមានតួនាទីមកពីក្រសួង គ្មានការងារធ្វើនោះ បែរជាបុគ្គលិកអណ្តែតដែលជាបងប្អូនសាច់ញាតិ លោកតាំង ស៊ុនឡាយ ទទួលការងារសំខាន់ៗពេញៗដៃទៅវិញ ។ ប្រភពពីមន្ត្រីតុលាការ បានខ្សឹបអោយដឹងថា មន្ត្រីមានតួនាទី ដែលក្រសួងបានបញ្ជូនមក គឺមិនអាចទទួលភារៈកិច្ចទៅតាមតួនាទី និងមុខងារ តាមការចាត់តាំងរបស់ក្រសួងយុត្តិធម៌ឡើយ ប៉ុន្តែបើបុគ្គលិកជាប់កិច្ចសន្យាក្មេងៗ ដែលជាប់ខ្សែស្រឡាយបងប្អូនរបស់លោក តាំង ស៊ុនឡាយ ទើបអាច …

Read More »

គ្រាន់តែរាំប៉ះគ្នាសោះ វាយគ្នារបួសរត់ចូលពេទ្យ

ខេត្តកោះកុង៖ គ្រាន់តែរាំធុងបាស់ប៉ះគ្នាសោះ ក៏ផ្ទុះអំពើហឹង្សាមួយកើត ធ្វើឲ្យភ្ញាក់អ្នកភូមិទាំងកណ្តាលអាធ្រាត្រ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ប្រភពព័ត៌មានឲ្យដឹងថា នៅយប់កើតហេតុនេះ ក្នុងភូមិមានការរៀបចំពិធី ខួបកំណើត ហើយរាំធុងបាស់ លេងកម្សាន្ដ តែក៏ក្មេងៗស្ទាវៗមកចូលរាំលេងដែរ តែរាំមិនមានការយោគយល់គ្នា ​ពេលនោះបានប៉ះគ្នាបន្តិចបន្តួច …

Read More »

តៃកុងរថយន្តដឹកសិស្សសាលាពន្លឺវិជ្ជាអន្តរជាតិនៅក្រុងសួង ចាប់រំលោភសិស្ស

ខេត្តត្បូងឃ្មុំ៖ តៃកុងរថយន្តដឹកសិស្សសាលាពន្លឺវិជ្ជាអន្តរជាតិនៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំម្នាក់ រងចោទប្រកាន់ថាបានចាប់រំលោភសិស្ស ។ ខាងក្រោមនេះជាសំដីអាណាព្យាបាលក្មេងស្រីរងគ្រោះ៖ «សុំបងខាងសារព័ត៌រមានជួយរកយុត្តិធម៌អោយកូនស្រីនាងខ្ញុំផង ដែលតៃកុងឡានចាប់រំលោភនៅក្នុងសាលារៀនឯកជនមួយ ហៅថា សាលាពន្លឺវិជ្ជាអន្តរជាតិ តែនាយកសាលាព្យាយាមលាក់បាំងការពិត ។ សូមបងមេត្តាជួយស៊ែរបន្តផង ដេីម្បីឲ្យអង្គការជួយអន្តរាគមន៍ដល់នាងខ្ញុំផង សូមអរគុណទុកជាមុន ។ កូនស្រីខ្ញុំមានអាយុ៣ឆ្នាំ៤ខែ, រឿងនេះកេីតឡេីងតាំងពីថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០១៦ …

Read More »

ព្រោះតែអាងខ្នងរដ្ឋលេខាធិការក្រសួងបរិស្ថាន ផៃ ប៊ុនឈឿន ទើបលោក វុធ សារ៉ុម នាយការិយាល័យក្រុងសែនមនោរម្យ មណ្ឌលគិរី មិនញញើតនឹងការដើរប្រមូលប្រាក់?

ខេត្តមណ្ឌលគិរី៖ លោក វុធ សារ៉ុម នាយការិយាល័យបរិស្ថានក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានក្រុមអ្នករកស៊ីដឹកជញ្ជូនគ្រឿងសង្ហារឹមតាមរថយន្ត អ្នកដឹកជញ្ជូនឈើ និងម្ចាស់សិប្បកម្មនានាត្អួញតែ្អរថា បានជំរិតទារប្រាក់ពីពួកគាត់គ្មានការអាណិតអាសូរ ផ្គើនទៅនឹងច្បាប់ខ្លាំងណាស់ ហើយថែមទាំងយកឈ្មោះរដ្ឋលេខាធិការក្រសួងបរិស្ថានម្នាក់មកធ្វើជាទីសំអាងថែមទៀតផង ។ ក្រុមឈ្មួញបានស្នើថ្នាក់លើ មេត្តាពិចារណាចំពោះរឿងនេះ បើពុំដូច្នោះទេ គោលនយោបាយថ្នាក់លើ​ប្រាកដប៉ះពាល់ធ្ងន់មិនខាន ។ ប្រភពរាយការណ៍ថា លោកវុធ …

Read More »

ប្ដី​ថ្នាក់ថ្នម​ប្រពន្ធ​ដោយ​ដំបង​ ហូរឈាមកក្លាក្ស

ខេត្តព្រៃវែង៖ ប្ដីកំណាចស្រវឹងស្រាវាយប្រពន្ធ ប៉ោងមុខ និងរបួសទ្រមពេញខ្លួន ជាហេតុធ្វើឲ្យប្រពន្ធទ្រាំលែងបានក៏សម្រេចចិត្តប្ដឹងសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់ ហេតុការណ៍ខាងលើបានកើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី២១ ធ្នូ ២០១៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិកាឡីខាងជើង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ សមត្ថកិច្ចឲ្យដឹងថា ជនសង្សយ័ឈ្មោះ អ៊ុន ស៊ីយឿន ភេទប្រុសអាយុ៤៩ឆ្នាំត្រូវជាប្ដីរបស់ជនរងគ្រោះនិងមានទីលំនៅភូមិកើតហេតុ បានវាយមកលើជនរងគ្រោះជាប្រពន្ធឈ្មោះ …

Read More »

មេឈ្មួញឈើខុសច្បាប់ដ៏ធំនៅស្រុកឱរ៉ាល់ ជឿង ថេង​ មន្ត្រីយោធា​ភូមិភាគ៣​ រត់គេចខ្លួនហើយ

ខេត្តកំពង់ស្ពឺ៖ ប្រភពបានឲ្យដឹងថា មន្ត្រីយោធាពាក់សក្តិ​៤​ដែលពាក់ព័ន្ធមុខជំនួញរកស៊ីឈើល្មើសច្បាប់ដ៍ធំប្រចាំស្រុកឱរ៉ាល់កំពុងគេច​ខ្លួន បន្ទាប់កំលាំងសមត្ថកិច្ចចម្រុះកង​កម្លាំង​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ក្រុមការងារស្រាវជ្រាវព័ត៌មាន និង​បង្ក្រា​ប​បទល្មើសព្រៃឈើ នៃកងរាជា​អាវុធហត្ថលើផ្ទៃប្រទេស ជំនាញរដ្ឋ​បាលព្រៃឈើក្រោមការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺបានបង្ក្រាបឃ្លាំងស្តុបឈើរក​ឃើញឈើជាច្រើនម៉ែតគូប ។ មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកឱរ៉ាល់​បាន​ប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៦ថា ការបង្ក្រាបឃ្លាំងស្តុប​ឈើរបស់លោកជឿង ថេង មន្ត្រីយោធា​ភូមិភាគ៣នោះ កំលាំងចម្រុះកំពុងតែ​ធ្វើវាស់វែងហើយលទ្ធផលចំនួនឈើប្រ​មាណម៉ែតគូបមិនទាន់បូកសរុបនៅឡើយទេ ។ …

Read More »

នៅច្បារអំពៅកកស្ទះចរាចរណ៍គ្រប់ផ្លូវ

ភ្នំ‌ពេញៈ នៅខណ្ឌច្បារអំពៅកំពុងកកស្ទះចរាចរណ៍ជាខ្លាំង ដោយធ្វើដំណើរទៅមុខមិនរួចថយក្រោយមិនរួច ពោលគឺឡាន-ម៉ូតូវិលកង់ឮមិនរួចសោះ ធ្វើអោយអ្នកដំណើរទូទៅគាត់មិនសូវសប្បាយចិត្តសោះដោយវាធុញទ្រាន់នឹងការកកស្ទះនេះសូម្បីសមត្ថកិច្ចនៅច្បារអំពៅក៏និយាយរអ៊ូរទាំ និងការកកស្ទះចរាចរណ៍នេះដែរតែអាជ្ញាធរខណ្ឌគាត់មិនខ្វល់សោះឡើយចង់ស្ទះអីក៏ស្ទះទៅ។ មន្ត្រី‌ជំនាញ់គាត់និយាយថាមូលហេតុនៃការកកស្ទះចរាចរណ៍នេះដោយសារនៅតំបន់ច្បារអំពៅកំពុងមមាញឹកនិងការស្ថាបនាផ្លូវជាតិលេខ១និងផ្លូវលេខ៣៦៩ផងដែរ។ ដូចនេះសូមបងប្អូនជាអ្នកដំណើរទូទៅតាមដងផ្លូវនេះមេត្តាយោគយល់លើបញ្ហាកកស្ទះចរាចរណ៍នៅពេលនេះ។ ទោះបីជាមានការកកស្ទះចរាចរណ៍ឡើងអាក្រក់មើលយ៉ាងនេះក្ដី គេសង្កេតឃើញសមត្ថកិច្ចប៉ូលិសចរាចរណ៍ខណ្ឌច្បារអំពៅនិងសណ្ដាប់ធ្នាប់សង្កាត់ច្បារអំពៅទី១កំពុងមមាញឹកចុះធ្វើចរាចរណ៍ដែលកំពុងកកស្ទះនៅពេលនេះផងដែរ។ ដូចនេះបើមានបងប្អូនត្រូវធ្វើដំណើរឆ្លងកាត់នៅតំបន់ច្បារអំពៅគួរធ្វើដំណើរវាងតាមផ្លូវជាតិលេខ២តំបន់នៅតំបន់ចាក់អង្រែកាត់តាមស្ពានព្រែកសំរោងក្រុងតាខ្មៅឆ្លងទៅសង្កាត់ព្រែកថ្មីខណ្ឌច្បារពៅវិញ ៕  

Read More »

តវ៉ានៅមុខសាលារាជធានីភ្នំពេញ ទាមទារឲ្យក្រុមហ៊ុនផានអ៊ីមិច និង សាលាក្រុង ដោះស្រាយផ្ទះមួយបន្ទប់ និងសំណងបន្ថែម

ភ្នំពេញ៖ ក្រុមសហគមន៍ដីធ្លីចំនួន៤សហគន៍នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៩និង៣០នាទីព្រឹក បានប្រមូលផ្តុំគ្នានៅត្រង់ចំណុច មុខសាលារាជធានីភ្នំពេញ មហាវិថីព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញដើម្បី ទាមទារឲ្យ ក្រុមហ៊ុនផានអុីមិច និង សាលាក្រុង ដោះស្រាយជូនពួកគាត់នូវផ្ទះមួយបន្ទប់ និងសំណងបន្ថែមជាប្រាក់៥០០០ដុល្លាអាមេរិក ក្នុងមួយគ្រួសារ ។ ក្រុមសហគមន៍ដីធ្លីទាំងនេះរួមមាន …

Read More »