Monthly Archives: February 2017

ក្រសួងពាណិជ្ជកម្មថៃផ្សព្វផ្សាយច្បាប់ដល់អាជីវករខ្មែរនៅផ្សាររុងក្លឿ

ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ មកផ្សព្វផ្សាយអប់រំដល់អាជីវករខ្មែរនៅផ្សាររុងក្លឿកំពុងប្រឈមរងការបង្រ្កាបពីសមត្ថកិច្ចថៃពាក់ព័ន្ធ និងអាជីវករខ្មែរមួយចំនួនធំ ដែលរងការចោទប្រកាន់ថាលក់ទំនិញនិងអីវ៉ាន់រំលោកភកម្មសិទ្ធិបញ្ញាខុសច្បាប់នៅក្នុងប្រទេសថៃ។ ការផ្សព្វផ្សាយបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងនោះក៏មានការចូលរួមពីលោក ម៉ែន សុភ័ណ អភិបាលរងក្រុងប៉ោយប៉ែត និងមានអាជីវករខ្មែរជាង១ពាន់នាក់ផងដែរ។ ការផ្សព្វផ្សាយគ្រាដែលនៅព្រឹកថ្ងៃដដែលនោះដែរ គេមើលឃើញថា អាជីវករខ្មែរប្រហែល២០០នាក់ បានលើកគ្នាមកប្រមូលផ្តុំនៅខាងមុខសាលាក្រុងប៉ោយប៉ែត ដើម្បីសុំការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយជូនដល់ពួកគាត់ដែលកំពុងប្រឈមរងការបង្រ្កាប និងចាប់ឃាត់ខ្លួនពីសំណាក់សមត្ថកិច្ចថៃ …

Read More »

នគរបាល១០០នាក់ទទួលបានការបណ្តុះបណ្តាលយុទ្ធវិធីប្រឆាំងបាតុកម្ម

ខេត្តបន្ទាយមានជ័យ៖ នគរបាលមកពីចំនួន៣អង្គភាព វរៈការពារព្រំដែនលេខ៨៩១ ,៩១១, និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សរុប១០០នាក់ ឈរជើងនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានទទួលវគ្គបណ្តុះបណ្តាលទៅលើជំនាញយុទ្ធវិធី ប្រឆាំងនិងបាតុកម្ម ដើម្បីបង្កើនសមត្ថភាពនិងចំណេះដឹងក្នុងជួរកងកម្លាំងនគរបាលជាតិក្នុងការការលើកកំពស់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែប្រសើរឡើង ក៏ដូចជាត្រៀមយកទៅប្រើប្រាស់ក្នុងវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់អំពើនៃការធ្វើបាតុកម្មខុសច្បាប់បង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធ្ងន់ធ្ងរនោះ។ ការហ្វឹកហាត់ពីកម្លាំងនគរបាលនោះដែរគ្ទន្ទឹមដែលនៅក្រុងប៉ោយប៉ែត ជាពិសសនៅច្រកអន្តរជាតិប៉ោយប៉ែត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវគេមើលឃើញថា បាតុកម្មបិទច្រកអន្តរជាតិប៉ោយប៉ែត ២ថ្ងៃជាប់គ្នា ធ្វើឡើងពីសំណាក់ក្រុមកម្មករ និងអាជីវករខ្មែរនាំត្រីចូលប្រទេសថៃដើម្បី …

Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីថ្នាំញៀន នៅក្រុងបានលុង

ខេត្តរតនគិរី: សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរនូវសាធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៧នឹង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៧ នៅត្រង់ចំណុច ផ្ទះសំណាក់ ស៊ាង ហៃ ស្ថិតនៅភូមិ ទេអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ យោងតាមរបាយការណ៍ពីនគរបាលបានអោយដឹងថា ជនសង្ស័យទី១- ឈ្មោះ គង់ ចាន់លី …

Read More »

ក្រុមISIS បង្រៀនក្រុមរបស់ពួកខ្លួនឲ្យស៊ីសាច់មនុស្ស

ព័ត៌មានដែលគេទើបតែទទួលបាន បានឲ្យដឹងថា ក្រុមភេរវកម្មរដ្ឋអិស្លាម ISIS បានបង្ក្រៀនក្រុមសកម្មប្រយុទ្ធរបស់ពួកគេឲ្យស៊ីសាច់មនុស្ស ឬស៊ីសាច់អ្នកដែលមិនមែនជាមូល្លីម ។ ទីភ្នាក់ងារព័ត៌មាន ដេលីម៉ែល បានផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ថា សៀវភៅកំណត់ហេតុមួយក្បាល ដែលក្រុមភេរវកម្មកំពុងបង្ហាតបង្រៀននៅក្នុងសាលារៀន ហើយត្រូវបានរកឃើញដោយក្រុមប្រឆាំងភេរវកម្មចក្រភពអង់គ្លេស ដោយបានបង្ហាញព័ត៌មានដ៏រន្ធត់នេះចំពោះគោលជំហរថ្មីរបស់ក្រុមជីហាដនិយម ។ មេកន្ទ្រាញភេរវកម្មរដ្ឋអិស្លាម ISIS មិនបានបញ្ជាក់ទៅក្រុមសកម្មប្រយុទ្ធរបស់ខ្លួនថា …

Read More »

គណបក្សសង្គ្រោះ​ជាតិបានចេញសេចក្តីថ្លែងការណ៍ដោយប្រកាសថ្កោលទោសមន្ត្រីជាន់ខ្ពស់ម្នាក់ ឈ្មោះ លី ពឿ​ងប្រធានសាខា​គណបក្សសង្គ្រោះ​ជាតិប្រចាំទីក្រុងលី​យ៉ុង ប្រទេសបារាំង

គណបក្សសង្គ្រោះ​ជាតិបានចេញសេចក្តីថ្លែងការណ៍ដោយប្រកាសថ្កោលទោសមន្ត្រីជាន់ខ្ពស់ម្នាក់ ឈ្មោះ លី ពឿ​ងប្រធានសាខា​គណបក្សសង្គ្រោះ​ជាតិប្រចាំទីក្រុងលី​យ៉ុង ប្រទេសបារាំង

Read More »

លោកស្វាយ សំ​អ៊ាង អភិបាលខេត្តមណ្ឌលគិរី៖ មេទាហាន និងមេ​នគរបាលដែលជាប់ពាក់ព័ន្ធនឹងបទល្មើស​អាចប្រឈមនឹងការដកពី​តំណែង ឬអាច​រហូតដល់ផ្ទន្ទា​ទោសតាមច្បាប់

ខេត្តមណ្ឌលគីរី៖ តាម​មន្ត្រី​មួយចំនួន នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ប្រាប់​ឲ្យ​ដឹងថា ទាក់ទង​នឹង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ចំណុច​អូរ​ហ៊ុ​ចនេះ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ យ៉ាងតិចណាស់​ចាប់ពី២ម៉ឺន ទៅ១០ម៉ឺន​ដុល្លារ ចំណែក ឯ​អ្នក​ខ្លះទៀត​អាច​ទទួល​ពី២០ម៉ឺន ទៅ៣០ម៉ឺន​ដុល្លារ។ តាមព័ត៌មាន​លម្អិត និង​ច្បាស់​ការណ៍​មួយ គឺ​ក្រោយពី​កា​ចុះបង្ក្រាប​របស់ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ដឹកនាំ​ចុះ​ចាប់​បង្ក្រាប និង​ចាប់បាន​ជនជាតិ​វៀតណាម ប្រាំពីរ​នាក់ …

Read More »

សុំប្រពន្ធរួមភេទ​តែ​ប្រពន្ធមិនព្រម ខឹងពេកក៏ទះ​២​កំផ្លៀង និងជាន់កប្រពន្ធបង្កឲ្យមានការភ្ញាក់ផ្អើល

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់ក្រោយចេញមកពីផឹកស៊ី​ស្រវឹង​ដាប​មាន​អារម្មណ៍​ចង់​រួមភេទ ក៏​សុំ​ប្រពន្ធរួមភេទ​តែ​ប្រពន្ធ​មិន​ព្រម ខឹងពេកក៏​ទះ​២​កំផ្លៀង និង​ជាន់កប្រពន្ធ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧និង​២០​នាទីយប់ ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​ឯកភាព ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​ ​ ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ អ៊ួ​ង សែម អាយុ​៤៥​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ …

Read More »

យន្តហោះធុនតូចមួយគ្រឿងធ្លាក់នៅកាលីហ្វ័រនីញ៉ា ស្លាប់៣នាក់

ប្រធានក្រុមពន្លត់អគ្គីភ័យបានបញ្ជាក់ថា មនុស្ស៣នាក់បានបាត់បង់ជីវិត និង២នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហេតុការណ៍យន្តហោះធុនតូចមួយគ្រឿងបានហោះធ្លាក់ទៅលើលំនៅឋានប្រជាពលរដ្ឋក្បែរទន្លេង ស្ថិតនៅកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧​ វេលាម៉ោងនិង៤១នាទីយប់ ម៉ោងនៅក្នុងតំបន់ ។ លោក Lan Gregor អ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍ស៊ីវិល​បានបញ្ជាក់ថា យន្តហោះធុន Cessna 310 មួយគ្រឿងបានធ្លាក់នៅចម្ងាយកន្លះម៉ៃ …

Read More »

ឃើញនាងក្រមុំចោមពុងមុជទឹក ចូលទៅចាប់រំលោភជាប់ខ្នោះ

ខេត្ត​បាត់ដំបង ៖ បុរសម្នាក់ត្រូវនគរបាល​ចាប់ខ្លួន បន្ទាប់ពីធ្វើសម្មភាព​ចាប់​នាងក្រមុំ​ម្នាក់ក្នុងភូមិជាមួយគ្នា ​រំលោភ​​បានសម្រេច ពេលនាងកំពុងចោម​ពុងងូត​ទឹក រួចថែមទាំងបានបញ្ជា​​ឱ្យនាងរងគ្រោះ​​បែរ​ក្រោយ​ ដើម្បី​ឱ្យ​រូបគេ​រំលោភតាមសម្រួល​ កាលពីរសៀល​ថ្ងៃទី២៧​ កុម្ភៈ ឆ្នាំ២០១៧ម្សិលមិញនេះ ។ ប្រភពបានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ​សា ហោ ហៅហម អាយុ៣២ឆ្នាំ រិឯនារីរងគ្រោះ អាយុ២២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិជាមួយគ្នា …

Read More »

ឆេះស៊ីទែនប្រេងសាំងបង្កការភ្ញាក់ផ្អើលទាំងយប់

ខេត្តកំពង់ចាម៖ ស៊ីទែនសាំងមួយគ្រឿងត្រូវអគ្គិភ័យឆាបឆេះនៅម៉ោង៧​យប់​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយត្រូវបានកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​របស់ស្រុកបាធាយ សហការ​ជាមួយ​ប្រជាពលរដ្ឋ​បាន​ជួយ​បាញ់​ទឹកពន្លត់ ។ អគ្គិភ័យនេះនៅ​មិនទាន់​ដឹង​នៅឡើយ​ទេ តែគេសង្ស័យអាចមកពី​រថយន្ត​ដឹក​ស៊ីទែន​ទៅ​ចាក់​សាំង ហើយ​អាច​ជ្រុល​ទៅបុក​បង្គោលរបងតាមផ្ទះអ្នកស្រុល ។ ករណីនេះមិនបណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ។ ទំហំ​នៃ​ការខូចខាត​វិញ គឺ​តួ​ហ្គា​រ៉ា​ស់​មួយចំនួន ក្បាល​រថយន្ត​មិន​ឆេះ​ទេ តែ​ឆេះ​ស៊ីទែន​ផ្ទុក​សាំង ហើយ។ សមត្ថកិច្ច​ប្រើ​រថយន្ត​អស់​ចំនួន៣គ្រឿង មកពី​ស្រុក​បាធាយ …

Read More »

មហាសោកនាដកម្មខេត្តព្រះសីហនុ៖ លិចទូកស្លាប់កុមារ៧នាក់ ក្នុងចំណោម១០នាក់

ខេត្តព្រះសីហនុ៖ កុមារីយ៉ាងតិច៧នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មជាទីបំផុត ខណៈពួកគេមានគ្នា១០នាក់ ក្នុងនោះមានកុមារាផងដែរ បានបបួលគីគ្នាជិះកូនទូកតូចមួយទៅបេះផ្លែឈូក ហើយអកុសល ដោយសារទូកតូចនោះមិនអាចទ្រនឹងទម្ងន់របួសពួកគេបាន ក៏បណ្តាលឲ្យលិចទូកតែម្តង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងដៃបឹងព្រែកទប់ ដែលមានទីតាំងស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ របាយការណ៍របស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់៣ …

Read More »

ស្វាមីរៀបការថ្មីបង្ខំ​រួម​ភេទ​មួយ​យប់​ជិត​១០​ដង នាង​ទ្រាំ​មិន​បាន​ប្តឹង​សុំ​លែង សូម្បីតែ​សមត្ថកិច្ច​ក៏​ហួស​ចិត្ត

ខេត្តបាត់ដំបង ៖ រឿង​ដែល​គួរឲ្យ​ហួស​ចិត្ត​មួយបាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​ព្រែកចេក​ស្រុក​សង្កែ​ ដោយ​នារី​ម្នាក់​ដែល​ទើប​រៀប​ការ​ថ្មីថ្មោង​បាន​បង្ខំចិត្ត​ស្វែងរក​កិច្ច​អន្តរា​គម​ន៍​ពី​សមត្ថកិច្ច​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ក្នុង​ករណី​ដែល​នាង​មិន​អាច​ទ្រាំទ្រ​បាន ដោយសារ​ស្វាមី​របស់​នាង​បង្ខំ​រួម​ភេទ​គ្មាន​អាសូរ រហូត​មួយ​យប់​ចាប់ពី​០៦​ឬ៧​ដង សូម្បី​​នាង​សុំ​ងើប​ទៅ​បត់ជើងតូច ក៏​ស្វាមី​​រូប​នេះ​មិន​អនុ​ញ្ញាតិ​ដែរ ពិតជា​សាហាវ​រក​លេខ​ដាក់​គ្មាន​មែន​។ (មិនដែល​ជួប​!) នាង​ឈឿ​ង ឆាយ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ដែល​ជា​សាមីខ្លួន​បាន​រៀបរាប់​ប្រាប់​អំពី​ភាព​ឃោ​ឃៅ​របស់​ស្វាមី​នាង​ប្រាប់​សារព័ត៌មាន​ នៅ​រសៀល​ថ្ងៃ​ទី​០៦ ​មេ​សា ​នេះ​ថា …

Read More »

លក្ខណៈសំគាល់សុភាពបុរស និង​ព្រាននារី​ ដែល​នារី​ត្រូវដឹង​

ពិសេស​សម្រាប់​នារី​ៗ​គ្រប់​រូប​.. ពេល​ខ្លះ​បុរស​ដែល​រញាក់រញ័រ ខ្លាច​មុខ​ខ្លាច​ក្រោយ ពេល​នៅចំពោះ​មុខ​របស់យើង យើង​​កុំ​ទាន់អាល​សើច​គេ ព្រោះ​បុរស​ម្នាក់​នោះ​ជា​អ្នកដែលស្រលាញ់​យើង​​យ៉ាង​ពិត​ប្រាកដ​ តែ​ដោយ​ឡែក​បុរស​ដែល​ដើរ​ចូលមកយើង​​ ដោយ​ស្មារតី​អំនួត ឫកពារ​សង្ហារ មិនញញើត និយាយ​ដោយ​មានសិល្ប៌សិល្បៈ​ មិនប្រាកដ​ថា​ជា​អ្នក​មានស្នេហា​ស្មោះ​សម្រាប់​យើង​​ទេ​។ បុរស​ដែល​ស្រលាញ់​យើង​​ចេញពីបេះដូង​ពិត​ប្រាកដ គឺជា​បុរស​ដ៏ក្លាហាន​ម្នាក់​នៅខាងក្រោយខ្នង​យើង​ ជាពិសេស​គឺនៅ​ចំពោះ​មុខ​មិត្ត​ភក្តិប្រុស​ៗ​របស់​គេ​ តែ​គេ​នឹង​ក្លាយ​ជា​ជន​ឥត​បានការ ជន​ដែល​មាន​ឫក​ពារ​​ដូ​ច​ស្រី​ ជនដែល​ចាប់នេះខុស ចាប់នោះ​ខុស​ ពេលនៅចំពោះ​មុខយើង​​។ …

Read More »

ជីវិត​​ពេលរាត្រី​ក្នុង​ទឹក​ដី​ ខេត្ត​ភូកេត ប្រទេស​ថៃ (វីដេអូ)

ភូកេត​គឺ​ជា​ទឹកដី​ទេសចរណ៌​ដ៏ទាក់ទាញ​បំផុត​របស់​ប្រទេស​ថៃ។ ទឹកដី​នេះគឺជា​កោះ​ធំ​មួយ​ស្ថិត​នៅ​ចន្លោះ​ឈូង​សមុទ្ធថៃ មានកោះ​តូច​ៗ​ចំនួន ៣០​កោះ​ផ្សេង​ទៀត និង​មានទំហំ​ ៥៧៦​គីឡូ​ម៉ែត្រ​ការ៉េ​។ ភូកេត​មានប្រជាជន​ចំនួន ៦០ម៉ឺន​គ្រួសារ​ ភាគ​ច្រើនគឺទទួល​ផល​បានពី​ការ​នេសាទ និង​ផលិត​ផលិតផល​ទេសចរណ៌​។ ភាពល្បីល្បាញរបស់​កោះ​ទេសចរណ៌​មួយ​នេះ​ទៀត គឺ​ទីក្រុង​ដែលពោរពេញដោយ​ការកំសាន្ត និង​ភ្លើង​ពណ៌។ ផ្លូវ​ភ្លើងក្រហម​ក្នុងទីក្រុង​នេះ​ល្បីល្បាញ​បំផុត​សម្រាប់ជនទេសរចរណ៌​បរទេស​។ សូមទស្សនា​វីដេអូខាងក្រោម..៖

Read More »

តើ​សេចក្តីសុខ​ពិត​ប្រាកដ​របស់​មនុស្ស​មាន​រស​ជាតិ​ដូច​ម្តេច?​

ចំលើយ​សាមញ្ញ​របស់​ខ្ញុំ​គឺ សេចក្តី​សុខ​ពិត​ប្រាកដ​របស់​មនុស្ស​គឺ​ដូច​ជា​រស​ជាតិ​សម្លរ​ឆ្ងាញ់មួយ​ចាន ​ ដែល​ផ្សំគ្រឿង​បាន​ត្រឹម​ត្រូវ​។ ជាការ​ពិត សម្លរ​ដែល​ឆ្ងាញ់​មួយ​ចាន គឺ​ទាមទារ​អោយ​អ្នក​ផ្សំគ្រឿង​អោយ​បានត្រឹមត្រូវ និង​ផ្ចិតផ្ចង់​ក្នុង​ការ​ស្លរ មាន​ការ​តាមដាន​ទឹក ការ​មើល​ថែ​ភ្លើង​ជា​ដើម​។ យ៉ាងណា​ម៉ិញ សេចក្តីសុខ​ពិត​ប្រាក​ដរបស់​មនុស្ស​គឺ​ទាមទារ​អោយ​អ្នក​ធ្វើ​រឿង​ល្អៗ​ ជាច្រើន​ ថែរក្សា​ការ​សន្យា​ និង​ព្យាយាមបំពេញ​ក្តីបំណង​អោយ​គ្នា​ទៅវិញ​ទៅ​មក​។ ប៉ន្តែ​ចូរចងចាំថា សម្លរឆ្ងាញ់នៅថ្ងៃ​នេះ មិនប្រាកដ​ថា​អ្នកអាច​ផ្សំ​គ្រឿង​ត្រូវ​ទៅថ្ងៃក្រោយ​ទៀតទេ​ ទោះ​ឆ្នាំងដដែល​ គ្រឿង​ដដែល​​ក៏​ដោយ​ …

Read More »

រឿង​បុរស​កំជិល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​

មានរឿង​ព្រេង​មួយ​ ដំណាល​ថា : មាន​បុរស​កំជិល​ម្នាក់​ មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​ មាន​កិរិយា​មារយាទ​ល្អ​ ចេះ​គោរព​ប្រណិប័តន៍​ប្ដី ។ តាំង​ពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​មក , បុរស​កំជិល​ចេះ​តែ​ពី​ដេក​ ដល់​ឃ្លាន​បាយ​ ទើប​ក្រោក​ឡើង​ស៊ីៗ​ រួច​ដេក​ទៅ​វិញ​ សូម្បី​ថ្នាំ​ជក់​ ក៏​ប្រពន្ធ​មូរ​ឲ្យ​ដែរ ។ ប្រពន្ធ​ជា​មនុស្ស​គោរព​ប្រណិប័តន៍​ប្ដី​ មិន​មាន​ពាក្យ​អាក្រក់​ ទៅ​លើ​ប្ដី​សោះ​ …

Read More »

រន្ធត់ណាស់ ! គ្រោះថ្នាក់ចរាចរណ៍ បាត់បង់ខួរក្បាលមួយភាគធំ ចុងក្រោយក្លាយជាមនុស្ស… (មានវីដេអូ)

បរទេស៖ បុរសម្នាក់ដែលស្ថិតនៅក្នុង ចំណោមអ្នកដែលមានសំណាងបំផុតនៅក្នុងពិភពលោក ដែលរូបគេបានរួចផុតពីសេចក្តីស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរអោយរន្ធត់ ដែលធ្វើអោយរូបលោក បាត់បង់នៅផ្នែកមួយចំនួន ធំរបស់ខួរក្បាលរបស់លោក។ យោងទៅតាមប្រភព របស់សារពត័មានមួយនៅក្នងគេហទំព័រ YouTube បាននិយាយថា ទោះបីជាលោកបានបាត់បង់ខួរក្បាលមួយផ្នែកធំក៏ដោយ ក៏ប្រាជ្ញាស្មារតីរបស់លោក ក៏នៅតែមានការចងចាំ និងអាចគិតដោះស្រាយបញ្ហារបានយ៉ាងល្អឥតខ្ចោះ ដូចកាលដែលមិនទាន់ជួបនឹងគ្រោះថ្នាក់ចរាចរណ៍៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Read More »

កូនទើបតែ ៦ខែ រលាកទឹកក្ដៅ ម្ដាយប្រាប់ពេទ្យថា ផ្សំថ្នាំឲ្យអស់ ៣ម៉ឺនរៀល បានហើយ ខ្ញុំអត់មានលុយទេ

មុននេះបន្ដិចមានគណនេយ្យហ្វេសប៊ុកឈ្មោះ Sung Nara បានបង្ហោះថា៖ «អាណិតក្មេងតូចនេះណាស់អាយុ6 ខែរលាកទឹកក្តៅ ម្តាយនិយាយថា គាត់មានកូនភ្លោះបីស្រី២ ប្រុស ១ គាត់និយាយថា គ្រូពេទ្យផ្សំថ្នាំអោយអស់ ៣០,០០០៛ បានហើយខ្ញុំអត់មានលុយទេឃើញហើយអាណិតនាងខ្ញុំប្រាប់គ្រូពេទ្យអោយផ្សំតាមស្ថានភាពជំងឺកូនតូចនោះជួយចេញថ្លៃព្យាបាល ទាំងអស់ » សូមអរគុណចំពោះទឹកចិត្តដ៏ល្អរបស់បងស្រី

Read More »

រថយន្តមិនស្គាល់ម៉ាកបើកបុកស្ត្រីជិះកង់ម្នាក់ស្លាប់ រួចបើកគេចខ្លួនបាត់ស្រមោល

ខេត្តកំពង់ស្ពឺ៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះកង់ម្នាក់ឯង ហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកទំាងកំរោល រួចបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថាក់ខាងលើនេះ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៥និង៥០នាទី ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅចំណុចលើផ្លូវជាតិលេខ44.2 ភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្តាលអោយស្លាប់មនុស្ស1នាក់ ។ សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះឈឹម …

Read More »

ប្រជាពលរដ្ឋទៅ​ធ្វើ​ស្រែ​ចម្ការប្រទះបុរសម្នាក់ដេកស្លាប់ផ្កាប់មុខកណ្តាលវាលស្រែ​សង្ស័យខ្យល់គរ​

ខេត្តកណ្តាល៖ ​សាក​សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ស្រែ​ចម្ការ​ប្រទះឃើញ​ដេក​ផ្កាប់​មុខ​កណ្តាល​វាល​ស្រែ​សង្ស័យ​ខ្យល់​គ​ស្លាប់​ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង ៥និង​៣០ នាទីល្ងាចថ្ងៃទី២៦ខែគុម្ភះឆ្នាំ២០១៧ស្ថិត​នៅចំណុចវាលស្រែក្បែរប្រឡាយទឹក ខាងជើងភូមិត្រពាំងរការឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល ។ សាក​សពជន​រងគ្រោះ​ត្រូវ​បានគេស្គាល់​ឈ្មោះ វី បូរិនភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិខ្ចៅ សង្កាត់បឹង ធំ ខ័ណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ នេត្រ ចាន់ណា …

Read More »