Monthly Archives: December 2017

លោកថោង ខុន ផ្តល់អនុស្សាសន៍គន្លឹះ៨ចំណុច ដល់ថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅសល់ ជូនប្រពលរដ្ឋ

កំពង់ធំ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ធ្វើយ៉ាងណាសម្រេចលទ្ធផលឲ្យមានប្រសិទ្ធភាព ។ ការជំរុញណែនាំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃអង្គារ ៩កើត ខែបុស្ស ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ …

Read More »

អភិបាលខេត្តព្រះវិហារជម្រុញមន្ទីរសាធារណការនិងដឹកជញ្ជូនឲ្យខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរជាងនេះថែមទៀត

ខេត្តព្រះវិហារ៖ ការជម្រុញរបស់លោកអភិបាលខេត្ត អ៊ុន ចាន់ដា ខាងលើនោះ គឺបានធ្វើឡើងកាលពីថ្ងៃទី២៥ធ្នូម្សិលមិញ ក្នុងពិធីសូត្រមន្តអភិសេកឆ្លងសមិទ្ធិផលនានា ពិសេស ឆ្លងបុស្បុករូបសំណាកព្រះនារាយណ៍ នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោមកិច្ចស្វាគមន៍ ពីលោក សំ លាងទ្រី មន្ត្រីក្រោមឧិវាទ និងមន្ទីរពាក់ព័ន្ធ១០០នាក់ ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត …

Read More »

ខេត្តស្ទឹងត្រែងនឹងមានតំបន់រមណីដ្ឋានអេកូរទេសចរថ្មីមួយទៀតសំរាប់ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិចិន និងខ្មែរខាងមុខ 

ខេត្តស្ទឹងត្រែង៖ វិស័យទេសចរ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាវិស័យអទិភាពមួយ ដែលអាចជម្រុញការអភិវឌ្ឍន៍នៅក្នុងតំបន់ ឲ្យទទួលបានការគាំទ្រ ហើយជាតិនឹងទទួលបានចំណូលថវិកាខ្ពស់ យកមកជួយទ្រទ្រង់លើវិស័យសង្គមធម៌ និងមនុស្សធម៌ តាមរយះការស្រូបយកចំណូលសេដ្ឋកិច្ច ពីវិស័យឧស្សាហកម្មគ្មានផ្សែងនេះ រីឯប្រជាពលរដ្ឋក៏មានការផ្លាស់ប្តូរមុខរបរ និងជីវភាពនោះផងដែរ ។ ដោយចង់ជួយជម្រុញការអភិវឌ្ឍន៍នៅក្នុងតំបន់ ឲ្យមានការផ្លាស់ប្តូរឆាប់រហ័ស ហើយជួយប្រជាពលរដ្ឋប្រចាំមូលដ្ឋាន ឲ្យមានជីវភាពធូរធានោះ នៅថ្ងៃអាទិត្យទី២៤ធ្នូម្សិលមិញ អភិបាលស្រុកសៀមបូក …

Read More »

កម្លាំងការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃបានដាក់ពង្រាយ ប្រមាណជាង២០០០នាក់

ខេត្តកែប៖ លោក ទូច ណារ៉ុថ អគ្គស្នងការរងនិងជាអនុធានគណៈកម្មការទទួលបន្ទុកផ្នែកសន្និតសុខបានថ្លែងប្រាប់ឲ្យដឹងថា នៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកែបរយៈពេល៣ថ្ងៃ កងកម្លាំងការពារសណ្តាប់ធ្នប់ បានដាក់ពង្រាយកម្លាំងការពារសន្តិសុខជូនប្រជាពលរដ្ឋ ដែលមកកមក្សាន្តរយៈពេល៣ថ្ងៃនេះ ប្រមាណជាង២០០០នាក់បានត្រៀមលក្ខណៈរួចរាល់អស់ហើយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍៧កើត ខែបុសុ្សឆ្នាំរការ នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ។ នេះបើតាមការបញ្ជាក់របស់លោក ទូច …

Read More »

ស្លាប់ម្នាក់និងរងរបួសធ្ងន់ពីរនាក់ក្រោយពេលរថយន្តមួយគ្រឿងបានបើកបុកជាមួយម៉ូតូកង់បីនៅខេត្តស្ទឹងត្រែង 

ខេត្តស្ទឹងត្រែង៖ បុរសអ្នកបើកម៉ូតូកង់៣ម្នាក់ បានស្លាប់ភ្លាមៗ និងនារីជាអ្នករួមដំណើរពីរនាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់រថយន្ត១គ្រឿង បានបើកមកបុកពេលកំពុងធ្វើដំណើរ នៅលើកំណាត់ផ្លូវ១ខ្សែ ភ្ជាប់ពីផ្លូវជាតិលេខ៧ ចូលទៅទំនប់វារីអគ្គិសនីសេសាន្តក្រោម២ កាលពីម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២២ធ្នូ២០១៧នេះ នៅចំណុចគីឡូម៉ែត្រលេខ១០ ស្ថិតនៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ប្រធានស្នាក់ការស្តីទី៧៤៤ …

Read More »

ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹងស្តីអំពីម្សៅទឹកដោះគោក្រុមហ៊ុន Groupe Lactalis

ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹងស្តីអំពីម្សៅទឹកដោះគោក្រុមហ៊ុន Groupe Lactalis

Read More »

រដ្ឋមន្ត្រី ថោង ខុន៖ បវរកញ្ញាពិភពលោក ជាអ្នកផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាបន្តទៅកាន់ពិភពលោក

(ភ្នំពេញ)៖ ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកសាកលវិទ្យាល័យពិភពលោក ឆ្នាំ២០១៧ ក្រោមពាក្យស្លោក «ដើម្បីការស្រលាញ់សន្ដិភាព និងមនុស្សធម៌» នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា បវរកញ្ញាពិភពលោក គឺជាអ្នកផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា បន្តទៅកាន់ពិភពលោកឲ្យបានស្គាល់ច្បាស់ និងទាក់ទាញកំណើនទេសចរបន្ថែមមកទស្សនាកម្ពុជា។ កម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកសាកលវិទ្យាល័យពិភពលោក ឆ្នាំ២០១៧នេះ …

Read More »

រដ្ឋមន្ត្រី ថោង ខុន៖ ការដាំដើមឈើមិនត្រឹមតែការពារបរិស្ថាន អភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកទាក់ទាញទេសចរផងដែរ

(កែប)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការចូលរួមដាំដើមឈើពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកទាក់ទាញទេសចរផងដែរ។ លោករដ្ឋមន្ត្រីបានលើកឡើងថា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត ប្រកបដោយភាពស្អាត និងបៃតង …

Read More »

មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារចុះសួរសុខទុក្ខកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃគ្រាកំពុងរងនូវភាពត្រជាក់ 

ខេត្តព្រះវិហារ៖ កម្ពុជា នៅរយះពេលច្រើនថ្ងៃមកនេះ ត្រូវគេឃើញ បានគ្របដណ្តប់ទៅដោយភាពត្រជាក់ខ្លាំង ជាពិសេស នៅតាមតំបន់ខ្ពង់រាប និងជួរភ្នំ ជាប់ព្រំដែនកម្ពុជា ថៃ ឡាវ និងវៀតណាម ដែលអាចធ្វើឲ្យយុទ្ធជនព្រំដែនទាំងអស់ មានបញ្ហាប្រឈមនឹងសុខភាព បង្កពីការប្រែប្រួលអាកាសធាតុនេះ ។ នៅរយះពេលពីរថ្ងៃកន្លងមកនេះ ដោយចង់ដឹងពីភាពសុខទុក្ខ និងការរស់នៅរបស់យុទ្ធជនជួរមុខនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារ …

Read More »

ពលទាហានថ្មីជាង៧០០នាក់ទទួលបានការបណ្តុះបណ្តាលក្បួនយុទ្ធសាស្ត្រយោធាវិន័យកងទ័ពនិងច្បាប់នានារបស់ប្រទេសជាច្រើនទៀតក្រោយជាប់ចូលមកបំពេញក្របខ័ណ្ឌជាកងយោធពលខេមរៈភូមិន្ទ !

ខេត្តស្ទឹងត្រែង៖ ពលទាហានទាំងជាង៧០០នាក់នេះ គឺជាយុទ្ធជនថ្មីដែលទើបត្រូវបានជ្រើសរើសឲ្យចូលបំរើក្នុងជួរកងទ័ព បំពេញក្របខ័ណ្ឌនៅក្នុង អង្គភាពយោធភូមិភាគទី១ នៅបន្ទាប់ពីក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ជាពិសេស ប្រមុខរាជរដ្ឋាភិបាល បានប្រកាសជ្រើសរើសឲ្យចូលមកបំពេញក្របខ័ណ្ឌ ជាកងយោធពលខេមរៈភូមិន្ទ នៅក្រោយពីទាហាឡាវ បានចូលមកឈរជើង និងរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា នៅតំបន់អូរតាង៉ាវ និងអាឡៃ នៅក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីខែសីហា២០១៧កន្លងទៅនេះ ។ …

Read More »

សត្វព្រៃរស់និងសាច់សត្វព្រៃជាច្រើនប្រភេទព្រមទាំងជនសង្ស័យម្នាក់ត្រូវបានបង្ក្រាបដោយកម្លាំងអាវុធហត្ថស្ទឹងត្រែងគ្រាជំនាញរដ្ឋបាលព្រៃឈើមិនអើពើចំពោះការដាក់លក់សត្វទាំងនោះនៅលើទីផ្សារក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ដែលបានដាក់លក់សត្វព្រៃរស់ និងសាច់សត្វព្រៃជាច្រើនប្រភេទនៅក្នុងផ្សារក្រុងស្ទឹងត្រែង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះធ្វើបង្ក្រាបរឹបអូស និងនាំជនសង្ស័យទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថដើម្បីសាកសួរ ។ ការចុះបង្ក្រាបខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៩ធ្នូឆ្នាំ២០១៧ស្ថិតនៅក្នុងផ្សារកណ្តាលក្រុងស្ទឹងត្រែង។ មន្ត្រីកងរាជអាវុធហត្ថអោយដឹងថាស្ថិតក្នុងសកម្មភាពចុះបង្ក្រាបសត្វព្រៃខុសច្បាប់កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាម្ចាស់ទីតាំងអាជីវកម្មឈ្មោះហួត តារា ភេទប្រុសអាយុ៣០ឆ្នាំបច្ចុប្បន្នស្នាក់នៅភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។ មន្រ្តីដដែលអោយដឹងទៀតថាវត្ថុតាងចាប់យកបានរួមមានសាច់ជ្រូកព្រៃចំនួន៤៥គីឡូក្រាមអណ្តើកចំនួន៣ក្បាលទម្ងន់១៥គីឡូក្រាមក្រពះប្រម៉ាក្រៀមចំនួន៣សត្វរញីរស់ចំនួន៥ក្បាលសត្វត្រកួតរស់ចំនួន៣ក្បាលទម្ងន់១៦គីឡូក្រាម។ មន្ត្រីអាវុធហត្ថបន្ថែមថាក្រោយធ្វើកំណត់ហេតុរួចកម្លាំងបានប្រគល់វត្ថុតាងល្មើសច្បាប់ទៅអោយជំនាញរដ្ឋបាលព្រៃឈើបន្តនីតិវិធី។លោកថាសត្វព្រៃរស់ដែលចាប់បាននិងត្រូវនាំយកទៅសង្គ្រោះតំបន់មានសុវត្ថិភាពរីឯសាច់សត្វព្រៃត្រូវនាំយកទៅដុតកំទេចចោលនៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។ បើតាមប្រភពពីពលរដ្ឋវិញបានអោយដឹងថាសាច់សត្វព្រៃនិងសត្វព្រៃរស់ជាច្រើនប្រភេទបច្ចុប្បន្នបានដាក់លក់នៅក្នុងផ្សារក្រុងស្ទឹងត្រែងយ៉ាងអណាធិបតេយ្យជារៀងរាល់ថ្ងៃហើយគេមិនដែលដែលឃើញមន្រ្តីជំនាញរដ្ឋបាលព្រៃឈើណាមួយទៅចុះបង្ក្រាបឬឃាត់ខ្លួនមនុស្សឡើយដោយទុកអោយក្រុមអ្នកលក់សត្វព្រៃទាំងនោះដាក់លក់ពាសវាលពាសកាល ។ប្រភពបន្តថាកម្លាំងជំនាញរដ្ឋបាលព្រៃឈើនៅខេត្តស្ទឹងត្រែងសព្វថ្ងៃនេះ ម្ងៃៗមិនដែលគិតពីតួនាទីរបស់ខ្លួននោះទេគឺចាំតែទទួលស្រាប់ៗពីកម្លាំងផ្សេងៗដែលចាប់បានដើម្បីយកស្នាដៃនិងធ្វើរបាយកាណ៏ ៕ ឡុងកាន់សំនៀង  

Read More »

ទៅរំលំដើមឈើនៅចម្ការភា្លត់ស្នៀតសង្កត់បាក់ជើងម្ខាង

ខេត្តរតនគិរី៖ បុរសម្នាក់ទៅកាត់ដើមឈើនៅចម្ការរបស់ខ្លួនភ្លាត់ស្នៀតរលំដួលត្រូវចំកំភួនជើងខាងស្តាំបាក់។ គ្រោះថ្នាក់ដើមឈើដួលរលំកើតឡើងនៅវេលាម៉ោង១០នឹង១៤នាទី ថ្ងៃចន្ទ ១៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០១៧ នៅចំណុចអូរក្រែង ស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់។ មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ …

Read More »

ស្រវឹងបើកលឿនជ្រុលចង្កូតធ្លាក់ចូលអូរស្លាប់នឹងរបួស១០នាក់ នៅស្រុកលំផាត់

ខេត្តរតនគិរី៖ រថយន្តហ៉ីយ៉ាន់ដាយមួយគ្រឿងបើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតធ្លាក់ចូលអូរបណ្តាលឲ្យមនុស្សក្មេងចាស់ចំនួន៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នឹងមនុស្ស៧នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៥នឹង៤៥នាទីល្ងាច ថ្ងៃអាទិត្យ ១៤រោចថ្ងៃសីល ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចអូសាមល់ លើផ្លូវក្រាលកៅស៊ូមិនទាន់ធ្វើរួច ស្ថិតនៅក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ។ …

Read More »

បុរសវ័យចំណាស់ជិះម៉ូតូមិនប្រយ័ត្នបុកគូទគោយន្តកន្ទ្រៃរបួសធ្ងន់

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូលឿនជ្រុលចង្កូតទៅបុកគូទគោយន្តកន្ទ្រៃចតនៅចិញ្ចើមផ្លូវលំក្នុងទិសដៅស្របគ្នា បណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង២នឹង៣០នាទីរសៀល ថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០១៧តាមផ្លូវលំមួយខ្សែត្រង់ចំណុចទួលបែង ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។ មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងថា អ្នកបើកបរម៉ូតូ ឈ្មោះ …

Read More »

លោក ឯក ឌឿន ចុះពិនិត្យ ការជួលជុលនិងអ៊ុតកៅស៊ូACលើកំណាត់ផ្លូវ៨ខ្សែ ដើម្បីបញ្ចាប់គម្រោងអភិវឌ្ឍន៍ខណ្ឌ២០១៧

ភ្នំពេញ៖ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានដឹកនាំមន្ត្រីជំនាញនិងនាយករដ្ឋបាលខណ្ឌចុះពិនិត្យមើលការដ្ឋាន លើកំណាត់ផ្លូវចំនួន៨ខ្សែដែលជាគម្រោងអភិវឌ្ឍន៍ខណ្ឌទួលគោកប្រចាំឆ្នាំ២០១៧ បាននឹងកំពុងបើកការដ្ឋានស្ថាបនាដោយជួលជុលនិងអ៊ុតកៅស៊ូAC ដើម្បីជំរុញដល់ក្រុមហ៊ុនទទួលសិទ្ធស្ថាបនា ឈានទៅបញ្ចប់គម្រោងអភិវឌ្ឍន៍ក្នុងមូលដ្ឋានខណ្ឌទួលគោកឆ្នាំ២០១៧កាលពីព្រឹកថ្ងៃ១៣រោចខែមិគសិរ នព្វស័ក ព.ស២៥៦១ត្រូវនិងថ្ងៃទី១៦ខេធ្នូឆ្នាំ២០១៧ អនុវត្តការងារឲ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសតាមកិច្ចសន្យារវាងក្រុមហ៊ុន និងរដ្ឋាលខណ្ឌទួលគោកផងដែរ ។ លោក អ៊ីត ជំនិត នាយករដ្ឋបាលខណ្ឌទួលគោករួមនិងលោកប្រធានការិយាល័យអភិវឌ្ឍន៍ខណ្ឌបានបញ្ជាក់អោយដឹងថា កំណាត់ផ្លូវ៨ខ្សែដែលជាគម្រោងអភិវឌ្ឍន៍ខណ្ឌទួលគោកឆ្នាំ២០១៧ …

Read More »

លោកហ៊ុន ម៉ាណែតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនិស្សិត កំពុងតែសិក្សានៅប្រទេសអូស្ត្រាលី និងណូហ្វេស្សេឡង់៥៤០នាក់នៅភ្នំពេញ

ភ្នំពេញ៖ លោកហ៊ុន ម៉ាណែត និស្សិតខ្មែរកំពុងសិក្សានៅ ប្រទេសអូសស្ត្រាលី និង ណូវេសហ្សេឡង់៥៤០នាកបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែរ កាលពីរាត្រីថ្ងៃទី១១រោចខែមិសិរ ព.ស.២៥៦១ត្រូវនិងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៧ ។ លោក ហ៊ុន ម៉ាណែ មានប្រសាសន៍ថា ដោយសារប្រទេសរបស់យើងមានសុខសន្តិភាព សេរីភាព …

Read More »

បុរសវ័យចំណាស់ម្នាក់បានរងការលបកាប់ជាច្រើនពូថៅបណ្តាលឲ្យរងរបួសជាទម្ងន់ខណៈនេះកំពុងស្ថិតក្រោមការជួយសង្គ្រោះពីក្រុមគ្រូពេទ្យខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានប្រើពូថៅលបកាប់ប្រហារបុរសវ័យចំណាស់ម្នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយនៅក្រោយហេតុការប៉ុនប៉ងមនុស្សឃាតនោះ ជនសង្ស័យបានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានគេនាំយកមកសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី១៦ធ្នូ២០១៧ ស្ថិតនៅក្នុងភូមិភ្ជុល ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ មេបញ្ជាការអាវុធហត្ថស្រុកសៀមបូក លោកអនុសេនីយ៍ឯក ហេង ណាន បានប្រាប់ឲ្យដឹងថា …

Read More »

បុរសជាតិឡាវម្នាក់រួមជាមួយថ្នាំញៀនជាង១ម៉ឺនគ្រាប់បានរងការឃាត់ខ្លួន និងដកហូតបាននៅតំបន់ជាប់ព្រំដែនកម្ពុជា-ឡាវ ពីកម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាប និងចាប់ខ្លួនបុរសជាតិឡាវម្នាក់ គ្រាកំពុងនាំគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជា កាលពីម៉ោង១រសៀល ថ្ងៃទី១៥ធ្នូ២០១៧ នៅស្ពានទី២ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកវរៈសេនីយ៍ឯក ដួង វិចិត្រ បានប្រាប់ឲ្យដឹងថា …

Read More »

រថយន្តដឹកឈើ៤គ្រឿងទៀតហើយដែលសមត្ថកិច្ចខេត្តស្ទឹងត្រែងបានបង្ក្រាប

ខេត្តស្ទឹងត្រែង៖ សកម្មភាពដឹកជញ្ជូនឈើនៅខេត្តស្ទឹងត្រែង នៅតែបន្តកើតមានឥតស្រាកស្រាន្ត បើទោះបីជាសមត្ថកិច្ចខេត្តភាគឥសាន្តមួយនេះ បានរួមគ្នាធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក្តី ។ នៅរសៀលថ្ងៃ១៤ធ្នូនេះ សមត្ថកិច្ចចម្រុះខេត្ត បានរួមគ្នាធ្វើការប្រដេញស្ទាក់ចាប់បានរថយន្តសាំយ៉ុង ដឹកជញ្ជូន៤គ្រឿង គ្រារថយន្តទាំងនោះ បាននិងកំពុងផ្ទុកទៅដោយក្តារ បើកចេញពីស្រុកថាឡាបរិវ៉ាត់ ឆ្លងកាត់ដីក្រុងស្ទឹងត្រែង ហើយសមត្ថកិច្ចបានស្ទាក់ចាប់បាន នៅរង្វង់មូលផ្លូវបំបែកជា៣ នៃចំណុចប្រសពអូរពងមាន់ ស្ថិតនៅក្នុងដីក្រុងស្ទឹងត្រែង ។ …

Read More »

អ្នកកាសែតរ៉យទ័រ២នាក់បាត់ខ្លួននៅមីយ៉ាន់ម៉ា

អ្នកកាសែតរ៉យទ័រ២រូបបានបាត់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលការបាត់ខ្លួននេះ​ត្រូវប្រព័ន្ធផ្សព្វផ្សាយថា ពួកគេត្រូវប៉ូលិសចាប់ឃុំខ្លួន ។ ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានប្រាប់ប្រភពប៊ីប៊ីស៊ីថា បានដាក់ពាក្យប្តឹងករណីបាត់ខ្លួនអ្នកកាសែតនេះហើយ និងថា ខ្លួននឹងធ្វើគ្រប់យ៉ាងដើម្បីរកពួកគេឲ្យឃើញ​។ អ្នកកាសែតទាំង២រូបនេះត្រូវបានស្គាល់ឈ្មោះ Wa Lone និងឈ្មោះ Kyaw Soe Ou។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់រាយការណ៍ថា អ្នកកាសែតទាំង២នាក់ត្រូវឃុំខ្លួននៅជិតទីក្រុងយ៉ង់ហ្គនកាលពីរសៀលថ្ងៃអង្គារ។ មីយ៉ាន់ម៉ាត្រូវគេមើលឃើញថា បានបង្កើនសកម្មភាពទប់ស្កាត់សេរីភាពនៃការបញ្ចេញមតិ។ ជាពិសេសទាក់ទិងមន្ត្រីយោធាដែលមានអំណាច។ …

Read More »