Monthly Archives: April 2018

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែតត្រូវបានប្រគល់ជូនសាលាស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ ការគ្រប់គ្រង​និងការធ្វើការងាររដ្ឋបាលជាមួយប្រព័ន្ធបច្ចេកវិជ្ជា​បាន ជំរុញអោយកាន់តែមានភាពងាយស្រួល​ និងប្រសិទ្ធភាពកាន់តែខ្ពស់។ ដើម្បីប្រសិទ្ធិភាពការងារនៅព្រឹកថ្ងៃទី២៩ ខែមេសាឆ្នាំ២០១៨​ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត រួមមានកុំព្យូទ័រលើតុចំនួន ០៩គ្រឿង ម៉ាសុីនព្រីនធ័រចំនួន ០៩គ្រឿងត្រូវបានប្រគល់ជូនសាលារដ្ឋបាលស្រុក ០៣គ្រឿង ទីស្នាក់ការបក្សស្រុក ០២គ្រឿង …

Read More »

បំផ្ទុះគ្រាប់បែកអត្តឃាតនៅក្រុងកាប៊ុលសម្លាប់មនុស្សយ៉ាងហោចណាស់២១នាក់ រួមទាំងអ្នកកាសែត

ក្រសួងសុខាភិបាល និងទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស២១នាក់ត្រូវបានសម្លាប់ ក្នុងនោះមានអ្នកថតរូប Shah Marai និងអ្នកកាសែត៣ នាក់ផ្សេងទៀត នៅពេលដែលមានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅកណ្តាលក្រុងកាប៊ុល កាលពីថ្ងៃចន្ទ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Wahid Majroh បានប្រាប់ទូរទស្សន៍ Tolo របស់អាហ្វហ្គានីស្ថានថា យ៉ាងហោចណាស់មនុស្ស២៧នាក់ទៀតបានរងរបួស …

Read More »

កូរ៉េខាងជើងផ្លាស់ប្តូរពេលវេលារបស់ខ្លួន៣០នាទីឲ្យដូចគ្នាជាមួយកូរ៉េខាងត្បូង ជាជំហានអនុវត្តដំបូងឆ្ពោះទៅកាន់ការផ្សះផ្សា

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងនឹងផ្លាស់ប្តូរតំបន់ពេលវេលារបស់ខ្លួន 30 នាទីមុនដើម្បីតម្រង់ជាមួយកូរ៉េខាងត្បូងចាប់ពីថ្ងៃទី 5 ខែឧសភា “ជាជំហានអនុវត្តដំបូងសម្រាប់ការបង្រួបបង្រួមជាតិ និងសាមគ្គីភាព” ។ KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បាននិយាយថា វាជា ការ”ចង្អៀតដ៏ឈឺចាប់មួយ” ដើម្បីមើលនាឡិកាពីរដែលបង្ហាញពីទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូលខុសគ្នានៅលើជញ្ជាំង នៅកន្លែងជួបប្រជុំកំពូល ក្នុងអំឡុងជំនួបប្រវត្តិសាស្ត្រកាលពីថ្ងៃសុក្រ …

Read More »

រដ្ឋមន្រ្តីការបរទេសចិនធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងស​ប្តា​ហ៍​នេះ

ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង នៅសប្ដាហ៍នេះ មុនកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងកូរ៉េខាងជើង នឹងអាម៉េរិក។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ចាប់ពីថ្ងៃពុធ គឺជាពេលវេលាដ៏សំខាន់ខណៈដែលកិច្ចខិតខំប្រឹងប្រែងត្រូវបានគេធ្វើឡើង ដើម្បី គ្មានអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសនោះ ។ អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា “សមាជិកក្រុមប្រឹក្សារដ្ឋ លោក វ៉ាង នឹងមកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង …

Read More »

ប្រធានាធិបតីហ្វីលីពីន Duterte ហៅវីរៈជនកូរ៉េខាងជើងថា ជាវីរបុរសរបស់មនុស្សគ្រប់គ្នា

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយកាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ដែលគាត់ធ្លាប់ហៅថា “ល្ងីល្ងើ” គឺជា “វីរៈបុរសរបស់មនុស្សគ្រប់គ្នា” បន្ទាប់ពីលោក Kim បានសន្យាថា នឹងធ្វើការជាមួយទីក្រុងសេអ៊ូលដើម្បី “ការរំសាយអាវុធនុយក្លេអ៊ែរដ៏ពេញលេញ” នៅឧបទ្វីបនោះ។ លោក Duterte បានថ្លែងថា …

Read More »

៤នាក់បានស្លាប់ និង២នាក់បានរងរបួសនៅក្នុងឧប្បត្តិហេតុបាញ់ប្រហារនៅប៉ាគីស្ថាន

យ៉ាងហោចណាស់មានមនុស្ស៤ នាក់ត្រូវបានសម្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសនៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់គ្រាប់កាំភ្លើងនៅហាងរហូតដល់ប្រាំកន្លែង នៅក្នុងទីក្រុង Quetta ភាគនិរតីរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ។ លោក Waseem Baig អ្នកនាំពាក្យមន្ទីរពេទ្យស៊ីវិល Quetta បានប្រាប់ស៊ីនហួថាពួកគេបានទទួលសាកសព៤នាក់ និងមនុស្ស២នាក់ទៀតរងរបួស ស្ថិតនៅក្នុងមន្ទីរពេទ្យ។ ជនរងគ្រោះដែលរងរបួសត្រូវបានគេព្យាបាលនៅឯមជ្ឈមណ្ឌលសម្រាប់អ្នករងរបួសរបស់មន្ទីរពេទ្យ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ Jan Muhammad នៃទីក្រុង …

Read More »

រដ្ឋមន្ត្រីមហាផ្ទៃ Amber Rudd លាលែងពីតំណែង

រដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស លោកស្រី Amber Rudd បានលាលែងពីតំណែងដោយថ្លែងថា លោកស្រីបាន “បំភ័ន្តច្រឡំ” សមាជិកសភាពីបទចេតនាបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ។ លោកស្រី Rudd ដែលត្រូវចេញសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទបានស្ថិតក្រោមសម្ពាធឲ្យចុះចេញពីតំណែងយ៉ាងខ្លាំង ពាក់ព័ន្ធរឿងអាស្រូវនៅក្រុមហ៊ុន Windrushនោះផងដែរ ។ លោកស្រី ប្រឈមជាមួយការដកចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយលោកស្រី ក៏បានសម្រេចលាលែងពីតំណែងនេះតែម្តង ។ …

Read More »

ខាងត្បូងនិយាយថាកូរ៉េខាងជើងនឹងបិទកន្លែងសាកល្បងនុយក្លេអ៊ែរនៅខែឧសភា

លោកគីម ជុនអ៊ុន មេដឹកនាំកូរ៉េខាងជើង នឹងបិទកន្លែងធ្វើតេស្តនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងខែឧសភា ហើយអញ្ជើញអ្នកជំនាញ និងអ្នកកាសែតពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចូលទៅក្នុងប្រទេសកូរ៉េខាងជើងដើម្បីធានាឱ្យមាន “តម្លាភាព” ជុំវិញការបិទរបស់ខ្លួន ។ វាជារបកគំឃើញថ្មីបំផុតនៅលើឧបទ្វីបកូរ៉េ មុនជំនួបរវាងលោកគីម នឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ការចរចាអាចធ្វើឡើងក្នុងរយៈពេលពី៣ទៅ៤សប្តាហ៍ខាងមុខ ។ អ្នកនាំពាក្យជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីកូរ៉េខាងត្បូង …

Read More »

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២បានបញ្ចប់ដោយអះអាងជាថ្មីកិច្ចសហប្រតិបត្តិការ និងចក្ខុវិស័យរួម

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបញ្ចប់កាលពីថ្ងៃសៅរ៍ ដោយបានអះអាងជាថ្មីពីកិច្ចសហប្រតិបត្តិការរបស់អាស៊ាន និងចក្ខុវិស័យរួម ។ នាយករដ្ឋមន្ត្រីសឹង្ហបូរីលោក Lee Hsien Loong បាននិយាយថា មេដឹកនាំអាស៊ានបានអនុម័តសេចក្តីសម្រេច ដែលស្របតាមអាទិភាពសម្រាប់ឆ្នាំនេះ របស់អាស៊ានដើម្បីពង្រឹងភាពរឹងមាំ និងសមត្ថភាពច្នៃប្រឌិតរបស់ខ្លួន ។ នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលលោក លី …

Read More »

ហ្វីលីពីនហាមឃាត់ជាអចិន្ត្រៃយ៍ការធ្វើចំណាកស្រុកទៅគុយវ៉េតប្រទេសតំបន់ឈូងសមុទ្រ

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃអាទិត្យបានថ្លែងថា ការហាមឃាត់ជាបណ្ដោះអាសន្នពលករហ្វីលីពីនទៅធ្វើការនៅគុយវ៉ែត មានលក្ខណៈជាអចិន្ត្រៃយ៍ ខណៈដែលហ្វីលីពីន និងគុយវ៉េតកំពុងកើនឡើងភាពតានតឹងផ្នែកការទូត ទាក់ទងការធ្វើទុក្ខបុកម្នេញមកលើអ្នកចំណាកស្រុកហ្វីលីពីននៅក្នុងប្រទេសតំបន់ឈូងសមុទ្រ ។ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ លោកDuterte បានដាក់បម្រាមពលករហ្វីលីពីនដែលទៅកាន់ប្រទេសគុយវ៉ែត ក្រោយពីមានការសម្លាប់អ្នកបម្រើស្រី ជនជាតិហ្វីលីពីនម្នាក់ ហើយសាកសព ត្រូវបានរកឃើញនៅក្នុងទូទឹកកក ស្ថិតនៅក្នុងរដ្ឋតំបន់ឈូងសមុទ្រ …

Read More »

បន្ទាប់ពីជំនួបកំពូល, កូរ៉េខាងត្បូងគ្រោងបង្កើតផែនទីបង្ហាញផ្លូវសម្រាប់កិច្ចប្រជុំរបស់លោក Trump ជាមួយលោកគីម ជុងអ៊ុន

នៅឯកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ ក្នុងពេលជាងមួយទសវត្សរ៍ កាលពីថ្ងៃសុក្រទី ២៧ ខែមេសា មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានកាន់ដៃគ្នា, ដាំដើមឈើមួយដើម ហើយនិងចុះហត្ថលេខាលើការសន្យាមួយ ដើម្បីស្វែងរកសន្តិភាពនៅលើឧបទ្វីប ។ និមិត្តរូបមួយឈានដល់ចំណុចកំពូលនេះកើតឡើងក្រោយកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងបីខែ របស់កូរ៉េទាំងពីរ ដើម្បីផ្លាស់ប្តូរគោលជំហរនយោបាយ បន្ទាប់ពីការធ្វើតេស្តមីស៊ីល កាលពីឆ្នាំមុន និងការគំរាមកំហែងខាងយោធា ។ ប៉ុន្តែអ្វីដែលជាការផ្លាស់ប្តូរគោលនយោបាយ មានន័យថាជាលទ្ធភាពសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េនេះ …

Read More »

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់ជូនសមិទ្ធផលនានាជាច្រើន ដល់ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍នាកន្លងមក

ខេត្តកំពង់ធំ៖ សមិទ្ធផលជាច្រើន របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់ជូន ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ ពិសេសពលរដ្ឋក្នុងភូមិគោត្របែក អំណោយទាំងនេះ សម្តេចបានប្រគល់ជូនពលរដ្ឋតាមរយៈក្រុងការងារថ្នាក់ជាតិចុះជួយស្រុកបារាយណ៍ ។ ជាមួយនឹងសមិទ្ធផល ដ៏ច្រើនសន្ធឹកសន្ធប់ខាងលើនេះ ប្រជាពលរដ្ឋភូមិគោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានត្រេកអរយ៉ាងខ្លាំង ចំពោះសមិទ្ធផលដែលសម្ដេចតេជោ …

Read More »

ទីក្រុង២៦នៃបណ្តាប្រទេសអាស៊ានជាទីក្រុងសាកល្បងសម្រាប់បណ្តាញទីក្រុងឆ្លាតវៃ

កាលពីថ្ងៃសុក្រទី២៧ ខែមេសា ឆ្នាំ២០១៨ បណ្តាទីក្រុងចំនួន២៦នៃប្រទេសសមាគមអាស៊ានទាំង១០ ត្រូវគេដាក់ឈ្មោះថា ជាទីក្រុងសាកល្បងសម្រាប់បណ្តាញទីក្រុងឆ្លាតអាស៊ាន(ASEAN Smart Cities Network) ។ កំណត់សម្គាល់ដែលបានផ្សាយ ពេលថ្នាក់ដឹកនាំប្រទេសចំនួន១០បានជួបគ្នានៅសិង្ហបុរីក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដោយបង្ហាញសំណើបង្កើតបណ្ដាញ ទីក្រុងឆ្លាតវៃអាស៊ាននេះ ។ គំនិតផ្តួចផ្តើមនេះធ្វើឡើងដោយប្រទេសសឹង្ហបុរី ត្រូវគេមើលឃើញថា ជាវេទិការួមគ្នាមួយ ដែលមានទីក្រុងរហូតដល់៣ក្នុងចំណោមប្រទេសសមាជិកអាស៊ាន១ …

Read More »

លោក ហ៊ុន ម៉ាណែត បន្តជួបពិភាក្សាការងារជាមួយអគ្គបណ្ជាការនៃកងស្វ័យការពារជប៉ុន និងមេបញ្ជាការកងទ័ពជើងគោក នៃកងស្វ័យការពារជប៉ុន

បន្ទាប់ពីជួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្ត្រីការពារជាតិជប៉ុន នារសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ ដដែលនេះ លោក ហ៊ុន ម៉ាណែត បានបន្តជួបពិភាក្សាការងារជាមួយឯកឧត្តមឧត្តមនាវី កាតស៊ូតូស៊ី កាវ៉ាណូ (Katsutoshi Kawano) នាយសេនាធិការចម្រុះ នៃកងស្វ័យការពារជប៉ុន ឯកឧត្តមឧត្តមសេនីយ៌ កុហ្ស៊ី យ៉ាម៉ាសាគី …

Read More »

បុរសចិនអាយុ២៨ឆ្នាំចាក់សម្លាប់សិស្សកុមារចេញពីសាលាស្លាប់៧នាក់ និងរបួស១២នាក់

ទូរទស្សន៍រដ្ឋចិនបានផ្សាយថា បុរសវ័យ២៨ឆ្នាំម្នាក់ បានចាក់សម្លាប់សិស្សសាលា៧ នាក់ ខណៈដែលកំពុងធ្វើដំណើរត្រឡប់ពីសាលាទៅផ្ទះ កាលពីថ្ងៃសុក្រ។ សកម្មភាពចាក់ប្រហារនេះកើតឡើងនៅស្រុក Mizhi ខេត្ត Shaanxi ភាគពាយព្យប្រទេសចិន ហើយសិស្ស 12 នាក់ផ្សេងទៀតបានរងរបួស។ ប្រភពរាយការណ៍ថា ជនសង្ស័យជាមនុស្សមកពីស្រុក Mizhi នោះដែរ ហើយសកម្មភាពរបស់គេគឺជាការសងសឹកចំពោះការរងទុក្ខរបស់គេ ក្នុងអំឡុងពេលនៅសិក្សារៀនសូត្រនោះ។ …

Read More »

នៅវេលាម៉ោង ៦ៈ២០ នាទីល្ងាច ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការបរទេសជប៉ុន ។ ក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពមួយចំនួននៅប្រទេសកម្ពុជា និងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីប្រយោជន៏រវាងប្រទេសនិងប្រជាជនទាំងពីរ …

Read More »

កូរ៉េខាងជើងនិងកូរ៉េខាងត្បូងយល់ព្រមលើទិសដៅ “លុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែរ” នៅឧបទ្វីបកូរ៉េ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាលពីថ្ងៃសុក្រទី២៧ ខែមេសា ឆ្នាំ២០១៨ ដោយយល់ព្រមលើទិសដៅ “គ្មានអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ” ។ នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ថ្នាក់ដឹកនាំកូរ៉េ ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ ភាគីទាំងពីរ បានប្រកាសថា នឹងស្វែងរកកិច្ចព្រមព្រៀងមួយដើម្បីបង្កើតសន្តិភាព “អចិន្ត្រៃយ៍” …

Read More »

រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ថាជប៉ុននឹងបន្តជួយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

នៅវេលាម៉ោង ៣:១០ នាទីរសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អ៉ីត្យុណូរី អូណូដេរ៉ា (Itsunori Omodera) រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសជប៉ុន។ ក្នុងជំនួបនេះលោក ហ៊ុន ម៉ាណែត បានថ្លៃងអំណរគុណដល់ជប៉ុនដែលបានបញ្ជូនកងកម្លាំងស្វ័យការពារមកកម្ពុជាក្នុងក្របខ័ណអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩១ …

Read More »

លោក ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសមជាមួយឯកឧត្តម ម៉ាសាហ៊ីកូ កូមួរ៉ា(Masahiko Komura) អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី Liberal Democratic Party

ប្រទេសជប៉ុន៖ នៅវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ម៉ាសាហ៊ីកូ កូមួរ៉ា(Masahiko Komura) អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី Liberal Democratic Party នៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យសេរី …

Read More »

បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃស្រែពក​ស្ថិតក្រោមការគ្រប់គ្រងរបស់លោកព្រំ សុវណ្ណា កំពុងធ្វើដំណើរឆ្ពោះទៅរកមហន្តរាយក្នុងពេលឆាប់ៗ

បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃស្រែពក​ស្ថិតក្រោមការគ្រប់គ្រងរបស់លោកព្រំ សុវណ្ណា កំពុងធ្វើដំណើរឆ្ពោះទៅរកមហន្តរាយក្នុងពេលឆាប់ៗ ប្រសិនបើក្រសួងបរិស្ថាននៅតែផ្តេកផ្តួលបិទភ្នែកឲ្យ​បន្តមានបទល្មើសទៀតនោះ ។ សព្វថ្ងៃសកម្មភាពកាប់បំផ្លាញព្រៃឈើ​នៅតំបនស្រែពក បាននិងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេង​ ក្រោមក្រសែភ្នែកពុករលួយធ្វើមានបានរបស់លោកព្រំ សុវណ្ណា នាយកដែនជម្រកសត្វព្រៃស្រែពក ។ បញ្ហាលោកព្រំ សុវណ្ណាមិនធ្វើការ ដេកចាំយកតែលុយពីបទល្មើសព្រៃឈើ​នៅ​ដែនសមត្ថកិច្ចរបស់ខ្លួននោះ មិនមែនថ្នាក់ដឹកនាំក្រសួងបរិស្ថានមិនដឹងនោះទេ ប៉ុន្តែ​ទំនងជាខ្នងបង្អែកនៃអំពើពុករលួយនោះធំ ហើយក្រាស់ ទើបបុគ្គលម្នាក់នេះអាចនៅកាន់តំណែងបានយូរយ៉ាងនេះ ។ បទល្មើសនៃការដឹកជញ្ជូនឈើចេញពីតំបន់ស្រែពក …

Read More »