Monthly Archives: June 2019

រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុក សុផល នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​លាតត្រដាង​ ​

​ភ្នំពេញ៖ បើតាម​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ឃួ​ង ស្រេង ទទួលបាន​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ប៉ា សុជាតិ​វង្ស រួចមក​គឺ​នៅតែ​បណ្ដោយ​ឲ្យ​លោក អ៊ុក សុផល នាយក​នៃ​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដដែល​។ ដូច្នេះហើយ​ទើប​លោក អ៊ុក សុផល មាន​សិទ្ធិអំណាច​ធំធេង​ក្នុងការ​បំប៉ោង​គម្រោង​លើ​ចំណូល​ចំណាយ​សម្រាប់​សាលា​រាជធានី​ភ្នំពេញ ស្រេចតែ​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ …

Read More »

ឈ្មួញ​ស្តុក​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា យ៉ាង​គឃ្លើន​

ខេត្តមណ្ឌលគិរី៖ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​តាម​បណ្ដោយ​ផ្លូវ​ទៅ​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ហើយ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះទៅ​ត្រួតពិនិត្យ​ឡើយ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​បទបញ្ជា​របស់លោក សា្វ​យ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្លាយជា​រឿង​ឥតន័យ ព្រោះ​ឈ្មួញ​មួយចំនួន​បន្ត​ប្រមូល​ទិញ​ឈើ​ស្តុក​ទុក​ក្នុងស្រុក​កែវ​សីមា ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ យ៉ាង​រលូន​។ ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី លោក សុង ឃាង ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី …

Read More »

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៤៤៨គ្រួសារ នៅខេត្តកំពង់ស្ពឺ​ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា​

(កំពង់ស្ពឺ)​ ៖​ នៅថ្ងៃចន្ទ ទី​ ២៤ ខែមិថុនា​​ ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ …

Read More »

វិបត្តិក្នុងគ្រួសារ ធ្វើអត្តឃាតស្លាប់ចោលប្រពន្ធ និងកូន

ខេត្តកំពង់ចាម៖ ជំលោះក្នុងគ្រួសារ ជាវិបត្តិដោះស្រាយមិនរួច បានធ្វើឲ្យបុរសជាប្តីគឹតខ្លី បានសំរេចចិត្តធ្វើអត្តឃាតដោយយកឧបករណ៍ឆក់ត្រី ឆក់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ ២០១៩វេលាម៉ោង ១២ នៅភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ប៉ូលិសបានឲ្យដឹងថា ករណីធ្វើអត្តឃាតនេះ បង្កដោយឈ្មោះ ឃុន សុខកង ភេទប្រុស …

Read More »

សម្តេចតេជោ ឲ្យលោក គួច ចំរើន ធ្វើជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន

ខេត្តព្រះសីហនុ៖ ក្រោយពេលមានករណីរលំអគារគ្មានច្បាប់កម្ពស់៧ជាន់ បណ្តាលឲ្យស្លាប់កម្មករជាង២០នាក់ នោះ ឥឡូវនេះ លោក យន្ត មីន ត្រូវអស់តំណែងជាអភិបាលខេត្តព្រះសីហនុ ហើយ ។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៤ ខែមិថុនា នេះ ថា …

Read More »

បាក់រលំអគារ​កំពុងសង់ថ្មី កម្ពស់​៧ជាន់ នៅក្រុងព្រះសីហនុ សង្កត់កម្មករស្លាប់ និងរបួសជាច្រើននាក់

ព្រះសីហនុ-(ដំណឹងបឋម) អគារកំពុងសង់ថ្មីមួយកន្លែង​ កម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តអារុណរះ ស្ថិតក្នុងវិថី៧មករា ផ្លូវលេខ២០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោង៤និង៣០នាទី ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ។ បើ​តាម​សេចក្តី​រាយការណ៍​ កន្លែងលាងរថយន្តអារុណរះ និងផ្ទះពលរដ្ឋម្ខាងទៀតដែលនៅជាប់នោះ ក៏ទទួលរងផលប៉ះពាល់ និងរងការខូចខាតរថយន្ត​ និងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះផងដែរ។ សមត្ថកិច្ចបានប្រាប់ថា …

Read More »

ការធ្វេសប្រហែសបណ្តាលឲ្យក្មេងតូចៗចំនួន៤នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកបាទី

ខេត្តតាកែវ៖ នេះអាចជាការធ្វេសប្រហែសរបស់អាណាព្យាបាលដែលបណ្តោយឲ្យកូនតូចៗឃ្លាត់ពីភ្នែក ពីដៃ លុះដល់ពេលកើតរឿងចៃដន្យដែលមិននិកស្មានដល់ទើបស្តាយ ក្រោយ ដូចជាក្មេងតូចៗទាំងបួននាក់នៅស្រុកបាទី ត្រូវបាត់បង់ជីវិតត្រឹមមួយប៉ប្រិចភ្នែកក្នុងករណីលង់ទឹកស្រះ។ ហេតុការណ៍ដ៏គួរឲ្យសង្វេគមួយនេះ បានកើតឡើងនៅ ភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ នៅរសៀលម៉ោង១៦និង០០នាទី ថ្ងៃទី២០ ខែមិថុនា ២០១៩ ដោយមានក្មេងប្រុសស្រីចំនួន៤នាក់នាំគ្នាទៅលេងទឹកស្រះក្បែរវាលស្រែចង្ងាយពីផ្ទះជីដូនជាង២០០ម៉ែត្រ បណ្តាលឲ្យលង់ទឹកស្រះស្លាប់ទាំងអស់គ្នាដោយមិនអាចជួយសង្គ្រោះបាន។ ករណីនេះដែរប៉ូលីសស្រុកបាទីបានឲ្យដឹងថា …

Read More »

ខណៈដែលចៅហ្វាយក្រុង ដាក់វិធានការក្ដៅ អាជ្ញាធរខណ្ឌមានជ័យមិនទាន់មានចំណាត់ការលើទីតាំងណេត24ម៉ោងក្បែរផ្សារស្ទឹងមានជ័យថ្មី បើកយ៉ាងសុខសាន្ដ

ភ្នំពេញ​៖ ឯកឧត្ដម ឃួង ស្រេង បានដាក់ ចេញជាវិធានការក្តៅ ក្នុងការបង្ក្រាបបទល្មើសនានា និងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែទីតាំង​​ណេត24ម៉ោង មួយកន្លែងនៅ ជាប់ផ្សារស្ទឹងមានជ័យថ្មី ផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ សង្ស័យបេីកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាលតាមអនឡាញ ) ជាដើម ។ សូមជម្រាបថា …

Read More »

សង្ស័យឥទ្ធិពលដុល្លារទើបសមត្ថកិច្ចមិនបង្រ្កាប ទីតាំងស្តុកឈើប្រណិតជិត២០តោន នៅក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ទីតាំងសិប្បកម្មកែច្នៃស្តុកឈើសាងលើកដាក់រថយន្ត មួយកន្លែង ក្នុងចម្ការស្វាយ របស់លោកស្នងការរងខេត្តស្ទឹងត្រែងម្នាក់ ។ ស្ថិតនៅភូមិ កាំងមេម៉ាយសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង គឺជាទីតាំង ស្តុកឈើប្រណីតដ៏ធំជិត២០តោនឯណ្ណោះ សម្រាប់ដឹកចេញចូល ចែកចាយទៅវៀតណាម ដោយឈើមួយផ្នែកតូច សម្រាប់កែច្នៃជាគ្រឿងសង្ហារឹម និងមួយផ្នែកធំសម្រាប់ដោះដូរ លើកដាក់រថយន្ត ដឹកចែកចាយតាមបណ្ដាខេត្តនានា!និងចេញទៅវៀតណាម ។ …

Read More »

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យក្រុមប្រឹក្សាថ្មី និងគណៈអភិបាលខេត្តកំពង់ធំ ត្រូវរៀបចំផែនការមេអភិវឌ្ឍន៍ខេត្ត ទីក្រុង និងដងស្ទឹងសែនឱ្យបានច្បាស់លាស់

ខេត្ត​កំពង់ធំ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានណែនាំឱ្យសមាជិកក្រុមប្រឹក្សាថ្មី និងគណៈអភិបាលខេត្តកំពង់ធំ ត្រូវពន្លឿនការរៀបចំផែនការមេអភិវឌ្ឍន៍ (Master plan) ក្នុងខេត្ត ក្នុងក្រុងស្ទឹងសែន និងតាមដងស្ទឹងសែនឱ្យខាងតែបាន និងច្បាស់លាស់ជាទីបំផុត ដើម្បីជំរុញការអភិវឌ្ឍខេត្តដែលមានសក្ដានុពលនេះឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ការប្រកាសជំរុញយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ នៅសាលាខេត្តកំពង់ធំ …

Read More »

ពុទ្ធោ! ក្រុមពេទ្យ​នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ភ្លេចបង់រុំរបួស នៅក្នុងស្បូនរបស់ស្ត្រីសម្រាលកូនម្នាក់

ខេត្ត​តាកែវ ​៖ ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩​ដោយ​បាន​លើក​ឡើង​ថា នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ ផ្នែក​សម្ភព មានការ​ធ្វេសប្រហែស​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ដោយ​ភ្លេច​បង់​រុំ​របួស​ក្នុង​ស្បូន​ស្ត្រី​ម្នាក់​ក្រោយ​សម្រាលកូន​រួច តែ​សំណាងល្អ​មិនបាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​ ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក នួន ឈិន បាន​ឲ្យ​ដឹងថា​៖( ថ្ងៃទី​18/06/2019 ពេលនេះ​ភរិយា​ខ្ញុំ​រួច​ផុតពី​គ្រោះថ្នាក់​ហើយ ខ្លាច​ហើយ​ពេទ្យ​ផ្នែក​សម្ភព​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តតាកែវ សំអាត​មិន​ស្អាត​ហើយ​ថែមទាំង​មាន​បង់​រុំ​របួស​ក្នុង​ស្បូន​ទៀត ពិតជា​ខកចិត្ត​ខ្លាំងណាស់​ដែល​សម្រេច​ចិត្ត​ទៅ​សម្រាល​នៅ​ពេទ្យ​នោះ ខ្លាច​ហើយ​រៀង​ហើយ​)​។​ …

Read More »

ផ្ទះមេឈ្មួញឈ្មោះ ជុំ វុទ្ឋី ហៅធីកាប៉ូ ត្រូវបានសមត្ថកិច្ចលួចឆ្មក់ចុះបង្ក្រាបបានរថយន្តដឹកឈើប្រណិត៨គ្រឿង

ខេត្តក្រចេះ៖ រថយន្តដឹកឈើប្រណីតចំនួន៨គ្រឿងនៅក្នុងផ្ទះមេឈ្មួញដ៏ល្បីល្បាញម្នាក់ឈ្មោះ ជុំ វុទ្ឋី ហៅធីកាប៉ូ នៅក្នុងក្រុងក្រចេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ថ្មគ្រែបានធ្វើការឡោមពទ្ឋ័ឆែកឆេរនិងសម្របសម្រួលពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានរកឃើញនិងរឹបអូសរថយន្តដឹកឈើយកមករក្សារទុកចាត់ការបន្តតាមនិតិវិធី។ ប្រតិបត្តិការចុះបង្ក្រាបរឹបអូសបានរថយន្តដឹកឈើប្រណិតចំនួន៨គ្រឿងនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃច័ន្ទ ត្រូវនិងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ-ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា …

Read More »

ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៣ នៅ​ស្រុក​កោះ​ញ៉ែ​ក កំពុង​ប្រមូល​កាប់​ឈើ​ខុសច្បាប់​

ខេត្តមណ្ឌលគិរី ​៖ ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច រស់នៅក្នុង​ស្រុក​កោះ​ញ៉ែ​ក បានផ្តល់​ព័ត៌មាន​មក​ថា មាន​ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន​៣ នៅ​ស្រុក​កោះ​ញ៉ែ​ក កំពុង​ធ្វើ​សកម្មភាព​ប្រមូល​កាប់​ឈើ​ខុសច្បាប់ រួច​ដឹក​ចូលក្នុង​ដី​បរិវេណ​ក្រុមហ៊ុន ដើម្បី​បំ​លែង​ឈើ​ខុសច្បាប់​នោះ ឱ្យក្លាយ​ទៅជា​ឈើ​ស្របច្បាប់ រួចហើយ​ដឹក​ចេញ​តាម​រថយន្ត​ធំៗ រាប់រយ​គ្រឿង ក្នុង​១​ខែៗ ចេញទៅ​ក្រៅប្រទេស​។​   ​បទល្មើស​ព្រៃឈើ​អនាធិបតេយ្យ ដែល​អាច​បន្តធ្វើ​សកម្មភាព​រាល់ថ្ងៃ នៅ​ខេត្តមណ្ឌលគិរី ដោយ​គ្មាន​ការហាមឃាត់ …

Read More »

លោក រី ដា​វិ​ន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ពី​ស្រុក​យួន​តាម​ច្រករបៀង​យ៉ាង​គឃ្លើន​

ភ្នំពេញ៖ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​តាម​ច្រករបៀង​ច្រើន​កន្លែង​ក្នុងស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅតែ​កើតមាន​ករណី​ក្រុម​ឈ្មួញ​នាំចូល​ជ្រូក​ពី​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ក្រុម​ឈ្មួញ​ហ៊ាន​បន្តសកម្មភាព​នាំចូល​ជ្រូក​ពី​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក រី ដា​វិ​ន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ទន្ទឹមនឹងនេះ​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ការដែល​លោក រី ដា​វិ​ន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន …

Read More »

ពលរដ្ឋខេត្តបាត់ដំបង ៖ បើរដ្ឋបាល​ខេត្តបាត់ដំបង​ មិនបានលុយពីល្បែងទឹកភ្លៀងទេ ហេតុអ្វីមិនព្រមចុះបង្ក្រាប​ទីតាំងប្រព្រឹត្តល្បែង?

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានច្រានចោលទាំងស្រុងព័ត៌មានចោទប្រកាន់ថា អភិបាលខេត្ត អនុញ្ញាតឲ្យមានការបើកល្បែងភ្នាល់ទឹកភ្លៀង ជាថ្នូរនឹងការឲ្យលុយរាប់ម៉ឺនដុល្លារ ។ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សេចក្ដីប្រកាសមួយរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបដិសេធ ចំពោះការចោទប្រកាន់មកលើ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលថាអនុញ្ញាតឲ្យមានការបើកល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់ នៅខេត្តបាត់ដំបង ជាថ្នូរនឹងការឲ្យលុយរាប់សិនម៉ឺនដុល្លារ។ …

Read More »

សម្តេចក្រឡាហោម ស ខេងអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្វាយរៀងអាណត្តិទី៣

ខេត្តស្វាយរៀង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្វាយរៀងអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានអ្នកចូលរួមប្រមាណ៤០០នាក់។ នាឳកាសនោះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដែលអាជ្ញាធរខេត្តស្វាយរៀងបានបំពេញនាពេលកន្លងមកជូន សម្ដេចក្រឡាហោម ដូចជាស្ថានភាពរដ្ឋបាលដែនដី …

Read More »

សមត្ថកិច្ចចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បើកយុទ្ធនាការចុះត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញ និងរថយន្តកុងតឺនរ័ នៅគោលដៅដើមទី មុនអនុញ្ញាតឱ្យចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩តទៅ សមត្ថកិច្ចចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បើកយុទ្ធនាការចុះត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញ និងរថយន្តកុងតឺនរ័ នៅគោលដៅដើមទី មុនអនុញ្ញាតឱ្យចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ទាក់ទិនបញ្ហានេះ លោក ឈុន ហុង អគ្គនាយករងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី យ៉ើ យ៉ាន់ណូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ …

Read More »

រីករាយទិវារំលឹកគុណឪពុក…

ពុក គឺជាវីរបុរសដំបូងបំផុតក្នុងចិត្តរបស់ខ្ញុំ ពុកជាមនុស្សដំបូងដែលផ្តល់ក្តីស្រលាញ់ពិតប្រាកដដល់ខ្ញុំបន្ទាប់ពីម៉ាក់។ពុកជាមនុស្សដែលតែងធ្វើខ្លួនអោយរឹងមាំជានិច្ចដើម្បីជាជំហរដល់គ្រួសារទោះខ្លួនឯងពិបាកយ៉ាងណាក៏មិនដែលរអ៊ូថាហត់។ ពុកតែងធ្វើជារនាំងការពារកូនៗជានិច្ច អ្វីគ្រប់យ៉ាងដែលពុកធ្វើទាំងអស់គឺលះបង់ដើម្បីតែគ្រួសារតែមួយគត់ដោយមិនគិតពីខ្លួនឯង។ រីករាយទិវារំលឹកគុណឪពុក សូមផ្ញើរក្តីស្រលាញ់ជូនដល់លោកឪពុកទាំងអស់អោយមានសុខភាពល្អ និងមានអាយុវែងដើម្បីជាម្លប់ដ៏កក់ក្តៅដល់កូនៗអោយបានយូរអង្វែង៕  

Read More »

៣នាក់ស្លាប់ ទាំងអស់ដោយសារជិះម៉ូតូបុកគ្នា នៅលើផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ ៖ បុរស២នាក់និងស្ត្រីម្នាក់ បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ជិតសាលាឃុំសំរុង បង្ករឡើងរវាងម៉ូតូនិងម៉ូតូក្នុងទិសដៅបញ្ជ្រាស់គ្នា ។ ករណីនេះកើតឡើង ក្នុងភូមិសំរុងលើ ឃុំសំរ៉ុងស្រុកព្រៃនប់ខេត្តព្រះសីហនុនៅវេលាម៉ោងជាង៧យប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៩នេះ ។ ជនរងគ្រោះគេស្គាល់ម្នាក់នៅ(ខ3)ក្នុងស្រុកស្ទឹងហាវ និង២នាក់ទៀតនៅពុំទាន់ស្គាស់ច្បាស់នៅឡើយ សមត្តិកិច្ចកំពង់សម្រួលនៅកន្លែងកើតហេតុ និងស្រាវជ្រាវរកគ្រួសារងគ្រោះ៕

Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីតួកគី

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីតួកគី​ ឯកឧត្តម តាយយីប អ៊ែរដូហ្កាន (Recep Tayyip Erdoğan)។ ក្នុងជំនួបនេះឯកឧត្តមប្រធានាធិបតីតួកគី បានអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបំពេញទស្សនកិច្ចនៅតួកគីកាលពីឆ្នាំ២០១៨កន្លងទៅ​ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីបានមានប្រសាសន៍ថា …

Read More »