Monthly Archives: March 2020

ក្រុមហ៊ុន S2V (ឆាយណា) ពិតជាខ្លាំងមែន អាចនាំមាន់ងាប់ចូលខ្មែរតាមច្រកឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខេត្តឧត្ដរមានជ័យមានការព្រួយបារម្ភជាខ្លាំង នៅពេលដែលបានឃើញរថយន្ដថៃប្រភេទកូរ៉េដឹកសត្វមាន់ងាប់ជិត២តោន ដែលជាប្រភពមេរោគមកពីប្រទេសថៃ របស់ក្រុមហ៊ុន S2V (ឆាយណា) ដោយមានការត្រូវរ៉ូវនិងឃុបឃិតគ្នាជាមួយ និងមន្រ្ដីជំនាញពាក់ព័ន្ធផលិតកម្មសត្វនិងសុខភាពសត្វ មិនមានការត្រួតពិនិត្យសុខភាពសត្វ បើកអោយមានការនាំមាន់ងាប់ពីប្រទេសថៃដោយសេរី។ ដោយមានការព្រួយបារម្ភអំពីសុខាមាលភាព និងព្រួយបារម្ភអំពីការរាតត្បាតជំងឺផងនោះ ពលរដ្ឋសូមអំពាវនាវទៅដល់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដកមន្រ្ដីអសកម្ម …

Read More »

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Maliza Em ៖ លោកឧត្តមសេនីយ៍ ពិត បញ្ញា ស៊ីទាំងបង ស៊ីទាំងប្អូន (មានវីដេអូឃ្លីប)

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ យោងតាមខ្លឹមសារ នៃការឡាយវីដេអូរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Maliza Em នោះ នាងបានឡាយជេរនូវពាក្យពេចន៍អសុរសពិបាកស្ដាប់មែនទែន ដោយនាងបានបញ្ជាក់ថា លោកម្នាក់នេះស៊ីទាំងបង ស៊ីទាំងប្អូន ពិតជា ថោកទាបខ្លាំងណាស់ តែលោកម្នាក់នេះខំធ្វើចរិតថ្លៃថ្នូរឲ្យគេមើលមកថាខ្លួនថ្លៃថ្នូរ ។ នាងថាកន្លងមកនាងសង្ស័យរឿងនេះយូរដែរមកហើយ តែនាងគិតថា វាមិនអាចទៅរួចទេ ទើបនាងចេះតែធ្វើធម្មតាៗទៅ …

Read More »

រដ្ឋាភិបាលកម្ពុជា​ចេញសារាចរណែនាំ​ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត​នៃជំងឺ កូវីដ ១៩

ភ្នំពេញ៖ សារាចរណែនាំ ស្តីពី វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុស Covid-19 ខណៈដែលសព្វថ្ងៃនេះ វីរុស Covid-19 កំពុងតែរីករាលដាលជាសកល ជាពិសេសកំពុងមានភាពធ្ងន់ធ្ងរនៅបណ្តាប្រទេសនៅអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនាំឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋទូទៅ។ ដើម្បីទប់ស្កាត់ការរីករាលដាលនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន ០៤ចំណុច ដូចខាងក្រោម៖ ១. ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ …

Read More »

កញ្ញា តូតា ចូលរោងជ័យ ជាមួយបុរសឈ្មោះ ប៉ុល វិបូ នៅសណ្ឋាគារសុខា

ភ្នំពេញ៖ ប្រិយមិត្តដែលគាំទ្រតារានៅក្នុងប្រទេសកម្ពុជាប្រាកដជាស្គាល់មកហើយនូវតារាសម្តែងមួយដួងដែលមានឈ្មោះល្បីល្បាញនៅក្នុងជួរសិល្បៈគឺ កញ្ញា ម៉ាក សែនសូនីតា ដែលគ្រប់គ្នាហៅគាត់ថា តូតា។ កញ្ញាបានបញ្ចប់ភាពនៅលីវរបស់ខ្លួនដោយបានកាន់ដៃបុរសម្នាក់ដែលមានឈ្មោះ ប៉ុល វិបូ ចូលរោងជ័យនៅល្ងាចនេះហើយ ដែលពិធីអាពាហ៍ពិពាហ៍មួយនេះបានធ្វើឡើងនៅឯសណ្ឋាគារ សុខា តែម្តង។ បើយោងតាមគណនី Instagram ផ្ទាល់ខ្លួនរបស់ម្ចាស់សម្អាងការដែលមានឈ្មោះថា ឌី សំអាងការ បានបង្ហោះ …

Read More »

ព្រោះតែស្ថានភាពផ្លូវតូចចង្អៀត ហើយភ្លើងឆេះពេញបន្ទុកទៅហើយ សមត្ថកិច្ចមិនអាចជួយបាញ់ទឹកពន្លត់ទាន់

ខេត្តមណ្ឌលគិរី៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ភ្លើងបានលេបត្របាក់ចំការដាំដើមម៉ាកាវអស់រាប់ពាន់ដើម ក្រោយសមត្ថកិច្ចមិនអាចជួយបាញ់ទឹកពន្លត់ទាន់ ព្រោះតែស្ថានភាពផ្លូវតូចចង្អៀត ហើយភ្លើងឆេះពេញបន្ទុកទៅហើយ ទើបដំណឹងទៅដល់សមត្ថកិច្ចជំនាញ។ នគរបាលស្រុកអូររាំងបានឲ្យដឹងថា ភ្លើងបានឆេះចំការអស់៤ហិកតា និងត្រាក់ទ័រ១គ្រឿង នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅភូមិពូត្រែង ឃុំដាក់ដាំស្រុកអូររាំង ខេត្តមណ្ឌលគិរី។ បើតាមនគរបាលបន្តថា ចំការដែលភ្លើងឆេះនេះ ជាកម្មសិទ្ធរបស់ឈ្មោះ សេក …

Read More »

កម្លាំងសមត្ថកិច្ចបំបែកសម្បុកដេញកាប់ប្លន់ម៉ូតូមួយក្រុម

ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងនគរបាលស្រុកសំរោងទង បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីទទួលពាក្យបណ្តឹងពីពលរដ្ឋរងគ្រោះដោយអំពើស្ទាក់កាប់ប្លន់ពីជនសង្ស័យមួយក្រុម។ ដោយបានការណែនាំចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ១ក្រុមមានគ្នា៩នាក់ យកមកសាកសាកសួរ និងចាត់ការតាមនីតិវិធី។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង៣និង៣០នាទី នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិបេង និងភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង។ សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ …

Read More »

ក្រសួងសុខាភិបាលកម្ពុជា ប្រកាសអំពីការរកឃើញករណីកូវីដ១៩ ចំនួន១ករណីថែមទៀត

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសអំពីការរកឃើញករណីកូវីដ១៩ ចំនួន១ករណីថែមទៀត នៅលើខ្លួនជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំ ដែលចូលមកកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ដោយឆ្លងកាត់ប្រទេសសិង្ហបុរី

Read More »

អាងស្តុកទឹកដ៏ធំមួយកន្លែង ត្រូវគេយកត្រាក់ទ័រមកឈួសឆាយដើមស្មាច់រំលោភយកដី

ខេត្តកែប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អាងស្តុកទឹកដ៏ធំមួយកន្លែងដែលត្រូវបានគេយកត្រាក់ទ័រមកឈួសឆាយដើមស្មាច់ដុះក្នុងអាងទឹកចោលអស់ កាលពីថ្ងៃទី11 ខែមីនា ឆ្នាំ2020 ស្ថិតនៅភូមិអន្ទង់សរជាប់នឹងភូមិសាស្ត្រភ្នំវល្លិរ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយការឈួសឆាយរំលោភយកដីអាងទឹកនៅភ្នំវល្លិ៍រនេះ អាជ្ញាធរអះអាងថា អត់មានអ្នករំលោភយកដីអាងទឹកនោះទេ ។ បើតាមការឱ្យដឹងពីប្រជាពលរដ្ឋមានលំនៅដ្ឋានជិតអាងទំនប់ទឹកនិយាយប្រាប់ថា គាត់បានឃើញត្រាក់ទ័រមួយគ្រឿងបានចុះឈួសឆាយព្រៃស្មាច់ដុះនៅក្នុងអាងទឹក។ តែក្រោយមក ត្រាក់ទ័រមួយគ្រឿងនោះបានឈប់ឈួសឆាយដោយម្ចាស់ត្រាក់ទ័រនិយាយថា ឈួសឆាយមិនកើត …

Read More »

បន្ថែមពីលើអ៊ីតាលី, អាល្លឺម៉ង់, អេស្ប៉ាញ, បារាំង និងអាមេរិក, កម្ពុជា​សម្រេចផ្អាកជនបរទេសពីអ៊ីរ៉ង់​ ៖ ក្រសួងសុខាភិបាល

ភ្នំពេញ៖ បន្ថែមលើប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជា សម្រេចផ្អាកជនបរទេសដែលមកពីប្រទេសអ៊ីរ៉ង់បន្ថែមទៀត មិនឲ្យចូលមកក្នុងប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ សេចក្តីប្រកាសបានអោយដឹងថា ការផ្អាកជនបរទេសដែលមកពីប្រទេសអ៊ីរ៉ង់ ចូលប្រទេសកម្ពុជានេះ មានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ …

Read More »

វីរុស COVID-19 គិតមកត្រឹមថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០២០ អ្នកឆ្លងសរុប ១៥៦ ៤៣៩ នាក់, បាត់បង់ជីវិត ៥ ៨៣២ នាក់

យោងតាមការចេញផ្សាយរបស់ប្រភពប៊ីប៊ីស៊ី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគេចផុតពីវីរុស​ COVID-19 ខណៈដែល​សេតវិមាន​ប្រកាស​ថា ការធ្វើរោគវិនិច្ឆ័យ​ តេស្តិ៍រកវីរុស​ចេញលទ្ធផលអវិជ្ជមាន ។ ក្នុងពេលដំណាលគ្នានេះដែរ ប្រទេស​បារាំង និងអេស្ប៉ាញ​ដែលជាប្រទេសធំ​ជាងគេ​នៅទ្វីបអឺរ៉ុប​នោះ បានប្រកាស​អាសន្ន​​ ហាមឃាត់​ការធ្វើចលនា​ដែល​មិនចាំបាច់​ ដើម្បី​ទប់ស្កាត់​ឆ្លងរាលដាល​នៃវីរុស ។ …

Read More »

សោកស្ដាយណាស់ក្មេងប្រុស២នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តតាកែវ៖ ក្មេងប្រុសចំនួន ០២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកម្តាយរវល់ធ្វើការងារ ដោយទុកឱ្យនៅផ្ទះជាមួយនឹងជីដូនចាស់។ ហេតុការណ៍នេះផងដែរកើតឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិក្រាំងធំ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។ ក្មេងរងគ្រោះទាំងពីរនាក់នៅមិនទាន់ដឹងអត្តសញ្ញាណនោះទេ ៕

Read More »

រថយន្តមួយគ្រឿងបើកបុកម៉ូតូស្ត្រីវ័យចំណាស់២ឆ្លងផ្លូវរងរបួសធ្ងន់

ខេត្តពោធិ៍សាត់៖ ស្ត្រីចំណាស់ ០២នាក់ ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្តមួយគ្រឿងបុក ហើយកិនពីលើបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានស្ត្រី ០២នាក់ បើកបរម៉ូតូឌុបគ្នាម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D-1294 លុះមកដល់ចំណុចកើតហេតុមានបំណងឆ្លងផ្លូវ តែមិនប្រយ័ត្នក៏ស្រាប់តែត្រូវរថយន្តទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-3878 បុកយ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់។ …

Read More »

ភ្លើងឆេះតូបលក់ដូរនៅសង្កាត់ភ្នំពេញថ្មីចំនួន៥ខ្នង មិនដឹងមូលហេតុ

ភ្នំពេញ៖ កាលពីវេលាម៉ោង ២០និង៤២នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះមានករណីអគ្គិភ័យឆាបឆេះផ្ទះ និងតូបលក់ដូររបស់ប្រជាពលរដ្ឋស្ថិតនៅទល់មុខផ្សារដើមអំពិល តាមបណ្តោយផ្លូវ១៩២៨ (ម៉ុង ឬទ្ធី) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ករណីអគ្គិភ័យនេះសមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេកំពុងអង្កេត។ ក្នុងនោះផងដែរសមត្ថកិច្ចជំនាញបានធ្វើការអន្តរាគមន៍ដោយប្រើប្រាស់រថយន្តបាញ់ពន្លត់អស់ជាច្រើនគ្រឿង រហូតរលត់ជាស្ថាពរនៅវេលាម៉ោងប្រមាណជា ២១និង១០នាទី ថ្ងៃដដែល។ ចំពោះករណីអគ្គិភ័យខាងលើនេះបានបណ្តាលឱ្យខូចខាតផ្ទះ …

Read More »

លោក ពូទីន អនុម័តច្បាប់ អាចធ្វើឱ្យគាត់កាន់អំណាចរហូតដល់ឆ្នាំ២០៣៦

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីកែប្រែរដ្ឋធម្មនុញ្ញដែលអាចធ្វើឱ្យគាត់កាន់អំណាចបាន ១៦ ឆ្នាំទៀត និងជាជំហានមួយដែលនឹងត្រូវសម្រេចឡើងតាមរយ:ការបោះឆ្នោតសាកលនៅក្នុងប្រទេសរុស្ស៊ី ។ វិមានក្រឹមឡាំងបាននិយាយថា លោកពូទីនបានចុះហត្ថលេខាលើវិធានការណ៍នេះ កាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ គឺបីថ្ងៃបន្ទាប់ពីច្បាប់មួយនេះបានឆ្លងកាត់សភារុស្ស៊ី ហើយមានការបោះឆ្នោតជំទាស់តែមួយសំឡេងប៉ុណ្ណោះ។ ច្បាប់នេះត្រូវតែអនុម័តដោយតុលាការរដ្ឋធម្មនុញ្ញរបស់ប្រទេសរុស្ស៊ី និងឆ្លងកាត់ការធ្វើប្រជាមតិ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី …

Read More »

ប្រសាសន៍ណែនាំបន្ថែមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលអញ្ជើញបើកពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅក្នុងពេលអញ្ជើញបើកពិធីបុណ្យទន្លេលើកទី ៦ នៅខេត្តបាត់ដំបងនាយប់ថ្ងៃទី ១៤ ខែ មីនា ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍អោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងកសាងផ្លូវយុទ្ធសាស្រ្ត១ខ្សែតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលកាត់តាមខេត្តបន្ទាយមានជ័យ ហើយដែលផ្លូវនេះក៏អាចតភ្ជាប់ទៅកាន់ខេត្តផ្សេងៗមួយចំនួនទៀតដែរដូចជា ខេត្តប៉ៃលិន និង ពោធិ៍សាត់ ជាដើម។ …

Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅល្ងាចថ្ងៃសៅរ៍ ៦ រោច ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី …

Read More »

ហ្វីលីពីនប្រកាសបំរាមគោចរនៅទីក្រុងម៉ានីល ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង covid-19

មន្រ្តីហ្វីលីពីនកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា បានប្រកាសដាក់បម្រាមគោចរពេលយប់ នៅរដ្ឋធានីម៉ានីល និងបានអះអាងថា ប្រជាជននៅក្នុងតំបន់ដែលមានច្រើននេះ គួរតែចាកចេញពីផ្ទះរបស់ពួកគេក្នុងពេលថ្ងៃសម្រាប់តែការងារ ឬការងារបន្ទាន់ ខណៈស្ថិតក្រោមការរឹតត្បិត ដែលបានដាក់ឲ្យអនុវត្តដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស covid-19 ។ ជំហានអនុវត្តដ៏រំជើបរំជួល ដែលបានប្រកាសដោយប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ កាលពីសប្តាហ៍មុននេះ បានបង្កឱ្យមានភាពច្របូកច្របល់ និងសំណួរជាច្រើន …

Read More »

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៖ ការសិក្សាមួយចំនួនត្រូវបានពន្យារពេលបណ្ដោះអាសន្ន ដោយសារករណី Covid-19

ភ្នំពេញ៖ យោងទៅតាមទំព័រហ្វេសប៊ុកសមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាមុននេះបន្តិចបានផ្សព្វផ្សាយជាផ្លូវការពាក់ព័ន្ធនឹងករណីការសិក្សាមួយចំនួនដែលត្រូវបានពន្យារពេលជាបណ្តោះអាសន្នសិនដោយសារករណីវីរុស Covid-19 កំពុងរីករាលដាលខ្លាំង។ ក្នុងនោះផងដែរ សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបញ្ជាក់ខ្លឹមសារថា “គណៈគ្រប់គ្រងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមជម្រាបដល់សាស្ត្រាចារ្យ និងនិស្សិតឆ្នាំសិក្សាមូលដ្ឋានត្រូវបានលើកថ្ងៃប្រឡង និងថ្ងៃសិក្សារបស់និស្សិតឆ្នាំទី២ ទី៣ និងទី៤ មួយរយៈសិន រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។” គួរបញ្ជាក់ផងដែរថា សេចក្តីជូនដំណឹងនេះត្រូវបានធ្វើឡើងក្រោយពីមានសេចក្តីប្រកាសព័ត៌មានពីក្រសួងអប់រំ យុវជន និងកីឡា ស្តីពី …

Read More »

កងទ័ពអ៊ីរ៉ាក់អះអាងថា ការវាយប្រហារតាមអាកាសរបស់អាមេរិកសម្លាប់កម្លាំងសន្តិសុខ ៥ នាក់ជនស៊ីវិលម្នាក់

យោធាអ៊ីរ៉ាក់បានបញ្ជាក់ថា សមាជិកកម្លាំងសន្តិសុខ ៥ នាក់ និងជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់នៅព្រឹកថ្ងៃទី១៤ ខែមីនា នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ។ អាមេរិកបានវាយប្រហារជាច្រើនម៉ោង បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតបានសម្លាប់ និងធ្វើឱ្យទាហានអាមេរិក និងអង់គ្លេស រងរបួសនៅមូលដ្ឋានយោធានៅភាគខាងជើងទីក្រុងបាកដាត ប្រទេសអ៊ីរ៉ាក់ថ្មីៗកន្លងមកនេះ។ ក្រុមជីវពល ស៊ីអ៊ីត ដែលគាំទ្រដោយអ៊ីរ៉ង់បានប្តេជ្ញាសងសឹកដ៏ស័ក្តិសមជាទីបំផុតចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ដែលជាសញ្ញាបង្ហាញអំពីវដ្តនៃអំពើហឹង្សាមួយតទៅទៀត រវាងទីក្រុងវ៉ាស៊ីនតោន …

Read More »

ក្រសួងសុខាភិបាលបារាំងបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រ រកឃើញអ្នកឆ្លងវីរុស Covid-19  ចំនួន ៨០០ ករណីថ្មី

បើតាមក្រសួងសុខាភិបាលប្រចាំប្រទេសបារាំងបានបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រកន្លងទៅ ប្រទេសបារាំង បានរកឃើញអ្នកឆ្លងវីរុស  ចំនួន ៨០០ ករណីថ្មី ដែលជាហេតុនាំឲ្យចំនួនសរុបនៃអ្នកឆ្លងទូទាំងប្រទេសបានកើនឡើងរហូតដល់ ៣ ៦៦១ នាក់ហើយ ។ ជាមួយគ្នានេះដែរ ចំពោះចំនួនអ្នកដែលបានស្លា ប់ដោយសារវីរុសនេះ ក្នុងប្រទេសខ្លួននោះ បានឡើងដល់ ៧៩ នាក់ ។ …

Read More »