Monthly Archives: October 2020

គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយទទួលអំណោយពីស្ថានទូតជប៉ុន

ភ្នំពេញ៖គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រធាន គ.ជ.គ.ម. និងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១( គ.ជ.គ.ម ).ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានិង ប្រធានតំណាង ចៃកា (JICA) នៅកម្ពុជាបានយកអំណោយយ៉ាងសន្ធឹកសន្ធាប់មកប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាដែលកម្ពុជាជួបគ្រោះទឹកជំនន់ចំនួន២០ខេត្តរាជធានី។ …

Read More »

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញសាកសួរសុខទុក្ខនិងឧបត្ថម្ភថវិកា២លានរៀលជូនមន្រ្តីនគរបាលអង្គភាពអន្តរាគមន៍០១នាក់រងគ្រោះថ្នាក់ចរាចរណ៍នៅពេលចុះបេសកកម្មការងារ

ភ្នំពេញ៖ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែតុលា ឆ្នាំ២០២០ រួមនិងសហការី បានអញ្ជើញសាកសួរសុខទុក្ខមន្រ្តីនគរបាល០១នាក់បំរើការងារនៅក្នុងអង្គភាពអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសម្រាកព្យាបាលជំងឺមុខរបួសនៅផ្ទះស្ថិតនៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលបំពេញបេសកកម្មការងារកាលពីកន្លងទៅថ្មីៗនេះ។ ក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តឧបត្ថម្ភថវិកាចំនួន២លានរៀលនិងសម្ភារៈមួយចំនួនធំជូនគ្រួសារមន្រ្តីនគរបាលរងគ្រោះលោកព្រិន្ទបាលទោឡុង …

Read More »

លទ្ធផល​កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២០​ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី

លទ្ធផល​កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២០​ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី            

Read More »

ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យបើកដំណើរការសេវាកម្មឡើងវិញនៅតាមគ្រឹះស្ថានសិក្សាឯកជនដូចខាងក្រោម៖

ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យបើកដំណើរការសេវាកម្មឡើងវិញនៅតាមគ្រឹះស្ថានសិក្សាឯកជនដូចខាងក្រោម៖ – រថយន្តដឹកសិស្ស – បណ្ណាល័យ – សកម្មភាពអប់រំកាយ និងកីឡា – អាហារដ្ឋាន

Read More »

យោធាការពារព្រំដែនសហការជាមួយអាវុធហត្ថខេត្តបង្រ្កាបគ្រឿងញៀន៤២កញ្ចប់ធំ នៅស្រុកបុរីអូរស្វាយសែនជ័យ

(ខេត្តស្ទឹងត្រែង)៖ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនដឹកតាមម៉ូតូចូលមកទឹកដីកម្ពុជា ត្រូវបានកម្លាំងយោធាការពារព្រំដែននៃតំបន់ប្រតិបត្តិការសឹករងខេត្តសហការជាមួយកំលាំងអាវុធហត្ថខេត្តធ្វើការបង្ក្រាបបាន៤២កញ្ចប់ធំ ស្មើនឹងប្រមាណ៤២ គីឡូក្រាម។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺថ្ងៃទី ២៣ខែតុលាឆ្នាំ ២០២០ត្រង់ចំណុចចន្លោះបង្គោលលេខ០៣៤និង០៣៥ស្ថិតក្នុងតំបន់ភូមិសាស្រ្តស្រុកបុរីអូរស្វាយសែនជ័យ។ លោកឧត្តមសេនីយ៍ទោអៀង វ៉ាន់ឌីមេបញ្ជាការអាវុធហត្ថខេត្តបានដឹងថា:ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ កម្លាំងយោធានិងកម្លាំងអាវុធហត្ថខេត្ត បានធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវជាយូរមកហើយដោយសារចំណុចខាងលើនោះ ក្រុមឧក្រិដ្ធជនតែងតែធ្វើសកម្មភាពយកគ្រឿងញៀនឆ្លងដែន ខណៈដែលកំពុងល្បាត ក្រុមឧក្រិដ្ឋជនបានជិះម៉ូតូឌុបគ្រឿងញៀនចំនួនពីរការ៉ុងឆ្លងដែនចូលមកទឹកដីកម្ពុជា ។ ឧត្តមសេនីយ៍ទោបានបន្តទៀតថា:បន្ទាប់មកកម្លាំងសមត្ថកិច្ចបានពង្រាយកម្លាំងត្រៀមធ្វើការបង្ក្រាបតែឧក្រិដ្ធជនគ្រឿងញៀនហាក់បីដូចជាដឹងខ្លួនបានដួលម៉ូតូហើយរត់គេចចូលទៅក្នុងទឹកដីប្រទេសឡាវវិញបាត់ស្រម៉ោល …

Read More »

ពលរដ្ឋ១១៦០ គ្រួសាររងគ្រោះដោយទឹកជំនន់ទទួលបានការយកចិត្តពីកងទ័ពនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត

(ខេត្តបាត់ដំបង)៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១.១៦០គ្រួសារ បន្ថែមទៀត ក្នុងនោះមកពីឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុកសង្កែ ៨៣០គ្រួសារ និងមកពីឃុំឫស្សីក្រាំង ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង ៣៣០គ្រួសារ ពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ កាលពីព្រឹកថ្ងៃទី២៣ …

Read More »

ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់១.៥៤៥គ្រួសារនៅខេត្តប៉ៃលិន និងបាត់ដំបងទទួល បានការយកចិត្តទុកដាក់និងជួយសង្គ្រោះពីសំណាក់កងទ័ពនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ

(ប៉ៃលិន+បាត់ដំបង)៖ លោកស្រីពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងក្រុមការងារ សហការជាមួយអាជ្ញាធរខេត្តប៉ៃលិននិង ខេត្តបាត់ដំបងបានអញ្ចើញ សួរសុខទុក្ខ និង នាំអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ១.៥៤៥គ្រួសារ ក្នុងនោះមកពីឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៧៧៦គ្រួសារ និងពលរដ្ឋមកឃុំតាមុឺន និងឃុំអូតាគី ខេត្តបាត់ដំបង …

Read More »

ប្រជាពលរដ្ឋខណ្ឌទួលគោក ស្នើសុំអាជ្ញាធរជួយដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធនៅក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ មានលូ ផ្លូវ មួយចំនួនបានរងការការបាក់ ស្រត ប្រេះខូច ដូច្នេះប្រជាពលរដ្ឋនៅក្នុងខណ្ឌទួលគោក ទទូចស្នើសុំអោយអាជ្ញាធរជួយដោះស្រាយជាបន្ទាន់ ។ ការស្នើសុំខាងលើរបស់ប្រជាពលរដ្ឋបានឡើង ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌទួលគោកកាលពីព្រឹកថ្ងៃទី២២ តុលាឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក ស៊ុយ …

Read More »

ឈ្មួញចាំតែឆ្លៀតឱកាសពេលសមត្ថកិច្ចរវល់សង្រ្គោះទឹកជំនន់

ខេត្តកំពង់ស្ពឺ៖ស្របពេលដែលថ្នាក់ដឹកនាំក៏ដូចជាសមត្ថកិច្ចកំពុងមមាញឹកក្នុងការជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក៏ជាពេលដែលឈ្មួញទុច្ចចរិតមានឪកាសក្នុងការដឹកជញ្ជូនឈើរបស់ពួកគេដែរ។ ជាក់ស្តែងកាលពីថ្ងែទី២១តុលា២០២០កន្លងទៅក្រុមឈ្មួញដ៏មានឥទ្ឋិពលប្រចាំស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺឈ្មោះមែន ភីរីណា មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺនិងជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកភ្នំស្រួចផងនោះបានធ្វើសកម្មភាពយករថយន្តស្ទូចឈើដែលមានមុខកាត់ធំៗដាក់លើរថយន្តបែនកង់១០មួយគ្រឿងដឹកឆ្ពោះទៅកាន់ក្រុងភ្នំពេញដោយមិនខ្លាចញញើតច្បាប់ទាល់តែសោះ។ បើតាមប្រភពដែលស្និតជាមួយលោកមែនភីរីណារហស្សនាម កូនលោកអតីតមន្ត្រីអាវុធហត្ថដែរនោះបានបង្ហើបថាការដឹកជញ្ជូនឈើនេះមិនមែនជាលើកទី១របស់គេនោះទេ គឺច្រើនដងណាស់មកហើយ ហើយគេច្រើនតែធ្វើសកម្មភាពនៅពេលណាដែលសមត្ថកិច្ចរវល់។ការដឹកឈលើកចុងក្រោយនេះស្របពេលដែលថ្នាក់ដឹកនាំខេត្តសម្រេចបើកផ្លូវអោយរថយន្តធុនធំឬដឹកទំនិញចរាចរណ៍តាមផ្លូវជាតិលេខ៤ឡើងវិញបន្ទាប់ពីបិតចរសចរណ៍ដោយសារទឹកជំនន់មួយរយ:រួចមក។ ប្រភពបន្តថា ការដឹកជញ្ជូនឈើចេញពីភូមិនានាក្នុងឃុំចំបក់ស្រុកភ្នំស្រួចនេះគឺគេហាក់មិនខ្លាចញញើតសមត្ថកិច្ចមូលដ្ឋាននោះទេ ហើយក៏គ្មានអ្នកណាដឹងដែរថាតើមកពីមូលហេតុអ្វីទើបគេមិនដែលឃើញអស់លោកមេព្រៃផ្នែកបរសេដ្ឋ សង្កាត់ត្រែងត្រយឹងនិងសង្កាត់គិរីវ័ន្តជាពិសេសអស់លោកបរិស្ថាននៅតំបន់គិរីរម្យបង្ក្រាបទាល់តែសោះ។ ប្រភពបន្តទៀតថារាល់ការដឹកជញ្ជូនឈើម្តងៗឈ្មោះនេះតែងតែនិយាយអួតក្អេងក្អាងថា គ្មានអ្នកណាហ៊ានបង្ក្រាបការដឹកឈើរបស់គេនោះទេព្រោះថ្នាក់ដឹកនាំខេត្តទាំងមូលគឺសុទ្ឋតែជាគ្នីគ្នារបស់គេអស់ហើយ លើសពីនេះទៅទៀតការរកស៊ីដឹកឈើនេះគឺគេរកស៊ីដើម្បីចិញ្ចឹមអង្គភាព ដូចច្នេះគ្មានអ្នកណាហ៊ានបង្ក្រាបគេនោះទេ។ មានការលើកឡើងថាបណ្តាលមកពីលាភសក្ការ:ឬដោយសារតែភាពអសកម្មខ្វះសមត្ថភាពរបស់អស់លោកមន្ត្រីទាំងនោះឬយ៉ាងណាទេទើបបានជាឈ្មួញឈើម្នាក់នេះចេះតែគេចផុតពីការបង្ល្រាបបែបនេះ? មហាជនបានសំណូមពរដល់នាយឧត្តមសេនីយ៍សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស …

Read More »

សមត្ថកិច្ចដកហូតគ្រឿងចក្រមួយគ្រឿងធ្វើសកម្មភាពបទល្មើសកាយប្រឡាយព្រំយកដីព្រៃរដ្ឋនិងប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ

ស្ទឹងត្រែង:សមត្ថកិច្ចឃាត់គ្រឿងចក្រមួយគ្រឿងពាក់ព័ន្ធករណីកាយប្រឡាយព្រំដើម្បីយកដីព្រៃរដ្ឋអត់ប្លង់កម្មសិទ្ធិចេញដោយសុរិយោដីខេត្តមានទំហំជាង 50 ហិកតាក្នុងឃុំថាឡាបរិវ៉ាត់ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ កម្លាំងនគរបាលឃាត់គ្រឿងចក្រមួយគ្រឿងនិងបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើស្រុកកសាងសំណុំរឿងបន្តកាលពីថ្ងៃទី 18 ខែតុលា។រហូតមកដល់ថ្ងៃទី22ខែតុលាឆ្នាំ2020នេះជំនាញរដ្ឋបាលព្រៃឈើផ្នែកស្រុកថាឡាបរិវ៉ាត់មិនទាន់បានធ្វើការដឹកជញ្ជូនគ្រឿងចក្រមករក្សាទុកនៅឡើយទេ។ លោកវ៉ាសុខានាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថាគ្រឿងចក្រដែលខាងកម្លាំងនគរបាលឃាត់នោះពុំទាន់បានយកចេញមកទេដោយសារគ្រឿងចក្របើកចេញពីកន្លែងទីតាំងចម្ងាយជាង 500 ម៉ែត្របានខូច។ម្យ៉ាងទៀតដោយសារស្ថានភាពផ្លូវក្នុងរដូវធ្លាក់ភ្លៀងលំបាកខ្លាំង។ ប្រភពព័ត៌មានបានឲដឹងថាគ្រឿងចក្រពីរគ្រឿងគ្រោងសម្អាតព្រៃយកដីពីរកន្លែងផ្សេងគ្នាមានទំហំប្រមាណជា 80ហិចតានៅភូមិសាស្ត្រឃុំថាឡាបរិវ៉ាត់ស្រុកថាឡាបរិវ៉ាត់។នៅក្នុងនោះគ្រឿងចក្រមួយគ្រឿងកំពុងតែឈួសផ្លូវចូលនិងមួយគ្រឿងទៀតបានកាយប្រឡាយព្រំលើផ្ទៃដីជាង 50 ហិកតារួចរាល់ហើយ។ ដីជាង50 ហិចតាដែលគ្រឿងចក្រមួយគ្រឿងកាយព្រំដើម្បីឈូសឆាយសម្អាតព្រៃនោះទំនងមិនទាន់មានប្លង់កាន់កាប់ចេញដោយសុរិយោដីខេត្តនៅឡើយទេពីព្រោះថាដីនៅព្រៃពុំទាន់មានដំណាំសោះ។រីឯម្ចាស់ដីគឺជាអ្នកភ្នំពេញជិះរថយន្តទំនើបមួយគ្រឿងចេញចូលមើលការខុសត្រូវ។តែពេលឃើញសមត្ថកិច្ចក៏បើករថយន្តគេចបាត់។ ដំបូងមេការម្នាក់ឈ្មោះឌីបានយកគ្រឿងចក្រចំនួន២គ្រឿងទៅសម្អាតព្រៃពីរកន្លែងនៅចំណុចខាងលើ។ប៉ុន្តែសកម្មភាពជាក់ស្តែងគ្រឿងចក្រមួយគ្រឿងទើបបានកាយព្រំលើផ្ទៃដីទំហំជាង50ហិចតាហើយ។ហេតុនេះកម្លាំងសមត្ថកិច្ចដកហូតយកគ្រឿងចក្រតែមួយគ្រឿងទេពីព្រោះថាបានធ្វើសកម្មភាពបទល្មើសជាក់ស្តែងនិងប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើពិនិត្យបន្ត។ដោយឡែកមួយគ្រឿងទៀតមិនទាន់ធ្វើសកម្មភាពនៅឡើយទេ។តែគេបានឃើញធ្វើផ្លូវចូលទៅកាន់ដីទំហំជាង 50 ហិកតា។មេការគ្រឿងចក្រឈ្មោះឌីបាទអួតខ្លួនថាគ្រឿងចក្រដែលកំពុងតែកាយនោះគឺធ្វើផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះហើយក៏បានសុំអនុញ្ញាតពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានរួចហើយដែរ។ថែមទាំងអួតថាម្ចាស់ដីមានខ្នងធំណាស់នៅក្រុងភ្នំពេញ៕    

Read More »

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីឆ្លើយតបករណីឧទ្យាននុរក្សវាយស្រ្តីម្នាក់នៅស្រុកពេជ្រាដា

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីឆ្លើយតបករណីឧទ្យាននុរក្សវាយស្រ្តីម្នាក់នៅស្រុកពេជ្រាដា        

Read More »

បែកធ្លាយប្រពន្ធរបស់លោកហេង មនោ មេឃុំផាត់សណ្ដាយកាងបទល្មើសនេសាទ

ខេត្តកំពង់ធំ៖ ថ្ងៃទី២០ខែតុលាឆ្នាំ២០២០មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំមកថាបទល្មើសនេសាទដែលបានកើតឡើងនៅលើទឹកដីឃុំផាត់សណ្ដាយរីកដូចផ្សិតយ៉ាងអណាធិបតេយ្យនោះគឺមានឈ្មោះចែអុី ប្រពន្ធរបស់លោកហេងមនោមេឃុំផាត់សណ្តាយដែលទិញត្រីធំជាងគេបំផុតនៅទីនោះ។ ប្រភពបានបន្តទៀតថាចែអុីដែលជាប្រពន្ធរបស់លោកហេងមនោគឺបានផ្ដល់មធ្យោបាយគ្រប់រូបភាពដើម្បីអោយប្រជានេសាទប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ហើយយកត្រីមកលក់អោយគាត់វិញជាពិសេសនៅចំណុចក្រឡុកបាយក្អែកសុទ្ធតែបងប្អូនរបស់ចែអុីទាំងអស់ដែលដាក់បទល្មើសនេសាទនៅចំណុចនោះហើយវែងៗរាប់គីឡូរដី។ ចំណែកប្រពន្ធរបស់លោកហ៊ន គី វិញកាងបទល្មើសនេសាទនៅចំណុចបឹងធំពាក់កណ្ដាលកំពង់ស្វាយលើនិងកំពង់ស្វាយក្រោមជាយូរឆ្នាំមកហើយតែសមត្ថកិច្ចជំនាញរដ្ឋបាលជលផលមិនហ៊ានចុះបង្ក្រាបសូមបញ្ជាក់ថាលោកហ៊ន គី ជាអនុភូមិបឹងធំនេះកន្លងមករត់ការកាងតែបទល្មើសនេសាទទេ ហើយក៏ជាខ្សែសាឡាយរបស់លោកហេង មនោដែរ។ ប្រជាពលរដ្ឋមានចម្ងល់ហើយឆ្ងល់ថាតើបទល្មើសនេសាទដែលមានឈ្មោះខាងលើទាំងអស់ហេតុអីនៅតែដំណើរការយ៉ាងរលូនព្រោះអីសមត្ថកិច្ចដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដឹងដែរថាឈ្មោះអ្នកប្រព្រឹត្តត្រូវបានស្គាល់អស់ហើយយ៉ាងម៉េចបានជាមិនបង្ក្រាប ប្រជាពលរដ្ឋសូមសំណូមពរទៅឯកឧត្តមវេងសុខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមឯកឧត្តមមេត្តាក្រឡេកមកមើលបទល្មើសនេសាទនឹងមន្ត្រីដែលអនុវត្តច្បាប់នៅទីនោះផងទាន៕

Read More »

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់វិធានការពង្រឹងទប់ស្កាត់ និងបង្ក្រាបការនាំចូលគ្រឿងញៀន ខុសច្បាប់ នៅតាមច្រករបៀងនានា នៃខ្សែបន្ទាត់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ !

ខេត្តព្រះវិហារ៖ អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធនា ,អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានលេខា ធិការដ្ឋានគ្រឿងញៀនខេត្ត លោក ស៊ូ សិរី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ នាថ្ងៃទី២០តុលាឆ្នាំ២០២០ នៅសាលាខេត្តព្រះវិហារ។ …

Read More »

អ្នកជំងឺកូវីដ-១៩ទូទាំងពិភពលោក​កើនជាង៣៩លាននាក់

អ្នកជំងឺកូវីដ-១៩ទូទាំងពិភពលោក គិតរហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឆ្លងសរុប​ ៣៩ ៩៩៦ ១១៨ នាក់ ។ អ្នកជំងឺសរុប ១ ១១៣ ៧១៤នាក់បានស្លាប់ ។ យោងតាមការផ្សាយរបស់ប្រភព Sputniknews ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ …

Read More »

រដ្ឋមន្ត្រីទេសចរណ៍សន្យា តាមជួយប្រជាពលរដ្ឋ ដែលរង់គ្រោះធម្មជាតិទឹកជំនន់និងត្រៀមជួយ ថែមទៀតក្រោយទឹកស្រកអស់

(កំពង់ធំ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ទោះបីស្ថិតក្នុងពេលមានទឹកជំនន់ និងក្រោយពេលទឹកជំនន់នេះ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតែត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយនៅក្រោយពេលទឹកជំនន់នេះទៅ ក្រុមការងារនឹងជួយដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋបន្តទៀត ពិសេសគឺប្រព័ន្ធហេដ្ឋានរចនាសម្ពន្ធ និងការបង្កបង្កើនផល។ ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានលើកឡើងនាឱកាសលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងលោក សុខ លូ អភិបាលខេត្តកំពង់ធំ …

Read More »

ក្រុមហ៊ុន២ឧបត្ថម្ភអំណោយជាច្រើនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីយកទៅជួយផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ក្រុមហ៊ុនចំនួន២ បានឧបត្ថម្ភអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅចាត់ចែងជួយដោះស្រាយផ្កត់ផ្គង់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ។ គ្រាដែលសកម្មភាពរបស់កម្លាំងនគរបាលរាជធានីភនំពេញនៅតែត្រៀមបន្តជួយសង្រ្គោះប្រជាពលរដ្ឋនៅក្នុងតំបន់ទឹកលិចក្នុងរាជធានីភ្នំពេញនិងសកម្មភាពចែកអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា អាជ្ញាធររាជធានីភ្នំពេញ និងសប្បុរសជននានាកំពុងធ្វើឡើងចូលរួមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ ការជួបសំណេះសំណាលទទួលអំណោយបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាមួយតំណាងក្រុមហ៊ុន ហ័រ ហ្សុងឌីង សេង អ៊ិនវេសម៉ិន(Hua …

Read More »

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរងគ្រោះដោយសាទឹកជំនន់ទឹកភ្លៀង នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលពិធីបានរៀបចំនៅវត្តគោកបញ្ជាន់ នាព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក …

Read More »

គណៈកម្មាធិការអចិន្រ្តៃយ៍ឯកភាពទទួលយកសេចក្តីព្រាងច្បាប់ថ្មីចំនួន៤ របស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងសិក្សា

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅ ក្នុងពេលឆាប់ៗនេះ នូវសេចក្តីព្រាងច្បាប់ចំនួន ៤ (បួន) ដែលគណៈកម្មករជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចរាល់ និងបានទទួលយកសេចក្តីព្រាងច្បាប់ថ្មីចំនួន៤ទៀត ដែលជាសំណើរបស់រាជរដ្ឋាភិបាល …

Read More »

អង្គការCCF ទទួលអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជាថ្មីម្ដងទៀត

ភ្នំពេញ៖ ក្មួយ និងមនុស្សចាស់ នៃអង្គការមូលនិធិកុមារកម្ពុជា(CCF) បានទទួលថវិកាចំនួន៣០០០ដុល្លាគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈបរិក្ខាពេទ្យ ជាថ្មីម្ដងទៀត ដែលជាអណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី …

Read More »

គណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារផ្ដល់អំណោយមនុស្សធម៌ជូនជនរងគ្រោះដោយទឹកជំនន់៩គ្រួសារ

ខេត្តព្រះវិហារ៖ សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ រួមជាមួយឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុម ប្រឹក្សាខេត្ត និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹក ជំនន់ ចំនួន៩ …

Read More »