Monthly Archives: January 2021

ដាក់លក់សត្វព្រៃដោយសេរីនៅផ្សារស្ទឹងត្រែង

ខេត្តស្ទឹងត្រែង:នៅរសៀលថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២១ នេះគេឃើញមានអ្នកអង្គុយដាក់លក់សាច់សត្វព្រៃជាច្រើនកន្លែងនៅខាងកើតផ្សារសាមគ្គីខេត្តស្ទឹងត្រែង។ ជួញដូរសត្វព្រៃគឺជាមុខរបរខុសច្បាប់ត្រូវបានច្បាប់ហាមឃាត់។ដោយឡែកនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងឃើញដាក់លក់ជារៀងរាល់ថ្ងៃ។ក្រោយពីមានសមត្ថកិច្ចចុះបង្ក្រាបនៅពេលព្រឹកឃើញដាក់លក់នៅពេលល្ងាចជាដដែល។នេះបានន័យថាអ្នកលក់ដូរគឺមិនខ្លាចញញើតសមត្ថកិច្ចឡើយ៕

Read More »

មានសិប្បកម្មកែច្នៃឈើជាច្រើនកន្លែងនៅតំបន់បាតអាងសេសានក្រោម 2ស្រុកសេសានខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង:សិប្បកម្មកែច្នៃឈើប្រមាណជា 10 កន្លែងនៅក្នុងឃុំស្រែគរស្រុកសេសានខេត្តស្ទឹងត្រែងគឺមិនមានការចុះបង្ក្រាបទេ។ ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថានៅក្នុងឃុំស្រែថ្មីស្រុកសេសានខេត្តស្ទឹងត្រែងមានទីតាំងសិប្បកម្មសម្រាប់កែច្នៃឈើជាច្រើនកន្លែងប៉ុន្តែមិនមានការចុះបង្ក្រាបទេគឺមានតែអ្នកទៅប្រមូលលុយ។ ប្រភពបានឱ្យដឹងទៀតថាសិប្បកម្មទាំងនោះបានកែច្នៃឈើពាក់កណ្តាលសម្រេចហើយបានដឹកតាមរថយន្តប្រភេទសាំយ៉ុងចេញពីក្នុងតំបន់វារីអគ្គិសនីសេសានក្រោម 2 មកទម្លាក់នៅតាមព្រៃចម្ការស្វាយចន្ទីបន្តដឹកចេញទៅក្រៅខេត្ត។ឈើដែលអាចចេញពីតំបន់បាតអាងបានគឺត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់កងរាជអាវុធហត្ថនៅតំបន់នោះ។ករណីដឹកជញ្ជូនលួចលាក់បែបនេះទំនងជាមានការត្រូវរ៉ូវគ្នាជាមួយអ្នកការពារលាក់បាំងនិងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តទើបអាចដឹកចេញទៅក្រៅខេត្តបាន។បើសិនជាគ្មានការអនុញ្ញាតឱ្យឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យទេនោះឈើទាំងរថយន្តក៏មិនអាចដឹកចេញរួចដែរ៕

Read More »

មេដឹកនាំរុស្ស៊ីចុះហត្ថលេខាលើច្បាប់មួយដែលពន្យារពេលសន្ធិសញ្ញាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ

ប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃសុក្របានចុះហត្ថលេខាលើច្បាប់មួយដែលពន្យារពេលសន្ធិសញ្ញាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរដែលនៅសល់ចុងក្រោយរវាងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកមួយសប្តាហ៍មុនពេលកតិកាសញ្ញានេះត្រូវផុតកំណត់។ សភាទាំងពីរនៃប្រទេសរុស្ស៊ីបានបោះឆ្នោតជាឯកច្ឆន្ទកាលពីថ្ងៃពុធដើម្បីបន្តសន្ធិសញ្ញាញូ START រយៈពេល ៥ ឆ្នាំ។ លោក Vladimir Putin និងប្រធានាធិបតីអាមេរិក Joe Biden …

Read More »

លោកសាក់ ធារិទ្ធ គឺជា​អ្នក​និពន្ធ​បទ​ភ្លេង”កាត់ឆុង”របស់​ព្រាប សុវត្ថិ​និង​តន់ចន្ទសីម៉ា

(ភ្នំពេញ)៖ បង​ប្អូន​ពិត​ជា​ជ្រាប​ច្បាស់​ហើយ​បទ​ចម្រៀង​រួម​គ្នា​របស់​តន់​ចាន់​សីម៉ា​និង​ព្រាប​សុវត្ថិ​គឺ​បទ”កាត់​ឆុង”​ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​ល្បី​និង​មាន​ការ​គាំទ្រ​ខ្លាំង ។ បទ​ដំបូង​ក្នុង​អាល​ប៊ុប​ពិសេស​នេះ ត្រូវ​បាន​និពន្ធ​​ទំនុក​ភ្លេង ដោយ​លោក​សាក់ ធារិទ្ធ ។ លោក​សាក់ ធារិទ្ធ គឺ​ជា​អ្នក​ពន្ធ​ថ្មី​ឈ្មោះ​ធ្លាប់​មាន​ស្នាដៃ​ជា​ច្រើន​បទ​កន្លង​មក​ហើយ បច្ចុប្បន្ន​គាំ​ជា អ្នកនិពន្ធ​​កុងត្រា​ប្រចាំ​ក្នុង​ផលិតកម្ម Galaxy Navatra …

Read More »

មេបញ្ជាការកងទ័ពជើងគោក ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ០២ខ្សែរ នៅក្នុងស្រុកអូរជ្រៅ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ក្នុងដំណើរចុះត្រួតពិនិត្យការងារ និងសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក  បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក ដែលបានកំពុងស្ថាបនាផ្លូវ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ  ដែលផ្លូវនេះបានខូចខាតបំផ្លាញដោយគ្រោះទឹកជំនន់កាលពីចុងឆ្នាំ២០២០ …

Read More »

រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីបុណ្យមាឃបូជា រាប់បាតព្រះសង្ស ដែលមានប្រជាពុទ្ធបរិស័ទ្ធចូលរួមច្រើនកុះករ

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឧកញ៉ាវិសាខា បណ្ឌិត សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ …

Read More »

ចុះបង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់និងដកហូតវត្ថុតាងមួយចំនួនធំ

ព្រះវិហារ៖ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងស្ថិតក្នុងភូមិចំបក់សែនជ័យឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារត្រូវសមត្ថកិច្ចចុះបង្ក្រាបនិងដកហូតវត្ថុតាងមួយចំនួនធំដើម្បីបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់។ លោកវុធសាវីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារបានឱ្យដឹងនៅរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០២១ថា៖លោកបានដឹកនាំកម្លាំងចម្រុះមានមន្ត្រីនគរបាល,នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត,នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត។កម្លាំងសមត្ថកិច្ចបានចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងក្នុងស្រុកជាំក្សាន្តនេះជាលទ្ធផលបានរឹបអូសវត្ថុតាងរួមមាន៖ម៉ាស៊ីនវាលតាបឈូស,និងឈើគ្រប់ប្រភេទជាច្រើនម៉ែត្រគូបទៀតរួចបញ្ជូនទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតដើម្បីចាត់ការទៅតាមច្បាប់។ លោកវុធសាវីបានបន្តថា៖ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នេះគឺឈ្មួញជួលឱ្យប្រជាពលរដ្ឋធ្វើ។ស្របពេលដែលលោកដឹកនាំកម្លាំងចុះទៅគឺឈ្មួញបានឈប់បណ្តោះអាសន្នដោយបន្សល់ទុកនូវសម្ភារនិងឈើចម្រុះជាច្រើនប្រភេទ។លោកបន្តថា៖ទីតាំងសិប្បកម្មកែច្នៃឈើនៅកន្លែងណាក៏ដោយដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវទេនោះគឺត្រូវតែបង្រ្កាប៕

Read More »

មេឈ្មួញឈ្មោះស្រួចដឹកឈើចេញពីព្រៃឡង់ខេត្តកំពង់ធំមកលក់នៅស្រុកចំការលើខេត្តកំពង់ចាម

ខេត្តកំពង់ធំ៖ បទល្មើសព្រៃឈើចេញពីតំបន់ព្រៃឡង់ខេត្តកំពង់ធំនៅតែបន្តកើតមានជារៀងរាល់ថ្ងៃក្រោមក្រសែភ្នែកមន្ត្រីបរិស្ថានជាពិសេសកូនចៅលោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំនោះតែម្ដង។ប្រភពបានឱ្យដឹងថាគ្រាន់តែមេឈ្មួញម្នាក់ឈ្មោះស្រួចដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ស្ថិតក្នុងស្រុកសន្ទុកខេត្តកំពង់ធំមួយថ្ងៃៗរាប់សិបគោយន្ត។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថាមេឈ្មួញល្បីឈ្មោះគឺលោកស្រួចបានឈរចាំទិញឈើពីប្រជាពលរដ្ឋដឹកតាមរទេះគោចេញពីតំបន់ព្រៃឡង់នៅចំណុចភូមិអូរក្រពើឃុំបឹងល្វាស្រុកសន្ទុកទើបឈ្មួញបន្តដឹកតាមគោយន្តជាច្រើនគ្រឿងឆ្ពោះតាមគោលដៅរៀងខ្លួន។ក្នុងនោះគ្រាន់តែឈ្មួញឈ្មោះស្រួចដឹកឈើដែលអាររួចឆ្លងកាត់ស្រុកសន្ទុកសំដៅទៅឃុំសំរោងស្រុកចំការលើខេត្តកំពង់ចាមមានរាប់សិបគោយន្តឯណោះ។ ករណីបទល្មើសព្រៃឈើដែលដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់គឺប្រាកដណាស់ពិតជាមានការឃុបឃិតពីនាយកដែនជម្រកព្រៃឡង់ទើបអាចពួកឈ្មួញធ្វើសកម្មភាពបានជាចំហដូចពេលនេះ។ជាងនេះទៅទៀតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំពិតជាបានដឹងថាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនកំពុងមានរឿងអ្វីកើតឡើង។ពីព្រោះថាប្រជាពលរដ្ឋនៅស្រុកសន្ទុកខេត្តកំពង់ធំជាពិសេសឈ្មួញឈ្មោះស្រួចពិតជាដឹងថាមានរឿងអ្វីកើតឡើងនៅតំបន់ព្រៃឡង់ខេត្តកំពង់ធំ។ លោកតុប កក្កដាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំមិនអាចសុំការបំភ្លឺបានទេ។ គេរំពឹងថាអភិបាលខេត្តកំពង់ធំក៏ដូចជាថ្នាក់ដឹកនាំក្រសួងបរិស្ថានពិនិត្យមើលអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ព្រៃឡង់ខេត្តកំពង់ធំនោះផង។ភាពស្ងៀមស្ងាត់របស់ថ្នាក់ដឹកនាំខេត្តកំពង់ធំនិងថ្នាក់ដឹកនាំក្រសួងបរិស្ថានគឺជាឱកាសឲ្យឈ្មួញឈ្មោះស្រួចកាន់តែបានចិត្តក្នុងការកសាងបទល្មើស៕

Read More »

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បិទបញ្ចប់វគ្គហ្វឹកហ្វឺន លើការពង្រឹងសមត្ថភាពជំនាញ ដល់នាយអាវុធហត្ថខេត្ត

ខេត្តព្រះវិហារ៖ ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ប្រទេស និងជំនាញវិជ្ជាជីវ: ដល់នាយ និងនាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារ សម្រាប់ឆមាសទី១ ឆ្នាំ២០២១។ …

Read More »

លិខិតមិត្តអ្នកអាន៖ រឿងឪពុកក្មេករើសកូនប្រសារដែលកំពុងបញ្ចាំងតាមទូរទស្សន៍ខុសពីសំណៅដើម

អក្សរសិល្ប៍ប្រជាប្រិយខ្មែររឿងឪពុកក្មេករើសកូនប្រសារដែលមាននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំផងនោះត្រូវបានគេច្នៃជាខ្សែរវីដេអូចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក ctn ហើយអ្វីដែលធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍នោះគឺសាច់រឿងទាំងស្រុងត្រូវបានកែច្នៃឲ្យខុសពីសភាពដើមគ្រប់ចំណុច។ក្នុងនាមពលរដ្ឋខ្មែរមួយរូបខ្ញុំបាទមិនដឹងថាតើវាជាការត្រឹមត្រូវឬក៏ជាការសមស្របនោះទេដែលសាច់រឿងទាំងមូលត្រូវបានកែច្នៃឲ្យខុសពីសភាពដើមយ៉ាងនេះ។តើក្រសួងអប់រំ,ក្រសួងវប្បធម៍និងវិចិត្រសិល្បៈនិងក្រសួងព័ត៌មានយល់ថាវាជាភាពត្រឹមត្រូវឬទេដែលយកសាច់រឿងអក្សរសិល្ប៍ប្រជាប្រិយខ្មែរទៅកែច្នៃឱ្យខុសពីសភាពដើមទាំងស្រុងយ៉ាងដូច្នេះ? មានចំណុចខុសគ្នាជាច្រើនដែលធ្វើឲ្យអ្នកសិក្សាជំនាន់ក្រោយយល់ច្រឡំក្រោយពីទស្សនាសាច់រឿងឪពុកក្មេករើសកូនប្រសារលើកញ្ចក់ទូរទស្សន៍ctn ដែលខុសពីអក្សរសិល្ប៍ប្រជាប្រិយរឿងឪពុកក្មេករើសកូនប្រសារនៅលើកម្មវិធីសិក្សា។តាំងពីដើមដល់ពាក់កណ្តាលសាច់រឿងគេបានកែច្នៃឲ្យខុសពីសភាពដើមនិងបានបណ្ដាលឲ្យតម្លៃនៃរឿងប្រាស់ចាកពីសេចក្តីពិតដែលអ្នកនិពន្ធចង់បាន។អក្សរសិល្ប៍ប្រជាប្រិយខ្មែរត្រូវបានអ្នកដឹកនាំរឿងយកទៅកែច្នៃបំផ្លាញខ្ទេចខ្ទីរធ្វើឲ្យសាច់រឿងទាំងមូលក្រឡាប់ចាក់ហើយវាមិនសមជាឪពុកក្មេករើសកូនប្រសារនៅឡើយ។ឈុតឆាកស្នេហាត្រូវគេបង្កើតឡើងដែលធ្វើឲ្យសាច់រឿងឪពុកក្មេករើសកូនប្រសារបាត់បង់តម្លៃជាអក្សរសិល្ប៍ខ្មែរ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់មិនដឹងថាតើខាងស្ថាប័នណាដែលជាអ្នកទទួលខុសត្រូវក្នុងរឿងនេះទេពីព្រោះថាបើមើលទៅសាច់រឿងឪពុកក្មេករើសកូនប្រសារដែលកំពុងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ ctn មិនបានរួមចំណែកអភិរក្សនិងអភិវឌ្ឍអក្សរជាតិខ្មែរនោះឡើយប៉ុន្តែបែរជាគេធ្វើឲ្យមានការភាន់ច្រឡំហើយបើនិយាយឲ្យខ្លីគឺជាការជាន់ឈ្លីតម្លៃអក្សរសិល្ប៍ជាតិខ្មែរដែលរុងរឿងតាំងពីដើមមកនោះ។អ្នកដឹកនាំរឿងបានធ្វើឲ្យតម្លៃអក្សរសិល្ប៍ជាតិខូចខាតខ្ទេចខ្ទីរព្រោះតែដើម្បីផលប្រយោជន៍របស់ពួកគេប៉ុន្មាននាក់ដែលប្រការនេះក្រសួងមានសមត្ថកិច្ចគួរតែចាត់វិធានការចំពោះអ្នកដឹកនាំរឿងដែលមានខួរក្បាលរាក់ៗឲ្យយល់ពីតម្លៃអក្សរសិល្ប៍ជាតិផង៕

Read More »

គ្រឿងចក្រចំនួន ៨មុខ ត្រូវបានប្រោះព្រហ្ម សុំសេចក្តីសុខ ដែលទទួលបានពី ក្រសួងសាធារណៈការ និងដឹកជញ្ជូន

ខេត្តរតនគិរី÷ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរីបាន អញ្ជើញចូលរួមប្រោះព្រហ្មសិរីសួស្ដីជ័យមង្គលវិបុលសុខគ្រប់ប្រការដល់គ្រឿងចក្រដែលក្រសួងបានផ្ដល់ជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីនៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ ក្នុងឱកាសពេលនេះ លោកសាយ សាមាន ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី អនុប្រធានប្រធានការិយាល័យ អនុប្រធានការិយាល័យ …

Read More »

លោក ព្រាប សុវត្ថិ និង កញ្ញាតន់ ចន្ទសីម៉ា ពិតជាដៃគូសក្តិសមបំផុត សម្រាប់បទចូលឆ្នាំ

(ភ្នំពេញ) ៖ ផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុកបញ្ចេញ អាល់ប៊ុមថ្មី សម្រាប់ការកម្សាន្ត នារដូវចូលឆ្នាំថ្មី ក្នុងនោះគេសង្កេតឃើញថា មានបទចម្រៀង របស់កំពូល តារាចម្រៀង លោក ព្រាប …

Read More »

សហគមន៍តំបន់ការពារធម្មជាតិ ទទួលបានវគ្គបណ្ដុះបណ្ដាលស្ដីអំពីផែនការគ្រប់គ្រង

ខេត្តមណ្ឌលគិរី ៖ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WCS បានសម្របសម្រួលរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការគ្រប់ព្រៃសហគមន៍តំបន់ការពារធម្មជាតិ (CPA) អូរពុងរូង នៅចំណុចទីតាំងរោងសហគមន៍ CPA …

Read More »

សហគមនទេសចរណ៍អន្លងផ្សោតនិងទឹកជួរទន្លេមេគង្គកាំពីអំពាវនាវឲ្យអាជ្ញាធរពន្លឿន ការជួសជុលផ្លូវសម្រាប់ការធ្វើដំណើរមកលេងរបស់ភ្ញៀវក្នុងរដូវប្រាំងឆ្នាំនេះ

ខេត្តក្រចេះ៖ ប្រជាសហគមនក៏ដូចជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវកៅស៊ូពីទីរួមខេត្ត ឆ្ពោះទៅតំបន់ទេចរណ៍អន្លង់ផ្សោត និងតំបន់ទេសចរណ៍ទឹកជួរទន្លមេគង្គកាំពីអំពាវនាវឲ្យ អាជ្ញាធរពន្លឿនការជួសជុលនិងស្ថាបនាផ្លូវដែលបាន ពង្រីកចាក់ដីទុកចោលអស់ជាច្រើនឆ្នាំ ដើម្បីសម្រួលការធ្វើដំណើរទៅមករបស់អ្នកភូមិ និងភ្ញៀវទេសចរណ៍សម្រាប់ការមកលេង កំសាន្តនៅតាមតំបន់រមណីយដ្ឋានក្នុងរដូវប្រាំងឆ្នាំនេះ។ តែបើទោះជាយ៉ាងណា មន្រ្តីជំនាញនៃមន្ទីរសាធារណការខេត្តបានបញ្ជាក់ប្រាប់ថា កំណាត់ផ្លូវមួយខ្សែរដែលរងការខូចខាតជាច្រើនទៅហើយនោះ។ មកទល់និងឆ្នាំនេះក៏នៅមិនទាន់មានផែនការជួសជុលឬស្ថាបនានៅឡើយទេ។ ប្រជាសហគមនទេចរណ៍ធំៗដ៏ល្បីឈ្មោះទាំង២បានលើកឡើងថា ផ្លូវពិបាកធ្វើដំណើរ …

Read More »

ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជំរុញដល់អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ រួមសហការគ្នាទប់ស្កាត់ និងបង្ក្រាបរាល់ការកាប់រុករាន ទន្ទ្រានដីព្រៃរដ្ឋជាកម្មសិទ្ធិ

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿន និងជម្រុញដល់អាជ្ញាធរ និងមន្ត្រីជំនាញក្នុងមូលដ្ឋានរបស់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក លី សារ៉ារិទ្ធ បានថ្លែង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការសិក្សា ចងក្រងឯកសារទិន្នន័យក្បាលដីអាស្រ័យផលជាក់ស្តែងយូរឆ្នាំ របស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រង ដោយក្រសួងកសិកម្ម …

Read More »

នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបង្រ្កាបជនសង្ស័យក្រុមរត់ម៉ូតូឌុប០៦នាក់ជួញដូរគ្រឿងញៀនខុសច្បាប់នៅខណ្ឌប្ញស្សីកែវ

ភ្នំពេញ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្រ្កាបចាប់ខ្លួនជនសង្ស័យក្រុមរត់ម៉ូតូឌុប០៦នាក់ជួញដូរគ្រឿងញៀនខុសច្បាប់និងវត្ថុតាងគ្រឿងញៀន០៩កញ្ចប់តូចនិងធំ នៅខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។ការបង្រ្កាបនោះបានធ្វើឡើងជាបន្តបន្ទាប់រយៈពេល០២ថ្ងៃគឺនៅថ្ងៃទី២៤និង២៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនឱ្យដឹងថា កម្លាំងនគរបាលការិយាល័យជំនាញចេញប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀន០៦នាក់ដោយបានស្រាវជ្រាវស៊ើបអង្កេតយ៉ាងជាក់លាក់និងឈានទៅបង្រ្កាបចាប់ខ្លួនជនសង្ស័យជាបបន្តបន្ទាប់កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន។ក្រោយពីប្រជាពលរដ្ឋប្តឹងរាយការណ៍មកកម្លាំងសមត្ថកិច្ចអំពីសម្មភាពនៃការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងភូមិសាស្រ្តសង្កាត់ស្វាយប៉ាក។មុនដំបូងកម្លាំងជំនាញ …

Read More »

សមត្ថកិច្ចនគរបាលខេត្តកោះកុង បង្ហាញមុខជនសង្ស័យ ដែលរំលោភសម្លាប់នារីម្នាក់យ៉ាងព្រៃផ្សៃ

កោះកុង ÷ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រំលោភសម្លាប់នារីម្នាក់យ៉ាងព្រៃផ្សៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុច ចំណោទដីខ្មៅ ស្ថិតក្នុងភូមិដីទំនាប …

Read More »

តុលាការក្រុង​ភ្នំពេញរឹបអូស​រថយន្ដ​រប​ស់​ក្រុមហ៊ុន ចិន្ដា សុវណ្ណ ដឹក​អ្នកដំណើរ ចំនួន ៥៤​គ្រឿង ទៅ​ប្រគល់​ជូនទៅ​ម្ចាស់បំណុលវិញ

​ភ្នំពេញ៖ នៅ​ព្រឹក​ទី​២៥ ខែមករា ឆ្នាំ​២០២១ តុលាការក្រុង​ភ្នំពេញ បាន​ដឹកនាំ​កងកម្លាំង​សមត្ថកិច្ច​ចុះទៅ​រឹបអូស​រថយន្ដ​របស់​ក្រុមហ៊ុន ចិន្ដា សុវណ្ណ ដឹក​អ្នកដំណើរ ចំនួន ៥៤​គ្រឿង ដែល​ទិញ​បង់​រំលស់​ក្រុមហ៊ុន រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) …

Read More »

ដងផ្លូវជាតិលេខ៩ស្ថិតនៅក្នុងស្ទឹងត្រែងត្រូវផ្អាកចរាចរមួយយប់ខណៈរថយន្តធុនធំ៣គ្រឿងបើកបុកកៀបជាប់គ្នា

ស្ទឹងត្រែងៈគ្រោះថ្នាក់ចរាចរមួយដែលមានសំលេងសូរលាន់ដូចរន្ទះខណៈដែលរថយន្តធុនធំចំនួន៣គ្រឿងបានបើកបុកកៀបជាប់គ្នាបណ្តាលអោយដងផ្លូវជាតិលេខ៩បានផ្អាកធ្វើចរារចររយៈពេលមួយយប់ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវវាងបាន ដោយកម្លាំងនរបាលចរាចរបានឈរយាមកាមដើម្បីផ្តល់ជាសញ្ញាក្នុងការធ្វើដំណើរ។ ករណីគ្រោះថ្នាក់ចរាចរខាងលើបានកើតឡើងកាលពីវេលាម៉ោង១៦និង០០នាទីថ្ងៃទី២៤មករា២០២១ស្ថិតនៅចម្ងាយពីស្ពានមេគង្គចំងាយប្រមាណ៣០០ម៉ែត្រស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាករណីខាងលើ មានរថយន្តយីឌុបដឹកដំឡូងមីមួយគ្រឿងបានខូចនៅចតចោលអែបម្ខាងផ្លូវក្នុងទិសពីលិចទៅកើត។ រីឯរថយន្តយីឌុបមួយគ្រឿងទៀតបានបើកបរចុះពីលើស្ពានមេគង្គក្នុងទិសដៅពីកើតទៅលិច។លុះពេលរថយន្តចុះពីស្ពានមេគង្គមកដល់កន្លែងរថយន្តយីឌុបដឹកដំឡូងមីកំពុងខូច នៅគ្រានោះមានរថយន្តដឹកត្រាក់ទ័រកាយដីក្នុងទិសដៅពីលិចមកកើតក៏បានបុកព្រមគ្នាគៀបជាប់ទាំង៣គ្រឿងតែម្ដងប៉ន្តែមិនមាននរណាម្នាក់រងរបួសទេ។ ក្រោយកើតហេតុកម្លាំងនគរបានចរាចរណ៏បានចុះទៅដល់ទីតាំង និងបានឈរយាមកាមផ្តល់ជាសញ្ញាសម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវវាងខណៈរថយន្តទាំង៣នៅជាប់គាំងកណ្តាលផ្លូវមិនទាន់អូសចេញបាន។ គួរបញ្ចាក់ថាចាប់តាំងពីវេលាកើតហេតុរហូតមកដល់ព្រឹកព្រលឹមថ្ងៃទី២៥មករានេះមានរយៈពេលមួយយប់ហើយរថយន្តទាំង៣នៅមិនទាន់យកចេញពីផ្លូវបានទេ៕

Read More »

រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ២០០គ្រួសារ នៅក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ !

ខេត្តព្រះវិហារ៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា បាននាំយកអំណោយសង្គ្រោះបន្ទាន់ «អំណោយមនុស្សធម៌» របស់រាជរដ្ឋាភិបាល មកឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងគ្រោះ ២០០គ្រួសារ កាលពីថ្ងៃឈប់សម្រាកចុងសប្តាហ៍ …

Read More »