យុវជនម្នាក់លោតទឹកសម្លាប់ខ្លួន បន្ទាប់ពីសុំសង្សាររួមរ័កមិនបាន

រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​​​បាន​​​​​លោត​ទឹក​​​សម្លាប់ខ្លួន​ពី​លើ​ស្ពាន​ព្រះមុនី​វង្ស​​ចាស់ កាល​ពីវេលាម៉ោង​​​​១១​យប់​​ថ្ងៃទី​​៤ ឧសភា ​​​​​ប៉ុន្តែ​ការ​ប៉ុនប៉ង​​ធ្វើ​អត្ត​ឃាត​​នេះ​មិន​បាន​សម្រេច​​​បំណង​ឡើយ ដោយសារ​ត្រូវ​សមត្ថកិច្ច​នគរបាល​​ផ្នែក​​​អន្តរា​គមន៍​​​នៃស្នង​ការ​​ដ្ឋាននគរបាល​​រាជធានី​​ដែល​​​ឈរ​ជើង​​យាម​ការពារ​​លើស្ពានព្រះមុនី​វង្ស​​រត់​ឆ្លេ​ឆ្លា​​​​ជួល​ទូក​​ចាមទៅ​ជួយស្រង់​​ពី​ក្នុងទឹក​​​ទន្លេ​​​ទាន់ពេល​វេលា​​។​ យុវជនដែល​​​​គិតខ្លី​​​ចង់សម្លាប់​​​ខ្លួន​​ខាងលើនេះ ​​ពុំត្រូវ​បាន​គេ​ស្គាល់​​អត្ត​សញ្ញាណ​​​ឡើយ ព្រោះ​គេមិន​បាន​​ឱ្យប៉ូលិសធ្វើ​​កំណត់​ហេតុ និង​​សួរនាំ​។ ​

​តាមប្រភពព័ត៌​មាន​​​​មួយ​​បង្ហើប​​ឱ្យ​​​ដឹង​​ទាក់​ទិន​​​នឹងសកម្មភាព​លោតទឹក​​សម្លាប់​ខ្លួន​ពី​សំណាក់​​​យុវជនខាងលើនេះថា​ ​គឺ​បណ្តាលមក​​ពី​រូបគេ​​​ខឹង​​នឹង​សង្សារ​របស់ខ្លួន​​ ។ ​​គេ​បាន​សង្កេត​ឃើញ​ថា ក្រោយ​​ពេលដែល​​សមត្ថកិច្ច​​ជួយស្រង់​​​​យុវជន​​គិត​ខ្លី​​នោះ​ឱ្យរួច​​​ផុត​​​​ពីការ​​លង់​​​ទឹក​ស្លាប់​ លើក​​ដាក់​លើ​រថយន្ត​​​សង្គ្រោះ​​បានតែ​បន្តិច​​ ​យុវជន​​ដដែល​នោះ​​បានសុំ​ចុះ​ពីលើរថយន្ត​​​​សាមុយនៅក្រោម​​​ស្ពាន​​អាកាស​ ហើយ​​ឡើងជិះម៉ូតូ​ជាមួយ​​ស្ត្រីម្នាក់​​​ឌុប​​ចេញ​ទៅបាត់​តែម្តង ។​​ ប្រភពដដែល​​​​និយាយ​ថា​​​ មូល​​ហេតុ​​ដែលយុវជន​​កំហូច​​នេះលោតទឹក​សម្លាប់​​ខ្លួន ដោយ​​សារ​ខឹង​បបួលសង្សារ​​​ឡើង​ឋាន​សួគ៌​ ហើយសង្សារ​​អត់ព្រម ក៏​​​សម្រេ​ចចិត្ត​​​​លោត​ទឹក​​​បង្អួត​​ពី​​​ភក្តី​​​ភាព​ថា គេស៊ូ​​​ស្លាប់ ដើម្បី​​បញ្ជាក់ពីក្តី​ស្រឡាញ់​​​​របស់គេ ។ ​តែ​លទ្ធ​ផល​​ត្រូវ​បានសមត្ថ​កិច្ច​​​ជួយ​​ស្រង់ទាន់​ពេលវេលា​​​​​កុំ​អី​ក្លាយជា​​​​សាក​សព​​ទៅហើយ ​​ឯ​នាង​ជា​សង្សារ​​​ក៏​ក្លាយ​​ទៅជា​​​​របស់​អ្នក​ផ្សេង​​​ដែរ ។​
តាមប្រភព​​ព័ត៌មាន​​ពាក់ព័ន្ធ​​​​ករណីនេះ​បាន​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ យុវជន​​គិតខ្លី​​​ខាង​លើ​​បាន​​​​ជិះម៉ូតូម៉ាក​ស្កុបពី​​​ឌុបស្រី​ស្នេហ៍​​ម្នាក់​​​ទៅ​​ឈប់​​នៅលើ​ស្ពាន​​ព្រះមុនីវង្ស​​ចាស់​​ ហើយ​ក៏​​លោត​ទឹក​​​សម្លាប់ខ្លួន​ពីលើ​ស្ពាន​​តែម្តង​។ ​ចំណែក​នារី​ជា​សង្សារ​បាន​​​​ឆ្លេឆ្លា​​​លើស្ពាន​​​ស្រែកហៅ ​គេ​​​​​ឯង​ឱ្យជួយ ។ ​ទីបញ្ចប់​នៅពេលដែលសមត្ថ​កិច្ច​ជួយស្រង់​​​​​យុវជន​នោះ​​ចេញពី​​​ក្នុង​ទឹក​មក នាង​​​ជា​​សង្សារ​​​​ក៏​ឌុប​ចេញទៅ​បាត់​តែម្តង​៕​

1d3e4e11-8234-4167-a397-6838cf68cc77

haha

Loading...

Leave a Reply

Your email address will not be published. Required fields are marked *