សត្វ​ខ្ទីង​២​ក្បាល​មេ​និង​កូន​ជា​ប្រភេទ​សត្វ​កម្រ​និង​ជិត​ផុត​ពូជ​ ជាប់អន្ទាក់​ព្រានព្រៃ​ស្លាប់​ ក្នុង​តំបន់​អភិរក្ស​ព្រៃឈើ​តា​រាហូ​លី​វូ​ត​អេ​ន​ជី​លី​ណា​ជូ​លី​

​បាត់ដំបង​៖​ សត្វ​ខ្ទីង​ ២​ក្បាល​មេ​និង​កូន​ដែល​គេ​ចាត់​ទុក​ថា​ ជា​ប្រភេទ​សត្វ​កម្រ​និង​ជិត​ផុត​ពូជ​ន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាប់អន្ទាក់​ព្រានព្រៃ​ស្លាប់​លើ​ភ្នំ​រមៀត​ក្នុង​តំបន់​អភិរក្ស​ជម្រក​ព្រៃឈើ​របស់​តា​រាហូ​លី​វូ​ត​ អេ​ន​ជី​លី​ណា​ជូ​លី​ ខណៈ​ដែល​ក្រុម​មន្ត្រី​អភិរក្ស​តំបន់​នោះ​នាំ​គ្នា​ដើរ​ល្បាត​ហើយ​ប្រទះ​ឃើញ​សត្វ​ខ្ទីង​មេ​និង​កូន​ស្លាប់​ជើង​ជាប់​និង​អន្ទាក់​ធ្វើ​ពី​ខ្សែកាប​ ។​ ការ​ប្រទះ​ឃើញ​នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៦​ ត្រង់​ចំនុច​ក្បែ​អូរ​ស្លេវ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ភូមិ​អូរ​តា​តឹង​ឃុំ​សំឡូត​ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ជាប់​ព្រំប្រទល់​ខេត្ត​ប៉ៃលិន​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អភិរក្ស​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​ស្លាប់​របស់​សត្វ​ខ្ទីង​ទាំង​២​ក្បាល​នោះ​តាម​ការ​សន្និដ្ឋាន​របស់​មន្ត្រី​អភិរក្ស​គឺ​សត្វ​ខ្ទីង​បាន​ស្លាប់​ក្នុងអំឡុងពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ​។​ដោយសារ​សត្វ​ខ្ទីង​បាន​ខំប្រឹង​រើបំរះ​ពី​អន្ទាក់​ព្រានព្រៃ​ហើយ​កម្លាំង​ចុះ​ខ្សោយ​ដាច់​ទឹក​ទើប​ធ្វើ​សត្វ​ខ្ទីង​ទាំង​២​ក្បាល​មេ​និង​កូន​ស្លាប់​តែ​ម្តង​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ប្រទះ​ឃើញ​សត្វ​ខ្ទីង​ទាំង​២​ ក្បាល​ស្លាប់​នោះ​ ហើយ​ក្រុម​មន្ត្រី​អភិរក្ស​មិន​ទាន់​ធ្វើ​អ្វី​នោះ​ទេ​ ដោយ​ទុក​សត្វ​ខ្ទីង​នោះ​សិន​ ហើយ​នាំ​គ្នា​ទៅ​សម្ងំ​លាក់​ពួន​ដើម្បី​តាម​ឃ្លាំមើល​ក្រែង​ឃើញ​ព្រានព្រៃ​ចូល​មក​យក​សត្វ​ខ្ទីង​និង​ក៏​ធ្វើការ​បង្ក្រាប​ចាប់ខ្លួន​តែ​ម្តង​ ។​ ប៉ុន្តែ​ការ​ប្រើប្រាស់​ចំណាយពេល​ជា​ច្រើន​ម៉ោង​របស់​ក្រុម​មន្ត្រី​អភិរក្ស​មិន​ទទួល​បាន​លទ្ធផល​តាម​ការ​គ្រោងទុក​ទេ​ដោយ​ មិនឃើញ​ក្រុម​ព្រានព្រៃ​មក​យក​សត្វ​ខ្ទីង​ ។​ មន្ត្រី​អភិរក្ស​ក៏​សម្រេចចិត្ត​ដុត​សត្វ​ខ្ទីង​ទាំង​២​ក្បាល​ នៅ​លើ​ភ្នំ​នោះ​តែ​ម្តង​។​ពីព្រោះ​ភូមិសាស្ត្រ​នៅ​ឆ្ងាយ​និង​ពិបាក​ដឹក​ជញ្ជូន​ ។​

​បើ​តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា​តំបន់​អភិរក្ស​ជម្រក​ព្រៃឈើ​របស់​តា​រាហូ​លី​វូ​ត​អេ​ន​ជី​លី​ណា​ជូ​លី​ ត្រូវ​បាន​ក្រុម​ព្រានព្រៃ​តែងតែ​ធ្វើ​សកម្មភាព​ដាក់​អន្ទាក់​យក​សត្វព្រៃ​ ដើម្បី​យក​ទៅ​លក់​នៅ​តាម​ភោជនីយ៍ដ្ឋាន​នានា​ក្នុង​ខេត្តបាត់ដំបង​និង​ខេត្ត​ប៉ៃលិន​ ។​ សត្វព្រៃ​ក្នុង​តំបន់​អភិរក្ស​ព្រៃឈើ​នោះ​ដែរ​ក៏​ត្រូវ​គេ​រាយការណ៍​ឱ្យ​ដឹង​ថា​គឺ​មាន​សត្វព្រៃ​ច្រើន​ប្រភេទ​ថែម​តាំង​សត្វព្រៃ​កម្រ​ជិត​ផុត​ពូជ​ន៍​ផង​ដែរ​កំពុង​រង​ការ​បាត់បង់​វិនាស​ជា​បណ្តើរៗ​និង​អាច​ឈាន​ដល់​បាត់បង់​ផុត​ពូជ​ន៍​អស់ទាំង​ស្រុង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​បើសិន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​អភិរក្ស​នោះ​ធ្វើ​ការងារ​បង្ការ​ទប់ស្កាត់​គ្មាន​ប្រសិទ្ធភាព​ទេ​នោះ​ ។​

​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ទៀត​ថា​តំបន់​អភិរក្ស​ជម្រក​ព្រៃឈើ​របស់​តា​រាហូ​លី​វូ​ត​អេ​ន​ជី​លី​ណា​ជូ​លី​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៣​មក​ម្លេះ​មាន​ចំនួន​៦​ម៉ឺន​ហិ​កតា​ដែល​លាតសន្ធឹង​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​២​គឺ​ខេត្តបាត់ដំបង​និង​ខេត្ត​ប៉ៃលិន​។​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ទៀត​ថា​តំបន់​អភិរក្ស​ជម្រក​ព្រៃឈើ​នោះ​ដែរ​នៅ​ពេល​បច្ចុប្បន្ន​នេះ​មិន​ត្រឹមតែ​សត្វព្រៃ​រង​ការ​បាត់បង់​ពី​ការ​ប្រ​ម៉ា​ញ់​របស់​ក្រុម​ព្រានព្រៃ​ប៉ុណ្ណោះ​ទេ​ ព្រៃឈើ​ក្នុង​ជម្រក​អភិ​ក្ស​ក៏​គេ​មើលឃើញ​ថា​កំពុង​រង​ការ​កាប់​បំផ្លាញ​វាទ​យក​ដី​នោះ​ផង​ដែរ​។​ការ​ទប់ស្កាត់​របស់​ក្រុម​ន្ត្រី​អភិរក្ស​ធ្វើ​ឡើង​បាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ខ្វះខាត​ទាំង​កម្លាំង​និង​ម​ធ្យា​បាយ​ ។​ពីព្រោះ​គ្មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​តំបន់​នោះ​។​

​មន្ត្រី​អភិរក្ស​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ចូលរួម​ទប់ស្កាត់​ការពារ​ព្រៃឈើ​និង​សត្វព្រៃ​ក្នុង​តំបន់​អភិរក្ស​ជម្រក​ព្រៃឈើ​នោះ​ផង​ គឺ​ដើម្បី​ការពារ​អភិរក្ស​ធនធានធម្មជាតិ​ឱ្យ​បាន​គង់វង្ស​នាំ​មក​នូវ​ផលប្រយោជន៍​របស់​ប្រជាជន​ខ្មែរ​ទាំងអស់​គ្នា​ ៕​ ពាយព្យ​

ses (2)

ses (1)

image3-1

image2-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *