សត្វផ្សោតញី១ក្បាលត្រូវគេប្រទះឃេីញងាប់អណ្តែតទឹកនៅច្រាំងទន្លេ សង្ស័យបណ្តាលមកពីរលូតកូន

ខេត្តក្រចេះ: សត្វផ្សោតញី រស់នៅទន្លេមេគង្គ ខេត្តក្រចេះ ត្រូវបានគេប្រទះឃេីញងាប់ជាថ្មី១ក្បាលទៀត នៅច្រាំងទន្លេ នាវេលាម៉ោងទៀបភ្លីថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៦ នៅចំណុចភូមិបុសលាវ ឃុំថ្មបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ។

ការប្រទះឃើញ សត្វផ្សោតងាប់អណ្តែតទឹក នៅខេត្តក្រចេះខាងលើនេះ គេនៅពុំទាន់មានការបញ្ជាក់ពីជំនាញរដ្ឋបាលជលផល ឬមន្រ្តីអភិរក្សសត្វផ្សោតទន្លេមេគង្គចំពោះមូលហេតុនោះឡើយ ។ ប៉ុន្តែគេសង្ស័យថា បណ្តាលមកពីការរលូតកូន ។

តាមការអះអាងរបស់ពលរដ្ឋបានឃេីញហេតុការណ៍ បញ្ជាក់ថា សត្វផ្សោត១ក្បាលនេះ មានប្រវែងបជាង១ម៉ែត្រ និងមានទំងន់ជិត១០០គីឡូក្រាម ស្ថិតក្នុងវ័យបន្តពូជ ថែមទាំងមានកូនតូចមួយងាប់អណ្ដែតនៅជិតទៀតផង ។

ប្រជាពលរដ្ឋបានសន្និដ្ឋានថា សត្វផ្សោត១ក្បាលនេះបានងាប់រយះពេលប្រហែលជិត២ថ្ងៃមកហេីយ រួចបានហូរអណ្ដែតចុះមកក្រោមនៅទីតាំងដែលគេប្រទះឃេីញខាងលេី ដែលករណីនេះគេសង្ស័យបណ្ដាលមកពីត្រូវដែកឆក់ ឫមានជម្ងឺទេីបបណ្ដាលឲ្យងាប់ ។

ក្រោយពីពលរដ្ឋប្រទះឃេីញបង្កឲ្យមានការភ្ញាក់ផ្អេីល ទេីបគេឃេីញវត្តមានរបស់មន្រ្តីអង្កការwwf មកយកសត្វផ្សោតនេះ ទៅទីស្នាក់ការដេីម្បីត្រួតពិនិត្យរកមូលហេតុ ។

លោកឡោ គឹមសានមន្រ្តីអង្គការWWFខេត្តក្រចេះបានបញ្ជាក់ឲ្យដឹងថា សត្វផ្សោតងាប់នេះ នៅមិនទាន់ដឹងពីមូលហេតុនោះទេ ខណ: កម្លាំងរបស់លោកកំពុងយកទៅស្នាក់ការរអង្គការWwfដេីម្បីធ្វេីការពិសោធន៍ ។

ជាជំហ៊ានដំបូងនោះ លោកដាក់សង្ស័យថាផ្សោតមួយនេះអាចងាប់ដោយសាររលូតកូន ព្រោះនៅជិតផ្សោតងាប់នេះមានកូនផ្សោតមួយក្បាលងាប់នៅក្បែរហេីយកូនផ្សោតនោះនៅតូចណាស់គឺមិនទាន់គ្រប់ខែនោះទេ ៕

FB_IMG_1469951386523
FB_IMG_1469951377759
FB_IMG_1469951381595

Loading...

Leave a Reply

Your email address will not be published. Required fields are marked *