រថយន្តដឹកកម្មករក្រឡាប់ធ្លាក់ស្រែ រងរបួសយ៉ាងតិច២០នាក់

ខេត្តកំពង់ស្ពឺ៖ មនុស្សយ៉ាងតិច២០នាក់បានរងរបួសធ្ងន់ ស្រាល បន្ទាប់ពីហេតុការណ៍រថយន្តដឹកម្មករមួយគ្រឿងបើកក្រឡាប់ធ្លាក់ចូលក្នុងស្រែ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវក្រាលកៅស៊ូ ពីផ្សារស្លាបលែង ទៅផ្សារបាង្កសី ភូមិអង្គក្ដី ឃំុទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយរថយន្តម៉ាកកូរ៉េ ដឹកកម្មករ-កម្មាការិនីកាត់ដេរ ប្រភេទ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្លំពេញ 2J 2739 ក្រោយកើតហេតុភ្លាម អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពបន្តថា រថយន្តដឹកកម្មករនេះបើកមកដល់ចំណុចខាងលើ បានបុកនឹងម៉ូតូមួយគ្រឿង ដែលបើកបរស្របគ្នា ហើយរថយន្តបានជ្រុលចង្កួតធ្លាក់ផ្លូវ ក្រឡាប់ផ្ងារកង់ឡើងលើក្នុងស្រែតែម្តង ។

សមត្ថកិច្ចឲ្យដឹងទៀតថា ករណីនេះ មនុស្ស៨នាក់បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យការម៉ែត រីឯអ្នករងរបួស
ស្រាល១២នាក់ផ្សេងទៀត ត្រូវដឹកទៅព្យាបាលនៅពេទ្យឯកជនផ្សារបាង្កសី ៕  fb_img_1479623804111 fb_img_1479623783981

Loading...