កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបញ្ជូនជនសង្ស័យ១០នាក់ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់និងករណីហិង្សាដោយចេតនា

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យចំនួន១០នាក់ រួមជាមួយគ្រឿងញៀនចំនួន១៣៥កញ្ចប់ ក្នុងនោះមានករណីហិង្សា ដោយចេតនា១ករណីទៀតនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយឧត្តមសេនីយត្រីអៀងវ៉ាន់ឌីមេបញ្ជាការកងរាជអាវុធបានឃាត់ខ្លួនបានចំនួន២ករណីផ្សេងគ្នាហើយត្រូវបញ្ជូនទៅកាន់តុលាការចាត់ការបន្តនៅព្រឹកថ្ងៃ៩ខែធ្នូឆ្នាំ២០១៧នេះ។

ការឃាត់ខ្លួនជនសង្ស័យ១០នាក់ខាងលើនោះ បានធ្វើនៅរយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី៧ និងទី៨ ធ្នូ ២០១៧ស្ថិតនៅក្នុងទំនប់វ៉ារីអគ្គីសេសានក្រោម២ស្រុកសេសានខេត្តស្ទឹងត្រែងនិងចំនុចដុងក្រឡសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។

មន្ត្រីអាវុធហត្ថខេត្តបានអោយដឹងថាជនសង្ស័យទាំង១០នាក់ ដែលឃាត់ខ្លួនបានមានជនសង្ស័យចំនួន៤នាក់ ត្រូវឃាត់ខ្លួនដោយពាក់ព័ន្ធនិងការចែកចាយប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដកហូតបានវត្ថុតាងគ្រឿងញៀនចំនួន១៣៥កញ្ជប់តូច ម៉ូតូម៉ាកអឹមអេសអិចចំនួនមួយគ្រឿង។មន្ត្រីអាវុធហត្ថបន្តថាជនសង្ស័យដែលជាប់ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀនមាន១ឈ្មោះ ឈុំ ឆាល់ ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ ២.ឈ្មោះសុះ លីភេទប្រុស អាយុ៤០ឆ្នាំជនជាតិឥស្លាម៣.ឈ្មោះ សុខ គ្រីស្មាអែល ភេទប្រុសអាយុ២៩ឆ្នាំជនជាតិឥស្លាម៤.ឈ្មោះជិ អ៊ីសា ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិឥស្លាម ជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានកាលពីថ្ងៃទី៨ធ្នូ២០១៧ស្ថិតនៅចំនុចខាងក្នុងទំនប់វ៉ារីអគ្គិសនីសេសានក្រោមស្រុកសេសានខេត្តស្ទឹងត្រែង។

ដោយឡែកកាលពីថ្ងៃទី៧ធ្នូ២០១៧នោះវិញកម្លាំងកងរាជអាវុធខេត្តស្ទឹងត្រែង ក៏បានធ្វើការឃាត់ខ្លួនបក្សពួកក្រុមក្មេងស្ទាវបង្កហិង្សាដោយចេតនាប្រដាប់ដោយដំបងដែកនិងដំបងឈើបានចំនួន៦នាក់ខណៈកំពុងប្រតាយប្រតប់គ្នាហើយដកហូតបានម៉ូតសង់ឌ្រីមផលិតឆ្នាំ២០១៧ពណ៏ខ្មៅ១គ្រឿងផងដែរនៅចំនុចដុងក្រឡក្នុងសង្កាត់សមគ្គីក្រុងស្ទឹងត្រែងបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថដើម្បីកសាងសំណុំរឿងទៅតុលាការចាត់ការតាមនិតិវិធីច្បាប់។

ជនសង្ស័យចំនួន១០នាក់វត្ថុតាងគ្រឿងញៀនចំនួន១៣៥កញ្ចប់ ម៉ូតូចំនួន២គ្រឿងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់នៅព្រឹកថ្ងៃទី៩ធ្នូឆ្នាំ២០១៧នេះ ៕ ឡុងកាន់សំនៀង

Loading...