ភ្ជុំឆ្នាំនេះ វីតាល់ជូនលោកតា លោកយាយខ្វះខាត ១០០នាក់ ធ្វើបុណ្យជុំគ្នាក្នុងស្រុករមាសហែក

(ខេត្តស្វាយរៀង) ៖ក្រុមហ៊ុនទឹកពិសាវីតាល់ បានរៀបចំកម្មវិធី “សង្គហធម៌” ​ឬជាការធ្វើទានអញ្ជើញ​​​លោក​តា​លោក​យាយ​ទៅ​វត្ត​ធ្វើ​បុណ្យ​រួមគ្នាជាមួយបុគ្គលិកក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ នៅវត្តរមាសហែក ស្រុក​រមាស​ហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

កម្មវិធីនេះ​ រៀបចំឡើង ក្នុងចេតនាសាងជាកុសល និងជួយបំពេញក្តីប្រាថ្នារបស់លោកតា លោក​យាយ​ចាស់​ជរា​ដែល​មាន​ជីវភាព​ខ្វះ​ខាត និង​គ្មាន​ទី​ពឹង​ពាក់ មានលទ្ធភាពទៅវត្តធ្វើបុណ្យដោយទឹកចិត្ត​ស្រស់​ថ្លា​ដើម្បី​ឧទ្ទិស​កុលស​​ទៅ​ដល់​បង​ប្អូន​ជីដូន​ជីតាដែលមានចែកឋាន។

លោកជំទាវ ជឹង សុគន្ធាវី នាយកប្រតិបត្តិនៃក្រុមហ៊ុនទឹកពិសាវីតាល់​ បានសម្តែងពីភាពរីករាយ និង​មានប្រសាសន៍ថា ដោយមើលឃើញពីភាពខ្វះខាត និងដើម្បី​សម្រួល​ដល់​ការ​ខ្វល់​ខ្វាយ​អំពី​ការធ្វើចង្ហាន់ និង​គ្រឿងរណ្តាប់​ទៅ​វត្ត​របស់​លោកតា​លោកយាយដែលមាន​ជីវភាពខ្វះខាត យើងបានរៀបចំ​ចង្ហាន់ និង​គ្រឿង​រណ្តាប់​​ជូន​ពួក​គាត់​ទៅ​វត្ត​​ធ្វើ​បុណ្យ​រួម​គ្នា​ជាមួយ​វីតាល់។

លោកជំទាវបន្តថា​ យើងសង្ឃឹមថា ទង្វើនេះ នឹង​បាន​ជួយ​​បំពេញ​ក្តីប្រា​ថ្នា​​​របស់​ពួក និងជួយឲ្យមានគាត់មានអារម្មណ៍​ស្រស់ថ្លា​ដើម្បី​ឧទ្ទិស​​ផលបុណ្យ​​ទៅ​ដល់​បង​ប្អូន​ជីដូន​ជីតា​ដែល​មាន​ចែក​ឋានរបស់ពួកគាត់។

សកម្មភាពរបស់វីតាល់នៅថ្ងៃនេះ ជាទឹកចិត្តសប្បុរសមួយដ៏ប្រពៃ ដែល​ផ្តល់​ជូន​លោក​តា​លោក​យាយ​នៅ​ក្នុង​ស្រុក​រមាសហែកនេះ ដែលមកពីឃុំនានា នៅដាច់ឆ្ងាយពីទីប្រជុំជន។ នេះជាប្រសាសន៍លោកមេឃុំអំពិល នៅក្នុងកម្មវិធីជួបជុំលោកតាលោកយាយ។ លោកសង្ឃឹមថា សកម្មភាពនេះ នឹងជំរុញឲ្យមានការចូលរួមបន្ថែមពីសំណាក់ក្រុមហ៊ុនឯកជនក្នុង​ការរួមគ្នាយកចិត្តទុកលើចាស់ជរាបន្តទៅទៀត។​

លោកជំទាវ ជឹង សុគន្ធាវី បានបញ្ជាក់ថា ថវិកានៃការរៀបចំកម្មវិធីនេះ គឺជាថវិកាបានមកពីមូលនិធិ ២៥រៀល របស់វីតាល់ ដែល​បាន​មក​ពីការ​ជាវ​ទឹក​ពិសា​វីតាល់​របស់បងប្អូនប្រជា​ពលរដ្ឋខ្មែរ។ រាល់​ជាវ​ទឹក​ពិសា​វីតាល់​មួយ​ដប មាន​​ន័យ​ថា​បង​ប្អូន​បាន​បរិច្ចាគ​ថវិកា​ ២៥​រៀល​ចូលទៅក្នុងមូលនិធិរបស់វីតាល់។ ហើយវីតាល់​នឹង​យក​ថវិកា​ទាំង​​នោះ​​ទៅ​ប្រើប្រាស់​ក្នុង​សកម្មភាព​សង្គម និងសប្បុរសធម៌។

កម្មវិធីនេះ បានធ្វើឡើងជាមួយលោកតា លោក​យាយ​ចាស់​ជរា​ដែល​មាន​ជីវភាព​ខ្វះ​ខាត និង​គ្មាន​ទី​ពឹង​ពាក់ ប្រមាណ១០០នាក់ក្នុងស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដែលមានការចូលរួមពី នាយិកាក្រុមហ៊ុនវីតាល់ បុគ្គលិកវីតាល់​គ្រប់ជាន់ថ្នាក់ អភិបាលស្រុករមាសហែក មន្ត្រីប្រចាំស្រុក​ និងយុវជនស្ម័គ្រចិត្តជាច្រើននាក់៕

Loading...