រកឃើញ១៦ក្រុមចុងក្រោយប្រជែងដណ្តើមពានរង្វាន់ Champions League

 

ក្របខ័ណ្ឌ Champions League ត្រូវបានកាត់បន្ថយពី៣២ក្រុមមកត្រឹម១៦ក្រុមហើយ ខណៈវគ្គចែកពូលត្រូវបានប្រកួតបញ្ចប់កាលពីយប់មិញ។ នេះបើយោងតាមការចុះផ្សាយរបស់ Marca នៅព្រឹកថ្ងៃទី១០ ធ្នូនេះ។

ក្រុមអេស្ប៉ាញទាំងបួនបានកក់កន្លែងរបស់ពួកគេនៅវគ្គ១៦ក្រុមចុងក្រោយដោយក្រុម Real Madrid មានតែក្រុម៤ប៉ុណ្ណោះដែលអាចត្រូវប៉ះក្រុមនេះ។ ទន្ទឹមនឹងនេះដែរក្រុមបាល់ទាត់ Barcelona, Atletico Madrid និង Sevilla ត្រូវប្រឈមមុខនឹងការប្រកួតដ៏ស្វិតស្វាញកាលពីថ្ងៃចន្ទដោយទទួលបានចំណាត់ថ្នាក់លេខ២ក្នុងពូល ។

Real Madrid ដោយឈ្នះក្រុមMoncheng ឈរលេខ១ក្នុងពូល ពួកគេនឹងជៀសផុតពីការប្រកួតជាមួយខ្លាំងៗដូចជា Bayern Munich, Manchester City, Liverpool, Juventus, Paris Saint-Germain, Chelsea និង Borussia Dortmund ។

ក្រុមខ្លាំងៗទាំង១៦នោះមាន៖
-ក្រុមខ្លាំងមកពីអង់គ្លេស៣ក្រុម (Manchester City, Chelsea និង Liverpool)
-ក្រុមខ្លាំងមកពីអាល្លឺម៉ង់៤ក្រុម (Bayern Munich, Dortmund, RB Leipzig និង Moncheng)
-ក្រុមខ្លាំងមកពីអ៊ីតាលី៣ក្រុម (Juventus, Atalanta និង Lazio)
-ក្រុមខ្លាំង១ក្រុមមកពីព័រទុយហ្គាល់គឺ Porto
-ក្រុមខ្លាំងមកពីអេស្ប៉ាញ៤ក្រុម (Barcelona, Real Madrid, Atletico Madrid និងក្រុម Sevilla)។

ចំណែក៨ក្រុមដែលធ្លាក់ទៅលេង Europa League មាន៖ Salzburg, Shakhtar Donetsk, Olympiakos Piraeus, Ajax, Krasnodar, Club Brugge, Dynamo Kyiv, Manchester United ៕

Loading...