ប្រេ​ស៊ី​ល​មាន​អ្នកស្លាប់​ជាងដោយសារជំងឺកូវីដ-១៩ ជាង២៩៤.០០០​នាក់

​ប្រេ​ស៊ី​ល ៖ ក្រសួងសុខាភិបាលប្រេស៊ីល​​កាលពី​ថ្ងៃអាទិត្យ​បាន​រាយការណ៍​ថា ​មាន​មនុស្ស​ស្លាប់​ជាង​២៩៤,០០០​នាក់​ហើយ ដោយសារ​ជំងឺ​កូ​វីដ​១៩ ជាមួយនឹង​ការស្លាប់​ថ្មី​ចំនួន​១.២៩០នាក់​ទៀត​ក្នុង​មួយថ្ងៃ​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន ចិន ស៊ិន​ហួរ​។​

​ប្រទេស​ប្រេ​ស៊ី​ល​បាន​កត់ត្រា​ចំនួន​អ្នកស្លាប់​សរុប២៩៤.០៤២ នាក់​ និង​ករណី​ឆ្លង​ចំនួន១១.៩៩៨.២៣៣​ករណី ដែល​ត្រូវបាន​បញ្ជាក់​គិត​ត្រឹម​ថ្ងៃអាទិត្យ ដោយមាន​ករណី​ឆ្លង​ថ្មី​ចំនួន ៤៧.៧៧៤ ករណី​ទៀត​ក្នុង​រយៈពេល២៤ម៉ោង​ចុងក្រោយ​។​

​រដ្ឋ​សៅ​ប៉ូ​ឡូ​ដែលជា​ចំណុចកណ្តាល​នៃ​ការ​រាតត្បាត​រា​ដោយសារ​ជំងឺ​នៅក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​បាន​រាយការណ៍​ថា ​មាន​អ្នកជំងឺ ៩១ ភាគរយ​នៅក្នុង​មណ្ឌល​ថែទាំ និង​មន្ទីរពេទ្យ​រាប់សិប​កន្លែង​លើស​តម្រូវការ​ដោយសារ​ការ​កើន​ខ្ពស់​នៃ​អ្នក​ឆ្លង​ប្រចាំថ្ងៃ​។​ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អាជ្ញាធរ​សុខភាព​រដ្ឋ​។​

​ការស្លាប់​របស់​មនុស្ស​ដែលមាន​អាយុ​ក្រោម​៦០​ឆ្នាំ​បាន​កើនឡើង​៣៥​ភាគរយ​នៅ​ពាក់កណ្តាល​ខែមីនា បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដោយសារតែ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​។​

​វេជ្ជបណ្ឌិត​លោក Guilherme Barcelos នៅ​មន្ទីរពេទ្យ de Clinicas de Porto Alegre បាន​និយាយថា ​“យើង​កំពុង​មើល​ថៃ​អ្នកជំងឺ​វ័យក្មេង​ដែល​មិនមាន​ស្ថានភាព​ធ្ងន់ធ្ងរ​នេះ ជា​អ្វីដែល​យើង​ត្រូវយក​ចិន​ទុក​”។ រដ្ឋ Rio Grande do Sul កាលពី​នៅ​ថ្ងៃអាទិត្យ​គឺ​ស្ថិត​ក្បែរ​ការដួលរលំ​នៃ​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់ខ្លួន ដោយ​ការខ្វះ​ឧបករណ៍​ដើម្បី​មើលថែ​អ្នកជំងឺ​និង​គ្រែស​មម្រាប់​សម្រាក​៕

Loading...